មកស្គាល់លេខសំណាងល្អក្នុងជំនឿជនជាតិចិន! ឯ ១៦៨ ល្អជាងគេព្រោះតែអត្ថន័យបង្កប់ទាំងនេះ

Cover Lucky
ការផ្សាយពាណិជ្ជកម្ម

តួលេខ ត្រូវបានគេដឹងថាមិនត្រឹមតែមានប្រយោជន៍នៅក្នុងការសិក្សា ការរាប់ចំនួនប៉ុណ្ណោះទេ តែតួលេខនៅក្នុងជំនឿក្នុងប្រទេសមួយចំនួនថែមទាំងអាចពណ៌នាថាជាលេខសំណាង ឬអពមង្គលជាដើម ជាពិសេសលេខនៅក្នុងជំនឿជនជាតិចិនមានភាពល្បីល្បាញជាងគេ។

Numerologie
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះមកដឹងពីលេខនាំសំណាង និងអមង្គលនៅក្នុងជំនឿចិននៅខាងក្រោមទាំងអស់គ្នា៖

ការផ្សាយពាណិជ្ជកម្ម

#លេខសំណាងល្អនៅក្នុងប្រទេសចិន

១. លេខ ៨ 八 (bā)

ការផ្សាយពាណិជ្ជកម្ម

តាំងពីសម័យបុរាណចិនមក លេខ៨ 八 (bā)ត្រូវគេជឿថាជាលេខដែលនាំសំណាងល្អតាំពីដើមមកដែរ ដោយសារតែវាមានសំឡេងសំនៀងស្រដៀងនឹងអក្សរ “发” (fā) ដែលមានន័យថា សុខុដុម សេចក្តីសុខ និងទ្រព្យសម្បត្តិ ដែលជាពាក្យដែលជូនពរអោយជួបតែលាភសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។ ដូច្នេះហើយមនុស្សគ្រប់គ្នារំពឹងថាអាចនឹងរកលុយបានច្រើន ទើបគេស្រលាញ់គ្រប់យ៉ាងទាក់ទងនឹងលេខ ៨ ក្នុងជីវិតប្រចាំថ្ងៃ។

Digit8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

-លេខទូរស័ព្ទ ៖ លេខទូរស័ព្ទដែលមានលេខ ៨ គឺជាលេខអទិភាពដែលជាជម្រើសទី១ ហើយ ប្រជាជនចិនចូលចិត្តចំណាយប្រាក់បន្ថែមសម្រាប់ទិញលេខលេខទូរស័ព្ទដែលមានលេខ “៨” ច្រើនខ្ទង់។

ការផ្សាយពាណិជ្ជកម្ម

– ស្លាកលេខ ៖ បើមានលេខសំណាង លេខ៨ ស្លាកលេខនឹងមានការដាក់លក់នៅក្នុងតម្លៃខ្ពស់។

-អាផាតមិន ៖ លំនៅដ្ឋាននៅជាន់ទីប្រាំបីនៃអគារនឹងស្ថិតក្នុងចំណោមអគារដំបូងគេដែលត្រូវបានលក់ដាច់អស់ៗមុនគេ។ ហើយលេខអាសយដ្ឋានផ្សេងៗទៀតដែលមានលេខ៨ ក៏ត្រូវបានគេស្រលាញ់ពេញចិត្តច្រើនដែរ។

ការផ្សាយពាណិជ្ជកម្ម

-ឱកាសសំខាន់ៗ ៖ ប្រជាជនចិនចូលចិត្តជ្រើសរើសថ្ងៃល្អសម្រាប់ឱកាសសំខាន់ៗ ដូចជាពិធីមង្គលការ និងពិធីបើកសម្ពោធជាដើមនៅក្នុងថ្ងៃដែលមានលេខ៨ ពិសេសដូចជា ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងកាលពីឆ្នាំ ២០០៨ ពិធីបើកបានចាប់ផ្តើមនៅម៉ោង 8:08 យប់ថ្ងៃទី 08/08/2008។

២. លេខ ៦ — 六 (liù)

ការផ្សាយពាណិជ្ជកម្ម

លេខ 6 ត្រូវបានគេស្គាល់ជាទូទៅថាជាលេខសំណាងនៅក្នុងប្រទេសចិន ដោយសារការបញ្ចេញសំឡេងរបស់វាស្តាប់ទៅដូចជាពាក្យចិន “流” (liú) ដែលប្រែថា “លំហូរ” ដូច្នេះលេខ៦បញ្ជាក់ថាអ្វីៗនឹងដំណើរការទៅដោយរលូន។ តែយ៉ាងណាមិញ នៅក្នុងវប្បធម៌លោកខាងលិច 666 ត្រូវបានផ្សារភ្ជាប់ជាមួយនឹងលេខអារក្សខ្មោចព្រាយបិសាច ប៉ុន្តែវាផ្ទុយពីវប្បធម៌ចិនស្រឡះតែម្តង។

Digit6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. លេខ ២ —— 二 (èr)

ការផ្សាយពាណិជ្ជកម្ម

លេខ ២ ជាភាសាចិនបង្ហាញពីភាពសុខដុមរមនា និងតុល្យភាព។ ជនជាតិចិនគិតថារបស់ល្អទាំងអស់ តែងតែមកជាគូ ដូច្នេះការតុបតែងនៅក្នុងប្រទេសចិនតែងតែជាគូ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជននៅក្នុងប្រទេសចិនបានប្រើប្រាស់លេខនេះដើម្បីពិពណ៌នាអំពីនរណាម្នាក់ដែលមិនចេះមានការប្រុងប្រយ័ត្ន និងភាពមិនដឹងអី។

Digit2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. លេខ ៣ —— 三 (sān)

ការផ្សាយពាណិជ្ជកម្ម

លេខ ៣ ជាលេខសំណាងតាមលេខចិន ដោយនៅក្នុងសម័យបុរាណ មានរបស់បន្សំល្អៗជាច្រើននៃលេខ 3 ។ ហើយសម្រាប់ការបញ្ចេញសំឡេង វាស្រដៀងទៅនឹង “ជីវិត” នៅក្នុងភាសាចិនកុកងឺ ដែលមានអត្ថន័យវិជ្ជមាន។

Digit3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. លេខ ៩ —— 九 (jiǔ)

ការផ្សាយពាណិជ្ជកម្ម

លេខ ៩ ស្តាប់ទៅដូចគ្នាទៅនឹងពាក្យចិនផ្សេងទៀតដែលមានអត្ថន័យថា “និរន្តិ៍ អមតៈ ភាពអស់កល្ប និងអាយុយឺនយូរ”។ វាត្រូវបានគេប្រើយ៉ាងច្រើននៅក្នុងវប្បធម៌ និងប្រវត្តិសាស្ត្រចិន ហើយក៏ជាលេខដែលតែងតែមានទំនាក់ទំនងជាមួយអធិរាជ។ ជាឧទាហរណ៍ មានបន្ទប់ចំនួន 9,999 នៅខាងក្នុងព្រះរាជវាំង។ លើសពីនេះ ការរួមបញ្ចូលគ្នានៃលេខ 99 និង 999 ត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនចិន។

01 1514797796 9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. លេខ ៧ —— 七 (qī)

តាមប្រពៃណី លេខ ៧ ត្រូវបានចាត់ទុកថាជាលេខសំណាង។ ប៉ុន្តែមានមតិខុសគ្នាលើលេខ ៧ ព្រោះវាមានន័យទាំងវិជ្ជមាន និងអវិជ្ជមានផងនៅក្នុងវប្បធម៌ចិន។

-ពាក្យ 齐 (qí) មានន័យថា ការរួបរួមគ្នា និងភាពសុខដុមរមនា។ ប៉ុន្តែ “欺” (qī) មានន័យថា បោកប្រាស់ទៅវិញ។

-ពិធីបុណ្យប្រពៃណី ។ ថ្ងៃទី 7 នៃខែទី 7 នៅក្នុងប្រតិទិនតាមច័ន្ទគតិរបស់ចិនគឺជាថ្ងៃបុណ្យនៃក្តីស្រឡាញ់របស់ចិន។ ប៉ុន្តែពិធីបុណ្យខ្មោចនៅប្រទេសចិនក៏ជាខែទី ៧ ក្នុងប្រតិទិនតាមច័ន្ទគតិរបស់ចិន ដែលត្រូវនឹងថ្ងៃទី ១៤ ដែរ។

Is Seven Really A Lucky Number
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#លេខអពមង្គលនៅក្នុងប្រទេសចិន

១. លេខ៤ — 四

លេខ ៤ — 四 (sì) សម្រាប់ប្រជាជនចិន ត្រូវបានគេគិតថាជាលេខសំណាងអាក្រក់ និងអពមង្គបំផុត ព្រោះវាស្តាប់ទៅស្រដៀងទៅនឹងអក្សរ “មរណៈ” នៅក្នុងភាសាចិនកុកងឺ។ ដូច្នេះហើយ ប្រជាជនចិននឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចៀសវាងប្រើលេខនេះ នៅពេលពួកគេជ្រើសរើសលេខទូរស័ព្ទ ស្លាកលេខ និងកាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍មួយចំនួន។ ចំណែកសម្រាប់ថ្ងៃចូលឆ្នាំចិន ទាំងលុយកាក់ និងអំណោយមិនជាប់ពាក់ព័ន្ធនឹងលេខ៤ទេ ព្រោះប្រជាជនចិនគិតថាមិនល្អ។

Images
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. លេខ 250 — 二百五 (èr bǎi wǔ)

សម្រាប់ លេខ 250 ត្រូវបានគេប្រើជាទូទៅ ដើម្បីពណ៌នានរណាម្នាក់ថាជាមនុស្សល្ងង់។

1280px US_250.svg
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#បន្សំលេខសំណាងចិន

នៅពេលដែលជនជាតិចិនឲ្យលុយកាក់ ពួកគេមានទំនោរជ្រើសរើសបន្សំលេខសំណាង ដើម្បីទាំងអ្នកឱ្យ និងអ្នកទទួល សុទ្ធតែទទួលបានលាភសំណាង។

១. ១៦៨ (yī liù bā) ៖ ស្តាប់ទៅស្រដៀងនឹង “一路发” (yī lù fā) ដែលមានន័យថា អាចមានសំណាងល្អក្នុងការរកលុយគ្រប់មធ្យោបាយ។

១២៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ៥២០ (wǔ èr líng) ៖ ស្តាប់ទៅស្រដៀងនឹង “我爱你” (wǒ ài nǐ) ជាភាសាចិន ដែលមានន័យថា “ខ្ញុំស្រលាញ់អ្នក”។

Lucky Numbers In China 02
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ៦៦៦ (liù liù liù) : មានន័យថាអ្វីៗនឹងប្រព្រឹត្តទៅដោយរលូន។ នៅពេលអ្នកនិយាយថា “666” ទៅកាន់នរណាម្នាក់ វាដូចជាការសរសើរ ដែលបង្ហាញថានរណាម្នាក់ពិតជាអស្ចារ្យណាស់។

Angel Number Six Six Six Meaning
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ៨៨៨ (bā bā bā) ៖ ដោយសារលេខ ៨ មានប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ដូច្នេះលេខ ៨៨៨ ក៏ជាលាភសំណាងសម្រាប់ប្រជាជនចិនផងដែរ។

888 Angel Number
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ១៣១៤ (yī sān yī sì) ៖ ស្តាប់ទៅដូចជា “一生一世” (yī shēng yī shì) ជាភាសាចិនកុកងឺ ដែលមានន័យថា ជីវិតទាំងមូល។ បន្សំលេខនេះច្រើនតែត្រូវបានគូស្នេហ៍ប្រើជាធម្មតាជាមួយលេខ ៥២០ ដែលបង្ហាញថាពួកគេនឹងស្រឡាញ់គ្នាជារៀងរហូត៕

Sueno Con Numero 1314
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម