Mythical Bird

Cover Cinderella
ប្លែកៗ

ទស្សន៍ទាយពីបញ្ហាក្រោយរៀបការ ដោយជ្រើសរើសវិធីនិពន្ធរឿង Cinderella

ជីវិតរៀបការអាចហៅថាជាជីវិតជោគជ័យមួយនៅក្នុងទំនាក់ទំនងស្នេហា តែការរៀបការមិនមែន Happy Ending ដូចអ្នកគិតទេ ។ ក្រោយរៀបការអ្នកនឹងជួបរឿងជាច្រើនដែលត្រូវប្រឈមមុខ ជាពិសេសអាចនឹងមានបញ្ហានៅក្នុងទំនាក់ទំនងជីវិតប្តីប្រពន្ធក៏ដថាបាន។ តោះមកលេងហ្គេមចិត្តសាស្ត្រមួយនេះ អាចដឹងថាអ្វីជាបញ្ហាជីវិតក្រោយរៀបការរបស់អ្នក ៖ # សំណួរ៖ ប្រសិនជាអ្នកជាអ្នកនិពន្ធ តើអ្នកនឹងសរសេររឿង “Cinderella” នៅក្នុងភាគបន្ទាប់ជាសាច់រឿងបែបណា ក្នុងចំណោមសាច់រឿងទាំង ៤ខាងក្រោមនេះ ៖ A. Cinderella ឯកាម្នាក់ឯង ព្រោះព្រះអង្គម្ចាស់រវល់ជាមួយរាជកិច្ច ។ B. សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​បាន​ផ្ទុះ​ឡើង​ ហើយ Cinderella ដែលមានប្រាជ្ញា និងភាពក្លាហាន បានក្រោកឈរការពារប្រទេសជាមួយព្រះអង្គម្ចាស់…

Cover Pic 1
ប្លែកៗ

ឃើញរូបអ្វីមុនគេ អាចដឹងថាអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណា!

តោះមកធ្វើការសាកល្បងហ្គេមចិត្តសាស្រ្តមួយនេះ “តើអ្នកឃើញរូបភាពអ្វីនៅក្នុងរូបភាពនេះ” ដែលនឹងអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបាន។ អ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនមកទេថា រូបភាពមានលក្ខណៈសាមញ្ញតែអាចទាយចិត្តអ្នកបាន។ ដូច្នេះក្រឡេកមើលរូបភាពខាងក្រោម តើរូបភាពអ្វីដែលអ្នកបានឃើញមុនគេ ? ១. ដើមឈើ ២. សត្វស្វា ៣. សត្វតោ ៤. សត្វត្រី បន្ទាប់ពីជ្រើសរើសហើយ ចូរអានការទស្សន៍ទាយខាងក្រោមនេះ ៖ ១. ដើមឈើ អ្នកជាមនុស្សជឿជាក់លើខ្លួនឯង ដោយអ្នកតែងតែធ្វើការសម្រេចចិត្តដោយផ្អែកលើការគិតជាជាងវិចារណញាណ ហើយជារឿយៗអ្នកក៏តែងតែធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត។ ទោះយ៉ាងណាក៏ដោយ ប្រហែលជាពេលខ្លះ អ្នកមិនចង់ធ្វើតាមអ្វីដែលអ្នកគិតថាគួរតែធ្វើទេ ព្រោះវាអាចនឹងប៉ះពាល់ដល់ចិត្ត និងសុភមង្គលមនុស្សដែលនៅជុំវិញអ្នក ដោយសារតែអ្នកត្រូវតែជ្រើសរើសអ្វីដែលអ្នក “ត្រូវធ្វើ” លើអ្វីដែលអ្នក…

New Copy
ទស្សនៈ

តោះ! មកមើលទស្សនៈចាយប្រាក់លើរូបសម្រស់របស់នារីៗនៅបណ្តាលប្រទេសមួយចំនួន

សត្សវត្សរ៍ទី២១ គឺជាសត្សវត្សរ៍ សម្ភារៈវត្ថុធាតុនិយម របស់របរគ្រប់យ៉ាងសម្បូរបែប ជាពិសេសគ្រឿងសម្អាង គ្រឿងតុបតែងខ្លួនរបស់នារីៗ។ តើយើងមានឆ្ងល់ទេថា ហេតុអ្វីបានជានារីៗនៅប្រទេសជិតខាង និងអាស៊ីបូព៌ា ដូចជាចិន កូរ៉េ ជប៉ុន បានជាពួកគេមើលសំខាន់ទៅលើសម្រស់របស់ពួកគេខ្លាំងម្លេះ ហើយក៏មាននារីជាច្រើន ដែលហ៊ានចំណាយប្រាក់ទៅលើគ្រឿងសម្អាង ការកែសម្ជស្សដោយឥតសំចៃ ក៏មានការស្រង់មតិអំពីទស្សនៈចំណាយប្រាក់របស់ពួកគេចំពោះរូបសម្រស់ ដូច្នេះយើងមកអានខ្លឹមសារខាងក្រោមជាមួយគ្នា ៖ ១. មនុស្សស្រីហ៊ានចំណាយប្រាក់សម្រាប់ខ្លួនឯង គឺជាការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ខ្លួនឯងជាទីបំផុត។ ២. ភាពស្រស់ស្អាតរបស់ខ្លួនប្រាណ គឺពឹងលើសម្លៀកបំពាក់ រីឯភាពស្រស់ស្អាតលើផ្ទៃមុខ គឺពឹងលើសម្រស់។ ៣. មនុស្សស្រីឆ្លាតម្នាក់ ចេះចាយប្រាក់ទៅលើគ្រឿងសម្អាងតុបតែង តែមនុស្សស្រីដែលគួរឱ្យអាណិតបែរជាខំប្រឹងសន្សំប្រាក់ដើម្បីប្តីទៅវិញ។ ៤.…

New Copy
សង្គម

មិនបាច់សួរនាំអីច្រើនទេ ឃើញតែទង្វើទាំង ៤ នេះហើយ ច្បាស់ណាស់ថា គេមិនបានស្រឡាញ់អ្នកឡើយ

មានរបស់ជាច្រើនសុទ្ធតែប្រែប្រួលទៅតាមពេលវេលា ស្នេហាក៏បែបនេះដែរ។ បើគេគ្រាន់តែនិយាយថាស្រលាញ់អ្នក តែមិនបានបង្ហាញទង្វើអ្វីសោះ នេះប្រាកដជាមិនមែនជាការពិតហើយ ។ ហេតុផលក៏ងាយស្រួលយល់ដែរ គឺគេមិនបានស្រលាញ់អ្នកទាល់តែសោះ គេគ្រាន់តែមើលឃើញប្រយោជន៍ ឬយកអ្នកមកកំដរអារម្មណ៍គេតែមួយគ្រាប៉ុណ្ណោះ។ ដូច្នេះខាងក្រោមនេះ គឺលើកយកកាយវិការមួយចំនួនដែលបង្ហាញថា គេមិនបានស្រលាញ់អ្នកសោះ មកបកស្រាយជូនមិត្តអ្នកអាន។ ១. មិនហ៊ានចំណាយប្រាក់ផ្ទាល់ខ្លួនរបស់គេ អ្នកទាំងអស់គ្នាសុទ្ធតែដឹងហើយថា មនុស្សប្រុសស្រលាញ់មុខមាត់ណាស់ ហើយបើគេស្រលាញ់មនុស្សស្រីណាម្នាក់ហើយ គេប្រាកដជាធ្វើយ៉ាងណាឱ្យមនុស្សស្រីម្នាក់នោះរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងខិតខំផ្តល់ជីវិតដ៏ល្អមួយជូនរូបនាង។ ព្រោះគេគិតថា គេចង់ក្លាយទៅជាទីបង្អែកសម្រាប់នាង មើលថែនាង គោរពដល់នាង។ ប៉ុន្តែបើគ្រាន់តែចេញទៅហូបបាយ ឬហូបអាហារជាមួយគ្នា ក៏ឱ្យអ្នកចេញប្រាក់ស្មើគេដែរនោះ ឬក៏មិនធ្លាប់ចំណាយអ្វីលើអ្នកសោះ ឬក៏ រអ៊ូរទាំប្រាប់អ្នកថាគេគ្មានប្រាក់ឡើយ បែបនេះអ្នកមិនបាច់សង្ស័យទេ…

Cover Shop
ដើរកម្សាន្ត

ហាងបែប Street Food តាមផ្លូវ រៀបចំឡូយកប់មិនធម្មតា នៅតាម​ផ្លូវ​ទៅ​កោះនរាហ៍យើងសោះ

មិនធម្មតាទេ ហាងអាហារតាមផ្លូវបែប Street Food មួយកន្លែងនេះបានធ្វើឱ្យភ្ញាក់ផ្អើលពេញតាមបណ្តាញសង្គម ព្រោះតែការរៀបចំតាមផ្លូវធម្មតានោះតែពោរពេញដោយភាពច្នៃប្រតិដ្ឋខ្ពស់ចង់តែមកអង្គុយទទួលទានអាហារកម្សាន្តពេលសម្រាកពីការងារ។ ហាងអាហារនេះ ត្រូវបានគេដឹងថាកំពុងតែរៀបចំបណ្តើរៗតែប៉ុណ្ណោះ តែបើនិយាយពីការរៀបចំវិញគឺបែបធម្មជាតិតាមចិញ្ចើមផ្លូវ តែនាំមកនូវរសអារម្មណ៍ពិសេសមិនធ្លាប់មាន ទាំងកន្លែងអង្គុយរៀបចំតុកៅអីលើដីខ្សាច់ ការរៀបចំលំអតុបតែងបែបសាមញ្ញៗ ពិសេសក៏មានអាហារ ម្ហូប សាច់ក្លែម និងមានភសជ្ជៈជាច្រើនមុខផងដែរ។ គួរឱ្យដឹងផងដែរថា ទោះមិនទាន់រៀបចំរួចរាល់តែហាងនេះបានបើកដំណើរការបម្រើអតិថិជនបណ្តើរៗហើយ ដោយមានទីតាំងនៅម្តុំ ច្បាអំពៅ​ ជិះតាមស្តុប​ទូរទស្សន៍​បាយ័ន​ ទៅ​ត្រង់​រហូត​ គឺ​នៅ​ស្តាំ​ដៃ​ ដោយធ្វើដំណើរទៅតាម​ផ្លូវ​ទៅ​កោះនរាហ៍​។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098687318​ /​ 097​6489000 ៕ អត្ថបទ៖ ក្នុងស្រុក ប្រភពព័ត៌មាន…

Cover Fruit
ប្លែកៗ

ជ្រើសរើសផ្លែឈើក្រហមមួយ ដឹងថាអ្នកជាមនុស្សស្រីដែលមានមន្តស្នេហ៍អ្វីទាក់ទាញបុរស

មនុស្សស្រីម្នាក់ៗមានមន្តស្នេហ៍រៀងៗខ្លួន តែពេលខ្លះអ្នកមិនដឹងថាអ្នកមានវេទមន្តស្នេហាពិសេសមួយនោះទេ។ ដូច្នេះមកសាកល្បងការធ្វើតេស្តផ្លូវចិត្តខាងក្រោមនេះ អាចបង្ហាញពីមន្តស្នេហ៍ពិសេសមួយរបស់អ្នក ដែលអាចទាក់ទាញបុរសដែលអ្នកចាប់អារម្មណ៍។ សំណួរ៖ តើអ្នកចូលចិត្តផ្លែឈើក្រហមមួយណាក្នុងចំណោមផ្លែឈើ ទាំង ៤ ខាងក្រោមនេះ ? ចម្លើយ៖ A. ផ្លែស្ត្របឺរី B. ផ្លែឈើរី C. ផ្លែប៉ោម D. ផ្លែទទឹម តើអ្នកជ្រើសរើសមួយណា? តោះមើលលទ្ធផលខាងក្រោម ដោយផ្លែឈើពណ៌ក្រហមមួយ គឺជានិមិត្តសញ្ញានៃថាមពលមន្តស្នេហ៍ដែលទាក់ទាញបុរស ៖ A. ផ្លែស្ត្របឺរី ប្រសិនបើអ្នកជ្រើសរើសផ្លែស្ត្របឺរីបែបនេះ អ្នកនឹងមានមន្តស្នេហ៍ទាក់ទាញបុរសតាមរយៈភាពស្មោះត្រង់ ស្មោះស និងភាពបរិសុទ្ធមិនដឹងអីរបស់អ្នក ។…

Cover Shoes
ប្លែកៗ

ស្បែកជើងកែងមួយ អាចទាយថាអ្នកមានមោទនភាពចំពោះខ្លួនឯងនៅត្រង់ចំណុចណា

​មនុស្ស​គ្រប់​រូប​មាន​មោទនភាពខុសៗគ្នា ​រៀង​ៗខ្លួន។ តែអ្នកប្រហែលជាមិនទាន់ដឹងខ្លួនច្បាស់នោះទេថា តើអ្នកខ្លួនឯងមានមោទនភាពលើខ្លួនឯងលើចំណុចអ្វីដែលអ្នកមាន។ ដូច្នេះមកធ្វើតេស្តសាកល្បងផ្លូវចិត្តខាងក្រោមនេះ ៖ សំណួរ៖ ក្នុងចំណោមស្បែកជើងកែងខាងក្រោមនេះ តើអ្នកចង់ពាក់ស្បែកជើងមួយណាជាងគេ? បន្ទាប់ពីជ្រើសរើសរួចចូរអានចម្លើយខាងក្រោម ដោយស្បែកជើងកែងគឺជានិមិត្តសញ្ញានៃមោទនភាពរបស់អ្នក៖ A . ជាទីចាប់អារម្មណ៍របស់ភេទផ្ទុយ ស្បែកជើងក្រហម គឺជានិមិត្តសញ្ញានៃចំណង់ចំណូលចិត្តចំពោះស្នេហា ហើយបង្ហាញថាពួកគេមានមន្តស្នេហ៍ដែលទាក់ទាញភេទផ្ទុយ។ ប្រសិនបើអ្នកជ្រើសរើសនេះ អ្នកហាក់ដូចជាមានមោទនភាពក្នុងការក្លាយជាទីចាប់អារម្មណ៍របស់មនុស្សមានភេទផ្ទុយ។ អ្នក​អាច​ជឿជាក់​លើ​ខ្លួនឯង​បាន ​នៅពេល​ភេទ​ផ្ទុយ​និយាយថា​អ្នក​ចូលចិត្ត​អ្នក ហើយបើមានអ្នកស្រលាញ់អ្នកកាន់តែច្រើនអ្នកនឹងកាន់តែពេញចិត្តពេញថ្លើម ។ B. មានភាពឆ្លាតវៃ ស្បែកជើងកែងពណ៌ខៀវ គឺតំណាងឱ្យភាពវៃឆ្លាត។ ប្រសិនបើអ្នកជ្រើសរើសនេះ អ្នកហាក់ដូចជាមានមោទនភាពចំពោះភាពឆ្លាតវៃ និងសមត្ថភាពរបស់អ្នក។ អ្នកប្រហែលជាមានមោទនភាពខ្លាំងចំពោះខ្លួនឯង នៅពេលអ្នកទទួលបានពិន្ទុល្អ…

Cover Birth 1
ទស្សនៈ

ដោះស្រាយបញ្ហាជីវិត តាមរយៈផលបូកថ្ងៃខែកំណើត ពិតជាឆុតខ្លាំង

ឆ្នាំ​ខែកំណើត​ របស់មនុស្សគ្រប់ៗរូប សុទ្ធតែតំណាង​ឱ្យជោគវាសនារបស់​មនុស្សម្នាក់ៗ ​។ នៅក្នុងផលបូក ថ្ងៃខែកំណើតរបស់អ្នក ក៏ជាផ្លូវមួយដែលអាចឱ្យអ្នកធ្វើការដោះស្រាយបញ្ហាទាំងរឿងជីវិត គ្រួសារ ស្នេហា និងការងារមុខរបរចិញ្ចឹមជីវិតផងដែរ។ #របៀបរកផលបូកតំណាងថ្ងៃខែ ជាដំបូងយកថ្ងៃកំណើតរបស់អ្នក បូកនឹងលេខខែកំណើតរបស់អ្នក។ ផលបូកនៃការទស្សន៍ទាយគឺមានលេខខ្ទង់រាយ។ ឧទាហរណ៍៖ ប្រសិនបើអ្នកកើតនៅថ្ងៃទី ២០ ខែ “៦” ផលបូករបស់អ្នកគឺ លេខ ៨ ។ តោះ បូកថ្ងៃខែកំណើតរបស់អ្នក តើលេខរបស់អ្នកជាលេខអ្វី? តោះ​មើល​ការទស្សន៍ទាយតាមលេខខាងក្រោមនេះ ៖   “1” · ផ្តើមពីខ្លួនឯង…

Cover Lonely
ទស្សនៈ

ទេសភាពធ្លាក់ព្រិលមួយ អាចដឹងថាអ្នកខ្លាចភាពឯកាអ្វីខ្លាំងបំផុតនៅក្នុងជីវិតរបស់អ្នក

មនុស្សម្នាក់ៗមានស្ថានភាពខុសៗគ្នា ជាពិសេសក៏មានផ្នែកឯកាផ្សេងៗគ្នាដែរ។ នៅក្នុងតេស្តសាកល្បងផ្លូវចិត្តមួយនេះអាចមើលឆ្លុះបេះដូងរបស់អ្នកថា អ្វីជាភាពឯកាបំផុតនៅក្នុងជីវិតអ្នក។ ខាងក្រោមនេះជាទេសភាពធ្លាក់ព្រិលរដូវរងាមួយ តើអ្នកស្រលាញ់ទេសភាពព្រិលធ្លាក់មួយណាដែរ? បន្ទាប់ពីបានជ្រើសរើសរួច អ្នកអាចមើលឃើញភាពត្រជាក់នៃបេះដូងរបស់អ្នក ពោលគឺភាពឯកាដែលអ្នកមានដូចជា ៖ A . ឯកាគ្មានលុយ ប្រសិនបើអ្នកជ្រើសរើសទេសភាពព្រិលលើដើមឈើ អ្នកមានភាពឯកា ដោយសារតែគ្មានលុយ។ ប្រហែល​ជា​ដោយសារ​តែអ្នកគ្មាន​លុយ ទើបអ្នកគិតថាអ្វីៗគ្រប់យ៉ាងសុទ្ធតែគាំង និងមិនអាចសម្រេចបាន។ អ្នកចង់ស្វែងរកវិធីរកលុយឱ្យបានច្រើនជាងឥឡូវនេះ ហើយអ្នកតែងតែចង់បានការងារ និងមុខរបរដែលអាចរកលុយបានច្រើនជាងនេះ ឬប្រសិនជាអាចឈ្នះឆ្នោតទៀតរឹតតែល្អ។ B . ឯកាគ្មានគូស្នេហ៍ បើ​អ្នក​ជ្រើស​រើស​ទេសភាព​ព្រិលនៅមាត់បឹង​ ភាព​ឯការបស់អ្នកគឺមកពី​គ្មាន​អ្នក​ស្រលាញ់ ដោយសារតែទឹកគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់។ អ្នកហាក់បីដូចជាមនុស្សដែលមានមនោសញ្ចេតនាស្នេហាខ្លាំង ហើយចង់រស់នៅក្នុងជីវិតដែលពោរពេញដោយក្តីស្រលាញ់។ ថែមទៅទៀតនោះ…

Cover Road
ទស្សនៈ

ច្រកទ្វារមួយ អាចដឹងថាអ្នកគួរតែកែប្រែអ្វីឱ្យជីវិតកាន់តែប្រសើរជាងមុន

តើអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នក ឬខ្លួនអ្នកដែរឬទេ? ទោះយ៉ាងណាក៏ដោយ ប្រហែលជាមានពេលខ្លះដែលអ្នកមិនដឹងថាអ្នកចង់ផ្លាស់ប្តូរអ្វី ឬធ្វើអ្វីដែលអ្នកគួរធ្វើដើម្បីឱ្យជីវិតកាន់តែប្រសើរឡើង។ ដូច្នេះការធ្វើតេស្តផ្លូវចិត្តនេះ នឹងស្វែងយល់ពីវិធីល្អបំផុតដើម្បីផ្លាស់ប្តូរខ្លួនអ្នក។ ចូរជ្រើសរើសទ្វារមួយ ដែលអ្នកគិតថាអាចនាំអ្នកទៅកាន់ពិភពលោកផ្សេងទៀត ពី A ដល់ D  ។ បន្ទាប់ពីជ្រើសរួច មកអានចម្លើយខាងក្រោមនៃ “របៀបផ្លាស់ប្តូរខ្លួនអ្នក” ដោយច្រកចូលទៅកាន់ពិភពមួយផ្សេងទៀតបង្ហាញពីការផ្លាស់ប្តូរទៅអនាគត។ អាស្រ័យលើកន្លែងដែលអ្នកជ្រើសរើស អ្នកនឹងដឹងពីអ្វីដែលអ្នកចង់ផ្លាស់ប្តូរ និងរបៀបធ្វើវា។   A. បង្កើតទំនាក់ទំនងថ្មី អ្វីដែលអ្នកចង់ផ្លាស់ប្តូរគឺ “ទំនាក់ទំនង” ។ តើ​មាន​អ្នក​មិន​ពូកែខាងទំនាក់ទំនង ឬ​ចង់ស្គាល់មនុស្សមនុស្សថ្មីៗនៅក្នុងសង្គមមែនទេ? ដើម្បីផ្លាស់ប្តូរខ្លួនអ្នក ចូរយើងធ្វើសកម្មភាពកាន់តែច្រើនឡើងក្នុងការស្វែងរកកន្លែងថ្មី និងការជួបជាមួយមនុស្សថ្មីៗនៅក្នុងសង្គម។…

Cover Resort
ដើរកម្សាន្ត

ធម្មជាតិមែន! រីសតបើកថ្មី ហួសលោកយាយម៉ៅពេជ្រនិល ខេត្តកំពង់ស្ពឺបន្តិច

ថ្មីៗនេះរីសតមួយកន្លែងនៅខេត្តកំពង់ស្ពឺ បានធ្វើឱ្យអ្នកដែលចូលចិត្តទៅកម្សាន្តបែបធម្មជាតិចង់ទៅលំហែកាយបំបាត់ភាពនឿយណាយ។ រីសតនេះមានឈ្មោះថា « ផ្ទះចំការស្នេហ៍លីលី » មានទេសភាពស្រស់ស្អាតបែបធម្មជាតិ មានភ្នំ ទឹកជ្រោះ និងកន្លែងលេងទឹកក្នុងរីសតតែម្តង ហើយក៏មានអាហារឆ្ងាញ់ៗធ្វេីដោយចុងភៅចំណាន អាចយកសាច់អាំង និងភេសជ្ជៈចូលបានដោយសេរី។ អ្វីដែលពិសេសជាងគេទៀតនោះ បន្ទប់ស្នាក់នៅមានច្រើនជម្រើស ដូចជាបន្ទប់ម៉ាស៊ីនត្រជាក់ និងបន្ទប់កង្ហារ ប្រកបដោយផាសុខភាព មានកន្លែងបោះតង់លក្ខណៈក្រុមការងារ ឬគូស្នេហ៍តាមតម្រូវការផងដែរ។ គួរឱ្យដឹងផងដែរថា « ផ្ទះចំការស្នេហ៍លីលី » មានទីតាំង ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅពេជ្រនិលហួសយាយម៉ៅបន្តិច​​​​​​​​​​​​​​​​​​​​​​​​​​​ Google Map…

Cover Cat1
ទស្សនៈ

ជ្រើសឆ្មាកំហូចមួយ! អាចដឹងថាមូលហេតុអ្វីបានជាអ្នកតែងតែធ្វើខុស ឬសម្រេចចិត្តខុស!

មនុស្សយើងតែងតែគិត និងធ្វើការសម្រេចចិត្តដោយផ្អែកលើបទពិសោធន៍ និងចំណេះដឹងដែលខ្លួនមាន។ ទោះជាយ៉ាងណាក៏ដោយ មិនប្រាកដថាអ្នកតែងតែគិតត្រូវ ឬសម្រេចចិត្តត្រូវនោះដែរ។ ខាងក្រោមនេះគឺជាការធ្វើតេស្ត ដែលអាចឱ្យអ្នកដឹងថា តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យអ្នកតែងតែគិតខុស និងសម្រេចចិត្តខុស ។ សំណួរ ៖ ប្រសិនជាពេលក្រោកឡើង អាហាររសប់អ្នកបាត់ តើអ្នកគិតថាសត្វឆ្មាមួយណាដែលជាសត្វមានកំហុស ឬមានពិរុទ្ធ? សូមជ្រើសរើសយកសត្វឆ្មាមួយខាងក្រោមនេះ ៖ បន្ទាប់ពីជ្រើសរើសត្វឆ្មាមួយដែលអ្នកយល់ថាខិលខូច រប៉ិលរប៉ូចហើយ ចូរអានចម្លើយខាងក្រោមនេះ ៖ A. មិនចេះវិនិច្ឆ័យ អ្នកគឺជាប្រភេទមនុស្សដែលមើលមនុស្សក្នុងផ្លូវល្អ ហើយក៏ជាមនុស្សដែលត្រង់បំផុតដែរ។ ប្រសិនបើមានអ្នកញញឹមមកកាន់អ្នកដោយស្នាមញញឹមស្មោះ អ្នកប្រហែលជាងាយជឿថាម្នាក់នោះគឺជាមនុស្សល្អ ទោះបីជាអ្នកមិនស្គាល់ម្នាក់នោះច្បាស់ក៏ដោយ។ ហេតុផលដែលអ្នកតែងតែធ្វើខុស គឺដោយសារអ្នកឆាប់សម្រេចចិត្តជាមួយព័ត៌មានមិនច្បាស់លាស់…

Cover Luna Prime
PR

ហាង LUNA PRIME រចនាបថមកុដអប្សារា បង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ

ហាង LUNA PRIME ដែលស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម កែងនឹងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នេះ។ រចនាបថខាងក្រៅនៃហាង LUNA PRIME ទាំងមូលត្រូវបានយកទម្រង់ស្រដៀងមកុដអប្សារា និងបន្ថែមនូវរចនាបថប្រណីត បែបសម័យទំនើបរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។ រចនាបថហាងទាំងមូលត្រូវបានលម្អ ដោយពណ៌ធម្មជាតិ និងស្រះផ្កាឈូកដ៏ស្រស់ត្រកាល ធ្វើឱ្យមានភាពទាក់ទាញប្លែកភ្នែកអម ដោយបរិយាកាសថ្មីដំបូងគេក្នុងរាជធានីភ្នំពេញ។ ដោយបានមើលឃើញអំពីសក្កានុពលនៃ វិស័យម្ហូបអាហារ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា លោកជំទាវ ឈុន សុភារ័ត្ន…

New Copy
ប្លែកៗ

ពេលដែលធ្លាក់ភ្លៀង តើអ្នកមិនចូលចិត្តសើមត្រង់កន្លែងណា? មើលពីភាពទាក់ទាញ និងចរិតរបស់អ្នកនៅក្នុងកែវភ្នែកអ្នកដទៃ

យើងគ្រប់គ្នាសុទ្ធតែគ្មានអ្នកណាល្អឥតខ្ចោះឡើយ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ពួកយើងក៏មិនចាំបាច់ទៅស្ញប់ស្ញែងអ្នកដែលមានសមត្ថភាពដែរ ក៏មិនចាំបាច់ខកចិត្តនឹងភាពសាមញ្ញរបស់ខ្លួនឯងដែរ មនុស្សគ្រប់រូបសុទ្ធតែមានភាពទាក់ទាញរបស់ពួកគេរៀងខ្លួន។ អ្វីដែលសំខាន់បំផុត គឺស្គាល់ពីចរិតរបស់ខ្លួន និងបន្ថែមការអភិវឌ្ឍន៍ចំពោះខ្លួនឯង។ ចុះនៅពេលភ្លៀងធ្លាក់អ្នកមិនចូលចិត្តសើមនៅត្រង់កន្លែងណាជាងគេ? វាអាចទាយដឹងពីចរិត និងភាពទាក់ទាញរបស់អ្នកនៅក្នុងភ្នែកអ្នកដទៃបាន។ A. សើមស្បែកជើង B. សើមខោអាវ C. សើមសក់ក្បាល D. មិនបានខ្វល់ខ្វាយទៅលើរឿងទាំងនេះទេ ១​. ជ្រើសរើស A ៖ ភាពទាក់ទាញរបស់អ្នកនៅក្នុងភ្នែកអ្នកដទៃគឺ ៨០ % អ្នកមិនចូលចិត្តដណ្តើម ខ្លាចភាពឯកា មានភាពអត់ធ្មត់ខ្លាំង ហើយពេលមានរឿងអ្វីតែងទុកនៅក្នុងចិត្ត ខ្លួនឯងជាអ្នកទទួលរាប់រង…

New Copy
ប្លែកៗ

នៅពេលអ្នកហត់ តើអ្នកនឹងសម្រាកនៅគ្រែមួយណា ? មើលថាថ្មីៗនេះអ្នកនឹងមានរឿងល្អអ្វីកើតឡើង?

មនុស្សគ្រប់គ្នាសុទ្ធតែចេះហត់នឿយ ហើយក៏គ្មានអ្នកណាអាចទទួលរងការឈឺចាប់គ្រប់យ៉ាងដើម្បីអ្នកឡើយ គង់តែមានពេលវេលាមួយ អ្នកនឹងអាចធំធាត់បានដោយខ្លួនឯងបាន។ ពេលដែលអ្នកមានអារម្មណ៍ថានឿយហត់ តើអ្នកចង់សម្រាកនៅលើគ្រែមួយណា? តោះ! យើងមកធ្វើការទស្សទាយថាថ្មីៗនេះតើមានរឿងល្អដែរឬទេ?​ ដោយគ្រាន់តែជ្រើសរើសគ្រែគេងមួយដែលអ្នកពេញចិត្តជាងគេ វានឹងបង្ហាញការពិតប្រាប់អ្នកជាមិនខាន។ A. គ្រែ A ថ្មីៗនេះទឹកមុខរបស់អ្នកស្រស់ស្រាយ បែបនេះទោះអ្នកជ្រើសរើសតុបតែតាមស្ទាយបែបណា ក៏អាចញុំាឱ្យអ្នកកាន់តែមានភាពស្រស់ស្អាតដែរ។ ប្រាកដណាស់ នេះក៏មានការពាក់ព័ន្ធនឹងជោគសំណាងនៃសេចក្តីស្នេហាររបស់អ្នកដែរ រូបរាងនៃការតុបតែង គឺជាចំណុចសំខាន់ដែលទាក់ទាញដៃគូររបស់អ្នក។ ជាពិសេសគេមានតំណែងនៅក្នុងចិត្តគេស្រាប់ គេចូលចិត្តមនុស្សស្រីបែបណា ចូលចិត្តការតុបតែងបែបណា សុទ្ធតែជាពត៌មានសំខាន់សម្រាប់អ្នក។ បើអ្នកអាចដឹងមុនពីរឿងសំខាន់ទាំងនេះ ហើយមកតុបតែងខ្លួនឱ្យដូចជាមនុស្សដែលនៅក្នុងចិត្តគេ បែបនេះមនុស្សដែលនៅក្នុងចិត្តរបស់មនុស្សប្រុសម្នាក់នេះ ប្រាកដជារូបអ្នកហើយ។ B. គ្រែ ​B បន្ទាប់ពីឆ្លងកាត់ពេលវេលាដ៏លំបាកអស់មួយរយៈពេលរួចមក…

New
សង្គម

កុំប្រើវិធីទាំង ៧ នេះ ទៅបង្ហាញពីក្តីស្រលាញរបស់អ្នកឱ្យសោះ

ខ្ញុំពិតជាស្ញប់ស្ញែងមនុស្សស្រីមួយចំនួនដែលស្រលាញ់គេឥតទាមទារលក្ខខ័ណ្ឌណាស់ ពីព្រោះការទុកចិត្តគេខ្លាំងពេក ងាយនឹងឱ្យយើងរងរបួសមិនដឹងខ្លួន តែតាមពិតទៅគួរអាណិតមនុស្សស្រីដែលរង់ចាំពាក្យសន្យាទាំងនេះទៅវិញទេ ជួនកាលពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ បានធ្វើឱ្យខ្លួនឯងស្ទើរឆ្កួតស្ទើរជា ចុងក្រោយគ្មានសល់អ្វីសោះ។ ១. យកពាក្យសន្យាគេចាត់ទុកជាការពិត មនុស្សស្រីនៅក្នុងរឿងស្នេហា គឺដូចនៅក្នុងបន្ទប់បិទជិតងងឹតសូន្យអ៊ីចឹង។ ពិតជាស្ញប់ស្ញែងមនុស្សស្រីដែលស្រលាញ់គេឥតលក្ខខ័ណ្ឌខ្លាំងណាស់ ជួនកាលមកពីនាងទុកចិត្តគេខ្លាំង ស្រលាញ់គេខ្លាំង តែខ្ញុំក៏អាណិតមនុស្សស្រីដែលចាត់ទុកពាក្យសន្យាជាពិតដែរ ពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ ធ្វើឱ្យខ្លួនឯងរស់ស្ទើរឆ្កួតស្ទើរជា ដល់ពេលចុងក្រោយអ្វីៗក៏គ្មាន ហើយនៅតែអង្គុយស្រមៃដល់ពាក្យសន្យារបស់មនុស្សប្រុសថាអាចសម្រេចជាការពិតបាន។ ទោះចាំដល់ក្តីស្រម៉ៃនោះក្លាយជាទៅផ្សែងអ័ព្ទក៏ដោយក៏នៅតែចាំ ពិតជាល្ងង់ណាស់ នេះមិនមែនជាការពិតទេ។ ទំនុកចិត្តក៏ត្រូវផ្តល់ឱ្យមនុស្សដែលមានតម្លៃដែរ តើត្រូវទេ? ២.  ប្រើការស្លាប់ទៅរក្សាស្នេហាមួយនោះ តាំងពីបុរាណមកមនុស្សស្រីតែងប្រើវិធីសាស្រ្តទាំង៣នេះ ៖ ១.យំ ២.បង្កររឿង ៣. សម្លាប់ខ្លួន។…

New Copy
សង្គម

ដាច់ខាត! កុំកុហកមនុស្សស្រី ដែលស្រលាញ់អ្នកឱ្យសោះ

អារម្មណ៍របស់មនុស្សស្រី គឺឆុតណាស់ នាងមិននិយាយ មិនបញ្ចាក់ថានាងមិនដឹងឡើយ ហើយកុំយល់ថាខ្លួនអ្នកជាមនុស្សឆ្លាតឱ្យសោះ មានពេលខ្លះអាចចំណេះជិះករឯងក៏ថាបាន។ កុំយកភាពចេះដឹង និងភាពអត់ឱនរបស់នាង មកធ្វើជាលេសសម្រាប់ឱ្យអ្នកបណ្តោយខ្លួនតាមចិត្តឱ្យសោះ នាងមិនបកអាក្រាតពាក្យកុហករបស់អ្នក គឺនាងកំពុងផ្ដល់ឱកាសដល់អ្នក។ មនុស្សស្រីសុទ្ធតែឆាប់ខឹង ហួងហែងច្រើន គ្មានមនុស្សស្រីណាចិត្តទូលាយឱ្យមនុស្សខ្លួនស្រលាញ់ទៅសិ្នទ្ធស្នាលជាមួយស្រីដទៃឡើយ បើនាងមិនប្រកាន់ចំពោះក្តីស្រលាញ់ដែលអ្នកបានចែករំលែកទៅស្រីផ្សេងនោះ គឺមានហេតុផលពីរ ទី១ នាងលែងស្រលាញ់អ្នកហើយ ទី២ នាងស្រលាញ់អ្នកខ្លាំងពេក។ ដ្បិតតែខាងក្រៅមើលទៅចិត្តទូលាយណាស់ តែក្នុងចិត្តនាងឈឺចាប់ឥតឧបមា គ្មានមនុស្សស្រីណាដែលគ្មានចរិកផ្ទាល់ខ្លួនឡើយ។ អ្នកល្អចំពោះនាងប៉ុន្មានភាគ នោះនាងនឹងកាន់តែល្អចំពោះអ្នកទ្វេដង បើនាងច្បាស់លាស់នឹងអ្នកហើយ នាងនឹងយកចិត្តស្មោះប្រគល់ជូនអ្នកតែម្នាក់គត់។ កុំយកចិត្តស្មោះរបស់នាងចាត់ទុកដូចជាជ័យជម្នះរបស់អ្នកឱ្យសោះ ពីព្រោះដោយបែបនេះហើយ មនុស្សស្រីអាចប្រមូលយកចិត្តស្មោះរបស់នាងមកវិញបានគ្រប់ពេលវេលា ពេលនោះនាងនឹងយល់ហើយថា អ្វីដែលជាការលះបង់ដែលមានតម្លៃ…

Cover Animal
ទស្សនៈ

ចង់ក្លាយជាសត្វអ្វីពេលភ្ញាក់ឡើង អាចដឹងថាអ្វីដែលអ្នកចង់បានបំផុតក្នុងជីវិត

មនុស្សម្នាក់ៗសុទ្ធតែមានសមត្ថភាព និងមហិច្ឆិតាខុសៗគ្នា តែប្រហែលជាអ្នកមិនបានដឹងទេថា អ្នកមានសមត្ថភាពអ្វីខ្លះ។ នៅក្នុងហ្គេមតេស្តខាងក្រោមនេះអាចឱ្យអ្នកដឹងពីខ្លួនឯងបាន។ សំណួរសួរថា បើសិនជាឱ្យជ្រើសរើសការកើតជាសត្វនៅពេលភ្ញាក់ពីគេងព្រឹកឡើង តើអ្នកចង់ក្លាយទៅជាសត្វអ្វីទៅ? ចម្លើយ ៖ A. សត្វសេះ B. សត្វគោ C. សត្វខ្លា D. សត្វស្វា ចូរអានចម្លើយខាងក្រោម ដោយសត្វដែលអ្នកជ្រើសតំណាងឱ្យសភាវគតិ សមត្ថភាព និងថាមពលដែលអ្នកចង់បាន ៖ A. សត្វសេះ ៖ ខ្ញុំចង់លឿន សេះ​តំណាងឱ្យ​ល្បឿន ប្រសិនបើអ្នកជ្រើសរើសសេះដោយមិនដឹងខ្លួន គឺបានន័យថាអ្នកចង់បានល្បឿន។ អ្នកប្រហែលជាធ្លាប់គិតថា “ខ្ញុំចង់ធ្វើវាឱ្យលឿនជាងមុន”…

Cover Durain
តោះញ៉ាំ

ចុមកប់ម៉េះ ម្នាក់អស់ប្រហែល ១៤ដុល្លារ ញាុំទុរេនបានម៉ាឆ្អែត ហើយកាលណាមាននៅខ្មែរទៅ?

ប្រទេសថៃ​ ៖ ខែនេះគឺជាខែផ្លែទុរេនហើយ ដែលគេស្គាល់ថាទុរេនគឺជាស្តេចផ្លែឈើដែលមានតម្លៃថ្លៃផងដែរ ដែលអ្នកល្មមៗមិនហ៊ានទិញទទួលទានទេ ឬទទួលទានតិចតួចតាមលទ្ធភាព។ តែពេលនេះពិតជាពិសេសអ្នក សម្រាប់​អ្នក​ដែលមិនសូវមាន​លុយច្រើន ហើយចង់ញុំទុរេនបានម៉ាឆ្អែត អាចទៅកាន់ប្រទេសថៃ បានដោយមានកម្មវិធី ទទួលទានបូហ្វេទុរេនញុំបានម៉ាឆ្អែតអស់ម្នាក់ត្រឹមតែ ៤៧៩ បាត ឬប្រមាណជា 14,01 $ តែប៉ុណ្ណោះសម្រាប់រយៈពេល ១ម៉ោង ដោយទីលានទទួលទានបូហ្វេនេះស្ថិតនៅក្នុង អគារ Central World (CTW) ប្រទេសថៃ។ គួរតែឱ្យដឹងផងដែរថា កម្មវិធីទទួលទានកាហ្វេនេះមានត្រឹមរយៈពេលខ្លី ដល់ថ្ងៃអាទិត្យនេះប៉ុណ្ណោះ។ ហើយសម្រាប់អ្នកដែលទទួលទានទុរេនមិនអស់ សល់នៅក្នុងចានដល់ទី ១ភាគ ៣…

Cover Slovedd
ទស្សនៈ

ជំងឺផ្លូវចិត្ត និងបញ្ហាស្នេហារបស់អ្នក គួរតែព្យាបាលចិត្តតាមវិធីណា

តើថ្មីៗនេះ អ្នកមានអារម្មណ៍ថា “ហត់នឿយ មានបញ្ហា មានវិបត្តិ និងមានបញ្ហាស្នេហា ” ដែរឬទេ។ ស្ថានភាពដែលអ្នកត្រូវដោះស្រាយ និងព្យាបាលគឺខុសគ្នាសម្រាប់មនុស្សម្នាក់ៗ។ តែនៅក្នុងហ្គេមតេស្ត​ចិត្ត​សាស្ត្រ​ខាងក្រោមអាចរកឃើញវិធីមួយ ដែលអាចជួយឱ្យអ្នកព្យាបាលបញ្ហាអ្នកបាន ៖ #សំណួរ ៖ តើសណ្ឋាគារបែបណាដែលអ្នកមិនចង់ស្នាក់នៅ? ចម្លើយ៖ A. សណ្ឋាគារដែលមានខ្មោច B. សណ្ឋាគារដែលមានបន្ទប់ទឹករួម C. សណ្ឋាគារដែលមានបុគ្គលិកមានចរិតមិនល្អ D. សណ្ឋាគារដែលមានតម្លៃថោក ចម្លើយសណ្ឋាគារដែលអ្នកជ្រើសរើសខាងលើ គឺជានិមិត្តរូបនៃវិធីការព្យាបាលស្ថានភាពផ្ឡូវចិត្តរបស់អ្នក។ ចូរអានចម្លើយខាងក្រោមនេះ ៖ A. សណ្ឋាគារដែលមានខ្មោច ៖…

Cover Char
ទស្សនៈ

ពណ៌ក្រចកទាំងនេះ អាចស្តែងបានថាអ្នកជាមនុស្សស្រីប្រភេទណា

ក្នុង​នាម​ជា​មនុស្ស​ស្រី តែងតែចង់​ស្អាត​គ្រប់​ពេល  ទាំងការតុបតែង​ខ្លួន​ ​សម្លៀក​បំពាក់​ និងម៉ូតក្រចកជាដើម។ នៅក្នុងនោះ គ្រាន់តែសម្លឹងមើលម៉ូតសិល្បៈ​ក្រចក​បែប​នេះ​ អាចដឹងថាអ្នកមានចរិតលក្ខណៈបែបណាបាន។ មើលរូបខាងក្រោមនេះ តើអ្នកចូលចិត្តសិល្បៈក្រចកមួយណាពី A ដល់ F ដែលអ្នកស្រលាញ់? សូមជ្រើសរើសដោយវិចារណញាណ   បន្ទាប់ពីជ្រើសរើសរួច ពណ៌ក្រចកដែលអ្នកជ្រើស គឺតំណាងឱ្យ “បុគ្គលិកលក្ខណៈមូលដ្ឋានរបស់អ្នក ” ដែលមានដូចជា ៖ A. សង្កត់ធ្ងន់លើភាពស្រស់ស្អាត អ្នក​កើតមកជាស្ត្រីពិតៗ ដែលតែង​តែ​ចង់​ឱ្យ​តម្លៃ​ភាព​គួរ​ឱ្យ​ស្រលាញ់​ ក្រម៉ិចក្រមើម Cute cute និងភាពស្រស់ស្អាតរបស់​នារី​សម័យថ្មី ។ …