រកឃេីញអ្នកវិជ្ជមានចំនួន​ ០៣នាក់ហើយ ចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយគណៈប្រតិភូ ហុង គ្រី

2
ការផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាសបន្ទាន់នៅយប់ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ២០២០ អំពីការធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩ជាលើកទី២ ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនឹងគណៈប្រតិភូជនជាតិហុងគ្រី ជាលទ្ធផលគឺរកឃើញអ្នកផ្ទុកវិជ្ជមានជំងឺ កូវីដ១៩ ចំនួន៣នាក់ហើយ។

អ្នកដែលបានឆ្លងវិជ្ជមានជំងឺកូវីដ១៩ទាំង៣នាក់នោះរួមមាន ៖

ការផ្សាយពាណិជ្ជកម្ម

– ឯកឧត្តម សួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា
– លោក ស ចិត្រា ជនជាតិខ្មែរ អាយុ ៤៧ ឆ្នាំ ជាអគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
– បុរសជនជាតិហុងគ្រី អាយុ ៦៨ ឆ្នាំ ជាឯកអគ្គរាជទូតប្រទេសហុងគ្រីប្រចាំកម្ពុជា។

បច្ចុប្បន្នអ្នកឆ្លងទាំង៣រូប បាន និងកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាព ខ្មែរ-សូវៀត។

ការផ្សាយពាណិជ្ជកម្ម
123957517_3514242661948148_4979632775332341780_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម