តោះ! មកមើលទស្សនៈចាយប្រាក់លើរូបសម្រស់របស់នារីៗនៅបណ្តាលប្រទេសមួយចំនួន

New Copy
ការផ្សាយពាណិជ្ជកម្ម

សត្សវត្សរ៍ទី២១ គឺជាសត្សវត្សរ៍ សម្ភារៈវត្ថុធាតុនិយម របស់របរគ្រប់យ៉ាងសម្បូរបែប ជាពិសេសគ្រឿងសម្អាង គ្រឿងតុបតែងខ្លួនរបស់នារីៗ។ តើយើងមានឆ្ងល់ទេថា ហេតុអ្វីបានជានារីៗនៅប្រទេសជិតខាង និងអាស៊ីបូព៌ា ដូចជាចិន កូរ៉េ ជប៉ុន បានជាពួកគេមើលសំខាន់ទៅលើសម្រស់របស់ពួកគេខ្លាំងម្លេះ ហើយក៏មាននារីជាច្រើន ដែលហ៊ានចំណាយប្រាក់ទៅលើគ្រឿងសម្អាង ការកែសម្ជស្សដោយឥតសំចៃ ក៏មានការស្រង់មតិអំពីទស្សនៈចំណាយប្រាក់របស់ពួកគេចំពោះរូបសម្រស់ ដូច្នេះយើងមកអានខ្លឹមសារខាងក្រោមជាមួយគ្នា ៖

54cedb40423f4d2d9d7cee25a6d225e3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. មនុស្សស្រីហ៊ានចំណាយប្រាក់សម្រាប់ខ្លួនឯង គឺជាការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ខ្លួនឯងជាទីបំផុត។
២. ភាពស្រស់ស្អាតរបស់ខ្លួនប្រាណ គឺពឹងលើសម្លៀកបំពាក់ រីឯភាពស្រស់ស្អាតលើផ្ទៃមុខ គឺពឹងលើសម្រស់។
៣. មនុស្សស្រីឆ្លាតម្នាក់ ចេះចាយប្រាក់ទៅលើគ្រឿងសម្អាងតុបតែង តែមនុស្សស្រីដែលគួរឱ្យអាណិតបែរជាខំប្រឹងសន្សំប្រាក់ដើម្បីប្តីទៅវិញ។
៤. ពេលវេលាមិនចាំយើងឡើយ សម្រស់ក៏មិនអាចគង់វង្សដែរ មិនថាពេលណាទេកុំសន្សំសំចៃរហូតដល់ថ្នាក់ឱ្យខ្លួនឯងក្លាយទៅជាយាយចាស់ម្នាក់ឱ្យសោះ។
៥. ការចាយលុយរបស់មនុស្សស្រី ក៏ជាកម្លាំងជម្រុញទឹកចិត្តប្តីឱ្យខំប្រឹងរកប្រាក់កាន់តែច្រើន ។
៦. គិតគូររឹតត្បិតដើម្បីគេ មិនប្រាកដថាទទួលបានផលតបស្នងជាទីពេញចិត្តឡើយ។៧. អ្នកចង់ឱ្យប្តីស្រលាញ់អ្នក តែអ្នកត្រូវស្រលាញ់ខ្លួនឯងឱ្យបានច្រើន ព្រោះមនុស្សប្រុសចិត្តស្មោះណាស់ កាលពីក្មេងស្រលាញ់ក្មេង ចាស់ទៅក៏គេស្រលាញ់ក្មេងដែរ។
៨. ក្មេងស្រីទើបតែពេញក្រមុំ បើមិនស្រស់ស្អាត គឺអាចនិយាយបានថាដោយសារខ្លួនមិនទាន់ដឹងអី តែបើដល់វ័យកណ្តាលហើយនៅតែមិនស្អាតទៀត គឺអាចនិយាយបានថាអ្នកបានធ្វើបាបខ្លួនឯងហើយ។

ការផ្សាយពាណិជ្ជកម្ម
B04e86577e3e2a6f78071bdf20a99f9c
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៩. ពេលដែលអ្នកធ្វើឱ្យខ្លួនអ្នកស្រស់ស្អាត នេះមិនត្រឹមតែផ្តល់តម្លៃដល់ខ្លួនអ្នកនោះទេ គឺអ្នកបានផ្តល់តម្លៃដល់មនុស្សជុំវិញខ្លួនអ្នកទៀតផង។
១០. មនុស្សស្រីយកប្រាក់លាក់ទុកដើម្បីគ្រួសារ និងប្តី តែមនុស្សប្រុសយកប្រាក់លាក់ទុកអាចដើម្បីស្រីដទៃ។
១១. ការតុបតែងខ្លួន គឺជាកិច្ចការរបស់មនុស្សស្រីមួយជីវិត។
១២. មនុស្សស្រីមិនអាចរស់នៅដើម្បីតែប្រាក់ទេ តែត្រូវរស់នៅដើម្បីសុខភាព និងសម្រស់ ។
១៣. រូបសម្រស់ គឺជានាមប័ណ្ណសម្រាប់បង្ហាញទៅអ្នកដទៃ ជាព័ត៌មានត្រួសៗដែលបង្ហាញដល់គេ។
១៤. នៅពីក្រោយមនុស្សប្រុសជោគជ័យ តែងមានមនុស្សស្រីម្នាក់ដែលពូកែចាយប្រាក់។
១៥. មនុស្សប្រុសចូលចិត្តមនុស្សស្រីដែលសុខចិត្តចាយប្រាក់របស់ពួកគេ។
១៦. រកប្រាក់ គឺជាសមត្ថភាព ចាយប្រាក់ គឺជាវិនិយោគ។
១៧. ថ្ងៃនេះអ្នកមិនចាយប្រាក់ ថ្ងៃស្អែកនឹងមានគេជួយចាយប្រាក់អ្នកជាមិនខាន។
១៨. មនុស្សស្រី ដើម្បីក្តីសង្ឃឹមម្តាយឪពុក អ្នកត្រូវតែស្រស់ស្អាត ដើម្បីមុខរបរសា្វមីអ្នកត្រូវតែស្រស់ស្អាត ដើម្បីឱ្យគ្រួសារចុះសម្រុងអ្នកត្រូវតែស្រស់ស្អាត ដើម្បីអនាគតកូនអ្នកត្រូវការស្រស់ស្អាត។
១៩. ភាពស្រស់ស្អាតរបស់មនុស្សស្រី មួយភាគកើតចេញពីធម្មជាតិ ប្រាំបួនភាគកើតចេញពីការថែរក្សាបំប៉ន់ និងការតុបតែង។
២០. លទ្ធផលដែលមនុស្សស្រីមិនបានគិតគូរពីសម្រស់មានពីរយ៉ាង ៖
– ពាក់សម្លៀកបំពាក់ជជុះមិនចេះអស់!
– ដើរផ្សារបន្លែជារៀងរហូត!

D434acf6d808f8093ba7d06dacf70c3d
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២១. មនុស្សស្រីដែលចេះចាយប្រាក់ គេក៏ជាមនុស្សស្រីដែលពូកែរកប្រាក់ដែរ។
២២. លទ្ធផលដែលសន្សំសំចៃពេក តែងតែធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ និងអ្នកដោយមិនដឹងខ្លួន។
២៣. កុំភ្លេចថាជំងឺកើតឡើងដោយសារការសន្សំបន្តិចម្តងៗ ត្រូវចំណាយលើអ្វីដែលល្អចំពោះសុខភាព និងរូបសម្រស់ ។
២៤. មនុស្សស្រីត្រូវប្រើថវិការសមគួរដើម្បីមកតុបតែងរូបរាង និងពង្រឹងសុខភាពឱ្យបានល្អ ព្រោះសុខភាពល្អហើយ ស្រស់ស្អាតរបស់យើងនឹងមកដល់តាមក្រោយជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

ប្រការខាងលើ គ្រាន់តែជាសម្រង់មតិរបស់បងៗស្រ្តីដែលគាត់បានឆ្លងកាត់ក្នុងដំណើរជីវិត និងជាការចែករំលែក បើសិនជាមានកន្លែងណាឆ្គាំឆ្គង ឬចង់បំពេញបន្ថែម បងៗប្អូនៗអាចចូលមកផ្តល់ជាមតិយោបល់បន្ថែមបាន! សូមអរគុណ!

ចងក្រង រៀបរៀង និងកែសម្រួលដោយ៖ បក្សីទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម