Mythical Bird

New Copy
ប្លែកៗ

ចិត្តសាស្រ្ត ៖ គ្រាន់តែកាយវិការមួយដែលអ្នកចូលចិត្តជាងគេ ក៏អាចទាយដឹងពីចរិតរបស់អ្នកបានដែរ

គេតែងនិយាយថា ការឈរក៏អាចទាយដឹងពីចរិតមនុស្សបានដែរ ប្រហែលជាអ្នកមិនដឹងថាការឈរ មិនត្រឹមតែបង្ហាញពីរូបរាងអ្នកនោះទេ នៅអាចបង្ហាញឱ្យគេដឹងពីចរិតរបស់អ្នកទៀតផង ។ តោះ! យើងមកមើលទាំងអស់គ្នា ថាអ្នកជាមនុស្សដូចម្តេច! A. ដៃទាំងពីរដាក់ចូលក្នុងហោប៉ៅ ខណៈពេលនេះអ្នកកំពុងតែបិទបាំងពីចិត្តរបស់អ្នក ឬក៏លាក់ពីអារម្មណ៍របស់អ្នក អ្នកកំពុងតែស្ងប់ស្ងាត់នៅក្នុងពិភពរបស់ខ្លួន មិនចង់ទៅទាក់ទងជាមួយអ្នកណាឡើយ។ B. ជើងទាំងពីរញែកចេញពីគ្នា ហើយឱបដៃទាំងពីរ នៅខណៈពេលនេះអ្នកតាំងស្មារតីបានល្អ មានចិត្តចង់សាកល្បង ចង់ត្រៀមខ្លួនទៅទទួលរ៉ាប់រងការងារធំ អ្នកមានជំនឿចិត្តខ្ពស់ តែងតែមានចិត្តបាញ់ឆ្ពោះទៅមុខ គឺបង្ហាញថាអ្នកមានភាពជាអ្នកដឹកនាំ និងមានអំណាច។ C. ឈរធម្មតា ដៃទាំងពីរសំយ៉ុងចុះក្រោម នៅខណៈពេលនេះអ្នកមានអារម្មណ៍ថាធូរស្រាល នៅក្នុងចិត្តរីករាយ ពិភពលោកគ្មានការប្រជែង ចង់ឱ្យគ្រប់ទីកន្លែងមានសន្តិភាព។…

Cover Ang
PR

ឆ្ងាញ់ខ្លាំងមិនសាកមិនបាន អ្នកប៉ោយប៉ែតណាដែលថាមិនស្គាល់ « ស៊ុបសាច់អាំង ជាប់ចិត្ត »

អ្នកនៅក្រុងប៉ោយប៉ែត ចង់ទទួលទានស៊ុប សាច់អាំង និងម្ហូបមានរសជាតិឆ្ងាញ់ ប្រាកដជាមិនអាចមើលរំលងហាង « ស៊ុបសាច់អាំង ជាប់ចិត្ត » ដែលល្បីល្បាញនោះទេ។ ដោយហាងដ៏ល្បីមួយនេះ មានមុខម្ហូបថ្មីៗ តម្លៃពិសេស ដែលជាមុខម្ហូបបែបថៃ រសជាតិបែបថៃ ឆ្ងាញ់ពិសា ឯតម្លៃក៏សមរម្យ ។ ក្រៅពីមានអាហារឆ្ងាញ់ៗពិសេស រួមទាំងមានភេសជ្ជៈគ្រប់ប្រភេទ ហាងនេះថែមទាំងមានស្រាក្រឡុកឆ្ងាញ់ពិសា និងមានសេវាកម្មល្អទាន់ចិត្ត អាចរៀបចំកម្មវិធីខួបកំណើត ឬជប់លៀងផ្សេងៗបានទៀតផងមិនឱ្យទាស់ចិត្តនោះទេ។ « ស៊ុបសាច់អាំង ជាប់ចិត្ត » មានទីតាំងនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត…

Knongsrok 1
ទស្សនៈ

យកភាពដែល “មិនអាចទៅរួច” ធ្វើឱ្យប្រែទៅជា “អាចទៅរួច”

“ភាពមិនអាចទៅរួច” នេះ នៅក្នុងជីវិតរបស់យើង លេចចេញច្រើនរាប់មិនអស់ មានពេលខ្លះពិតជារឿងដែលគ្មានសមត្ថភាពអាចធ្វើបាន ប៉ុន្តែជាច្រើនលើក បែរជាខ្លួនឯងមិនបានខិតខំប្រឹងប្រែងបណ្តាលឱ្យអាក់ខានទៅវិញ។ ចាប់ពីរឿងដែលមិនអាចធ្វើបាន រហូតក្លាយទៅជារឿងដែលអាចធ្វើបាន តើមានចម្ងាយឆ្ងាយប៉ុនណាទៅ? នេះមិនអាចប្រើតួលេខជាក់ស្តែងមួយមកបង្ហាញបានទេ ប៉ុន្តែ បើអ្នកឧស្សាហ៍ ធ្វើរឿងអ្វីមួយដដែលៗ នោះអ្នកនឹងយល់ពីភាពដ៏អស្ចារ្យនៅក្នុងនោះ ។ លោក Ippei Hara (原 一平) ដែលជាបុគ្គលមានឈ្មោះល្បីមួយរូប បានធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅប្រទេសជប៉ុន។ នៅក្នុងប្រទេសជប៉ុនមានក្រុមហ៊ុនធានារ៉ាបរងចំនួន២០ ហើយអាជីវកម្មប្រភេទដូចគ្នានេះ ច្រើនរាប់មិនអស់ តែកេរ្តិ៍ឈ្មោះល្បីជាងគេគឺជាគាត់ អាចនិយាយបានថា គ្មានអ្នកដែលមិនស្គាល់ និងមិនដឹងពីលោកនោះឡើយ។ លោកត្រូវបានគេស្គាល់ថាជា “ទេវតាលក់” នេះដោយសារតែសមិទ្ធិផលរបស់គាត់ក្នុងការរក្សាបាននូវស្នាដៃខ្ពស់បំផុតរបស់ជាតិនៅក្នុងវិស័យធានារ៉ាប់រងជប៉ុនក្នុងរយៈពេល…

Knongsrok 1
គ្រួសារ

មនុស្សស្រីល្ងង់កាន់លុយប្តី ឯមនុស្សស្រីឈ្លាសវៃប្រើវិធីទាំងបីនេះ

មានមនុស្សជាច្រើនសួរខ្ញុំថា ក្នុងនាមជាមនុស្សស្រីគួរតែកាន់លុយប្តីទេ? ពីព្រោះមនុស្សប្រុសឱ្យតែមានលុយតែងតែចង់សប្បាយមានស្រីក្រៅ។ ដូច្នេះ ចង់ឱ្យចំណងអាពាហ៍ពិពាហ៍មានសុភមង្គល លុះត្រាតែក្នុងដៃរបស់មនុស្សប្រុសគួរតែកុំមានប្រាក់ច្រើនពេក។ តាមពិតទៅគំនិតមួយនេះខុសធ្ងន់ណាស់ បើមនុស្សស្រីម្នាក់ពឹងផ្អែកចំពោះការកាន់លុយប្តីដើម្បីទទួលបានសុភមង្គល និងសុវត្ថិភាពផ្លូវចិត្តនោះ ចុះមនុស្សប្រុសដែលក្រីក្រទាំងនោះ នៅតែលួចមានស្រីបានដដែល តើនេះគួរបកស្រាយយ៉ាងម៉េចវិញទៅ? សូមចងចាំថា សុវត្ថិភាពផ្លូវចិត្តរបស់មនុស្សស្រី គឺតាមរយៈភាពខ្លាំង និងការជឿជាក់លើខ្លួនឯងផ្តល់ឱ្យតែប៉ុណ្ណោះ គ្មានទាក់ទងនឹងអ្នកដទៃឡើយ។ នារីល្ងង់ គឺជាមនុស្សស្រីដែលចេះតែចង់កាន់លុយប្តី ឯនារីឈ្លាសវៃវិញ តែងតែអាចគ្រប់គ្រងមនុស្សប្រុសបានតាមរយៈវិធីទាំង៣ខាងក្រោមនេះ ៖ ១. រក្សាមាត់របស់ខ្លួនឯងឱ្យបានល្អ ពាក្យបុរាណពោលថា ៖ គ្រោះចេញពីមាត់ អ្នកទាំងអស់ក្រឡេកមើលភរិយាមួយចំនួនទៅដឹងហើយ ជាធម្មតាចូលចិត្តនិយាយរឿងឥតបានការ ដូច្នេះតែងតែមិនសូវទទួលបានអារម្មណ៍ល្អពីស្វាមីឡើយ ដ្បិតតែគេនិយាយថាស្តីឱ្យគឺស្រលាញ់មែន តែមានរឿងខ្លះ…

Knongsrok 1
សង្គម

មិនថាជាប្តីប្រពន្ធ ឬគូសង្សារឡើយ មានពាក្យខ្លះ ដាច់ខាតកុំសួរមនុស្សប្រុសឱ្យ

មនុស្សស្រីចូលចិត្តគិតច្រើនតាំងពីកំណើត ព្រោះតែរឿងតូចតាច ក៏អាចនាំឱ្យគិតផ្តេសផ្តាសបានដែរ។ នៅក្នុងទំនាក់ទំនងមួយ  រឿងដែលជូរចត់បំផុតនោះគឺ ស្រលាញ់គេងប់ងល់ខ្លាំងពេក រហូតដកល់បាត់បង់គេគ្រប់ពេលវេលា ចេះតែខ្លាចមនុស្សប្រុសលែងស្រលាញ់ខ្លួនតទៅទៀត។ ភាគច្រើនស្នេហាតែងតែបាត់បង់ដោយមិនដឹងខ្លួន ដោយសារមូលហេតុដូចជា ចិត្តខ្លាំងរៀងខ្លួន មិនចេះអត់អន់ឱ្យគ្នា វ៉ៃឱ្យស្លាប់ក៏មិនព្រមនឹងពាក្យថាស្រលាញ់ដែរ … ចិត្តចង់ឈ្នះទាំងនេះមិនមែនជារឿងដែលល្អនោះឡើយ។ បើអ្នកពិតជាមិនចង់បាត់បង់ដៃគូរបស់អ្នកមែននោះ ទោះជាប្តីប្រពន្ធ ឬគូសង្សារក៏ដោយ សូមអ្នកកុំប្រើពាក្យទាំងនេះសួរទៅកាន់ដៃគូ។ ១. តើបងស្រឡាញ់អូនឬអត់? គេតែងនិយាយថា “នៅក្នុងលោកនេះមានរបស់បីយ៉ាងមិនអាចលាក់បាំងបានឡើយ នោះគឺ ការក្អក ភាពក្រីក្រ និងក្តីស្រលាញ់”។ ស្រលាញ់អ្នកឬអត់ ទោះជាមិនបាននិយាយចេញមកមែនក៏លាក់មិនជិតដែរ ព្រោះចិត្តពិត និងទង្វើនឹងបង្ហាញប្រាប់ដល់អ្នក។ មិនខ្វល់ថាគេរវល់ប៉ុនណាណា…

Cover Japan SR
PR

មកលេងសៀមរាប អ្នកនិយមម្ហូបជប៉ុន មិនអាចរំលងបានជាមួយនឹងភោជនីយដ្ឋាន ហ្វូមីហ្សិន ( Fumizen ) ល្បីខ្លាំងនៅជប៉ុនអស់រយៈពេល៤០ឆ្នាំ (មានវីដេអូ)

សៀមរាប៖ អ្នកមកលេងខេត្តសៀមរាប និងចូលចិត្តទទួលទានម្ហូបជប៉ុន ប្រាកដជាមិនអាចធ្វើដំណើរហួសរំលង «  ភោជនីយដ្ឋានជប៉ុន ហ្វូមីហ្សិន » ដ៏ល្បីនោះឡើយ ។ ដោយ ហ្វូមីហ្សិន មិនត្រឹមតែជាភោជនីយដ្ឋានជប៉ុន មានមុខម្ហូបមានរសជាតិឆ្ងាញ់ច្រើនមុខ បូកនឹងគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ និងទឹកជ្រលក់រសជាតិឆ្ងាញ់ដែលនាំចូលផ្ទាល់មកពីប្រទេសជប៉ុនប៉ុណ្ណោះទេ តែភោជនីយដ្ឋាននេះល្បីថាមានទាំងបរិយាកាស និងសេវាកម្មល្អទាន់ចិត្តផងដែរ។ កាន់តែពិសេស មុននឹងឈានជើងបង្កើតសាខានៅលើទឹកដីអង្គរខេត្តសៀមរាប ភោជនីយដ្ឋាន ហ្វូមីហ្សិន ធ្លាប់មានប្រវត្តិល្បី ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយ ដោយមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Hotel New Otani ដ៏ទំនើប ក្នុងតំបន់ជិយុដាក់គឹ ក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។…

Thumnail Logo
សម្រង់

សួង សុវណ្ណផារ៉ាប តារាចំណូលថ្មី ចូលបានជាង៣០ថ្ងៃចេញចម្រៀងពីរបទ (មានវីឌីអូ)

តារាចម្រៀងចំណូលថ្មីវ័យ២២ឆ្នាំ លោក សួង សុវណ្ណផារ៉ាប បានចុះកុងត្រាចូលជាតារាចម្រៀងពេញសិទ្ធិជ្រកក្នុងផលិតកម្ម TOP MUSIC ក្នុងកំឡុងខែមករា ឆ្នាំ ២០២២ ហើយចេញចម្រៀងចំនួនពីរបទតគ្នាយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី។ លោក សួង សុវណ្ណផារ៉ាប ជាអ្នកចម្រៀងដែលមានទីកំណើតនៅខេត្តកំពត និងជានិស្សិតឆ្នាំទីបួន ជំនាញអក្សរសាស្ត្រអង់គ្លេសនៅក្នុងទីក្រុងភ្នំពេញ។ បញ្ជាក់ផងដែរថា លោក សួង សុវណ្ណផារ៉ាប មិនត្រឹមតែមានសម្លេងល្អជាតារាចម្រៀងនោះទេ តែលោកក៏មានជំនាញខាងផ្នែកតែងនិពន្ធបទចម្រៀងផងដែរ។ កុំឲ្យចាយពេលវេលាយូរ សូមទស្សនាចម្រៀងពីរបទតគ្នាដែលលោក សួង សុវណ្ណផារ៉ាប ទើបនឹងចេញនៅខាងក្រោមនេះ៖ បទទីមួយ បទទី២ អត្ថបទ៖ ស្លាបប៉ាកកាមាស 

Cover New111
សង្គម

មិនបាច់អស់លុយច្រើន ផលិតម្សៅខូឡាជែន និងវីតាមីន ​C ដោយខ្លួនឯងស្រួលចឹងសោះ

វីតាមីនសេ (Vitamin C) ត្រូវបានគេដឹងថា ជាប្រភេទវីតាមីន ដែលផ្ទកនូវ អាស៊ីត L-Ascorbic (L-ascorbic acid) មានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព និងសម្រស់ ជាពិសេសគឺការប្រឆាំង និងព្យាបាលជំងឺផ្តាសាយ ថែមទាំងជួយឱ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំទប់ទល់នឹងមេរោគ វីរុស និងជំងឺផ្សេងៗតែម្តង។ ដោយវីតាមីន C នេះរាងកាយរបស់អ្នកមិនអាចធ្វើការផលិតវាដោយខ្លួនឯងនោះទេ វិធីដែលល្អនោះគឺការទទួលទានចូលទៅក្នុងរាងកាយតាមរយៈគ្រាប់ថ្នាំ អាហារបំប៉ន និងរកឃើញនៅក្នុងបន្លែផ្លែឈើមួយចំនួនផងដែរ ជាពិសេសគឺក្នុងពពួកផ្លែក្រូចគ្រប់ប្រភទ។ ពពួកផ្លែក្រូច ត្បិតតែមានវីតាមីន C ច្រើនក៏ពិតមែន ប៉ុន្តែសារធាតុវីតាមីន C បែរជាមានយ៉ាងច្រើនលើសលប់នៅក្នុងសម្បកក្រូចច្រើនជាងសាច់ផ្លែក្រូចដែលអ្នកទទួលទានទៅវិញ រហូតគេបានរកវិធីម្យ៉ាងដែលអាចទាញប្រយោជន៍ពីសម្បកក្រូចទាំងនោះ…

Cover Year4 1
សង្គម

ឆ្នាំទាំង៤ សម្បូរសប្បាយចាយលុយខ្លាំងចាប់ពីដើមឆ្នាំ​ ២០២២

ឆ្នាំ ២០២២ គឺជាឆ្នាំថ្មី ដែលអ្នកណាៗក៏ចង់ទទួលបានលាភសំណាង  និងទទួលបានការផ្លាស់ប្តូរជីវិតថ្មីឱ្យកាន់តែប្រសើរឡើងដែរ។ យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២២ នេះ មានឆ្នាំ ៤ ដែលត្រូវបានគេដឹងថា ជីវិតនឹងកាន់តែជោគជ័យខ្លាំង។ ឆ្នាំទាំង ៤ នោះមានដូចជា ៖   ១. ឆ្នាំវក មនុស្សកើតឆ្នាំវក ជាមនុស្សមានទេពកោសល្យ និងជាមនុស្សដែលសម្បូរគំនិត មានការច្នៃប្រតិដ្ឋខ្ពស់ ពិសេសគេជាមនុស្សដែលមានសុជីវធម៌ ពូកែសម្របតាមចិត្តអ្នកដទៃ និងជាមនុស្សពូកែសម្របតាមស្ថានការណ៍។ ហើយអ្នកដែលកើតឆ្នាំវក នេះជាមនុស្សពូកែ រុងរឿង ខ្ពង់ខ្ពស់ និងតែងតែមានអ្នកជួយជានិច្ច។…

Cover Keo
សង្គម

កែវវេទមន្ត អាចបង្ហាញថាដំណើរជីវិតការងាររបស់អ្នកពេលនេះមានស្ថានភាពបែបណា

ចង់ដឹងដំណើរជីវិត និងការងារ រការរកស៊ីរបស់អ្នកយ៉ាងណា សូមធ្វើការ ជ្រើសរើសកែវវេទមន្តទាំង ៥ នេះ ថាតើកែវមួយណាដែលអ្នកស្រលាញ់ពេញចិត្តចង់បាន។ បន្ទាប់ពីជ្រើសរើសរួចចូរអានចម្លើយខាងក្រោមនេះ ៖   ១. ឱកាសថ្មីៗល្អៗនឹងកើតមាន ប្រសិនជាអ្នកចង់បានលទ្ធផលល្អ ពេលមានឱកាសត្រូវតែចាប់ឱ្យជាប់ កុំស្ទាក់ស្ទើរកុំភ័យខ្លាច ឬព្រួយបារម្ភអ្វីទាំងអស់។ ចាប់ផ្តើមប្រើថាមពលក្នុងខ្លួនរបស់អ្នកទាំងអស់ ដាក់ទិសដៅនូវអ្វីដែលអ្នកចង់ធ្វើនោះគ្រប់យ៉ាងនឹងល្អរលូនទៅមុខ និងអាចសម្រេចគោលដៅនៅថ្ងៃមុខផងដែរ។ ២. កុំនៅមួយកន្លែង ហើយកែប្រែខ្លួនឯង អ្នកមិនត្រូវទម្រុម ឬស្ទាក់ស្ទើរទេ អ្វីដែលត្រូវធ្វើ និងចង់ធ្វើត្រូវតែធ្វើភ្លាមៗដោយខ្លួនឯង ប្រសិនជាអ្នកចង់ទទួលបានភាពជោគជ័យ។ ពោលត្រូវរៀនកែប្រែ ដើរដេញ អភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតអ្នកនឹងទទួលបានលទ្ធផលល្អ ព្រោះការនៅតែមួយកន្លែងអ្នកមិនអាចជោគជ័យនោះឡើយ។…

Cover Couple
Inspiration

ប្រពន្ធខំសន្សំលុយពេញមួយជីវិត ក្រោយស្លាប់ ស្រីប្តីអរគុណដែលខំរកលុយមួយជីវិតទុកឱ្យខ្លួន

ប្តីប្រពន្ធមួយគូ ក្រោយរៀបការហើយ រស់នៅយ៉ាងសន្សំសំចៃ មួយថ្ងៃៗពួកគាត់គិតតែខំរកសុី។ ហាងគាត់ បើកលឿនជាងគេនៅពេលព្រឹក ហើយបិទយឺតជាងគេនៅពេលយប់។ ១០ឆ្នាំក្រោយ ដោយសារតែប្រពន្ធពូកែសន្សំលុយពួកគេមានប្រាក់ចំនួន ៣០ មុឺនដុល្លារនៅក្នុងធនាគារ។ ស្រ្តីជាប្រពន្ធ សន្សំសំចៃណាស់ ទិញសំលៀកបំពាក់ថ្មីតែ ៣ ឈុតក្នុងមួយឆ្នាំ គឺកំឡុងពេលចូលឆ្នាំថ្មី។ កាបូបមិនដែលមានម៉ាក ហើយមិនដែលចូលរួមកម្មវិធីសង្គម ឬដើរលេងជាមួយមិត្តភក្តិឡើយ។ ប្តីប្រពន្ធនេះ ក៏មិនដែលធ្វើដំណើរកំសាន្តដែរ។ សូម្បីតែទៅញ៉ាំបាយនៅភោជនីយដ្ឋាន មួយឆ្នាំ ២ដង ក៏អាចរាប់ថាច្រើន សូម្បីតែអ្នកជិតខាងក៏កម្រនិយាយលេងជាមួយណាស់។ នៅអាយុ ៤៥ ឆ្នាំ ស្រ្តីជាប្រពន្ធស្រាប់តែគាំងបេះដូងស្លាប់។ មិនដល់មួយឆ្នាំផង…

New Copy
ទស្សនៈ

រឿងតំណាលស្តីពីពិធីសែនដកជើងធូបរបស់ប្រជាជនចិន ឬកូនចៅចិន

យើងទាំងអស់គ្នាបានដឹងហើយថា ប្រជាជនចិន គឺរស់នៅគ្រប់ទិសទីជុំវិញពិភពលោក មិនថាតំបន់អាស៊ី អឺរ៉ុប ឬអាហ្វ្រិកនោះទេ ដោយសារតែហេតុនេះហើយ បានជាប្រពៃណីរបស់ប្រជាជនចិនបានជ្រាបចូលមកគ្រប់តំបន់ក្នុងសកលលោក។ រហូតដល់ថ្នាក់មានប្រទេសមួយចំនួនបានសាងសង់តំបន់មួយសម្រាប់ពួកគេ ហើយដាក់ឈ្មោះថា ឆាយណាថោន (China Town) ទៀតផង។ ទោះជាយ៉ាងណា នៅកម្ពុជាយើងក៏មិនចាញ់ប្រទេសដទៃដែរ ភាគច្រើនជនជាតិខ្មែរសម្បូរទៅដោយកូនកាត់ចិន ហើយពួកគេបានបន្តគោរពប្រពៃណីសែនព្រេនពីដូនតារបស់ពួកគេរហូតមក។ ថ្ងៃនេះយើងមកសិក្សាអំពីប្រវត្តិតំណាលតៗគ្នាស្តីពីពិធីសែនដកជើងធូប ឬប្រទេសចិនហៅពិធីនេះថា ពិធីអរគុណទេវតាចង្ក្រាន តើនៅប្រទេសចិន គេប្រារព្ធពិធីនេះដើម្បីអ្វីទៅ ដូច្នេះយើងមកអានអត្ថបទខាងក្រោមទាំងអស់គ្នា៖ ពិធីសែនដកជើងធូប គេអាចហៅបានច្រើនយ៉ាងដូចជា៖ ថ្ងៃអរគុណទេវតាចង្រ្កាន ពិធីសែនទេវតាចង្រ្កាន ឬក៏ជា សៀវនាន (ឆ្នាំតូច) ។…

New Copy
ទស្សនៈ

ពិការរូបរាងកាយមិ នគួរឱ្យខ្លាចដូចជាពិការស្មារតីឡើយ

កាលពីបុរាណ មានកុមារម្នាក់ពិការភ្នែកទាំងគូ ត្បិតតែភ្នែកគេមើលអ្វីមិនឃើញមែន តែចំពោះការដេញពិន វាយស្គរ គឺពួកគេជំនាញខ្លាំងណាស់ មនុស្សនៅជុំវិញខ្លួនគេសុទ្ធតែស្ញប់ស្ញែងដល់រូបគេ។ មានថ្ងៃមួយ មានអ្នកមានទេពកោសល្យម្នាក់ ក្នុងចិត្តគេគិតថាកុមារពិការភ្នែកម្នាក់នេះ មិនគួរណាមានការកោតសរសើរពីសំណាក់មនុស្សច្រើនបែបនេះ ធ្វើឱ្យគេមិនសុខចិត្តទាល់តែសោះ។ ដូច្នេះគេបានសួរទៅកុមានោះថា “ ឆ្នាំនេះអ្នកអាយុប៉ុន្មានហើយ ?” កុមារឆ្លើយដោយគួរសមថា “ ១៥ឆ្នាំ” គេបានសួរបន្តថា “ ភ្នែករបស់អ្នកមើលមិនឃើញតាំងពីពេលណាមក?” កុមាឆ្លើយថា “ ឮពុកម៉ែនិយាយថា តាំងពីខ្ញុំអាយុ៣ឆ្នាំមកម្ល៉េះ។” ក្នុងចិត្តគេក៏ឆ្ងល់ដែរថា តើកុមានោះចេះសិល្បៈនេះមកពីណា តែគេបែរជានិយាយបញ្ឈឺទៅកាន់កុមារនោះវិញដោយក្តីសប្បាយចិត្តព្រោះឃើញគេជួបរឿងអកុសល ដោយនិយាយបែបនេះថា “ដូច្នេះអ្នកមើលមិនឃើញអស់១២ឆ្នាំហើយ ពិតជាមិនដឹងថាប៉ុន្មានឆ្នាំកន្លងមកនេះ…

New Copy
ទស្សនៈ

ក្តោបក្តាប់បច្ចុប្បន្នឱ្យបានល្អ ទើបមានឱកាសសម្រេចសមិទ្ធិផលនាពេលអនាគត

នៅក្នុងដំណើរជីវិតរបស់យើង គ្មាននរណាទាយដឹងមុនអំពីអនាគតរបស់ខ្លួននោះទេ អនាគតរបស់ខ្លួនអាចជោគជ័យពោរពេញដោយភាពអស្ចារ្យ ឬក៏ធម្មតា ឯកកោសោះកក្រោះនោះ សុទ្ធតែមិនអាចដឹង។ តែត្រូវដឹងថា ពេលវេលាដែលសំខាន់បំផុតរបស់មនុស្ស គឺជាពេលវេលាដែលយើងមានក្នុងខណៈពេលនេះ ហើយបើកន្លងផុតទៅនឹងក្លាយទៅជាអតីតកាល ចំពោះអនាគតវិញក៏មិនអាចក្តាប់បានដូចគ្នា ដូច្នេះមានតែក្តោបក្តាប់ពេលពេលវេលាបច្ចុប្បន្នទើបជារឿងគប្បីដែលយើងត្រូវធ្វើ។ កាលពីមុនមានស្តេចដ៏អង់អាចវ័យក្មេងម្នាក់ ទ្រង់មានទាំងអំណាច មានទាំងទ្រព្យមហាសាល តែបែរជាមានសំណួរពីយ៉ាងបានធ្វើឱ្យទ្រង់សោកសៅក្នុងព្រះហត្ថទ័យ ៖ ទ្រង់ធ្លាប់សួរខ្លួនឯងមិនឈប់ថា នៅក្នុងមួយឆាកជីវិតនេះ តើពេលវេលាសំខាន់បំផុតគឺជាពេលណា? នៅក្នុងមួយឆាកជីវិតនេះតើនរណាសំខាន់ជាងគេ? ទ្រង់បានប្រកាសដល់អ្នកទស្សនៈវិទូទូទាំងប្រទេសថា ឱ្យតែអាចឆ្លើយសំណួរទាំងពីរដោយពេញលេញបាន ទ្រង់នឹងចែកទ្រព្យសម្បត្តិឱ្យទៅរូបគេ អ្នកទស្សនៈវិទូបានមកពីគ្រប់ទិសទី តែចម្លើយរបស់ពួកគេបែរជាមិនអាចឱ្យព្រះរាជាសព្វព្រះទ័យឡើយ។ ពេលនោះស្រាប់តែមានគេបានទូលថ្វាយទៅព្រះអង្គថា ៖ នៅក្នុងព្រៃជ្រៅមានតាចាស់ម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃលើសគេ ប្រហែលជាគាត់អាចជួយឆ្លើយនឹងសំណួរព្រះអង្គបាន។ ព្រះអង្គបានទៅដល់ទីស្នាក់អាស្រ័យរបស់លោកតាចំណាស់នោះ ហើយទ្រង់បានបន្លំខ្លួនជារាស្រ្តសាមញ្ញម្នាក់។…

Cover Romhay
PR

កាន់តែជោគជ័យ ជំនួញថ្មីរបស់ សហស្ថាបនិក Color Cup លោក ឃឹម សុច័ន្ទវីរៈ បង្កើតផ្ទះស្នាក់ឯកជនដំបូងក្នុងខេត្តមណ្ឌលគីរីបែបជនបទទាន់សម័យថ្មី

ជិតដល់ពេលឈប់សម្រាកទៀតហើយ តើលោកអ្នកមានគម្រោងធ្វើដំណើរកម្សាន្តហើយឬនៅ​ ? សម្រាប់លោកអ្នកដែលចង់សម្រាកលំហែអារម្មណ៍បែបធម្មជាតិដើម្បីបង្កើនភាពរីករាយផង និងសម្រាប់ការបន្ធូរភាពតានតឹងផងនោះ មណ្ឌលគិរីគឺជាខេត្តមួយដែលអ្នកណាៗក៏ដឹងដែរថាមានទេសភាពធម្មជាតិជួរភ្នំស្រស់ស្អាតមិនចាញ់បរទេសនោះទេ។ តែបើចង់បានប្រភេទស្នាក់នៅបែបឯកជនទាន់សម័យថ្ងៃនេះយើងខ្ញុំសូមណែនាំផ្ទះស្នាក់កំពុងតែល្បី និងពេញនិយមមួយកន្លែងនៅខេត្តមណ្ឌលគិរីតែម្តង។ « រំហើយ – Maison by Color Cup » គឺជាប្រភេទផ្ទះស្នាក់នៅឯកជន បែបទាន់សម័យ ដោយក្នុងមួយផ្ទះស្នាក់ មានទំហំដី ៩០០ ម៉ែត្រការ៉េ មាន ២ បន្ទប់គេង ហើយក្នុងមួយបន្ទប់មានគ្រែ២ ថែមទាំងមានទីធ្លាអាចបោះតង់បន្ថែមទៀតផង។ ផ្ទះស្នាក់នេះពិតជាស័ក្តិសមសម្រាប់ការស្នាក់នៅបែបគ្រួសារ គូស្នេហ៍ និងការជួបជុំមិត្តភក្តិប្រកបដោយបរិយាកាសត្រជាក់ស្រស់ស្រាយជាមួយទេសភាពជួរភ្នំ ខ្យល់ត្រសៀកៗធ្វើឱ្យអារម្មណ៍មានក្តីសុខបែបធម្មជាតិមិនអាចបំភ្លេចបាន។ អ្វីដែលកាន់តែពិសេស…

Cover Porpel
គ្រួសារ

ពេលគូស្នេហ៍មានជីវភាពខ្សត់ខ្សោយ ឬ ប្រទេសមានប្រការមិនអាចរៀបការពេញខ្នាតបានត្រូវរៀបពិធីបែបនេះ

ក្នុងសណ្ដាប់អាពាហ៍ពិពាហ៍ខ្មែរ ពេញច្បាប់ក្បួនខ្មែរមានច្រើនបែបច្រើនសណ្ឋានណាស់ ដោយកាលពីចាស់ដើមមានរៀបចំកម្មវិធីដល់ទៅ៣ ថ្ងៃ រួចសង្ខេបត្រឹម ២ ថ្ងៃ ឬ ១ថ្ងៃកន្លះជាដើម។ តែយ៉ាងណាមិញ ពិធីដែលនាំឱ្យកូនប្រុសកូនស្រីក្លាយជាប្ដីប្រពន្ធ គឺនៅពេលផ្ទឹម ដោយកិច្ចមង្គលទាំងអស់បញ្ចប់ត្រឹមផ្ទឹម បង្វិល ពពិល សែនចងដៃនេះដែលជាកិច្ចមង្គលធំ។ មេបា ទាំងនៅរស់ និងមេបាដែលជាអមនុស្សទទួលស្គាល់ថាកូនប្រុសកូនស្រី ជាប្ដីប្រពន្ធពីត្រឹមណេះ។ កូនប្រុសត្រូវហែវត្ថុមង្គល គឺផ្កាស្លាបី អង្ករជ័យ ពពិល និងប្រាក់ស្នាប់ទឹកដោះឡើងទៅផ្ទះលោកមេបាដើម្បីសុំកូនស្រីលោកមេបាចេញមកផ្ទឹម (ហេតុនេះទើបកូនប្រុសត្រូវសែនក្បាលជណ្ដើរ សុំឡើងទៅដើម្បីក្លាយជាសមាជិកក្នុងផ្ទះ ហើយម្ចាស់ផ្ទះលាងជើងកូនប្រុសដើម្បីជម្រះមន្ទិលទាំងពួង និងស្វាគមន៍មកជាអ្នកផ្ទះខ្លួនដែរ) ។ តែនៅក្នុងករណី គូស្នេហ៍ដែលមានជីវភាពខ្សត់ខ្សោយខ្វះខាតថវិការៀបចំកម្មវិធីពេញលេញតាមក្បួនច្បាប់…

Cover Troleng
តោះញ៉ាំ

ផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់

ផ្លែទ្រលឹងទឹងគឺជាផ្លែឈើដែលពេញនិយមបំផុត សម្រាប់អ្នកដែលចូលចិត្តញុំាម្ជូរ ដោយវាមិនត្រឹមតែអាចយកទៅស្លរ ​តែក៏ជាគ្រឿងម្ជូរឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងផងដែរ។ ក្រៅពីការញ៉ាំលេង គេបានឱ្យដឹងថា ​ផ្លែទ្រលឹងទឹងមានប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងដូចជា៖ ១. ព្យាបាលបញ្ហាអាលែកហ្ស៊ី ការទទួលទានទឹកទ្រលឹងទឹង ឬប្រើស្លឹករបស់វាដាក់ឆុងក្នុងទឹកក្តៅ សម្រាប់ផឹកជាប្រចាំថ្ងៃក៏បាន ពីព្រោះជាអាចជួយកាត់បន្ថយអាលែកហ្ស៊ី។ ២. ព្យាបាលជំងឺក្អក ទ្រលឹងទឹង អាចជួយកាត់បន្ថយជំងឺក្អក ថែមទាំងជួយបំបាត់ការហៀរសំបោរបានទៀតផង ដោយគ្រាន់តែអ្នកបន្ថែមវាជាមួយនឹងសេរ៉ូមក្អក។ ៣. ជួយដល់សុខភាពឆ្អឹង ទ្រលឹងទឹងគឺជាផ្លែឈើ ​ដែលមានជាតិកាល់ស្យូមធ្វើឱ្យសុខភាពឆ្អឹង ​និងធ្មេញរឹងមាំបាន។ ៤. ព្យាបាលជំងឺទឹកនោមផ្អែម ផ្លែទ្រលឹងទឹងត្រូវបានគេណែនាំសម្រាប់អ្នកដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមផងដែរ។ វិធីធ្វើ៖យកផ្លែទ្រលឹងទឹងចំនួន ៦ផ្លែ(ហាន់វាជាដុំតូចៗល្មម) ដាក់ក្នុងទឹក១កែវ រួចយកល្បាយនេះទៅស្ងោរឲ្យពុះ បន្ទាប់មកច្រោះវា…

Cover Lumhae
ដើរកម្សាន្ត

ត្រឹម៦គីឡូពីស្វាយជ្រុំ ជាមួយហាងកាហ្វេលំហែ ប្របមាត់ទន្លេ បរិយាកាសពិតជាស្រស់ស្រាយណាស់

សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ និងភេសជ្ជៈ ប្រាកដជាចង់ស្វែងរកមិនត្រឹមតែកាហ្វេឆ្ងាញ់ប៉ុណ្ណោះទេ តែបើបានបរិយាកាសស្រស់ស្រាយបែបធម្មជាតិរឹតតែគួរជាទីចាប់អារម្មណ៍។ ជាក់ស្តែង ថ្មីៗនេះ ហាងកាហ្វេជាយក្រុងមួយកន្លែងដែលទើបតែដំណើរការបានទាក់ទាញចិត្តភ្ញៀវមកទទួលទាន និងកម្សាន្តជាខ្លាំងដោយសារតែជាហាងកាហ្វេប្របមាត់ទន្លេត្រជាក់ស្រស់ស្រាយនោះគឺ «លំហែកាហ្វេ »។ ត្បិតតែទើបដំណើរការ តែហាងកាហ្វេនេះមានទីធ្លាធំទូលាយ ពិតជាសាកសមបំផុតសម្រាប់អង្គុយជួបជុំមិត្តភក្តិ ឬអាចពិភាក្សាការងារបានប្រកបដោយភាពរលូន ជាមួយនឹងខ្យល់ត្រជាក់ត្រសៀកៗពីមាត់ទន្លេ បូករួមនឹងភេសជ្ជៈគ្រប់មុខ និងកាហ្វេក៏មានរសជាតិឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យផងដែរ។ ឯទីធ្លាធំទូលាយអាចចតឡាន និងម៉ូតូយ៉ាងងាយស្រួល ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជិះកង់ជាក្រុមផងដែរ។ ប្រសិនជាលោកអ្នកចង់សាកល្បងហាងកាហ្វេមាត់ទន្លេ « លំហែកាហ្វេ » មួយនេះ អាចស្វែងរកបាន ដោយមានទីតាំងនៅម្តុំស្វាយជ្រុំ ដោយគ្រាន់តែឆ្លងដ ស្វាយជ្រុំ រួចបត់ឆ្វេង ប្រមាណជា…

Cover Color Room
សង្គម

តោះមកដឹងពីការប្រើពណ៌តុបតែងផ្ទះ ឱ្យត្រូវតាមក្បួនហុងស៊ុយ

ការប្រើប្រាស់ពណ៌ហុងស៊ុយអោយបានត្រឹមត្រូវនឹងអាចធ្វើឱ្យផ្ទះរបស់អ្នករស់នៅសុខសាន្ត មានលាភហូរចូល ស្រស់ស្រាយ និងមានសុភមង្គលជាដើម។ ជាការពិតណាស់ការជ្រើសរើសពណ៌ទាំងសំភារៈប្រើប្រាស់ និងពណ៌ផ្ទះ គឺអាស្រ័យទៅលើចំណង់ចំណូលចិត្តនិងរសនិយមក្នុងការដេគ័រផ្ទះអោយមានភាពលេចធ្លោរបស់ម្ចាស់ផ្ទះ ប៉ុន្តែកំរិតហុងស៊ុយក៏វាមានទៅតាមប្រភេទពណ៌ផ្សេងៗគ្នាផងដែរ។ ១. ពណ៌លឿង៖ ពណ៌ពន្លឺថ្ងៃផ្តល់ភាពរីករាយ (ធាតុភ្លើងនិងដី) ពណ៌លឿងគឺជាពណ៌ហុងស៊ុយដ៏ល្អមួយសំរាប់រៀបចំក្នុងគេហដ្ឋានរឺការិយាល័យ ហើយដើម្បីទទួលបានថាមពលហុងស៊ុយខ្លាំង អ្នកគួរតែជ្រើសរើសរៀបចំ និងប្រើប្រាស់សំភារៈពណ៌នេះនៅក្នុងបន្ទប់ទទួលភ្ញៀវ ឬចង្ក្រានបាយជាដើម។ ២. ពណ៌ក្រហម៖ ទាកទាញ ក្លាហាន រ៉ូមែនទិក (ធាតុភ្លើង) ពណ៌ក្រហម គឺតំណាងពណ៌ហុងស៊ុយខ្លាំងបំផុតនៃធាតុភ្លើង។ ពណ៌ដ៏រស់រវើកនេះនឹងនាំមកនូវថាមពលនៃសេចក្តីរីករាយ រំភើប និងបង្កើនចំណង់សេ្នហាអោយកាន់តែស្អិតរមួត ហើយវាក៏ជាពណ៌នាំសំណាង និងសុភមង្គលរបស់ជនជាតិចិនផងដែរ។ ៣. ពណ៌បៃតង៖…

Cover Bird Nest
សង្គម

ប្រវត្តិដ៏យូរលង់របស់ « ទឹកមាត់ត្រចៀកកាំ » ដែលនាំឱ្យវាមានតម្លៃថ្លៃ

ទឹកត្រចៀកកាំ ឬទឹកមាត់ត្រចៀកកាំ ត្រូវបានគេស្គាល់ថាគឺជាភេសជ្ជៈដែលមានតម្លៃថ្លៃ និង កម្ររកបាន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងល្អចំពោះសុខភាពទៀតផង ហេតុនេះហើយទើបបានជាគេប្រើប្រាស់វាដើម្បីធ្វើជាឱសថជំនួយកម្លាំងអស់រយៈកាលជាយូរឆ្នាំណាស់មកហើយ។ គួរអោយដឹងដែរថា ទឹកត្រចៀកកាំគឺជាផ្នែកមួយនៃម្ហូបអាហាររបស់ប្រទេសចិន ច្រើនជំនាន់មកហើយ។ ម្យ៉ាងទៀតជនជាតិចិនចាប់ផ្តើមបរិភោគទឹកត្រចៀកកាំតាំងពីរជ្ជកាលម៉េងមកម្ល៉េះ។ ដោយនៅក្នុងព្រេងកថាខ្លះបានដំណាលថា Cheng Ho ដែលជាអ្នកផ្សងព្រេង និង ជាការទូតជនជាតិចិនម្នាក់ គឺជាមនុស្សដំបូងគេបង្អស់ដែលបានសាកល្បងទទួលទានទឹកត្រចៀកកាំ។ នៅក្នុងនោះពួកគេបានរៀបរាប់ថា នៅសត្សវត្សទី១៥ Cheng Ho និង ក្រុមការងាររបស់គាត់បានប្រទះនឹងខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងនៅពេលកំពុងធ្វើដំណើរតាមសមុទ្រ។ ខណៈពេលនោះពួកគាត់ត្រូវបានជាប់គាំងនៅលើកោះមួយក្នុងប្រទេសម៉ាឡេស៊ី ដោយគ្មានស្បៀងអាហារគ្រប់គ្រាន់នោះឡើយ។ ហើយដោយភាពស្រេកឃ្លាន គាត់ និង ក្រុមការងារក៏បរិភោគសម្បុកត្រជៀកកាំមួយដែលនៅទើរជាប់នឹងច្រាំងសមុទ្រនៃកោះនោះ។ រីឯអ្វីដែលគួរអោយភ្ញាក់ផ្អើលគឺបន្ទាប់ពីការបរិភោគសម្បុកត្រចៀកកាំនោះហើយ…

Cover White
ប្រវត្តិសាស្រ្ត

ហេតុអ្វីកូនក្រមុំ ត្រូវពាក់ស្បៃនៅលើក្បាល នៅថ្ងៃរៀបការ?

ការស្លៀកសំលៀកបំពាក់នៅក្នុងថ្ងៃមង្គលការ គឺតែងតែមានភាពខុសគ្នាទៅតាមប្រពៃណី ប្រទេស សាសនា ឬ តំបន់នីមួយៗនៅជុំវិញពិភពលោក។ ចំណែកឯនៅប្រទេសលោកខាងលិច ឬប្រទេសដែលមានការរៀបចំរបៀបបរទេសឯណោះវិញ យើងឃើញថាកូនក្រមុំគឺតែងតែពាក់ស្បៃនៅលើក្បាលក្នុងថ្ងៃរៀបមង្គលការរបស់ពួកគេ ដែលជាហេតុធ្វើអោយមនុស្សមួយចំនួនមានចម្ងល់ជាខ្លាំងថាមកពីមូលហេតុអ្វី? តាមពិតទៅ ស្បៃដែលកូនក្រមុំពាក់នៅលើក្បាលនោះគឺជានិមិត្តរូបនៃភាពថ្លៃថ្នូរ និងជាការគោរពប្រតិបត្តិ ដែលត្រូវបានសាសនាជាច្រើនបានចាត់ទុកថា វាជានិមិត្តរូបនៃការគោរពចំពោះស្ត្រី។ ហើយចំពោះរ៉ូបពណ៌សវិញ គឺតំណាងអោយភាពបរិសុទ្ធនៃព្រហ្មចារីយ៍របស់ស្រ្តីដេលរៀបការនោះ។ គួរអោយដឹងដែរថា ស្បៃដែលកូនក្រមុំពាក់នៅលើក្បាលក្នុងថ្ងៃរៀបការនោះគឺមានប្រវត្តិមកពីទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដែលកាលពីសម័យបុរាណគេជឿជាក់ថា ស្បៃនេះគឺអាចការពារស្រ្តីពីវិញ្ញាណអាក្រក់ ហើយវាក៏ជាការគោរពចំពោះស្រ្តីផងដែរ។ លើសពីនេះទៅទៀតស្ត្រីខ្លះបានចាត់ទុកស្បៃនេះគឺជាគ្រឿងលម្អដ៏ស្រស់ស្អាតជាងគេបំផុតនៅក្នុងថ្ងៃរៀបការដោយមិនអាចខ្វះបានឡើយ ព្រោះថាវាជារបស់ដែលពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ ដូច្នេះហើយទើបស្បៃនេះត្រូវបានគេយកទៅច្នៃប្រឌិតជាម៉ូតផ្សេងៗគ្នាជាមួយនឹងក្រណាត់ដ៏មានតម្លៃ និង មានភាពស្រស់ស្អាតបំផុតសម្រាប់ស្ត្រីជាកូនក្រមុំ ដើម្បីធ្វើទៅតាមប្រពៃណីរបស់ប្រជាជនលោកខាងលិច និង ជាការលម្អខ្លួនអោយមានភាពស្រស់ស្អាត។ យ៉ាងណាមិញ…