Raptor ដ៏ទំនើបមួយគ្រឿង ហោះឡេីងរង្វង់មូល​ប៉េងហួត​បឹងស្នោ កាលពីយប់មិញ

២
ការផ្សាយពាណិជ្ជកម្ម

យោងតាមការបង្ហៅរបស់គណនីហ្វេសប៊ុគឈ្មោះ បង ម៉េង អ្នកសារព័ត៌មាន បានឱ្យដឹងថា នៅវេលាម៉ោង០០ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ នៅចំណុចរង្វង់មូល មុខក្លោងទ្វារចូលគម្រោង ដឺស្ដារផ្លាទីនីម ក្នុងបរិវេណបុរីប៉េងហួត(បឹងស្នោ) ភូមិបឹងឈូក​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ មានករណីរថយន្ត Ford Raptor ដ៏ទំនេីបមួយគ្រឿង បានបេីកចូលបុរីយ៉ាងលឿន មិនប្រយ័ត្ន​ក៏ជ្រុលទៅបុករថយន្ត Hyundai SantaFe ខ្ទេចយ៉ាងដំណំ​ ហេីយ Raptor មិនទាន់អស់ល្បឿន​ ក៏បន្តទៅបុកឡេីងជាប់រង្វង់មូលដឺស្ដារ​ផ្លាទីនីម បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យរបួសមនុស្សទេ​​ គ្រាន់តែមានការប្រកែកគ្នា ផ្អេីលក្រុមសន្តិសុខបុរីប៉េងហួត ចូលមកសម្រុះសម្រួលមិនបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ​។

បច្ចុប្បន្នក្រោយពេលកេីតហេតុ​ រថយន្តទាំងពីរគ្រឿង​ ត្រូវបានសមត្ថកិច្ចជំនាញ​ចុះមកវាស់វែង​ និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំធ្វើការដោះស្រាយគ្នា និងដោះស្រាយការខូចខាត​ទ្រព្យសម្បត្តិឯកជនរបស់បុរីប៉េងហួត​ទៅតាមផ្លូវច្បាប់​នៅពេលក្រោយ ៕

ការផ្សាយពាណិជ្ជកម្ម
126924491_2492714481028505_5687898294645256480_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
127018613_2492714414361845_3289643926405417290_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
128334713_2492714381028515_8287203946669503294_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
127769264_2492714441028509_6685298019610424392_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ បង ម៉េង អ្នកសារព័ត៌មាន

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម