ព័ត៌មានជាតិ

2
ព័ត៌មានជាតិ

បុគ្គលិកហាង Pedro ម្នាក់​បានចេញវីដេអូ រៀបរាប់ និងសុំទោសចំពោះកំហុសដោយអចេតនានេះ (មានវីដេអូ)

កាលពីរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០​ ខាងអាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល បានចុះធ្វើតេស្តសំណាកអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ចំពោះបុគ្គលិកនៃហាង Pedro ផ្លូវព្រះសីហនុ។ ជាលទ្ធផល គឺរកឃើញអ្នកមានវិជ្ជមានបន្ថែម ៦នាក់ផ្សេងទៀត​។ មកដល់ពេលនេះដែរ ក៏មានបុគ្គលិកម្នាក់ដែលមានវិជ្ជមានជំងឺ Covid-១៩ បានចេញវីដេអូបកស្រាយនៃដំណើរការនៃការឆ្លងCovid-១៩ ក៏ដូចជាគាត់ ជំនួសឱ្យបុគ្គលិកដទៃទៀត សូមធ្វើការអធ្យាស្រ័យចំពោះកំហុសដោយអចេតនានេះ ដែលបង្កឱ្យមានបញ្ហាដល់អ្នកផ្សេងៗទៀត។ ជាក់ស្ដែង ពួកគាត់ក៏ពុំដឹងថា គាត់បានឆ្លងជំងឺនេះដែរ ព្រោះតែស្ថានភាពសុខភាពរបស់ពួកគាត់ គឺស្ថិតនៅកម្រិតធម្មតា ឬប្រក្រតីនោឡើយទេ។ តោះ! ទៅស្ដាប់វីដេអូនៃការបកស្រាយរបស់គាត់ទាំងគ្នា…

2
ព័ត៌មានជាតិ

ប្ដីរត់តាមស្រីទៅចោលច្រើនខែ ប្រពន្ធឆ្លងទន្លេតែម្នាក់ឯងក្នុងបន្ទប់ទឹក ចេះបានក្រុមសង្គ្រោះ៧១១ ជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ ​៖​ កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍មួយបានកើតឡើង បង្កឱ្យមានភាពភ្ញាក់ផ្អើលនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយាមានស្ត្រីឈឺពោះសម្រាលកូនម្នាក់ ឈ្មោះ កែម ស្រីនិច អាយុ ២៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលនៅចំណុចខាងលើ មានស្រុកកំណើត នៅភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ផងដែរថា កែម ស្រីនិច​ នាងបានរៀបការ អស់រយៈពេលជាង១ឆ្នាំមកហើយ ​ប៉ុន្តែជីវិតប្តីប្រពន្ធរបស់នាង រស់នៅមិនចុះសម្រុងនឹងគ្នាទេ។ បញ្ហានេះក៏ដោយសារតែប្ដីគិតតែពីលួចមានស្រីថ្មី…

2
ព័ត៌មានជាតិ

មានករណីវិជ្ជមានជំងឺ Covid-១៩​ ថ្មី​ ចំនួន​ ១០នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០១នាក់

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ០៤​ ធ្នូ ២០២០ គឺរកឃើញអ្នកមានវិជ្ជមានចំនួន១០នាក់បន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកទាំង១០នាក់នេះ គឺមាន៤នាក់ ជាអ្នកដំណើរចូលមកកាន់ប្រទេសកម្ពុជា មិនមានជាប់ពាំក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកានោះទេ។ ចំណែកឯ៦នាក់ទៀត គឺជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិការ ក៏ជាបុគ្គលិកនៅក្នុងហាង ​Pedro ផ្លូវព្រះសីហនុផងដែរ។ អានសេចក្ដីលម្អិត តាមរយៈការប្រកាសរស់ក្រសួងសុខាភិបាលខាងក្រោមនេះ ៖

2
ព័ត៌មានជាតិ

អ្នកក្លែងព័ត៌មានអំពី Covid-១៩ ម្នាក់ ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការអប់រំ

តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ​ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ មានមុខរបរជាអ្នកលក់អនឡាញ ដែលមានផេកឈ្មោះ MC Cosmetic។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់គណនីឈ្មោះ Ka​ Piink…

2
ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនឹងបង្ហាញអត្តសញ្ញាណអ្នកកើត Covid-១៩ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ១៩នៅក្នុងសហគមន៍!

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី ០៤ ធ្នូ ២០២០នេះ ស្ដីពីការអនុវត្តវិធានការរបស់សុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរទាំងអស់ដែលបានចូលមកក្នុងប្រទេសកម្ពុជា ដោយគិតចាប់អនុវត្តពីថ្ងៃទី ១២ ធ្នូ ២០២០នេះតទៅ។ – ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃពេញលេញ ចំពោះអ្នកធ្វើដំណើរទាំងអស់ ចូលក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានធ្វើតេស្ត។ អ្នកដំណើរទាំងអស់ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធ័រសុខាភិបាលនៃប្រទេសសមី ដោយបញ្ជាក់ថាគ្មានវិជ្ជមាន Covid-១៩​ ដែលមានសុពលភាពរយៈពេល ៧២ម៉ោងមុនចេញដំណើរ។ – ផ្អាកជាបណ្ដោះអាសន្ននូវការអនុវត្តយន្តការណ៍ធានា ចំពោះអ្នកដំណើរជនបរទេសដែលជាវនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន…

2
ព័ត៌មានជាតិ

ក្ដៅៗ! រកឃើញវិជ្ជមាន​ Covid-១៩ ចំនួន៦នាក់បន្ថែមទៀតនៅល្ងាចនេះ

យោងតាមការរាយករណ៍របស់ លោកស្រី យក់ សម្បត្តិ រដ្ឋាលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាកបានរកឃើញវិជ្ជមាន Covid-១៩ ចំនួន ៦នាក់បន្ថែមទៀត ដែលជាបុគ្គលិកធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ សរុបអ្នកឆ្លងដែលជាបុគ្គលិកហាងនេះទាំងអស់គឺមាន ៧នាក់។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានធ្វើតេស្តឃើញវិជ្ជមាន Covid-១៩ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី ០៣ ធ្នូ ២០២០ ដែលរកឃើញវិជ្ជមាន Covid-១៩ ចំពោះបុគ្គលិក១នាក់ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុមក ខាងក្រសួងសុខាភិបាលបានធ្វើការចុះត្រួតពិនិត្យចំពោះបុគ្គលិកទាំងអស់នៅទីនោះ…

2
ព័ត៌មានជាតិ

ព្រះជួយ! ឡានសាមុយមួយគ្រឿង ដឹកសំណាក៣កេស ពីក្រុងព្រះសីហនុ បានជួបគ្រោះថ្នាក់ បណ្ដាលឱ្យស្លាប់១នាក់

កាលពី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០​ នៅវេលា​ម៉ោង​០៦​ និង​២០​នាទី នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ​១២១-១២២ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ម៉ូតូ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង។ គួរបញ្ជាក់ផងដែរថា ​រថយន្ត​សង្គ្រោះបន្ទាន់ ​(AMBULANCE ) មួយ​គ្រឿង​នេះ មាន​ម៉ាក MAXUSV80 ពណ៌​ស ពាក់​ផ្លា​ក​លេខ រដ្ឋ​១២-២០៩១១ ​គឺមានដឹក​សព​ជនជាតិ​ចិន១នាក់ និង​សំណាក​ចំនួន​៣​កេស ទៅភ្នំពេញ ដើម្បី​យក​ទៅ​ធ្វើតេស្ត ពិនិត្យ​រក​វីរុស​កូ​វីត​-១៩។ យ៉ាងណាមិញ…

2
ព័ត៌មានជាតិ

រកឃើញវិជ្ជមាន ជំងឺ Covid-១៩ ចំនួន ៤នាក់បន្ថែមទៀត!

លទ្ធផលថ្ងៃនេះ មានវិជ្ជមានជំងឺ Covid-១៩ ចំនួន៤នាក់ថ្មីទៀត (ពាក់ព័ន្ធព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា) យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលកម្ពុជា អំពីលទ្ធផលនៃការធ្វើតេសត្តរកវិជ្ជមានជំងឺ Covid-១៩​កម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី៣ ធ្នូ២០២០ គឺរកឃើញអ្នកមានវិជ្ជមានជំងឺ Covid-១៩ ចំនួន៤នាក់បន្ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ ២៨ វិច្ឆកា ២០២០ ដែលជាព្រឹត្តិការណ៍ឆ្លងចូលជាសហគមន៍។ អ្នកដែលបានរកឃើញវិជ្ជមានទាំង៤នាក់រួមមាន ៖ – បុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ អាសយដ្ឋាន បុរី លឹម ឈាងហាក់ វាលស្បូវ ច្បារអំពៅ…

2
ព័ត៌មានជាតិ

បន្តចុះរកនារី កោសខ្យល់ទាំង៥នាក់ ដែលជាប់ពាក់ព័ន្ធជាមួយនឹង លោកជំទាវភរិយារបស់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១ និង៣០នាទី លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បានសហការជាមួយអធិការនគរបាលខណ្ឌ និងរថយន្តរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ។ ចុះយកនារីកោសខ្យល់ ( ថៅកែឈ្មោះ ឡាត់ សុខា Tel.០១២ ៦៦៧ ០៨៤ / ០៩៥ ៩១១ ៩៧៨ ) ដែលបានទៅកោសខ្យល់ឱ្យលោកជំទាវ ភរិយារបស់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា ចំនួន០៥នាក់ និង០១នាក់បានចេញទៅស្រុក…

1
ព័ត៌មានជាតិ

អាជ្ញាធរ​សម្រេច​បិទ​ អគារកាណាឌីយ៉ា បណ្ដោះអាសន្ន ក្រោយរកឃើញបុគ្គលិកធនាគារចិន ( Bank Of China ) ១នាក់ វិជ្ជមាន Covid-១៩

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងបានសម្រេចយបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាបណ្ដោះអាសន្នសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកវិជ្ជមានជំងឺ Covid-១៩។ គួរបញ្ជាក់ផងដែរថា កាលពីយប់មិញក្រសួងបានរកឃើញអ្នកមានវិជ្ជមានជំងឺ Covid-១៩ ទៅលើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដោយហេតុដូចនេះ ក្រសួងបានស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ…

១
ព័ត៌មានជាតិ

តេស្តឃើញវិជ្ជមាន Covid-១៩ ចំនួន ២នាក់បន្ថែមទៀតថ្ងៃនេះ!

នៅព្រឹកថ្ងៃទី ០៣ ធ្នូ ឆ្នាំ២០២០នេះដែរ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជា ជាលទ្ធផលដែលទទួលបានសម្រាប់ថ្ងៃទី ០២ ធ្នូ ២០២០ គឺមានករណីវិជ្ជមាន ២នាក់បន្ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ ឆ្លងចូលជាសហគមន៍ ២៨ វិច្ឆិកា។ អ្នកដែលឆ្លងថ្មី ២ករណីនេះរួមមាន ៖ – បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ អាសយដ្ឋាន សង្កាត់វាលស្បូវ ច្បារអំពៅ (ជាបុគ្គលិកធនាគារចិន – កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស)។ –…

២
ព័ត៌មានជាតិ

មានករណីវិជ្ជមានជំងឺ Covid-១៩​ ថ្មី​ ចំនួន​ ០៣នាក់​ និងមិនមានករណីជាសះស្បេីយ

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទៅ ០១ ធ្នូ ២០២០ នេះដែរ គឺមានករណីវិជ្ជមាន៣នាក់ថ្មីបន្ថែមទៀត។ តែគួរបញ្ជាក់ថា អ្នកទាំង៣នាក់នេះមិនមែនជាអ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា ឆ្លងចូលសហគន៍ឡើយ។ អ្នកទាំង៣នាក់នេះជាអ្នកដំណើរចូលមកកម្ពុជា រួមមាន ៖ – បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ អាសយដ្ឋានស្នាក់នៅ ដងទង កំពត ធ្វើដំណើរមកពីប្រទេសជប៉ុន តាមជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាថ្ងៃទី១៨ វិច្ឆិកា ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២។ – បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ…

KAVAAN
ព័ត៌មានជាតិ

លម្អិតអំពីដំរីខាវ៉ាន់​មក​ដល់​ប្រទេស​កម្ពុជាក្រោយ​រស់ឯកោនៅ​សួនសត្វប្រទេប៉ាគីស្ថានជាង​៣០​ឆ្នាំ

ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ​២០២០​នេះ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ នេះគឺ​ជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងពិធីទទួលដំរីខាវ៉ាន់នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប។ ពិធីទទួលសត្វដំរីខាវ៉ាន់មករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជាបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រលានយន្តហោះខេត្តសៀមរាបដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញផ្សេងទៀត និងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃ កម្ពុជាដែលជាអ្នកទទួលដំរីខាវ៉ាន់យកទៅថែរក្សានិងការពារ។ ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញិចំនួន ៣ ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។…

២
ព័ត៌មានជាតិ

ទីបំផុត! ដំរីឯកា Kaavan ពេលនេះមានគ្នាហើយ

ខែថ្មី ចាប់ផ្ដើមជីវិតថ្មី ដំរីដ៏កម្សត់មួយក្បាល ដែលបានរស់នៅក្នុងជីវិតដ៏ឯកាអស់រយៈពេលជិត១០ឆ្នាំមកហើយនោះ ពេលនេះបានមកចាប់ផ្ដើមជីវិតជាថ្មីនៅលើទឹកដីកម្ពុជា ដោយដំរីនេះបានមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។ ដំរីឯកាមួយក្បាលនេះមានឈ្មោះថា Kaavan ដែលជាដំរីត្រូវបានបញ្ជូនពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីឈ្នះក្ដី ដែលត្រូវបានតារាចម្រៀង Pop របស់អាមេរិក បានព្យាយាមទាមទាររកយុត្តិធម៌ និងសេរីភាពឱ្យវាវិញ តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ យ៉ាងណាមិញ បន្ទាប់ពីឈ្នះក្ដី និងទទួលបានសេរីភាពមកវិញហើយនោះ តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan។ ការធ្វើដំណើររបស់ Kaavan មកកាន់ប្រទេសកម្ពុជា បានមានការរួមដំណើរពីសំណាក់អ្នកចម្រៀងប៉ុបរបស់អាមេរិក​ឈ្មោះថា Cher…

2
ព័ត៌មានជាតិ

កម្ពុជានឹងចុះត្រជាក់ជាលើកដំបូង នៅក្នុងថ្ងៃទី ៤ ខាងមុខនេះហើយ

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ការព្យាករណ៍អាកាសធាតុនៅកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងជួបស្ថានភាពអាកាសធាតុចុះត្រជាក់ជាលើកដំបូង គិតចាប់ពីថ្ងៃទី ០៤ ធ្នូ នេះតទៅ ជាមួយនឹងខ្យល់មូសុងឦសានត្រជាក់ខ្លាំង។ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ រំកិលចុះមកដល់ភាគកណ្ដាលនៃប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យកម្ពុជាចុះត្រជាក់ជាលើកទី១ នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២០ ៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៩ – ២១​ អង្សា –…

2
ព័ត៌មានជាតិ

Breaking News! រកឃើញវិជ្ជមានជំងឺ​ Covid-19 ៣នាក់បន្ថែមទៀតនៅថ្ងៃនេះ

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាកកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី ៣០ វិច្ឆិកា ២០២០ នេះ ចំពោះលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ គឺបានរកឃើញអ្នកឆ្លងថ្មី ដែលមានវិជ្ជមានចំនួន៣នាក់បន្ថែមទៀត ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា។ អ្នកឆ្លងវិជ្ជមានទាអ៣នាក់នោះរួមមាន ៖ – ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ – ស្ត្រីជនជាតិខ្មែរអាយុ ២៥ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ៧ខែ មានអាសយដ្ឋាននៅស្នាក់ សង្កាត់និរោធ…

2
ព័ត៌មានជាតិ

ទីបំផុត! ដំរីឯកាមកពីប៉ាគីស្ថាន បានមករស់នៅលើទឹកដីកម្ពុជាយើងហើយ

នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដំរីអាស៊ីចំណាស់មួយក្បាលដែលមានឈ្មោះថា ខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើពិភពលោក នៅទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាហើយ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោង នៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ ការមកដល់នេះ ក៏មានការទទួលស្វាគមន៍ ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងតំណាងអង្គការ Four Paws ព្រមទាំងមានព្រះសង្ឃប្រោះព្រំមង្គលសិរីសួស្តី សម្រាប់ដំរីនេះផងដែរ។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ សូមស្វាគមន៍យ៉ាងកក់ក្ដៅជាមួយផ្ទះថ្មីណា ខាវ៉ាន់៕ អានអត្ថបទបន្ថែមអំពី ដំរីឯកា ៖ តុលាការប៉ាគីស្ថាន បានសម្រេចឱ្យដោះលែងដំរីចំណាស់មួយក្បាល…

១
ព័ត៌មានជាតិ

បន្តរកឃើញអ្នកមានវិជ្ជមាន Covid-19 ចំនួន ៨នាក់បន្ថែមទៀតពីព្រឹត្តិការណ៍ឆ្លងជាសហគមន៍

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលតាមដាន និងធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ២៩ ខែ វិច្ឆិកា​ ឆ្នាំ២០២០នេះដែរគឺ រកឃើញវិជ្ជមានជំងឺ Covid-19 ចំនួន ៨នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយឡើយ។ អ្នកដែលបានរកឃើញវិជ្ជមានទាំង៨នាក់ថ្មីនេះរួមមាន ៖ – ស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ – ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានស្វាមីជាអ្នកបម្រើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។ – ស្ត្រីជនជាតិខ្មែរអាយុ ៤៥ឆ្នាំ…

២
ព័ត៌មានជាតិ

រកឃើញ១ករណីថ្មីទៀត យប់នេះ ជាភរិយារបស់មន្ត្រីជាន់ខ្ពស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ

តាមរយៈសារសំឡេង លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២០ នេះថា ក្រសួងសុខាភិបាលបានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន១នាក់ ជាស្ត្រីជនជាតិខ្មែរ ជាភរិយារបស់មន្ត្រីជាន់ខ្ពស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ។ គិតត្រឹមយប់ថ្ងៃទី២៩នេះដែរ យើងបានរកឃើញករណីវិជ្ជមាននៅក្នុងសហគមន៍ចំនួន ៨នាក់ហើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការរក្សាអនាម័យ និងតាមដានព័ត៌មានឱ្យបានច្បាស់លាស់៕

២
ព័ត៌មានជាតិ

រកឃើញករណីវិជ្ជមាន Covid-១៩​ ថ្មី​ ចំនួន​ ០៧នាក់​បន្ថែម និងអ្នកជាសះស្បេីយ​ ០២នាក់

ក្រសួងសុខាភិបាកកម្ពុជា​ បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 ជាលទ្ធផលសម្រាប់ថ្ងៃទៅ ២៨ វិច្ឆិកា ២០២០ គឺបានរកឃើញវិជ្ជមានអ្នកឆ្លងជំងឺ Covid-19 ចំនួន៧នាក់បន្ថែម បន្ទាប់ពីបានរកឃើញវិជ្ជមានលើជំទាវរបស់ឯកឧត្តម ឆែម សាវុធ កាលពីល្ងាចថ្ងៃទៅ២៨ វិច្ឆិកា ២០២០នេះ។ គួរបញ្ជាក់ផងដែរថា អ្នកដែលមានវិជ្ជមានជំងឺ Covid-១៩ ទាំងអស់មានដូចតទៅ ៖ – ស្ត្រីជនជាតិអាមេរិកាំង អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ៃលិន។ – ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តសៀមរាប និងបុរីប៉េងហួត…

២
ព័ត៌មានជាតិ

បិទផ្សារអេអន១បណ្ដោះអាសន្ន ក្រោយរកឃើញអ្នកផ្ទុក Covid-១៩ នៅរសៀលថ្ងៃនេះ

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ឱ្យដឹងនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអេអន១ជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញវិជ្ជមានជំងឺ Covid-១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ ដែលបានចូលទៅកាន់ផ្សារនេះដើម្បីញុំាអាហារ និងទិញអីវ៉ាន់មួយចំនួនកាលពីម្សិលមិញ។ លោកស្រី យក់ សម្បត្តិ ក៏បានបន្ថែមទៀតថា ស្រ្តីខ្មែររូបនេះត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេជំងឺ Covid-១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗក្រសួងសុខាភិបាលក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអេអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ លោកស្រី យក់…