
មកសម្រាកបោះតង់ VIP ក្បែរជើងភ្នំគូលែន ទេសភាពស្រស់ស្រាយអស់ទាស់
ចង់សម្រាកលំហែរអអារម្មណ៍ជាមួយនឹងទេសភាពស្អាតៗ ត្រជាក់ៗ ហើយមានសួនផ្កាស្រស់បំព្រងបែបធម្មជាតិក្បែរជើងភ្នំ ម្ហូបឆ្ងាញ់ៗ បែបស្រុកស្រែៗអាចមកកម្សាន្តបាននៅ « អាហារដ្ឋានធិស័ក្តិជើងភ្នំគូលែន »។ នៅថ្ងៃសម្រាកលោកអ្នកអាចបបួលមិត្តភក្តិ ៤ ទៅ ៥ នាក់បោះតង់នៅអាហារដ្ឋានធិស័ក្តិជើងភ្នំគូលែន មានទាំងតង់ VIP ដែលមានទំហំធំគេងបានរហូតដល់ 5-6 នាក់ ម៉ាសុីនត្រជាក់ និងបន្ទប់ទឹកដ៏ស្រស់ស្អាតនៅខាងក្នុងតង់។ ជាពិសេសមានទេសភាពស្អាតបែបធម្មជាតិ សម្រាកលំហែកាយជាមួយមនុស្សជាទីស្រលាញ់ មានសួនផ្កា ទាទឹកជិះលេងកំសាន្ត និង ម្ហូបអាហារឆ្ងាញ់ មកម្ដងហើយធានាថាជាប់ចិត្ត។ ដោយអាហារដ្ឋានធិស័ក្តិជើងភ្នំគូលែន មានបើកបំរើសេវាម្ហូបអាហារ ជារៀងរាល់ថ្ងៃ ចន្ទ័-អាទិត្យ (អាហារពេលព្រឹក…




















