ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តវិជ្ជមានជំងឺ Covid-19 នៅកម្ពុជា សម្រាប់លទ្ធថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១នាក់ និងមិនមានអ្នកជាសះស្បេីយ។
អ្នកមានផ្ទុកវិជ្ជមានជំងឺ Covid-19 ថ្មី ជាស្ត្រីជនជាតិអាមេរិកកាំង អាយុ៣៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ បានធ្វើដំណើរពីសហរដ្ឋអាមេរិកតាមជើង បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៤ វិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាងលើកទី២នៅថ្ងៃទី ០៧ នៃការធ្វើចត្តាឡីស័ក គឺឃើញមានវិជ្ជមាន។
គួរបញ្ជាក់ផងដែរថា អ្នកដំណើរដែលបានរួមដំណើរជាមួយនឹងស្ត្រីខាងលើ គឺមានចំនួន ៦៦នាក់។ ការធ្វើតេស្តលើកទី២នេះ អ្នក៦៥នាក់ផ្សេងទៀតគឺឃើញអវិជ្ជមាន។ បច្ចុប្បន្នស្ត្រីជនជាតិអាមេរិកកាំងរូបនោះ បាន និងកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាព ខ្មែរ - សូវៀត៕



