រកឃើញវិជ្ជមានជំងឺ Covid-១៩ ចំនួន ៤ករណីថ្មីបន្ថែមទៀត

3
ការផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ០៨ ធ្នូ ២០២០ គឺរកឃើញវិជ្ជមានចំនួន ៤ករណីបន្ថែមទៀត។

ករណីវិជ្ជមាន៤នាក់នេះ គឺជាអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រួមមាន ៖

ការផ្សាយពាណិជ្ជកម្ម

១. បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ ៣៥ឆ្នាំ អាសយដ្ឋាននៅបឹងកេងកង៣ បានទៅហាង Zando បឹងកេងកង ថ្ងៃទី ២៧ វិច្ឆិកា។

២. បុរសជនជាតិខ្មែរ ឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ ២០ឆ្នាំ អាសយដ្ឋាននៅភូមថ្មី ក្រុងតាខ្មៅ ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។

ការផ្សាយពាណិជ្ជកម្ម

៣. ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឡុង សុខនី អាយុ ៣៣ឆ្នាំ អាសយដ្ឋានស្នាក់នៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។

៤. បុរសជនជាតិខ្មែរ ឈ្មោះ ទៅ គីមហុង អាយុ ២៧ឆ្នាំ អាសយដ្ឋានស្នាក់នៅ បឹងទំពន់ ខណ្ឌមានជ័យ បានចូលទៅហាង Pedro ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានលម្អិត សូមអានការប្រកាសបន្ថែមរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ ៖​

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម