
ស្រឡាញ់ ឬមិនស្រឡាញ់ ទង្វើស្ដែងឱ្យឃើញច្បាស់ណាស់ គេមិនអាចលាក់អ្នកជិតបានទេ
មនុស្សម្នាក់កាន់តែស្រលាញ់អ្នកខ្លាំង គេកាន់តែងាយយល់ថាគ្មានអារម្មណ៍សុវត្ថភាពឡើយ ប្រសិនបើមនុស្សប្រុសម្នាក់ខ្លាចបាត់បង់អ្នក គេនឹងអាចមានទង្វើទាំង៣យ៉ាងនេះមកលើអ្នកជាមិនខាន ៖ ទង្វើទី១ ៖ គេមិនហ៊ានធ្វើឱ្យអ្នកខឹង មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នក រាល់រឿងអ្វីក៏ដោយគេនឹងប្រុងប្រយ័ត្ន និងមិនចង់ធ្វើឱ្យអ្នកខឹងឡើយ គេសឹងតែខ្វល់ខ្វាយខ្លាំងទៀតផង គេខ្លាចអ្នកឈឺចិត្តអាចនឹងចាកចេញពីគេ។ ដូច្នេះឱ្យតែក្រោយពេលដែលឈ្លោះគ្នារួច គេនឹងរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យអ្នកសើច ពីព្រោះគេស្រលាញ់អ្នក ឈឺឆ្អាលនឹងអ្នក ឬក៏ពេលដែលមានរឿងអ្វីកើតឡើងហើយនោះ គេនឹងបន្ទាបឥរិយាបថរបស់ខ្លួន ទៅលួងលោមអ្នក អ្វីដែលគេចង់បាននោះគឺ ចង់ឃើញអ្នកសប្បាយចិត្ត។ បុរសប្រភេទនេះ ប្រាកដជាស្រលាញ់អ្នកខ្លាំងណាស់។ ទង្វើទី២ ៖ គេហួងហែងអ្នកខ្លាំង មនុស្សប្រុសដែលខ្លាចបាត់បង់អ្នក គេតែងតែហួងហែងអ្នកខ្លាំង។ ពេលដែលគេឃើញអ្នកជជែកលេងជាមួយនឹងបុរសដទៃយ៉ាងសប្បាយសើចក្អាកក្អាយនោះ គេនឹងប្រចណ្ឌ ព្រោះក្នុងចិត្តគេសង្ឃឹមថាអ្នកជារបស់គេ…




















