
ទម្លាប់ទាំង ៥ ដែលធ្វើឱ្យអារម្មណ៍ល្អ
ទោះជាពិភពលោកនេះធ្វើអ្វីចំពោះអ្នកក៏ដោយ សូមអ្នកខិតខំ ក្លាហាន និងពោរពេញដោយក្ដីសង្ឃឹមដូចកាលពីមុនចុះ។ ទោះជាជួបទុក្ខលំបាកច្រើនយ៉ាងណា ដាច់ខាតមិនអាចឱ្យសុខភាពផ្លូវចិត្តរបស់អ្នកធ្លាក់ដុនដានបានឡើយ។ ដើម្បីរក្សាអារម្មណ៍យើងបានល្អ តើយើងគួរតែមានទម្លាប់អ្វីខ្លះទៅ? ១. កុំជំពាក់ជំពិន ក្នុងដំណើរជីវិតរបស់មនុស្ស ភាពរីករាយ ៥% ការឈឺចាប់ ៥% ឯ ៩០% ទៀត គឺជាភាពសាមញ្ញ។ ហើយអ្វីដែលយើងត្រូវធ្វើនោះគឺ កុំទៅជំពាក់ជំពិននឹងរឿងឈឺចាប់ច្រើនពេក គួរតែទៅតាមដានភាពរីករាយ និងភាពសាមញ្ញឱ្យបាន៩៥ % ល្អជាង។ បើកចិត្តឱ្យទូលាយ មើលឱ្យយល់គ្រប់រឿងរ៉ាវ ហើយចំពោះការឈឺចាប់មើលវាឱ្យស្រាល អ្វីៗនឹងរលូនដោយឯកឯងជាមិនខាន។ កុំទៅប្រកាន់មានះនឹងរបស់ដែលមិនមែនជារបស់ខ្លួន កុំទៅជំពាក់ជំពិនមិនដាច់ស្រេចនឹងរឿងកន្លងហួស ។…




















