Mythical Bird

Cover F1
ដើរកម្សាន្ត

សួនផ្កាស្អាតៗយ៉ាងនេះ មិនមែនសៀមរាបមិនមែនបាត់ដំបង គឺនៅក្បែរៗភ្នំពេញនេះទេ

ចង់ទៅលេងសូនផ្កា ចំការផ្កាស្អាតៗ និងកន្លែងថតរូបម៉ាអេម មិនបាច់ទៅដល់សៀមរាបមិនបាច់ទៅដល់បាត់ដំបងទៀតទេ ជាមួយសួនមួយនេះ គឺនៅក្បែរភ្នំពេញនេះឯង។ ដោយសួនផ្កាដែលកំពុងតែល្បីថាមានសួនផ្កាស្រស់ស្អាតដុះតម្រាបជួរគ្នា និងមានកន្លែងថតរូបទេសភាពស្អាតៗនោះ ត្រូវបានគេដឹងថាមានឈ្មោះ « រមណីយដ្ឋានច្នៃបង្កើត សួនសាងសុភមង្គល រការកោង » ដោយសួននេះមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ 6A ក្បែរៗភ្នំពេញនេះឯង ដោយអ្នកទៅកម្សាន្តអាចឃើញផ្កាឈូលរ័ត្ន ផ្កាជាច្រើនមុខចម្រុះពណ៌ គ្រាន់តែឃើញស្រស់ស្រាយអារម្មណ៍ជាខ្លាំង។ សម្រាប់អ្នកដែលចង់ទៅកម្សាន្តលេងនៅ « សួនសាងសុភមង្គល » អាចទៅរកបាន ដោយមានទីតាំងនៅក្នុងភូមិស្ពានថ្មី ឃុំរកាកោងទី ២ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាប់នឹងផ្លូវជាតិលេខ 6A…

Cover Kro3
ដើរកម្សាន្ត

ស្រស់ស្រាយណាស់ ជាមួយ រមណីយដ្ឋាន​ អន្លង់​ក្របី​ ស្រុករុក្ខគិរី ខេត្តបាត់ដំបង

ថ្ងៃសម្រាក និងលំហែអារម្មណ៍ជិតមកដល់ហើយ សម្រាប់អ្នកដែលមានបំណងធ្វើដំណើរកម្សាន្តតាមខេត្ត ប្រាកដជាចង់រកទីកន្លែងដើរលេងថ្មីៗប្លែកៗ សម្រាប់លំហែអារម្មណ៍ និងបន្ធូរភាពតានតឹងហើយមែនទេ? ដោយក្នុងនោះ ខេត្តបាត់ដំបង ក៏ជាខេត្តគោលដៅទេសចរណ៍ដ៏ពេញនិយមមួយដែរ។ សម្រាប់ខេត្តបាត់ដំបង ប្រសិនជាលោកអ្នកបានទៅដើរកម្សាន្តកុំភ្លេចឈាងទៅកម្សាន្តរមណីយដ្ឋានបែបធម្មជាតិមួយកន្លែងមានឈ្មោះ ថា « រមណីយដ្ឋាន​ អន្លង់​ក្របី » ឱ្យសោះ។ ដោយរមណីយដ្ឋានមួយនេះមិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ ថែមទាំងមានទេសភាពស្រស់បំព្រង ទឹកហូរថ្លាឈ្វេងមើលឃើញដល់បាត គ្រាន់តែទៅដល់ក៏មានអារម្មណ៍ថាស្រស់ស្រាយដែរ។ ដោយការធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយនេះ មិនសូវជាពិបាកប៉ុន្មាននោះទេ ហើយអាចធ្វើដំណើរដោយម៉ូតូក៏បាន ឡានក៏បានយ៉ាងងាយស្រួល ហើយចុះធ្វើដំណើរដោយថ្មើរជើងតែប៉ុន្មាននាទីនឹងទៅដល់ទឹកជ្រោះមួយនោះជាមិនខាន។ ដោយ រមណីយដ្ឋាន​ អន្លង់​ក្របី​ មានទីតាំងនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយធ្វើដំណើរជិះចេញពីបាសាក់…

Cover Pic
ដើរកម្សាន្ត

ជូននារីៗចូលចិត្តថតរូប លេងស្ទាយ៍ខ្លួនឯង ដើម្បីកុំឱ្យឈឺក្បាលជាងថត

ការថតរូបជាចំណង់ចំណូលចិត្តមួយរបស់មនុស្សទូទៅ ជាពិសេសគឺនារីៗតែយើង ឱ្យតែដើរទៅណាមកណា ជាពិសេសគឺទៅដើរលេងគឺថាចូលចិត្តថតរូបរាប់រតប៉ុស្តិ៍មិនចេះនឿយហត់ឡើយ។ ទោះបីជាចូលចិត្តថតរូបក៏ដោយ មិនប្រាកដថានារីៗទាំងឡាយចេះលេងស្ទាយ៍ដតរូបឱ្យបានស្អាតផងដែរ ដូច្នេះដើម្បីកុំឱ្យអន់ចិត្តថារូបមិនស្អាត ឬអ្នកថតរូបមិនស្អាត ស្រីៗគួរតែចេះលេងស្ទាយ៍ និងប្លង់ថតរូបដោយខ្លួនឯងកាន់តែល្អ។ តោះ! ដើម្បីកុំឱ្យរង់ចាំយូរមកដឹងពីស្ទាយ៍ថតរូបទាំងអស់គ្នា ៖

New Copy
សង្គម

មនុស្សស្រស់ស្អាតបំផុត ដោយហេតុទាំង ៤ ចំណុចនេះ

មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មនុស្សស្រីត្រូវចងចាំថា ការស្រលាញ់ខ្លួនឯង ការមើលថែខ្លួនឯង គឺជារឿងដែលអ្នកត្រូវតែធ្វើ។ យ៉ាងណាមិញ អ្នកក៏នឹងក្លាយជាមនុស្សស្រីដែលស្រស់ស្អាតបំផុត ដោយហេតុទាំង ៤ យ៉ាងខាងក្រោមនេះ។ ១. មនុស្សស្រីត្រូវការភាពស្រស់ស្អាត ដើម្បីភាពជឿជាក់ ស្ត្រីចូលចិត្តការសរសើរគ្រប់ពេលវេលា។ ពេល​មនុស្ស​ស្រី​ស្អាត គេ​ឃើញ​ថា​ខ្លួន​នាងក៏កាន់​តែ​មាន​ទំនុក​ចិត្ត។ កុំ​គិត​ថា​អ្នក​ទុក​រូបរាង​មិន​ស្អាត​ដើម្បី​រំពឹង​ឱ្យ​អ្នក​ដទៃ​ឃើញ​សម្រស់​ខាងក្នុង​ខ្លួន​អ្នក​ឱ្យសោះ បើអ្នកមិនចេះថែរក្សាសម្រស់ មិនបង្ហាញខ្លួនឯងឱ្យអ្នកដទៃឃើញជាមុនសិនទេ គេក៏មើលមិនឃើញដែរ។ ទោះ​​យ៉ាង​ណា​ក៏​ដោយ នារី​ប្រាកដ​ជា​ទទួល​ស្គាល់​ថា​ មនុស្ស​ស្អាត​តែង​មាន​ទំនុក​ចិត្ត​ជាង​មនុស្ស​មិន​ស្អាត។ ព្រោះស្ត្រីខ្លួនឯងតំណាងឱ្យស្ត្រី។ “ភាពស្រស់ស្អាត គឺជាសិទ្ធិរបស់ស្ត្រី” ។ ២. មនុស្សស្រីត្រូវតែស្អាត ដើម្បីរក្សាបុរសរបស់អ្នក ច្បាប់​ដែល​មិន​បាន​សរសេរ គឺ​បុរស​ស្រឡាញ់​ដោយ​ភ្នែក។…

Cover Sakura
ដើរកម្សាន្ត

ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព កំពុងតែរីកស្គុះស្គាយទាក់ទាញអារម្មណ៍អ្នកចូលចិត្តថតរូបងខ្លាំង

ឱ្យតែដល់ចុងខែកុម្ភៈ និងដើមខែមីនា ជារៀងរាល់ឆ្នាំ ផ្កាសាគូរ៉ាខ្មែរជាច្រើនដើមនៅម្ដុំសួនច្បារមាត់ទន្លេ តែងតែរីកស្គុះស្គាយ បង្អួតសម្រស់ដ៏ស្រស់ស្អាត​ គ្រាន់តែឃើញហើយនាំអារម្មណ៍អ្នកចូលចិត្តថតរូប​ទៅថតរូបកម្សាន្តដែរ។ ការពិតទៅ ឈ្មោះផ្កាសាគូរ៉ា គឺជាផ្កាមួយប្រភេទមានសោភណ្ឌភាពស្រស់ស្អាតខ្លាំង មានដើមកំណើតនៅឯប្រទេសជប៉ុន ហើយផ្កានេះរីកនៅអំឡុងពេលរដូវផ្ការីក គិតចាប់ពីខែមករារហូតដល់ខែមេសាផ្ទាល់តែម្ដង។ តែសម្រាប់ផ្កាសាគូរ៉ាខ្មែរ ដែលខ្មែរយើងនិយមហៅតៗគ្នានេះ ការពិតវាមិនមែនឈ្មោះផ្កាសាគូរ៉ាទេ ព្រោះផ្កានេះដាំបានត្រឹមនៅក្នុងប្រទេសជប៉ុន ឬប្រទេសដែលមានអាកាសធាតុអំណោយផលប៉ុណ្ណះ តែសម្រាប់ប្រទេសកម្ពុជាយើងវិញ ការពិតផ្កានេះមានឈ្មោះពិតថា ផ្កាជម្ពូទេព ដែលវាមានផ្កា និងរូបរាងស្រដៀងផ្កាសាគូរ៉ាជប៉ុនដែរ ដោយមានដាំដុះនៅប្របមាត់ទន្លេ ហើយក៏កំពុងតែរីកស្គុះស្គាយស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តថតរូបយ៉ាងខ្លាំង។ គួរឱ្យដឹងផងដែរថា ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព នេះក៏មានអាយុកាលផ្ការីកខ្លីមិនខុសពីសាគូរ៉ាជប៉ុនឡើយ ដូច្នេះកុំឱ្យវារីក…

New Copy
សង្គម

ពេលឈ្លោះគ្នា បើខាងប្រុសអាចធ្វើដល់ចំណុចទាំងនេះបាន ហ៊ានធានាថា គេពិតជាស្រលាញ់អ្នកខ្លាំងណាស់

បញ្ហាឈ្លោះគ្នារវាងគូស្នេហ៍ យើងសុទ្ធតែដឹងហើយថា ទោះជាអ្នកទាំងពីរស្រលាញ់គ្នាយ៉ាងណាក៏ដោយ ទោះជាមានចំណេះដឹង បានរៀនសូត្រក៏នៅតែមានពេលខ្លះទាស់សម្ដីឈ្លោះប្រកែកគ្នាដែរ គ្រាន់តែថារបៀបនៃការឈ្លោះគ្នា គឺមិនដូចគ្នាតែប៉ុណ្ណោះ។ តាមពិត ការឈ្លោះទាស់សម្ដីគ្នាក៏ជាការបន្ថែមរស់ជាតិនៅក្នុងជីវិតស្នេហាផងដែរ ឱ្យតែអ្នកទាំងពីរបានបញ្ចេញកំហឹងរួចហើយនោះ ទើបអាចកាន់តែដុសខាត់គ្នា និងយល់ពីគ្នារឹតតែច្បាស់ជាងមុន។ តែបើមនុស្សពីរនាក់មិនចេះយល់អាធ្យាស្រ័យគ្នាទេ ជឿជាក់ថានឹងអាចជិតដើរដល់ដំណាក់កាលចុងក្រោយហើយ។ ដូច្នេះហើយបើពេលដែលឈ្លោះគ្នា មនុស្សប្រុសអាចធ្វើដល់ចំណុចទាំងនេះបាន ដាច់ខាត គេគឺជាមនុស្សប្រុសល្អម្នាក់ ហើយមនុស្សប្រុសបែបនេះគួរតែថែរក្សាឱ្យបានល្អ។ ១. មនុស្សប្រុសដែលមិនចូលចិត្តសើរើរឿងចាស់ៗ ពេលដែលប្តីប្រពន្ធឈ្លោះគ្នា តែងតែលើកយករឿងចាស់ៗកាលពីកន្លងមករំឭកឡើងវិញ ហើយនៅប្រកែកគ្នាយកឈ្នះរៀងៗខ្លួន ប្រៀបដូចជានៅក្នុងការប្រកួត វែកញែកក្នុងកម្មវិធីមួយអ៊ីចឹង។ ចំពោះមនុស្សប្រុសដែលមិនចេះអនុគ្រោះលើកលែងឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់បែបនេះ គឺមិនស័ក្តិសម ផ្តល់ក្តីស្រលាញ់ទៅឱ្យគេឡើយ ព្រោះគេមិនចេះយកចិត្តទុកដាក់អំពីអារម្មណ៍របស់មនុស្សដែលខ្លួនស្រលាញ់។ តែបើមនុស្សប្រុសដែលស្រលាញ់អ្នកវិញ គេនឹងចេះផ្តល់កិតិ្តយសមុខមាត់ដល់អ្នកជាមិនខាន…

New Copy
ទស្សនៈ

តើអ្នកយល់ថា ការសន្សំប្រាក់មានសារៈសំខាន់ទេ?

មានគេតែងចោទសួរថា ៖ តើអ្នកយល់ថា ការសន្សំប្រាក់មានសារៈសំខាន់ទេ? មានគេនិយាយថា ការសន្សំប្រាក់សំខាន់ណាស់ ពីព្រោះសន្សំប្រាក់អាចធានាបាននូវជីវិតនាថ្ងៃអនាគតបាន មានអ្នកខ្លះទៀតនិយាយថា ប្រាក់មិនមែនកើតឡើងមកពីការសន្សំនោះទេ គឺយើងត្រូវទៅខំរកប្រាក់ទើបសល់។ ចំពោះបញ្ហាការសន្សំប្រាក់មួយនេះ គឺមានការយល់ឃើញខុសៗគ្នាដែរ។ ដូច្នេះ យើងអាចឃើញថា មានមនុស្សមួយចំនួនយកចិត្តទុកដាក់ចំពោះការសន្សំប្រាក់ណាស់ ហើយអ្នកខ្លះវិញ បែរជាមិនខ្វល់ខ្វាយតែម្តង គេយល់ថាគ្មានអ្វីសំខាន់ឡើយ អ្វីដែលសំខាន់នោះគឺ ខ្លួនអាចអាចរកប្រាក់បានឬអត់។ ប្រាកដណាស់ លុះត្រាតែរកប្រាក់បានទើបអាចសន្សំប្រាក់បានដែរ ពេលរកប្រាក់មិនបាន ម៉េចនឹងអាចសន្សំប្រាក់បានទៅ។ តែនៅក្នុងជីវភាពជាក់ស្តែងវិញ យើងត្រូវយល់ពីហេតុផលមួយ នោះគឺនៅពេលដែលអ្នកកាន់តែមិនចេះសន្សំប្រាក់ សម្ពាធជីវិតរបស់អ្នកកាន់តែខ្លាំង ការរស់នៅរបស់អ្នកកាន់តែលំបាក។ ពីព្រោះនៅពេលបន្ទាន់ ពេលអ្នកគ្មានប្រាក់ គ្រាន់តែអាចទៅរកខ្ចីគេ…

Cover Kuy
សង្គម

ផ្លែគុយ ផ្លែឈើរសជាតិជូរញ៉ាំលេងសោះ តែគុណប្រយោជន៍មិនធម្មតា

ផ្លែគុយ ត្រូវបានប្រជាជនខ្មែរនិយមទទួលទានលេង និងជាម្ជូរផងដែរ ហើយវាជាប្រភេទផ្លែឈើព្រៃដ៏ពេញនិយមផងដែរ។ ដោយ គុយជារុក្ខជាតិវល្លិ មានឈ្មោះជាភាសាអន្តរជាតិថា Willugbeia edulis (Apocynaceae) មានផ្លែហូបបានមានរសជាតិជូរអែម តែមានរសជាតិជូរច្រើនជាងផ្អែម។ តាមវេជ្ជសាស្រ្តបុរាណខ្មែរ បានឱ្យដឹងថា គុយ គេប្រើដើមរបស់វាព្យាបាលរាគមួល ជំងឺថ្លើម និង បូស ហើយការសិក្សារបស់ជនជាតិអាមេរិចលោក Taylor Walker ក្នុងឆ្នាំ២០១៦លើភ្នំគូលែនប្រជាជនក៏ប្រើវាធ្វើជាឱសថព្យាបាលជំងឺគ្រុនចាញ់ ប៉ូវកម្លាំង រលាកក្រពះ និង សម្រួលចរន្តឈាមក្នុងរាងកាយដែរ។ ការស្រាវជ្រាវបែបរុក្ខគីមី និងឱសថវិទ្យា រកឃើញថាមានសារធាតុជាច្រើនក្នុងក្រុម Tannin, Flavonoid,…

Cover Kon 1
គ្រួសារ

ប្លែកមែន! កូនក្រមុំឆ្នាំ ២០២២ លេងលើកបណ្ណាការហែរជំនូនទៅដណ្តឹងកូនកំលោះទៅវិញ

កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០២២ នេះមង្គលការមួយកន្លែងស្ថិតនៅក្នុងប្រទេសថៃបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយស្ត្រីជាកូនក្រមុំបែរជាក្លាយទៅជាភាគីដែលហែរបណ្ណាការមកដណ្តឹងខាងប្រុសខុសពីទំនៀមទម្លាប់ដើមដែលមានតែភាគីខាងប្រុសតែប៉ុណ្ណោះដែលមកដណ្តឹងខាងស្រី ។ ហើយអ្វីកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ ថ្លៃបណ្ណាការដែលកូនក្រមុំហែរមកដណ្តឹងខាងប្រុស មានតម្លៃដល់ទៅ ១២លានបាត ដែលមានតម្លៃប្រហែលនឹងចំនួន ៤០ម៉ឺនដុល្លារឯណោះ ។ ពិធីមង្គលការដ៏ចម្លែកនេះ មានកូនក្រមុំមានឈ្មោះថា Pitchaya Phanomai ហៅក្រៅថា Bai Liu អាយុ ៣៣ឆ្នាំ និងកូនកំលោះលោក Panupong Thephachantharak ហៅក្រៅ Nikki អាយុ ៣៣ឆ្នាំ ដោយអ្នកទាំង២…

Cover Passss
គ្រួសារ

ឆាកជីវិត! អ៊ុំស្រីអាយុ ៦០ឆ្នាំ រត់កង់៣ ពេលយប់ ចិញ្ចឹមម្តាយអាយុ ៨៥ឆ្នាំ

ជារឿងមួយដ៏គួរអាណិតអាសូរជាខ្លាំង ដោយថ្មីៗនេះល្បីកក្រើកពេញហ្វេសប៊ុក ពីជីវិតអ៊ុំស្រីម្នាក់មានអាយុ ៦០ឆ្នាំទៅហើយ បែរជាតស៊ូប្រឹងរត់កង់៣ ទាំងយប់ទៅវិញដើម្បីចិញ្ចឹមម្តាយដែលចាស់ជរានៅផ្ទះ។ តាមរយៈគណនីហ្វេសប៊ុក Dy LyKa បានរៀបរាប់ថា៖ « អ៊ុំស្រីអាយុ 60ឆ្នាំរត់ passapp នៅពេលយប់ ចិញ្ចឹមម្តាយអាយុ ៨៥ឆ្នាំ ជួយជិះគាត់ផងបងប្អូនគាត់អត់កូន អត់ប្តីរាល់ថ្ងៃចិញ្ចឹមម្តាយ គាត់រត់ម៉ោង ៤ល្ងាច ដល់ព្រឹក លេខគាត់ 0968453960 ទីតាំងគាត់ ម្តុំបាក់ទូក និង ផ្សាដេប៉ូ »។ នេះជាឆាកជីវិតពិតៗរបស់កូនកត្តញ្ញូ មិនថាពិបាកយ៉ាងណាក៏ត្រូវតែតស៊ូរកស៊ីចិញ្ចឹមម្តាយដែលជាអ្នកមានគុណខ្លួនជានិច្ច ដូច្នេះប្រសិនជាបងប្អូនមានការអាណិតអាសូរ…

Cover Knongsrok
គ្រួសារ

មានប្រពន្ធដូចមាន Google ទូរស័ព្ទជ្រុះបាត់មួយយប់ហេីយ ស្អែកឡេីងទៅដល់ផ្ទះអ្នករេីស

សម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែជឿនលឿនស្ទើរស្មានមិនដល់ ពិសេសគឺប្រព័ន្ធការពារសុវត្ថិភាពផ្ទាល់ខ្លួនការពារបាត់បង់របស់មានតម្លៃជាដើម។ យ៉ាងណាមិញជារឿងមួយដ៏ត្រេកអរ និងហួសចិត្តមួយដែរ ដោយសារតែមានកម្មវិធីទូរស័ព្ទជឿនលឿន បុរសម្នាក់បានបាត់ទូរស័ព្ទដៃត្រឹមតែមួយយប់តែបែរជាអាចយកត្រលប់មកវិញបានព្រោះតែកម្មវិធីទូរស័ព្ទតាមដានមួយ តែមិនមែនម្ចាស់ទូរស័ព្ទអ្នកដាក់ឡើយ គឺប្រពន្ធជាអ្នកលួចដាក់តាមដានប្តីខ្លាចលួចខូច តែបែរជាមានប្រយោជន៍ក្នុងការបានរបស់ទ្រព្យទៅវិញ។ តាមគណនីហ្វេសប៊ុក Ly KimHong បានរៀបរាប់ថា៖ « មានប្រពន្ធដូចមានGoogle 😂😂 ទូរស័ព្ទជ្រុះបាត់មួយយប់ហេីយ ស្អែកឡេីង បុកទៅសុំដល់ផ្ទះអ្នករេីស 30km ពីគ្នា , គាត់លួចដាក់ Zenly ក្នុងទូរស័ព្ទតាមដានប្តី … សំណាងហេីយប្តីមិនដែលខូច 😂😂😂កុំអីចប់….. An Chy ម្ចាស់ អន្ទាក់…

_Cover New8E7FFCA7A6E9EBB73D0919715EA95468
PR

អ្នកចូលចិត្ត មីជូហិរ​ និងសាច់អាំងចិន ប្រាកដជាមិនអាចរំលងហាងរសជាតិដើមមួយនេះ

សព្វថ្ងៃនេះអាហារបែបចិន ជាពិសេស សាច់អាំងចិន​ និងមីស៊ុបជូរហិរ​ចិនបានទទួលការពេញនិយមជាខ្លាំង ដោយគេឃើញមានហាងលក់មីជូរហិរជាច្រើនបលកលក់ជាអាហារតាមផ្លូវ និងមានអ្នកនិយមទទួលទានពេញៗហាង។ តែប្រសិនជាលោកអ្នកចង់ទទួលបានរសជាតិ សាច់អាំងចិន និងមីជូរហិរចិន ដែលគ្រឿងផ្សំធម្មជាតិ មានឈ្មោះដើមថា ឡ័សឺហ្វិន ( Lousifen 螺螄粉 ) ដែលមានដេីមកំណេីតនៅ​ លៀវចូវ​ គ័ងសុី​ ប្រទេសចិន​ មានរសជាតិឆ្ងាញ់ដើមខុសពីហាងដទៃ កុំភ្លេចមកសាកល្បងនៅហាង « HAI GE ( ហាយហ្គឺ​ ) » ។ « HAI…

New Copy
សង្គម

៤ចំណុចនេះ បង្ហាញច្បាស់ណាស់ថា មនុស្សប្រុសម្នាក់ហ្នឹង ធ្លាប់ទាក់ទងមនុស្សស្រីច្រើនរាប់មិនអស់

មិនថាជាប្តីប្រពន្ធ ឬជាគូសង្សារទេ ចំពោះមនុស្សប្រុសធ្លាប់ស្រលាញ់មនុស្សស្រីច្រើននាក់នោះ មានកន្លែងមួយចំនួនអាចបញ្ជាក់បាន គឺលាក់មិនជិតនោះឡើយ។ បើមនុស្សប្រុសម្នាក់ច្បាស់លាស់នឹងស្នេហា ប្រាកជាស្មោះមួយនឹងមួយជាមួយដៃគូខាងស្រីជាមិនខាន។ បើមនុស្សប្រុសធ្វើអ្វីតាមចិត្តនឹកឃើញ នោះភាពអកុសលរបស់នាងគឺនឹងចាប់ផ្តើមពីខណៈពេលនោះហើយ។ ១. សកម្មភាពដែលមនុស្សប្រុសទំនាក់ទំនងទៅកាន់មនុស្សស្រី បើមនុស្សប្រុសម្នាក់ស្គាល់មនុស្សស្រីម្នាក់យ៉ាងច្បាស់នោះ អាចទាយដឹងយ៉ាងច្បាស់អំពីចិត្តគំនិតរបស់នាង នេះអាចបញ្ជាក់ថា មនុស្សប្រុសម្នាក់នេះកាលពីមុនធ្លាប់នៅជាមួយមនុស្សស្រីជាច្រើន។ មនុស្សប្រុសបែបនេះទោះជាខំប្រឹងសម្តែងយ៉ាងម៉េចក៏ដោយ គង់តែមានថ្ងៃមួយលេចចេញមកជាមិនខាន។ មនុស្សប្រុសបែបនេះរមែងតែងពុតត្បុត ប្រឹងប្រែងធ្វើពុតដូចជាស្រលាញ់មនុស្សស្រីខ្លាំងណាស់ ដោយសារតែគេដឹងថាមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលស្មោះនឹងស្នេហា។ ២. មនុស្សប្រុសចូលចិត្តប្រើរូបថតអ្វីដើម្បីធ្វើជា Profile រូបភាពរបស់គេ ពេលដែលគេនៅជាមួយមនុស្សស្រីជាច្រើន ប្រាកដជាមានជំនឿចិត្ត និងអំនួតចំពោះរូបសម្បត្តិរបស់គេជាមិនខាន នោះ Profile រូបភាពរបស់គេភាគច្រើនគឺជារូបថតបែបសង្ហាៗ ឬជារូបថត ថតជាមួយស្រីស្អាត…

Cover 9
សុខភាព

ចង់ស្អាតស្អាតបានតើ! ជាមួយនឹងផ្កាស្បៃរឿងធម្មជាតិជិតៗផ្ទះហ្នឹងដឹងតែថាស្អាតម៉ដ្ឋខៃទន់គួរឱ្យចង់អង្អែលតែម្តង!

ផ្កាស្បៃរឿង មើលទៅយើងប្រហែលជាគិតថាវាគ្រាន់តែជាផ្កាតាំងលម្អផ្ទះ តែការពិតទៅផ្កាស្បៃរឿងក៏មានប្រយោជន៍ជារូបមន្តថែរក្សាសម្រស់ផ្ទៃមុខតាមបែបធម្មជាតិដែរ ដែលលោកអ្នកនឹកស្មានមិនដល់។ ដោយវាមានសារធាតុពិសេសៗជំនួយផ្ទៃមុខ ​ឱ្យទន់ រលោង ម៉ដ្ឋខៃ ស្រស់ស្អាត ក្មេងជាងវ័យបានផងដែរ ​ដោយគ្រាន់តែលាយគ្រឿងផ្សំបែបធម្មជាតិងាយរកតែប៉ុន្មានមុខតែប៉ុណ្ណោះ។ ដូច្នេះចង់ដឹងថាប្រើប្រាស់ផ្កាស្បៃរឿងតាមវិធីណាជួយឱ្យមុខស្អាត កុំឱ្យចាំយូរមករៀនពីវីធីធ្វើទាំងអស់គ្នា៖ # ផ្កាស្បៃរឿង និងទឹកដោះគោ រូបមន្តនេះនឹងជួយកម្ចាត់មុខដែលខ្មៅខ្លោចដោយសារតែកម្តៅថ្ងៃ ជាពិសេសធ្វើឱ្យផ្ទៃមុខរបស់អ្នក ស ទន់ ម៉ដ្ឋខៃ ភ្លឺរលោងចែងចាំងស្អាតដូចស្បែកកូនក្មេង។ គ្រឿងផ្សំរួមមាន៖ ១. ផ្កាស្បៃរឿង ១ទង ២. ម្សៅរមៀត (ទិញផ្សារស្រាប់ក៏បាន ឬយករមៀតស្រស់ៗហាន់ហាលថ្ងៃចាំបុកជាម្សៅក៏បាន) ចំនួន កន្លះស្លាបព្រាបាយ…

Cover Sakura
ដើរកម្សាន្ត

ស្អាតខ្លាំងណាស់ ផ្កាសាគូរ៉ា​ នៅភ្នំពេញ​ ! តែមួយឆ្នាំរីកតែម្តងគត់ មានបានទៅថតរូបលេងនៅ?

ដើមផ្កាសាគូរ៉ាជាច្រើនដើម  នៅក្នុងប្រទេសកម្ពុជា ​ត្រូវបានគេដឹងថា មានការឧបត្ថម្ភពីប្រទេសជប៉ុនកាលពីប៉ុន្មានឆ្នាំមុន ​ដោយមានការដាំជាច្រើននៅកន្លែងសំខាន់ៗនៅទីក្រុងភ្នំពេញ  ជាពិសេសគឺនៅបណ្តោយប្របតាមាត់ទន្លេមុខព្រះបរមរាជវាំងតែម្តង។ កន្លងមកច្រើនឆ្នាំ ​ដើមសាគូរ៉ាមានការរីកលូតលាស់ ​ខ្ពស់ត្រដែត ​និងមានលាស់ផ្កាស្រស់ស្អាតផងដែរ  ជារៀងរាល់ឆ្នាំ មានសម្រស់ស្រស់ស្អាតមិនចាញ់សាគូរ៉ានៅក្នុងប្រទេសជប៉ុនឡើយ ដោយផ្កាសាគូរ៉ានៅប្រទេសជប៉ុនដោយសារអាកាសធាតុត្រជាក់ជារៀងរាល់ឆ្នាំវានឹងរីកនៅខ្ទង់ខែ មករា ​និងរីកពេញលេញនៅក្នុងខែ មេសា។ ដោយឡែកនៅក្នុងឆ្នាំនេះ ​ផ្កាសាគូរ៉ា នៅក្នុងប្រទេសកម្ពុជាយើងដោយសារតែអាកាសធាតុរាងក្តៅ ​វាបានចាប់ផ្តើមរីកបណ្តើរៗហើយ  លាយឡំនឹងផ្កាស្រស់ស្អាត ស្វាយ ផ្កាឈូក និង ស ចម្រុះគ្នា ​បង្កើតជាទស្សនីយភាពយ៉ាងស្ស់ស្អាតអស្ចារ្យគួរជាទីមនោរម្យ។ ដូច្នេះសម្រាប់អ្នកដែលចង់ទស្សនាផ្កាសាគូរ៉ារីក ​ដ៏ស្រស់ស្អាតមិនចាញ់ប្រទេសជប៉ុន ​សូមប្រញាប់រួសរាន់ទៅថតរូបលេងកម្សាន្តឱ្យលឿនបន្តិច ​ព្រោះតែផ្កាប្រភេទនេះ ​ទោះបីជាមានភាពស្រស់ស្អាតតែវាឆាប់រោយ…

Cover Ice
ទស្សនៈ

ដល់ពេលស្អាតហើយ! គន្លឹះសម្ងាត់ជួយសម្រស់ឱ្យស្អាតដោយប្រើតែដុំទឹកកក

ដុំទឹកកក ត្រូវបានគេដឹងថា  មានអត្ថប្រយោជន៍ជាច្រើនសម្រាប់ផ្ទៃមុខឱ្យមុខស្រស់ស្អាត ថែមទាំងកម្ចាត់បញ្ហាលើផ្ទៃមុខទាំងអស់ផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ជាច្រើននៃការលាបទឹកកកលើផ្ទៃមុខប្រចាំថ្ងៃ ប៉ុន្តែយើងមិនដឹងនោះទេ។ គ្រាន់តែក្រឡេកមើលអត្ថប្រយោជន៍ និងបញ្ចូលទឹកកកជាទម្លាប់ថែរក្សាស្បែករបស់អ្នក ៖ ១. ធ្វើឱ្យស្បែកភ្លឺភ្លាមៗ ទឹក​កកអាចជួយ​បន្តឹង​សរសៃ​ឈាម​ផ្ទៃមុខ និង​បន្ធូរ​បន្ថយការ​រលាក។ ពិសេសវាថែមទាំងអាចកាត់បន្ថយភាពនឿយហត់នៅលើមុខរបស់អ្នក ធ្វើឱ្យលំហូរឈាមដំណើរការល្អ និងធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា ។ ២. អាច​បំបាត់​មុន​ ការប្រើទឹកកកលើមុនអាចជួយកាត់បន្ថយការឡើងក្រហម និងរលាក ដោយធ្វើឱ្យចលនាលំហូរឈាមផ្ទៃមុខដំណើរការល្អ អាចបង្រួមរន្ធញើស ទប់ស្កាត់ការផលិតប្រេងច្រើនពេកលើផ្ទៃមុខ ល្អពិសេសសម្រាប់ការការពារ និងបំបាត់បញ្ហាមុនគ្រប់ប្រភេទ។ ៣. ធ្វើឱ្យផ្ទៃមុខស្រូបយកផលិតផលសម្រស់កាន់តែល្អ ការ​ត្រដុស​ទឹកកក​មុនពេល​លាប​ផលិតផល​ថែរក្សា​ស្បែក​ អាច​ជួយឱ្យ​ផលិតផល​ដែល​អ្នក​កំពុង​ប្រើជ្រាប​ចូលទៅ​ដល់​ស្រទាប់​ជ្រៅ​នៃ​ស្បែក និង​ស្រូប​ចូល​បាន​កាន់តែ​ល្អ​មានប្រសិទ្ធភាពខ្ពស់។ ៤.…

Cover Jeat KS
គ្រួសារ

អាជ្ញាធរជាតិអប្សរា មិនគាំទ្រ​ការយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់

ថ្មីៗនេះរូបភាពការច្នៃទង់ជាតិព្រះរាជាណាចក្រកម្ពុជា ជាសំលៀកបំពាក់សម្រាប់ស្លៀកពាក់ បានកំពុងតែមានមតិខ្វែងគំនិតគ្នា ទាំងការយល់ស្រប និងមិនគាំទ្រ តែដោយឡែក សម្រាប់អាជ្ញាធរជាតិអប្សរា ​បានមានប្រសាសន៍ថា មិនគាំទ្រចំពោះការយក​ទង់​ជាតិ​ខ្មែរ​ទៅច្នៃ​ធ្វើ​ជាម៉ូដសម្លៀក​បំពាក់។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា មានប្រសាសន៍កាលពីរសៀលថ្ងៃ​ទី០៧ ខែ​មីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ​ខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិតែងតែ​ត្រូវបានបង្ហូ​ត​ឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ​។ ​ទង់ជាតិ​គឺ​ជានិមិត្តរូបជាតិ​​។ ឯកឧត្តម មានប្រសាសន៍ទៀតថា​ ទង់ជាតិ​​ត្រូវបានគោរព ដោយ​ស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ​មាតុ​ភូមិ​​។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស​សម្រាប់​វីរជន…

Cover Toek
ដើរកម្សាន្ត

មិនបាច់ជិះទូកទេ! មកកម្សាន្តលំហែនៅភោជនីយដ្ឋានលើទឹក នៅជិតៗភ្នំពេញនេះក៏សប្បាយដែរ

ចង់កម្សាន្តអារម្មណ៍ក្បែរៗទីក្រុងភ្នំពេញ ដោយមិនបាច់ទៅណាឆ្ងាយនោះទេ ជាមួយនឹង « ភោជនីយដ្ឋានវីតាផ្ទះទឹក » ដែលផ្តល់ជូនលោកអ្នកនូវបរិយាកាស​ស្រស់ស្រាយ​ រំសាយអស់ទុក្ខកង្វល់​ ខ្យល់បរិសុទ្ធក្បែរមាត់ទឹក ថែមទាំងអាចស្ទូចត្រីកំសាន្តបានទៀតផង។ ដោយអាចកម្សាន្តពេលសម្រាកចុងសប្តាហ៍ ឬពេលទំនេរពីការងារ អាចមកជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬ ក៏​លក្ខណៈជាគូស្នេហ៍ក៏បាន ដោយមានទីធ្លាចតឡាន ម៉ូតូ ធំទូលាយ និងមានសុវត្ថិភាព។ ដោយ « ភោជនីយដ្ឋានវីតាផ្ទះទឹក » មានបម្រើសេវាកម្មដូចជា៖ -អាហារថ្ងៃត្រង់​ និង​ពេលល្ងាច -ស៊ុបកន្ធាយ -ស៊ុបអន្ទង់ -ស៊ុបគោ -បាយឆា​ មីឆា​…

Cover KS Pich
គ្រួសារ

ពេជ្រ សោភា យកមិត្តភាពតាំងពីឆ្នាំ ២០០២ រហូត ២០២២ មកថតជារឿង ហើយផ្តាំផ្ញើយ៉ាងចាស់ដៃថា

ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា ហាក់ឡើងយីអ៊ុន ខ្លាំងនៅក្នុងការផលិតបទចម្រៀង និងវីដេអូចម្រៀងដែលប្រកបដោយគុណភាព ពិរោះទាំងបទចម្រៀង ល្អទាំងវីដេអូ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកនាងលើវិធីសិល្បៈនៅតែឈរជើងលំដាប់កំពូលដដែល។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា​ ស្រាប់តែបានបង្ហាញតម្រុយថ្មី ក្នុងការផលិតសាច់រឿងដែលស្តែងពីមិត្តភក្តិយូរឆ្នាំរបស់អ្នកនាង ជាមួយនឹងមិត្តភក្តិ ៤នាក់ទៀត ដែលមានរយៈកាលដល់ទៅ ២០ឆ្នាំ ។ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់អ្នកនាង ពេជ្រ សោភា បានសរសេររៀបរាប់ថា ៖ « អាធី អារី អាវី អាណេ ដឹងអត់យើងនឹកពួកឯងណាស់…

Cover KSs
PR

ខូឡាជែន Morish ល្អសម្រាប់សុខភាព និងសម្រស់ដល់ម្លឹងផង បានជាល្បីថាលក់ដាច់ខ្លាំង

អ្នកណាៗក៏ដឹងដែរថា Collagen អាចជួយផ្នែកសម្រស់ និងសុខភាពខ្លាំងទាំងផ្នែកខាងក្នុង និងខាងក្រៅ តែប្រសិនជាជាចង់ប្រើប្រាស់ផលិតផលខូឡាជែនដែលល្អ មានគុណភាព មានស្តង់ដា ទទួលបានការជឿជាក់មានទំនុកចិត្ត ថែមទាំងមានការចុះបញ្ជីត្រឹមត្រូវ និងងបានទទួលស្គាល់ពីក្រសួងសុខាភិបាលពិតជាមិនងាយរកបានទេ។ តែសម្រាប់ Morish Collagen ត្រូវគេស្គាល់ថាជា Collagen ដែលនាំចូលពីប្រទេសថៃ ផលិតតាមរូបមន្តជប៉ុន ប្រសិទ្ធភាពខ្ពស់សម្រាប់សុខភាពស្បែក និងភាពស្រស់ស្អាត ចំណែកឯការវេចខ្ចប់ស្អាតតាមស្តង់ដាអនាម័យ និងមានតម្លៃសមរម្យ រហូតក្លាយជាផលិតផលដ៏ពេញនិយម លក់ដាច់ខ្លាំងសម្រាប់ប្រជាជនកម្ពុជាផងដែរ។ # Morish Collagen ល្អប៉ុណ្ណាទៅបានជាលក់ដាច់ខ្លាំងបែបនេះ ? – ស្មើនឹងការញ៊ាំត្រីស្រស់ដែលមានខូឡាជេន 19,980mg…

Cover KS 12
PR

គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ចាប់បើកជាផ្លូវការហើយ

ថ្ងៃទី០៦ ខែមិនា ២០២២៖ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ធ្វើការសម្ភោធជាផ្លូវការហើយ ដែលជាសាខាដំបូងគេបង្អស់នៅភ្នំពេញ មានទីតាំង ផ្ទះលេខ A15 បុរីវ័នផាក បឹងកក់ ដោយមានការចូលរួមពី កញ្ញា រ៉េត សារីតា បវកញ្ញាពិភពលោក និងការចូលរួមយ៉ាងកុះករពីសំណាក់តារាភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។ ថ្លែងមុខនាពិធីសម្ពោធ លោក ឈឹម ឆពន្ធ នាយកប្រតិបត្តិ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX បានលើកឡើងថា៖ «នេះជាលើកដំបូងហើយ ដែល…