ប្រវត្តិទេវត្តាផ្កាយ៣ នៅក្នុងជំនឿចិនដែលល្បីថានាំទ្រព្យសំណាង ឋានៈ និងអាយុយ៉ឺនយូរ

Cover 3god
ការផ្សាយពាណិជ្ជកម្ម

Sanxing (三星) គឺជាឈ្មោះទេវត្តាផ្កាយ៣ ដ៏ល្បីរបស់ចិន ដែលមានទេវត្តាតារា Fu, ទេវត្តាតារា Lu, និងទេវត្តាតារា Shou ដែលតំណាងឱ្យគុណសម្បតិ្តទាំងបីគឺ វិបុលភាព ឬសំណាង (ហ្វូ) ស្ថានភាព (លូ) និង អាយុយឺនយូរ នៅក្នុងជំនឿរបស់សាសនាប្រទេសចិន។

រូបតំណាងនៃទេវត្តាទាំង៣អង្គ ទាំងនេះត្រូវបានគេរកឃើញថាមានតាំងពីសម័យរាជវង្ស Ming ចិន ដែលជារូបសំណាកដែលលេចចេញជា ទម្រង់មនុស្សជាលើកដំបូងបង្អស់។

ការផ្សាយពាណិជ្ជកម្ម
ChineseGods2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#ការតាំងសម្រាប់គោរពបូជា

រូបសំណាកទេវត្តាទាំងបីអង្គនេះ ភាគច្រើនត្រូវបានគេឃើញមានការដាក់ទាំងជាទីសក្ការៈនៅលើមុខព្រះវិហារ ទីសក្ការបូជាបុព្វបុរស ស្ទើរតែគ្រប់ផ្ទះរបស់ជនជាតិចិន និងតាមហាងរកស៊ីជាច្រើនរបស់ជនជាតិចិន ដោយមានការរៀបចំនៅលើអាសនៈតូចៗ ដែលមានទឹកមួយកែវ ទឹកក្រូច ឬគ្រឿងសក្ការបូជាផ្សេងៗ ជាពិសេសគឺការរៀបចំសែនព្រេននៅក្នុងឱកាសបុណ្យចូលឆ្នាំចិន។ តាមទំនៀមទម្លាប់ និងប្រពៃណី រូបសំណាងទេវត្តាទាំង៣អង្គ ត្រូវបានរៀបចំពីស្តាំទៅឆ្វេង (ដូច្នេះទេវត្តា Shou នៅខាងឆ្វេង Lu នៅកណ្តាល និង Fu នៅខាងស្តាំបំផុត) ដូចទៅនឹងអក្សរចិនត្រូវបានសរសេរពីស្តាំទៅឆ្វេងដែរ។

ការផ្សាយពាណិជ្ជកម្ម
Fu_lu_shou_3_star_gods_feng_shui_statue_1555857176_18fb861e_progressive
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
The Famous Fu Lu Shou
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកក៏អាចដាក់តាំងទេវត្តាផ្កាយ៣នេះបាននៅក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ ឬការិយាល័យធ្វើការរបស់អ្នកបានដែរ ហើយត្រូវតែដាក់ទល់មុខច្រកចូលបន្ទប់

-ដាក់តាំងឱ្យខ្ពស់ជាងភ្នែក  កុំដាក់នៅលើតុទាប ឬផ្ទាល់នឹងដី ព្រោះបង្ហាញពីការប្រមាថដល់ទេវត្តាផ្កាយ៣ ពិសេសនៅក្រោយរូបសំណាកដែលដាក់តាំងត្រូវតែមានជញ្ជាំងរឹងទ្រពីក្រោយ

ការផ្សាយពាណិជ្ជកម្ម

-អាចដាក់រូបសំណាងនៅខាងក្រោយតុធ្វើការរបស់អ្នក ដើម្បីផ្តល់ជាថាមពលគាំទ្រនៅក្នុងការងារឱ្យបានជោគជ័យ

-មិនត្រូវដាក់តាំងទេវត្តាផ្កាយ៣ នៅមុខបង្អួចក្នុងបន្ទប់ទឹក ឬផ្ទះបាយជាដាច់ខាត។

ការផ្សាយពាណិជ្ជកម្ម
Fu Lu Shou Feng Shui
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#តួនាទី និងលក្ខណៈពិសេសនៃទេវត្តាតារាទាំង៣

១. ទេវត្តាតារា ហ្វូ ឬ ហ្វូស៊ីង (Fu (福) Fuxing 福星 )

ការផ្សាយពាណិជ្ជកម្ម

ផ្កាយ Fu (福) Fuxing福星 គឺជាឈ្មោះសំដៅទៅលើភពព្រហស្បតិ៍ ហើយនៅក្នុងហោរាសាស្រ្តបុរាណចិន ភពព្រហស្បតិ៍ ត្រូវបានគេជឿថាជាភពដែលមានសំណាង។ ទេវត្តាអង្គនេះ ត្រូវបានគេជឿថា មានដើមកំណើតពីមន្ត្រីមួយរូបមានឈ្មោះថា Yang Cheng (楊成) នៅ ក្នុងរាជវង្សថាង។ Yang Cheng បានប្រថុយជីវិតដោយសរសេរសំបុត្រស្នើសុំដល់ព្រះអធិរាជ ជួយសង្រ្គោះប្រជាជនពីការបង្ហាញពីការធ្វើជាទាសករ។ ដូច្នេះហើយបានជាពេលដែលមន្ត្រីនេះស្លាប់បាត់ទៅ ប្រជាជនបានកសាងព្រះវិហារ និងរូបសំណាករបស់លោក ដោយគោរពបូជា និងទុកថាជាទេវត្តានៃលាភសំណាង។

ជាទូទៅគេឃើញទេវតាអង្គនេះ ស្លៀកពាក់ដូចជាអ្នកប្រាជ្ញ មានកាន់សារ ឬសំបុត្ររមូរដែលពេលខ្លះមានអក្សរ “ហ្វូ” (福) ទៀតផង។ ពេលខ្លះគេឃើញរូបសំណាករបស់ទេវត្តាអង្គនេះមានបីកូនក្មេងនៅដៃម្ខាង ឬមានកូនក្មេងជាច្រើននៅឈរអមជុំវិញទៀតផង ហើយជួនកាលទេវត្តសំណាងអង្គនេះ ក៏ត្រូវបានប្រជាជនខ្លះចាត់ទុកថាជាទេវត្តាទ្រព្យផងដែរ។

ការផ្សាយពាណិជ្ជកម្ម
Fu Chinese Star God
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ទេវត្តាតារា លូ ឬ លុចស៊ីង Lu (禄) Luxing 禄星

ផ្កាយ Lu (禄) ឬវLuxing 禄星 គឺជាឈ្មោះផ្កាយទីប្រាំមួយនៅក្នុងតារាសាស្រ្តរបស់ប្រទេសចិន។ ផ្កាយ Lu ត្រូវបានគេជឿថាជាឈ្មោះដោយ Zhang Xian ដែលបានរស់នៅក្នុងរជ្ជកាលរាជវង្ស Shu ។ ហើយពាក្យ Lu នេះផងដែរ គឺសំដៅទៅលើប្រាក់ខែរបស់មន្ត្រីរាជការ ហើយក៏ជា តារា ដែលតំណាងឱ្យភាពរុងរឿង ឋានៈ និងឥទ្ធិពល។
ទេវត្តាតារា Lu ក៏ត្រូវបានគោរពបូជាដាក់ដាច់ដោយឡែកពីទេវត្តាពីរអង្គផ្សេងទៀតផងដែរ ដោយសារទេវត្តាអង្គនេះ អាចជួយឱ្យអ្នកដែលគោរពបូជា មានឥទ្ធិពល យសសក្តិ ឬអាចប្រលងចូលជាមន្ត្រីរាជការជោគជ័យទៀតផង។ ជាធម្មតាទេវត្តាតារា Lu ត្រូវបានគេស្គាល់នៅក្នុងសម្លៀកបំពាក់ចិនកុកងឺ ឯដៃម្ខាងជួនកាលកាន់ដុំមាសដែរ។។

ការផ្សាយពាណិជ្ជកម្ម
Lu Chinese Star God
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ទេវត្តាតារា ស៊ូស៊ីង Shou (壽) ឬ Shouxing寿星

ផ្កាយរបស់ Shou (壽) Shouxing 寿星 គឺ ជាឈ្មោះនៃតារានៃប៉ូលខាងត្បូងក្នុងតារាសាស្ត្រចិន ហើយត្រូវបានគេជឿថាជាតារាដែលមានឥទ្ធិពលគ្រប់គ្រងអាយុជីវិតរបស់មនុស្ស។ យោងទៅតាមរឿងព្រេង Shouxing បានចាប់កំណើតនៅក្នុងផ្ទៃម្តាយអស់រយៈពេល ១០ឆ្នាំហើយក្រោយពេលសម្រាល គេក៏មានរូបរាងធំតែម្តង។ ទេវត្តាអង្គនេះ ត្រូវបានគេសម្គាល់ថាមានរូបរាងខ្ពស់ ថ្ងាសធំ និងមានកាន់ផ្លែប៉េសនៅក្នុងដៃ ជួនកាលមានកាន់ឈើច្រត់ព្យួរឃ្លោកនៅដៃម្ខាង ដែលជានិមិត្តរូបនៃភាពអមតៈ។ ពិសេសនោះទេវត្តាអាយុ តែងតែមានរូបរាងពោរពេញដោយ ស្នាមញញឹម និងរួសរាយ ផងដែរ៕

ការផ្សាយពាណិជ្ជកម្ម
Shou Chinese Star God
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ godsulove ប្រែសម្រួលដោយ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម