ជ្រើសរើសផ្លែឈើក្រហមមួយ ដឹងថាអ្នកជាមនុស្សស្រីដែលមានមន្តស្នេហ៍អ្វីទាក់ទាញបុរស

Cover Fruit
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីម្នាក់ៗមានមន្តស្នេហ៍រៀងៗខ្លួន តែពេលខ្លះអ្នកមិនដឹងថាអ្នកមានវេទមន្តស្នេហាពិសេសមួយនោះទេ។ ដូច្នេះមកសាកល្បងការធ្វើតេស្តផ្លូវចិត្តខាងក្រោមនេះ អាចបង្ហាញពីមន្តស្នេហ៍ពិសេសមួយរបស់អ្នក ដែលអាចទាក់ទាញបុរសដែលអ្នកចាប់អារម្មណ៍។

សំណួរ៖ តើអ្នកចូលចិត្តផ្លែឈើក្រហមមួយណាក្នុងចំណោមផ្លែឈើ ទាំង ៤ ខាងក្រោមនេះ ?

ការផ្សាយពាណិជ្ជកម្ម

ចម្លើយ៖

A. ផ្លែស្ត្របឺរី

ការផ្សាយពាណិជ្ជកម្ម

B. ផ្លែឈើរី

C. ផ្លែប៉ោម

ការផ្សាយពាណិជ្ជកម្ម

D. ផ្លែទទឹម

Fruitttt
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើអ្នកជ្រើសរើសមួយណា? តោះមើលលទ្ធផលខាងក្រោម ដោយផ្លែឈើពណ៌ក្រហមមួយ គឺជានិមិត្តសញ្ញានៃថាមពលមន្តស្នេហ៍ដែលទាក់ទាញបុរស ៖

ការផ្សាយពាណិជ្ជកម្ម

A. ផ្លែស្ត្របឺរី

Product Packshot Strawberrie 558x600
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិនបើអ្នកជ្រើសរើសផ្លែស្ត្របឺរីបែបនេះ អ្នកនឹងមានមន្តស្នេហ៍ទាក់ទាញបុរសតាមរយៈភាពស្មោះត្រង់ ស្មោះស និងភាពបរិសុទ្ធមិនដឹងអីរបស់អ្នក ។ តាមខ្សែភ្នែក និងការគិតរបស់បុរស អ្នកជាមនុស្សស្រីដែលមានភាពស្លូតត្រង់បែបក្មេងស្រី ហើយបុរស​ដែលនៅជាមួយអ្នកនឹងមានអារម្មណ៍ថាបាន​​ធូរស្រាល​ជាមួយ​នឹង​ស្នាមញញឹម ​ភាពកក់ក្តៅ ​និង​ភាពមិនខ្វល់ខ្វាយអ្វីរបស់អ្នក។ ជាពិសេសនៅពេលដែលគេមានអារម្មណ៍ថា​ហត់​នឿយ អ្នក​ជា​មនុស្ស​ស្រី​ដែល​គេចង់​ជួបបំផុត។

ការផ្សាយពាណិជ្ជកម្ម

B. ផ្លែឈើរី

Cherry
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិនបើអ្នកជ្រើសរើស ឈើរី បែបនេះ អ្នកមានមន្តស្នេហ៍បែបនារីគួរឱ្យស្រលាញ់ ។ អ្នកទាក់ទាញបុរសដោយភាពគួរឲ្យស្រលាញ់របស់អ្នក ដូចជា កាយវិការ និងសម្តីដ៏ផ្អែមល្ហែមលួងលោមបុរសនេះតែម្តង។

ការផ្សាយពាណិជ្ជកម្ម

C. ផ្លែប៉ោម

Apple Red  1 Kg 1kg_1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិនជាអ្នកជ្រើសរើស ផ្លែប៉ោម អ្នកមានមន្តស្នេហ៍តាមរយៈកាយវិការបស់អ្នក។ គ្រាន់តែកាយវិការធម្មតាៗរបស់អ្នក ដូចជាគ្រលាស់សក់ សិតសក់ និងការបង្ហាញរាងកាយអែនអនបន្តិច អ្នកអាចរំញោចសភាវគតិរបស់បុរសដោយងាយ។ ជាពិសេសប្រសិនជាអ្នកគ្រាន់តែសម្លឹងមុខបុរសម្នាក់ណាដោយស្នាមញញឹមនោះ អ្នកនឹងឆក់យកបេះដូងរបស់គេបានភ្លាមៗតែម្តង។

ការផ្សាយពាណិជ្ជកម្ម

D. ផ្លែទទឹម

Ae8c04ee 8fa3 4bf4 B4b1 70922f0e493a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិនជាអ្នកជ្រើសរើស ផ្លែទទឹម អ្នកមានមន្តស្នេហ៍តាមរយៈការបង្ហាញភាពជាមនុស្សស្រីចាស់ទុំម្នាក់។ មន្តស្នេហ៍របស់អ្នកគឺជាមនុស្សស្រីចេះដឹងខុសត្រូវ មានភាពចាស់ទុំ បុរសណាដែលនៅជាមួយអ្នកហើយមានអារម្មណ៍ប៉ះដល់ភាពទន់ភ្លន់ និងកក់ក្តៅដូចនៅជាមួយម្តាយម្នាក់។ ពេលនៅជាមួយអ្នក បុរសម្នាក់នោះតែងតែជឿជាក់ មានទំនុកចិត្តខ្ពស់ និងអាចធ្វើជាខ្លួនឯងបាន ព្រោះគេដឹងថាអ្នកអាចទទួលយកអ្វីដែលជាខ្លួនគេពិតបាន៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម