ខេត្ត មណ្ឌលគីរី ៖ លោកឧកញ៉ា ស្រី ចាន់ថន បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរ ៖
- ទី១. ចង់ឱ្យគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ។
- ទី២. នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចម្រៀង…។
ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារឱ្យឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។

គួរបញ្ជាក់ផងដែរថា ប្អូនស្រី យ៉ុង ស្រីនីត កំពុងតែមានការគាំទ្រ និងទាក់ទាញបងប្អូនទាំងក្នុង និងក្រៅប្រទេសយ៉ាងខ្លាំង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុគ ដោយសារតែប្អូនមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិគួរជាទីចាប់អារម្មណ៍ លើសពីនេះដោយមានបំណងប្រាថ្នារបស់ប្អូនស្រី រឹតតែធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានអបអរសាទរ និងជូនពរប្អូនស្រីឱ្យបានសម្រេចដូចបំណងផងដែរ៕















