កែវវេទមន្ត អាចបង្ហាញថាដំណើរជីវិតការងាររបស់អ្នកពេលនេះមានស្ថានភាពបែបណា

Cover Keo
ការផ្សាយពាណិជ្ជកម្ម

ចង់ដឹងដំណើរជីវិត និងការងារ រការរកស៊ីរបស់អ្នកយ៉ាងណា សូមធ្វើការ ជ្រើសរើសកែវវេទមន្តទាំង ៥ នេះ ថាតើកែវមួយណាដែលអ្នកស្រលាញ់ពេញចិត្តចង់បាន។

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់ពីជ្រើសរើសរួចចូរអានចម្លើយខាងក្រោមនេះ ៖

ការផ្សាយពាណិជ្ជកម្ម

 

១. ឱកាសថ្មីៗល្អៗនឹងកើតមាន

ការផ្សាយពាណិជ្ជកម្ម

ប្រសិនជាអ្នកចង់បានលទ្ធផលល្អ ពេលមានឱកាសត្រូវតែចាប់ឱ្យជាប់ កុំស្ទាក់ស្ទើរកុំភ័យខ្លាច ឬព្រួយបារម្ភអ្វីទាំងអស់។ ចាប់ផ្តើមប្រើថាមពលក្នុងខ្លួនរបស់អ្នកទាំងអស់ ដាក់ទិសដៅនូវអ្វីដែលអ្នកចង់ធ្វើនោះគ្រប់យ៉ាងនឹងល្អរលូនទៅមុខ និងអាចសម្រេចគោលដៅនៅថ្ងៃមុខផងដែរ។

២. កុំនៅមួយកន្លែង ហើយកែប្រែខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

អ្នកមិនត្រូវទម្រុម ឬស្ទាក់ស្ទើរទេ អ្វីដែលត្រូវធ្វើ និងចង់ធ្វើត្រូវតែធ្វើភ្លាមៗដោយខ្លួនឯង ប្រសិនជាអ្នកចង់ទទួលបានភាពជោគជ័យ។ ពោលត្រូវរៀនកែប្រែ ដើរដេញ អភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតអ្នកនឹងទទួលបានលទ្ធផលល្អ ព្រោះការនៅតែមួយកន្លែងអ្នកមិនអាចជោគជ័យនោះឡើយ។

៣. សម្រាកខ្លះទៅ

ការផ្សាយពាណិជ្ជកម្ម

រាល់ការងារ និងបញ្ហាទាំងអស់អាចនឹងទទួលបាននូវភាពជោគជ័យប្រសិនជាអ្នកចេះដកឃ្លា និងសម្រាកបន្តិច។ សម្រាកដើម្បីបន្ថែមកម្លាំងកាយចិត្ត ពិសេសក្រឡេកមកមើលសកម្មភាព និងការងារដែលអ្នកធ្វើកន្លែងមកហើយរៀនកែលម្អវាឱ្យបានល្អជាងមុន បន្ទាប់មកងាកមកចាប់អារម្មណ៍ និងផ្តោតអារម្មណ៍ទៅលើការងារ ឬបញ្ហាចាំបាច់ណាមួយ ដោយដោះស្រាយ និងធ្វើវាឱ្យប្រយ័ត្នប្រយែង មានទំនួលខុសត្រូវ នោះការងារ ឬបញ្ហារបស់អ្នកនឹងប្រសើរជាងមុន ថែមទាំងទទួលបានភាពជោគជ័យក្នុងកិច្ចការផងដែរ។

៤. ការផ្លាស់ប្តូរ

ការផ្សាយពាណិជ្ជកម្ម

អ្នកនឹងមានការផ្តោតអារម្មណ៍ខ្ពស់លើសការងាររបស់អ្នក ហើយដោយសារតែអ្នកមានចំណេះដឹង និងមានទេពកោសល្យយ៉ាងណាក៏ដោយ កុំទុកចិត្តពេក កុំមានមោទនភាពជ្រុល ត្រូវចាំថាទោះអ្នកពូកែខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចជោគជ័យគ្រប់រឿងដែរ ប្រសិនជាអ្នកមិនចេះកែប្រែ បន្ទាបខ្លួន និងដាក់ខ្លួនបន្តិច ពោលត្រូវតែអភិវឌ្ឍន៍ និងកែប្រែខ្លួនឯងឱ្យកាន់តែប្រសើរទៀត។

៥. ភាពរីករាយនៅខាងមុខ

ការផ្សាយពាណិជ្ជកម្ម

ភាពរីករាយនៅក្នុងជីវិតកំពុងតែរង់ចាំអ្នកនៅខាងមុខ ហើយក៏គ្មានបញ្ហា ឬការលំបាកណាមួយកើតឡើងក្នុងជីវិតអ្នកដែរ។ មិនបាច់ឆ្ងល់ ឬមូលហេតុដលរាសីអ្នកកំពុងតែឡើងត្រដែត ជួបតែរឿងល្អៗផ្ទួនៗនោះទេ។ ដូច្នេះ មានគំនិតវិជ្ជមាន ជឿជាក់លើខ្លួនឯង នោះអ្វីៗនឹងដំណើរការល្អរលូន ថែមទាំងទទួលបានភាពជោគជ័យកាន់តែច្រើនទៀត៕

ការផ្សាយពាណិជ្ជកម្ម