នាព្រឹកថ្ងៃទី ០៧ ធ្នូ ២០២០នេះដែរ យោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឱ្យដឹងថា “អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ជំនួយសិង្ហបុរី ជាព័ត៌មានមិនពិត សូមសាធារណៈជនកុំជឿឲ្យសោះ គឺជាព័ត៌មានបំពុលសង្គម។”
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានព័ត៌មានលេចឮមកថា ប្រទេសសិង្ហបុរី នឹងធ្វើការចែកជូននូវវ៉ាក់សាំងការពារជំងឺ Covid-១៩ សម្រាប់ប្រទេសក្រីក្រទាំង៥ ក្នុងនោះក៏មានកម្ពុជាដែរនោះ គឺត្រូវបានលោកជំទាវ ឱ វ៉ាន់ឌីន ធ្វើការច្រាលចោលហើយ ដោយលោកជំទាវបានមានប្រសាន៍ថា ជាព័ត៌មានបំពូលសង្គម។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាបចំពោះដំណឹងមួយនេះ និងកុំមានការយល់ច្រឡំឱ្យសោះ៕


