Mythical Bird

3
ទស្សនៈ

សារៈប្រយោជន៍នៃ Vitamin A ដែលអ្នកគួរតែដឹងឱ្យបានកាន់តែច្បាស់

វីតាមីនA ជាវីតាមីនមួយប្រភេទដែលមនុស្សទូទៅដឹងថា វាជាវីតាមីនដែលសំខាន់សម្រាប់ភ្នែក ជាពិសេសកុមារ គឺត្រូវផ្តល់នូវវីតាមីន Aនេះឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសុខភាពភ្នែករបស់ពួកគាត់ដំណើរការបានល្អ។ វីតាមីន Aជាប្រភេទ វីតាមីនដែលរលាយក្នុងខ្លាញ់ វាបានចូលរួមក្នុងការបង្កើនសុខភាពភ្នែក ដាស់ប្រព័ន្ធភាពស៊ាំ ព្យាបាលកោសិកា និងជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។ យោងតាមការណែនាំពីអ្នកជំនាញបានឱ្យដឹងថា បរិមាណ វីតាមីន A សម្រាប់បុរស គឺត្រូវការប្រមាណ 900mcg ក្នុងមួយថ្ងៃ ចំពោះស្រ្តី 700mcg ក្នុងមួយថ្ងៃ និងសម្រាប់កុមារវិញ ចន្លោះ 300 ដល់ 600mcg ក្នុងមួយថ្ងៃ។ សារៈសំខាន់ចម្បងរបស់វីតាមីន…

6
ទស្សនៈ

សារៈប្រយោជន៍របស់ទឹកផ្កាកុលាប ដែលគ្រប់គ្នាគួរតែដឹង កុំមើលរំលងឱ្យសោះ

ផ្កាកុលាប ជារុក្ខជាតិដែលគេនិយមធ្វើជាអំណោយ ក្នុងពិធីបុណ្យនៅប្រទេសលោកខាងលិច ប្រទេសកម្ពុជាយើងកុលាប ច្រើនគេយកទៅដាំដើម្បីយកផ្កាលំអគេហដ្ឋាន សួនច្បារ ឬគេប្រើផ្ការបស់វាដើម្បីឱ្យទៅនរណាម្នាក់តំណាងឱ្យក្តីស្រលាញ់។ ប៉ុន្តែផ្កាកុលាប វាមិនត្រឹមតែមានរូបរាងស្អាត និងក្លិនប្រហើរប៉ុណ្ណោះទេ ទឹកដែលបានចម្រេញចេញពីផ្កាកុលាប វាផ្តល់អត្ថប្រយោជន៍ជាច្រើន មិនថាសម្រាប់ផ្នែកសុខភាព និងសម្រស់នោះឡើយ។ ម្យ៉ាងទៀតផ្កាកុលាប ក៏ត្រូវគេចាត់ទុកវាជារុក្ខជាតិឱសថផងដែរ។ ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានពីការប្រើប្រាស់ទឹកផ្កាកុលាប ៖ ១. ថែរក្សាស្បែក ស្បែកជាផ្នែកចម្បងនៅលើតួខ្លួនរបស់មនុស្ស វាមានតួនាទីសំខាន់សម្រាប់ការពាររាងកាយពីការប៉ះទង្គិច កាំរស្មីព្រះអាទិត្រ និងសារធាតុកខ្វក់ផ្សេងៗពីខាងក្រៅ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្កាវាអាចជួយការពារកោសិកាស្បែកពីការខូចខាត ហើយវាក៏មានសារធាតុការពារការរលាកផ្សេងៗផងដែរ ដែលបណ្តាលមកពីកត្តាខាងក្រៅ និងខាងក្នុង ដូចជា ការរោលដោយសារពន្លឺព្រះអាទិត្រជាដើម។…

៧
ទស្សនៈ

ពោតបារាំង! មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើនថែមទៀត

ពោតបារាំង ឬអាចហៅថា Okra ត្រូវបានប្រជាជនកម្ពុជា ស្គាល់ជាទូទៅ ដោយវាអាចយកមកបរិភោគស្រស់ក៏បាន ឬឆ្អិនក៏បាន។ ពោតបារាំង វាមានសារៈប្រយោជន៍ដល់សុខភាពជាច្រើន ហើយគេចាត់ទុកវាជារុក្ខជាតិឱសថបានទៀតផង។ ដោយសារតែក្នុងពោតបារាំង ១០០ក្រាម វាផ្ទុកដោយជាតិសរសៃ ដល់ ៣.២g វីតាមីន K , C , A , B1 , B6 , B9 និងសារធាតុរ៉ែដូចជា ប៉ូតា ស្យូម កាល់ស្យូម ម៉ង់កាណែស…

6
ទស្សនៈ

ហេតុអ្វីបានជាជីវិត មានភាពស្មុគស្មាញសម្រាប់អ្នក?

ពួកយើងរាល់គ្នារស់នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរ និងការរំខានជាប្រចាំ។ ពេលខ្លះយើងមិនអាចគ្រប់គ្រងស្ថានការតាមអំណាចរបស់យើងបានទេ ដោយសារកត្តាផ្សេងៗដែលជាកត្តាខាងក្រៅ ដូចជា ជំងឹ អាកាសធាតុ គ្រោះធម្មជាតិ សេដ្ឋកិច្ចសង្គម និងផ្សេងៗ ដូចនេះយើងត្រូវតែត្រៀមខ្លួនក្នុងការរក្សាជីវិតរបស់យើង ទើបមនុស្សម្នាក់ៗមានភាពស្មុគស្មាញ គិតបារម្ភ និងភ័យខ្លាចកាន់តែខ្លាំង។ ប្រសិនបើអ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកស្មុគស្មាញ វាអាចបណ្តាលមកពីហេតុផល៥យ៉ាងនេះ ៖ ១. ផ្តោតលើភាពស្មុកស្មាញនៃជីវិត កុំធ្វើអោយទំនោរនៃការគិតរបស់យើងមានភាពលម្អៀងទៅរករឿងស្មុគស្មាញច្រើន ជាជាងរក្សាចិត្តយើងឱ្យវាសាមញ្ញបន្តិច។ នៅពេលដែលអ្នកប្រឈមនឹងព័ត៌មានច្រើនពេកដែលយើងទទួលបានពីការស្តាប់ និងមើលនោះ ឬយើងស្ថិតក្នុងស្ថានភាពច្របូកច្របល់អំពីអ្វីមួយ យើងនឹងផ្តោតអារម្មណ៍លើបញ្ហាស្មុគស្មាញជាជាងស្វែងរកដំណោះស្រាយសាមញ្ញ។ បើអ្នកសាកផ្លាស់ប្តូររបៀបគិតរបស់អ្នកទៅជាគំនិតវិជ្ជមានបន្តិច នោះអ្នកមិនសូវស្មុគស្មាញទៀតទេ ដូចជា តើការផ្លាស់ប្តូរនេះបង្រៀនអ្នកពីអ្វី? ផ្តល់អ្វីឱ្យអ្នក? ហើយរៀនសម្របខ្លួនទៅនឹងស្ថានភាពថ្មីតាមដែលអាចធ្វើបាន នោះវាមិនសូវជាមានផលរំខានខ្លាំងដល់អ្នកទេ។…

3
ទស្សនៈ

អ្នកនឹងទទួលបានអារម្មណ៍អស់ទាំងនេះ នៅថ្ងៃណាមួយ ដែលអ្នកបានជួបមនុស្សដែលស្រឡាញ់អ្នកពិត

អ្នកនឹងទទួលអារម្មណ៍នៃក្តីស្រលាញ់គ្រប់ទង្វើដែលគេធ្វើជូនអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថាហត់នឿយក្នុងការថែរក្សាទំនាក់ទំនងស្នេហានេះដោយម្នាក់ឯងឡើយ។ អ្នកមិនចាំបាច់ប្រឹងប្រែងច្រើនពេកក្នុងការរក្សាមនុស្សម្នាក់ឱ្យគេនៅក្បែរខ្លួនអ្នក។ អ្នកមិនចាំបាច់យល់ព្រមគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តគេ នៅពេលដែលពេលខ្លះអ្នកមិនចង់ក៏ដោយ។ មនុស្សម្នាក់ដែលគេយល់ពីអ្នក គេនឹងធ្វើការសម្របសម្រួល និងពិភាក្សាជាមួយអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនចំណាយកម្លាំងច្រើនក្នុងការគិតព្រួយបារម្ភ ឬខ្វល់ខ្វាយនៅពេលគេមិននៅក្បែរអ្នកនោះទេ។ អ្នកនៅតែមានអារម្មណ៍សុវត្ថិភាព ទោះបីគេមិននៅក្បែរគ្នា ព្រោះអ្នកទទួលបានការស្រលាញ់ពីគេពិតប្រាកដ ហើយគេនឹងមិនធ្វើទង្វើដែលក្បត់អ្នកពីក្រោយខ្នងនោះឡើយ។ អ្នកមិនចាំបាច់បារម្ភថា តើអ្នកបានធ្វើទង្វើអ្វីខុសដែលធ្វើឱ្យគេគេចឆ្ងាយ ឬបាត់បង់ចំណាប់អារម្មណ៍មកលើអ្នក។ អ្នកនឹងទទួលអារម្មណ៍ដ៏ទុកចិត្តមួយដែលអ្នកអាចនិយាយរៀបរាប់ពីរឿងគ្រប់យ៉ាងទៅគេដោយធូរស្បើយ។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថប់ដង្ហើម តប់ប្រមល់ឡើយ។ អ្នកទាំងពីរនឹងមានការជឿជាក់គ្នាក្នុងទំនាក់ទំនងមួយនេះ។ អ្នកអាចធ្វើអ្វីដែលអ្នកចង់បានដោយមិនបាច់បារម្ភ។ អ្នកអាចផ្តោតអារម្មណ៍ទៅលើការងាររបស់អ្នក និងធ្វើវាដោយសប្បាយចិត្តដោយមិនមានអារម្មណ៍ថាខុសឆ្គង ហើយអ្វីដែលសំខាន់ គឺគេនឹងគាំទ្រអ្នកជានិច្ច។ គេនឹងតែងតែនៅពីក្រោយអ្នក ជម្រុញ និងលើកទឹកចិត្តអ្នកក្នុងការខិតខំប្រឹងប្រែងនឹងអ្វីដែលអ្នកគួរទទួលបាន។…

៤
សុខភាព

តោះ! មកឈ្វេងយល់ពី សារៈប្រយោជន៍របស់ផ្លែប័រ

ផ្លែប័រ ដែលភាសាអង់គ្លេសហៅថា Avocado ជាផ្លែឈើដែលប្រជាជននៅប៉ែកអ៊ឺរ៉ុបនិយមបរិភោគ។ ពួកគេមិនត្រឹមតែទុកវាជាផ្លែឈើប៉ុណ្ណោះទេ គេថែមទាំងយកវាញ៉ាំជាអាហារប្រចាំថ្ងៃថែមទៀតផង។ ប័រវាជាអាហារដែលសម្បូរទៅដោយវីតាមីន និងធាតុរ៉ែខ្ពស់ សម្រាប់ទ្រទ្រង់រាងកាយប្រចាំថ្ងៃ។ ផ្លែប័រវាផ្ទុកទៅដោយ វីតាមីន C, E, K, B6, B1 និង B9 បូកផ្សំនឹង ម៉ាញេស្យូម ប៉ូតាស្យូម pantothenic acid , beta carotene និង omega 3។ ផ្លែប័រវាផ្តល់គុណប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ៖ ១.…

៣
ទស្សនៈ

សារៈប្រយោជន៍របស់កាកាវ (cacao)

កាកាវជារុក្ខជាតិដែលផ្តល់នូវគ្រាប់ គេយកគ្រាប់វាទៅចម្រាញ់ជាម្សៅ។ ម្សៅកាកាវនេះ ជាគ្រឿងផ្សំដ៏សំខាន់ក្នុងការ ផលិតជាសូកូឡា ដែលលក់នៅក្នុងទីផ្សារ ម្សៅកាកាវនេះផងដែរ វាបានពីការយកគ្រាប់ កាកាវ ទៅចម្រាញ់ ដោយដកយកសារធាតុខ្លាញ់ចេញ។ ម្សៅកាកាវនេះ វាផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាព ដោយនៅក្នុង ១០០ក្រាមនៃម្សៅ កាកាវ វាផ្ទុកទៅដោយវីតាមីន B6 ជាតិដែក កាល់ស្យូម ម៉ង់កាណែស ប៉ូតាស្យូម និងកាហ្វេអ៊ីន។ ខាងក្រោមនេះជា សារៈប្រយោជន៍ដែលបានពីការទទួលទានម្សៅកាកាវបានត្រឹមត្រូវ ៖ ១. សម្បូរទៅដោយសារធាតុ Polyphenols សារជាតិ Polyphenols នេះវាជាសារធាតុដែលប្រើសម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម…

៥
ទស្សនៈ

ទស្សនៈរបស់អ្នកនឹងកែប្រែ នៅពេលដែលអ្នកមានភាពចាស់ទុំគ្រប់គ្រាន់!

ភាពចាស់ទុំ មិនកំណត់បានតាមអាយុនោះទេ។ ភាពចាស់ទុំ គឺជាអ្វីៗដែលអ្នកបានឃើញ យល់ និងពិចារណាពីអ្វីដែលនៅជុំវិញអ្នក និងទំនោរនៃប្រតិកម្មរបស់អ្នក។ អាយុរបស់អ្នកកាន់តែចាស់ទៅ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចាស់ទុំនោះទេ។ ចំណុចទាំងប៉ុន្មានខាងក្រោម ដែលអាចរាប់បញ្ចូលបានថា អ្នកស្ថិតក្នុងភាពចាស់ទុំហើយ ៖ ១. ភាពចាស់ទុំ គឺជាពេលដែលមនុស្សម្នាក់ធ្វើបាបអ្នក ហើយអ្នកព្យាយាមស្វែងយល់ពីស្ថានភាពរបស់ពួកគេជាជាងការសងសឹកគ្នា ឬធ្វើការបាបគ្នាទៅវិញទៅមក ។ អ្នកនឹងមានអធ្យាស្រ័យខ្ពស់ និងចង់បានសន្តិភាពជាជាងធ្វើឱ្យអ្នកដទៃឈឺចាប់។ ២. អ្នកនឹងយល់ថាគ្រួសារ គឺមានសារៈសំខាន់ចំពោះអ្នក អ្នកនឹងលែងមានអារម្មណ៍ថា វាជាការរំខាននៅពេលឪពុកម្តាយរបស់អ្នកតេមករកអ្នកដូចពីមុន ឬអ្នកនឹងទូរស័ព្ទទៅសួរសុខទុក្ខពួកគាត់ជំនួសឱ្យរាល់ដងដែលអ្នកតេទៅដើម្បីត្រូវការអ្វីមួយពីគាត់ ព្រោះអ្នកចាប់ផ្តើមយល់ថា ពួកគាត់មានវ័យចំណាស់ ពួកគាត់ត្រូវការយកចិត្តទុកដាក់ពីអ្នក ហើយក៏ព្រោះតែខ្លួនអ្នកផ្ទាល់ចាប់ផ្តើមបារម្ភ និងស្រលាញ់ពួកគាត់ជាងមុន។…

៣
ទស្សនៈ

តើកត្តាអ្វីដែលនាំឱ្យមានការអន់ចិត្ត និងស្អប់ក្នុងជីវិតអាពាហ៍ពិពាហ៍?

គូស្វាមីនីមួយៗមានរឿងផ្សេងៗ និងរឿងខ្លះដែលអាចនាំអោយមានការអាក់អន់ចិត្តយ៉ាងខ្លាំង។ តើវាកើតឡើងយ៉ាងដូចម្តេច? វាជាចំណុចមួយចំនួនដែលអាចកើតមានឡើង ៖ ១. ធ្វេសប្រហែស ឬមិនសូវយកចិត្តទុកដាក់ នៅពេលពួកគេបានរៀបការហើយ គេតែងគិតថា គេបានរៀបការរួចហើយ ភាគច្រើនគឺបុរស ដូចនេះការខិតខំរបស់គេក្នុងសេចក្តីស្នេហានេះត្រូវបាត់បង់បន្តិចម្តងៗ គេលែងចង់រវល់ ខ្វល់ខ្វាយ និងយកចិត្តទុកដាក់លើភរិយារបស់គេ ដែលទាំងនេះបណ្តាលឱ្យមានការអន់ចិត្ត លែងមានមនោសញ្ចេតនា និងភាពស្និទ្ធស្នាលដូចពីមុន ។ អ្នកត្រូវចាំថា គ្មាននរណាចង់ធ្វើជាអ្នកចាំផ្ទះរបស់អ្នក ដែលអ្នកតែម្ខាងចាំតែទទួលប្រយោជន៍នោះទេ។ ២. អាតា្មនិយម នៅពេលដែលមានបុគ្គលណាមួយខ្ជិល ឬធ្វេសប្រហែស គឺមកពីភាពអាត្មានិយមដែលចង់បានតែម្ខាង។ វានឹងធ្វើឱ្យអាពាហ៍ពិពាហ៍ប្រេះឆា ឬល្អក់កករ។ ទំនាក់ទំនងនៅក្នុងសេចក្តីស្នេហា វាជាការខិតខំរបស់មនុស្សពីរនាក់ដែលផ្តល់ឱ្យគ្នា។…

4
ទស្សនៈ

តោះ! មកដឹងពីសារៈប្រយោជន៍របស់ ប្រទាលកន្ទុយក្រពើ ទាំងអស់គ្នា!

ប្រទាលកន្ទុយក្រពើ ដែលភាសាអង់គ្លេស គេហៅវាថា Aloe vera ដែលនិយមឃើញប្រជាជនកម្ពុជាដាំ ជារុក្ខជាតិលម្អ នៅតាមផ្ទះ ឬតាមដីទំនេរ។ រុក្ខជាតិប្រភេទនេះវាផលិតជា Gel ឬអាចហៅថាជាសាច់ប្រទាល គេច្រើនយកវាទៅប្រើប្រាស់ធ្វើបង្អែម ឬកិនជាទឹកផឹក។ Gel របស់វានេះដែរ គេឃើញប្រើ ក្នុងការលាបលើរបួស ឬការរលាកភ្លើង។ ប្រទាលកន្ទុយក្រពើនេះវាផ្ទុកទៅដោយសារធាតុមានប្រយោជន៍ជាច្រើនដូចជា វីតាមីន A , C , E , B12 និង B9 ព្រមទាំងសារធាតុ កាល់ស្យូម…

4
ទស្សនៈ

៨ យ៉ាងខាងក្រោម អាចធ្វើឱ្យអ្នកសប្បាយចិត្តក្នុងពេលលំបាក

នៅក្នុងស្ថានភាពសព្វថ្ងៃដែលមនុស្សម្នាក់ៗព្យាយាមយ៉ាងខ្លាំងដើម្បីជីវភាពរស់នៅ អ្នកខ្លះបានបាត់បង់សេចក្តីរីករាយ សុភមង្គល និងអស់សង្ឃឹមនៅពេលមានរឿងស្មុគស្មាញជាច្រើន។ ការរក្សាអារម្មណ៍វិជ្ជមានអាចជាកិច្ចការដ៏លំបាកមួយ តែអ្នកត្រូវចាំថាសុភមង្គលមានគ្រប់ទីកន្លែង ហើយបើអ្នកអាចផ្តល់ឱ្យខ្លួនអ្នកបានស្របពេលអ្នកកំពុងពិបាកចិត្ត នោះអ្នកនឹងរឹងមាំ ជម្នះ និងបន្តដំណើររបស់អ្នកបានជោគជ័យ។ ដូចច្នេះ យើងមកឈ្វេងយល់ថាចំណុចណាមួយខាងក្រោមអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកមកសប្បាយរីករាយក្នុងគ្រាលំបាក ៖ ១. រៀនយកចិត្តទុកដាក់ រៀនយកចិត្តទុកដាក់ចំពោះរឿងតូចៗ បន្តិចបន្តួចដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានអត្ថន័យក្នុងថ្ងៃនីមួយៗ ដូចជា រសជាតិនៃអាហារសម្រន់ដែលអ្នកចូលចិត្ត ក្លិនក្រអូបដែលអ្នកចូលចិត្ត សម្លៀកបំពាក់ដែលធ្វើឱ្យអ្នកកាន់តែមានស្រស់ស្អាត ពេលវេលាសម្រាកបន្តិចបន្តួចដ៏មានតម្លៃដែលអ្នកចំណាយពេលជាមួយមនុស្សជាទីស្រលាញ់។ បើអ្នកយកចិត្តទុកដាក់នឹងរឿងតូចៗទាំងនេះ អ្នកនឹងមើលឃើញចំណុចរីករាយក្នុងកន្លែងជាច្រើនដែលអ្នកមិនបានចាប់អារម្មណ៍ពីមុន។ ២. ហាត់ប្រាណ ការធ្វើលំហាត់ប្រាណសាមញ្ញៗ សូម្បីតែការដើររយៈពេល ១៥ នាទីក៏មានឥទ្ធិពលវិជ្ជមានដល់ការគិតរបស់អ្នកយ៉ាងខ្លាំងដែរ។ ជ្រើសរកលំហាត់ប្រាណណាដែលងាយស្រួល និងជាការចូលចិត្តរបស់អ្នក…

4
ទស្សនៈ

គុណសម្បត្តិទាំង៦ចំណុច របស់មនុស្សស្ងប់ស្ងាត់

មនុស្សរាល់គ្នាតែងមានគំនិតថា មនុស្សស្ងប់ស្ងាត់ពិបាកចុះសម្រុងជាមួយមនុស្សដទៃ មិនសូវរីកចម្រើន ពិបាកចូលចុះសង្គម និងសម្របខ្លួនទៅនឹងស្ថានភាព។ គេតែងតែគិតថា មនុស្សស្ងប់ស្ងាត់ជាមនុស្សមិនរួសរាយរាក់ទាក់ អៀនខ្មាសច្រើន និងចូលចិត្តនៅតែឯង។ ផ្ទុយទៅវិញ អ្នកមិនបានដឹងពីគុណសម្បតិ្ត និងគុណប្រយោជន៍ដែលប្រភេទមនុស្សស្ងប់ស្ងាត់ទទួលបាននោះទេ។ ១. មនុស្សប្រភេទនេះ តែងតែមានការអង្កេតខ្ពស់ និងតែងតែប្រុងប្រយ័ត្ន ដែលជាអំណោយផលពីធម្មជាតិ។ ពួកគេអាចសម្គាល់ឃើញអ្វីដែលអ្នកផ្សេងមិនបានឃើញ ព្រោះអ្នកដទៃកំពុងរវល់នឹងការជជែកលេងសប្បាយ និងមមាញឹកនឹងអ្វីផ្សេងៗ។ ២. ពួកគេមានទំនោរក្នុងការគិតពីផលប៉ះពាល់នៃអាកប្បកិរិយារបស់ពួកគេចំពោះអ្នកដទៃ។ ពួកគេតែងតែមានការគួរសម មិនសូវច្របូកច្របល់ និងគិតមុនពួកគេនិយាយ ឬធ្វើអីមួយ។ នេះហើយ ទើបក្រុមមនុស្សនេះមិនសូវត្រូវបានគេចោទប្រកាន់ដែលបង្កភាពរំខាន និងមានកំហុសច្រើន។ ៣. ពួកគេក៏ត្រូវបានចាត់ចូលជាមនុស្សឯករាជ្យ និងមិនសូវចូលចិត្តនរណាត្រួតត្រា…

4
ទស្សនៈ

អានអត្ថបទនេះហើយអ្នកនឹងដឹងថា ការរៀបការ ឬមិនទាន់រៀបការ វាមិនមែនជាចំណុចគោលដែលយើងត្រូវគិតនោះឡើយ

អាពាហ៍ពិពាហ៍នៅក្នុងសង្គមរបស់យើងត្រូវបានសន្មតថា ជាផ្លូវដែលនាំទៅរកសុភមង្គល។ យើងតែងតែឮថា ការរៀបអាពាហ៍ពិពាហ៍ ឬមានដៃគូជីវិត គឺផ្តល់ផលល្អដល់សុខភាព និងមានភាពសប្បាយរីករាយពីសុភមង្គលដែលយើងទទួលបានប្រចាំថ្ងៃ ប៉ុន្តែយើងបានភ្លេច និងរំលងរឿងមួយជ្រុងទៀតដែលមនុស្សមួយភាគធំ គឺរស់នៅក្នុងការលំបាកវេទនា ឈឺចាប់ ទុក្ខសោក និងមិនសប្បាយចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។ ប្រសិនបើអ្នកកំពុងពិបាកចិត្តរឿងមិនទាន់រៀបការ ឬមានដៃគូទេ ដូចនេះអ្នកអាចមើលមូលហេតុមួយចំនួនខាងក្រោម ដែលអ្នកប្រហែលជាប្រសើរជាងមិត្តភក្តិរបស់អ្នកដែលរៀបការហើយ។ ១. ជីវិតអ្នកនឹងគ្មានការឈឺចាប់ដោយសារតែការឮនូវពាក្យដូចជា គេចង់ចាកចេញពីអ្នកដោយសារគេឈប់ស្រលាញ់អ្នក គេចង់រស់នៅម្នាក់ឯងដោយគ្មានសម្ពាធ ឬនរណាម្នាក់មកត្អូញត្អែរដាក់គេ ហើយអ្នកក៏មិនចាំបាច់ត្រូវទទួលយកអារម្មណ៍ទាំងនោះពីដៃគូជីវិត ហើយពោរពេញនូវក្តីឈឺចាប់នៅព្រឹកបន្ទាប់នៅពេលអ្នកបាត់បង់គេ ឬជួបជីវិតលែងលះ។ ជីវិតអ្នកនឹងគ្មានអ្វីច្រើនដែលត្រូវបាត់បង់នោះទេ ព្រោះតែអ្នកមិនបានចែករំលែកវាជាមួយដៃគូស្នេហា។ ២. អ្នកនឹងសម្រេចភារកិច្ច និងការងារបានច្រើនជាងមុន និងល្អប្រសើរ ដោយសារតែអ្នកមិនបានរវល់…

4
ទស្សនៈ

២០ឃ្លា! បង្ហាញពីភាពសុខគ្នារវាង “ការចូលចិត្ត និងក្តីស្រលាញ់”

មនុស្សជាច្រើនបានយកការចូលចិត្ត និងក្តីស្រលាញ់ដាក់ជាសញ្ញាស្មើ ពេលដែលអ្នកយល់ពី “ក្តីស្រលាញ់” ហើយនោះ អ្នកនឹងដឹងថា ការចូលចិត្ត និងក្តីស្រលាញ់ គឺមិនដូចគ្នាទេ។ ការចូលចិត្តគឺអាចបណ្តាលមកពី រូបសម្រស់ ការតុបតែង អត្តចរិតល្អជាដើម។ ចំណែកឯក្តីស្រលាញ់វិញ ទោះជានៅលើខ្លួនគេមានចំណុចខ្វះខាតច្រើនប៉ុនណាក៏ដោយ តែនៅតែចង់រួមរស់នៅជាមួយគេ ។ យើងគួរតែបែងចែកការចូលចិត្ត និងក្តីស្រលាញ់ឱ្យបានច្បាស់លាស់ ពីព្រោះការចូលចិត្តអាចផ្តល់ទៅឱ្យមនុស្សជាច្រើន តែក្តីស្រលាញ់អាចផ្តល់ឱ្យមនុស្សតែម្នាក់ប៉ុណ្ណោះ។ ២០ឃ្លាខាងក្រោមនេះ នឹងនាំឱ្យអ្នកយល់កាន់តែច្បាស់ពីភាពខុសគ្នារវាង ការចូលចិត្ត និងក្តីស្រលាញ់។ ១. ការចូលចិត្ត គឺរំពឹងចង់បានរបស់ល្អមកចែករំលែកជាមួយគ្នា ឯក្តីស្រលាញ់សុខចិត្តទទួលរ៉ាប់រងជាមួយគ្នាទោះល្អទោះអាក្រក់។ ២. ការចូលចិត្តគឺ “…

4
ទស្សនៈ

ជីវិតរបស់យើង ត្រូវរស់នៅឱ្យសមស្របទៅនឹងយើងខ្លួនឯង!

“ជីវិត” សមស្របនឹងខ្លួនអ្នកទៅបានហើយ! “ជីវិត” ប្រៀបដូចជាយើងផឹកទឹក ហើយមានតែខ្លួនឯងទេដែលដឹងពីភាពត្រជាក់ឬក្តៅ ឬរសជាតិផ្អែមល្វីងជូចត់ក៏មានតែខ្លួនអ្នកដែរ ជាអ្នកលាយគ្រឿងឱ្យមានឱជារស ដូច្នេះហើយធ្វើយ៉ាងណាឱ្យសមស្របនឹងខ្លួនយើងទៅបានហើយ។ “ជីវិត” ចំពោះការស្លៀកពាក់ឡួយឆាយ បរិភោគរបស់ឆ្ងាញ់ៗ គឺជាការទាមទារមួយប្រភេទ តែការបរិភោគបាយកកជាមួយស្តៃជ្រក់ វាក៏ជាការជ្រើសរើសរបស់យើងដែរ ឱ្យតែសមស្របនឹងខ្លួនយើងទៅបានហើយ។ “ជីវិត” មានអ្នកខ្លះចូលចិត្តផឹកស្រាពេលយប់អធ្រាត្រ មានអ្នកខ្លះចូលចិត្តញ៉ាំបបរសរនាពេលព្រឹក នេះជាការចូលចិត្តរបស់មនុស្សរៀងខ្លួន ឱ្យតែសមស្របនឹងខ្លួនយើងទៅបានហើយ។ តើជីវិតគឺជាអ្វីទៅ? ជីវិតមិនមែនជាការប្រណាំងប្រជែងឡើយ មិនចាំបាច់ត្រូវទៅប្រកួតយកឈ្នះអ្នកដទៃនោះទេ ប្រៀបដូចជាទៅនិយាយជាមួយមនុស្សដែលមិនចេះផឹកស្រា គឺមិនអាចជជែកដឹងពីប្រភេទស្រា និងរសជាតិស្រាជាមួយគេឡើយ។ ជីវិតរបស់ខ្លួនយើង ខ្លួនយើងសប្បាយចិត្តទៅគឺគ្រប់គ្រាន់ហើយ! តើជីវិតគឺជាអ្វីទៅ? ជីវិតមិនមែនការជួបជុំនៅក្នុងពិធីជប់លៀងឡើយ បានន័យថា មានមនុស្សច្រើន…

4
ទស្សនៈ

នៅម្នាក់ឯងមែន! តែបើអ្នកចេះវិធីនេះ អ្នកនឹងមិនមានអារម្មណ៍ឯកាឡើយ

មនុស្សភាគច្រើនតែងតែយល់ថា ការរស់នៅម្នាក់ឯងគឺជាភាពឯកា ហើយអ្នកទាំងនោះតែងតែចង់បានដៃគូ ឬសង្សារទាំងនៅវ័យក្មេង។ សង្គមកាន់តែជឿនលឿន មនុស្សមួយភាគធំតែងតែមើល និងធ្វើត្រាប់តាមគ្នា ហើយបង្អួតគ្នាទៅវិញទៅមក។ ពួកគេចង់បានសង្សារ ឬមនុស្សមកកំដរគេដើម្បីបំបាត់ភាពឯកានៅក្នុងចិត្ត ទោះបីពេលខ្លះគេមិនសូវស្រលាញ់ចូលចិត្តម្នាក់នោះក៏ដោយ។ ការធ្វើដូច្នេះ នឹងនាំឱ្យភាពឯកាកាន់តែកើនឡើង ស្របពេលនោះការឈឺចាប់ក៏កើតឡើងនៅពេលគេគ្មានពេលវេលាគ្រប់គ្រាន់ ឬគេលែងរវល់នឹងយើង។ ដូច្នេះវិធីដែលល្អនោះគួរតែរកថា តើធ្វើយ៉ាងណាដើម្បីបំបាត់ភាពឯកាទោះបីជារស់នៅម្នាក់ឯង។ នេះគឺតម្លៃដែលយើងផ្តល់ជូនខ្លួនយើង ព្រមទាំងរស់នៅដោយភាពមានសុភមង្គល រីករាយ និងមានសេចក្តីស្ងប់ផ្លូវចិត្ត។ ១. យើងត្រូវរៀនទទួលស្គាល់ពីអារម្មណ៍ ឬសញ្ញានៃភាពឯកា ដូចជាអារម្មណ៍នៃភាពទទេស្អាត ការគេងមិនលក់ ឬគេងមិនស្កប់ ការពន្យាពេលក្នុងការធ្វើអី្វមួយដោយគ្មានអារម្មណ៍ មានអារម្មណ៍ស្ពឹកស្រពន់ មិនចង់ធ្វើអ្វី ។ យើងត្រូវរៀនសម្គាល់…

4
ទស្សនៈ

សារៈប្រយោជន៍ផ្លែក្រូចវល្លិ ឬហៅម្យ៉ាងទៀតថា Passion fruit

Passion ជាផ្លែឈើដែលដុះនៅតំបន់ត្រូពិច វាជារុក្ខជាតិវល្លិ។ Passion ត្រូវបានប្រជាជនយើងដាំដុះជាច្រើននៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ។ នៅក្នុងផ្លែរបស់វាផ្ទុកទៅដោយគ្រាប់តូចៗ ដោយគេច្រើនបរិភោគស្រស់ ឬធ្វើជាទឹកក្រឡុក ឬអាចដាក់ជាមួយសូដា ជាទូទៅគេទុកវាគ្រាន់តែជាផ្លែឈើ តែមិនបានដឹងអំពីប្រយោជន៍ផ្នែកសុខភាពដែលផ្តល់ដោយផ្លែមួយនេះឡើយ។ Passion មួយផ្លែផ្ទុកទៅដោយ វីតាមីន A C D វីតាមីន B6 ម៉ាញ៉េស្យូម កាល់ស្យូម និងជាតិសរសៃជា ច្រើន។ 1. ជំនួយដល់ដំណើរការអាំងស៊ុយលីន សារធាតុក្នុងគ្រាប់របស់ passion ជួយដល់ដំណើរការអាំងស៊ុយលីននៅក្នុងខ្លួនយើង។ ដំណើរការអាំងស៊ុយលីនបានល្អ វាជួយបង្ការពីជំងឺផ្សេងៗជាច្រើន ជាពិសេសជំងឺទឹកនោមផ្អែម…

4
ទស្សនៈ

ជីវិតនឹងមានការប្រែប្រួល នៅពេលដែលយើងងប់ងល់នៅក្នុងបណ្តាញសង្គមច្រើនពេក

យើងអាចសង្កេតឃើញថា មុនពេលសង្គមអ៊ីនធើណែតមានការប្រើទូលំទូលាយបែបនេះ មនុស្សរស់នៅមានភាពសប្បាយរីករាយច្រើន មានសកម្មភាពផ្សេងៗ ឬនិយាយជាមួយក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិបានច្រើន និងមានភាពស្និទ្ធស្នាលរវាងគ្នា និងគ្នា។ ជីវិតមនុស្សគឺរស់នៅក្នុងភាពសាមញ្ញ មានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អប្រសើរជាង មុនពេលសង្គមត្រូវបានទាក់ទាញដោយបណ្តាញសង្គម ហើយមនុស្សបានលង់លក់នឹងវាច្រើនជ្រុល។ ដោយសារតែសង្គមមានការប្រែប្រួល និងវិវត្តន៍ទៅមុខដោយបច្ចេកវិទ្យា មនុស្សក៏ត្រូវបានប្រែប្រួលជាលំដាប់ដូចគ្នាដែរ។ ការវិវិត្តន៍នៃបច្ចេកវិទ្យា គឺជាការប្រសើរ ប៉ុន្តែអ្វីៗដែលបង្កើតឡើងនៅលើលោកនេះ គឺមានគុណសម្បត្តិ និងគុណវិបត្តិ។ តួយ៉ាងទាំងអស់នេះគឺអាស្រ័យលើមនុស្សជាអ្នកប្រើវាឱ្យមានប្រយោជន៍ និងសមល្មមក្នុងកម្រិតណាមួយ។ ផ្ទុយទៅវិញ បើយើងប្រើវាលើសលប់ ដូចជាបណ្តាញសង្គម ខ្លួនយើងនឹងបាត់បង់ជាច្រើន ហើយបណ្តាលឱ្យមានផលលំបាកផ្សេងៗជាច្រើនដែលយើងមិនដែលគិតទុក។ វាបង្ហាញយ៉ាងច្បាស់នៅសង្គមមនុស្សបច្ចប្បន្នដូចជា ១. ការមើលអត្ថបទ…

4
ទស្សនៈ

សារៈប្រយោជន៍របស់ផ្សិតអំបោះ! ដែលគ្រប់គ្នាមិនធ្លាប់ដែលដឹង

ផ្សិតអំបោះ ជាផ្សិតដែលគេនិយមបរិភោគ ឈ្មោះអង់គ្លេសរបស់វាហៅថា Oyster mushroom ឬ Tree mushroom។ វាមិនត្រឹមតែជាគ្រឿងបរិភោគយ៉ាងឆ្ងាញ់ពិសានោះទេ វាថែមតែងផ្តល់នូវសារធាតុចិញ្ចឹមដ៏សម្បូរបែបដល់រាងកាយមនុស្សផងដែរ។ ដោយផ្សិតអំបោះវាមានជាតិដែលច្រើនជាងសាច់ទៅទៀត ហើយវាផ្ទុកទៅដោយសារធាតុសំខាន់ៗដូចជា ប៉ូតាស្យូម កាលស្យូម ទង់ដែង វីតាមីន B1 B2 B3 B5 និង D។ ខាងក្រោមនេះជាសារៈប្រយោជន៍មួយចំនួនពីការបរិភោគផ្សិតអំបោះ ៖ ១. ជួយរក្សាតុល្យភាពស្ករក្នុងឈាម និងប្រព័ន្ធភាពស៊ាំ កង្វះខាង អាំងស៊ុយលីននៅក្នុងខ្លួន វាជាសញ្ញានៃជំងឺទឹកនោមផ្អែម។ កាល់ស្យូមមាននៅក្នុងផ្សិតអំបោះ ត្រូវការដោយប្រយោលសម្រាប់ការបង្កើត…

4
ទស្សនៈ

៥ចំណុចដែលអាចបង្ហាញឱ្យឃើញថា មនុស្សស្រីរៀបការរួចមានសំណាងឬក៏អត់?

កាលពីមុនខ្ញុំបានមើលឃើញពាក្យមួយឃ្លា ៖ “មង្គលការដែលមានសុភមង្គលសុទ្ធតែស្រដៀងគ្នា”។ មង្គលការដែលគ្មានសុភមង្គលក៏ដូច្នេះហើយដែរ ពីព្រោះកាលគ្រានោះខ្លួនខ្ញុំនៅក្មេង ខ្ញុំមិនទាន់យល់ពីអត្ថន័យនោះឡើយ ។ បច្ចុប្បន្ន ពេលដែលខ្ញុំដើរចូលដល់អាយុ៣០ឆ្នាំ ខ្ញុំស្រាប់តែយល់តែម្តង តាមពិតទៅ កត្តាសុភមង្គលចម្បងរបស់មនុស្សស្រីគឺស្រដៀងគ្នា។ សុភមង្គលពិតប្រាកដ គឺជាភាពកក់ក្តៅ និងក្តីស្រលាញ់នៅក្នុងជីវភាពដ៏សាមញ្ញមួយ។ ដូច្នេះមនុស្សស្រីបែបណាទើបមានសុភមង្គលនោះ? ខ្ញុំគិតថាគួរតែមាននូវចំណុចដូចខាងក្រោម ៖ ១. មានស្វាមីដែលស្រលាញ់អ្នក ពាក្យចាស់ពោលថា ៖ ការរៀបមង្គលការរបស់មនុស្សស្រីគឺជាការចាប់កំណើតលើកទីពីរ។ ប្រសិនបើរៀបការជាមួយនឹងស្វាមីល្អ គឺអ្នកមិនបាច់បារម្ភពីភាពហ្មងសៅនាថ្ងៃក្រោយឡើយ។ នៅក្នុងចិត្តខ្ញុំ ស្វាមីដែលល្អ ដំបូងឡើយ គឺមានទំនួលខុសត្រូវ និងទឹកចិត្តសន្ដោសប្រណី គាត់រមែងតែងតែគិតដល់អ្នកមុនគេ ។…

4
ទស្សនៈ

ឃ្លាសំខាន់! ជូនជាពិសេសទៅកាន់ អ្នកដែលកំពុងតែមានអារម្មណ៍ថា ហត់នឿយខ្លាំង

ឃ្លាសំខាន់! ជូនជាពិសេសទៅកាន់ អ្នកដែលកំពុងតែមានអារម្មណ៍ថា ហត់នឿយខ្លាំង អ្នកត្រូវចងចាំថា “ក្រៅពីខ្លួនឯង គ្មានអ្នកណាអាចពឹងពាក់បានឡើយ”។ អ្នកគឺជាចន្ទល់គ្រួសារ អ្នកគឺជាកូនម្នាក់ដ៏អង់អាច បើអ្នកមិននឿយហត់ទេ ពួកគាត់នឹងរងទុក្ខលំបាក បើអ្នកមិនតស៊ូទេ ពួកគាត់រស់នៅយ៉ាងដូចម្តេចទៅ? អម្រែកលើស្មាអ្នកធ្ងន់ណាស់មែនទេ? សម្ពាធក្នុងចិត្តអ្នកធំណាស់មែនទេ? ទឹកភ្នែកដែលអ្នកហូរមកក៏មិនតិចដែរមែនទេ? តែអ្នកមិនអាចដួល មិនអាចនិយាយពីទុក្ខលំបាក ព្រោះដួលហើយ គ្មានអ្នកគ្រាហ៍ និយាយពីទុក្ខលំបាកហើយគ្មានអ្នកយល់។ រវល់ពេញមួយឆ្នាំ នឿយហត់ពេញមួយថ្ងៃ ឧបសគ្គដែលអ្នកធ្លាប់ឆ្លងកាត់ មានតែខ្លួនឯងទេដែលយល់ ការរងទុក្ខដែលអ្នកមាន ក៏មានតែខ្លួនឯងទេទើបច្បាស់លាស់។ ការនឿយហត់របស់រូបរាងដើម្បីតែជីវិត ហើយភាពនឿយហត់ក្នុងចិត្ត មកពីសម្ពាធ រូបរាងកាយហត់ គេងមួយស្របក់ក៏លែងអី…