Mythical Bird

Cover Korean BBQ
តោះញ៉ាំ

តោះ! មកដឹងពីប្រវត្តិសាច់អាំងកូរ៉េ ដែលក្លាយជាម្ហូបល្បីរន្ទឺនាពេលសព្វថ្ងៃនេះ

សាច់អាំងកូរ៉េគឺជាម្ហូបអាហារមួយប្រភេទដែលគេនិយមធ្វើនៅពេលមានការជួបជុំគ្នាជាលក្ខណៈគ្រួសារ និង មិត្តភក្តិជាដើម។ ព្រោះវាមានលក្ខណៈសាមញ្ញ ងាយស្រួលរៀបចំធ្វើ ព្រមទាំងទាំងបង្កើនបរិយាកាសសប្បាយរីករាយ និង ភាពស្អិតរមួតថែមទៀតផង។ ជាទូទៅគេអាចញុំាសាច់អាំងកូរ៉េនៅតាមភោជនីយដ្ធាន ឬ អាចធ្វើញុំានៅផ្ទះដោយខ្លួនឯងក៏បាន។ ហើយសាច់អាំងកូរ៉េគឺមិនមានភាពសាំញុំាច្រើនទេ ដោយគ្រាន់តែត្រូវការចង្ក្រាន ខ្ទះសំប៉ែត និង គ្រឿងផ្សំដែលរួមមានសាច់គោប្រលាក់ សាច់ជ្រូកប្រលាក់ បន្លែ គីមឈី និង ឈីសជាដើម។ ហើយអ្វីដែលពិសេសនោះគឺការចម្អិនរៀងខ្លួន ដោយគ្មានចុងភៅដែលធ្វើឲ្យញុំាស្រេចៗនោះទេ។ នាពេលថ្មីៗនេះ ម្ហូបកូរ៉េចាប់ផ្តើមទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារការបង្ហាញតាមរយៈរឿងភាគ និង បទចម្រៀងជាដើម។ ហើយ Bolgugi គឺជាសាច់គោអាំងមួយប្រភេទដែលគេជឿជាក់ថាមានទំនាក់ទំនងជាមួយនឹងសាច់អាំងកូរ៉េដែលយើងស្គាល់សព្វថ្ងៃនេះ។ គួរអោយដឹងដែរថា សាច់អាំងកូរ៉េមានដើមកំណើតដំបូងបង្អស់ពីកុលសម្ព័ន្ធ…

Cover Presh Chav
ទេសចរណ៍

មិននឹកស្មានសោះថាកាលពីមុន អ្នកតាព្រះចៅដែលបងប្អូននិយមទៅកាត់ឆុង គឺជាព្រះអទិទេពខ្មែរ

ទីសក្ការៈអ្នកតាព្រះចៅ  ដែលមានទីតាំងនៅលើវត្តភ្នំ ដែលជាបូជីយដ្ឋានរបស់ប្រទេសកម្ពុជា និងមានប្រវត្តិដ៏យូរលង់នៃការសាងសង់ទីក្រុងភ្នំពេញនោះ ត្រូវបានប្រជាជនខ្មែរគោរពបូជាមិនដែលអាក់ខានរាល់ពេលទៅទស្សនាវត្តភ្នំ ជាពិសេសគឺជាកន្លែងដ៏ល្បីសម្រាប់កាត់ឆុងសម្រាប់អ្នកមានស្រឡាយ ឬជំនឿបែបចិនផងដែរ ដែលធ្វើឱ្យគ្រប់គ្នាយល់ថា អ្នកតាព្រះចៅ គឺជាអ្នកតាបែបចិន។ តែបើយោងតាមរូបថតកាលពីកំឡុងចុងសតវត្សទី១៩ បានបង្ហាញថា សំណង់ទីសក្ការៈអ្នកតាព្រះចៅ  កាលពីមុនស្ថិតនៅក្នុងភាពស្រឡះ និងមានលក្ខណៈជាខ្មែរនៅឡើយ។ តាមរយៈរូបភាពយើងកត់សម្គាល់ឃើញថានៅផ្នែកខាងក្នុងមានតម្កល់នូវទេវរូប ដែលតាមរឿងព្រេងនិទាន គឺជាទេវរូប ដែលសាងពីថ្ម ព្រះហស្ថមានកាន់ ដំបង និងស័ង្ខ ដែលអាចអោយយើងសន្និដ្ឋានបានថា ទេវរូបនេះគឺជាទេវរូប ព្រះវិស្ណុ ដែលជាទេពរក្សាលោក ។ ប៉ុន្តែបច្ចុប្បន្នយើងពុំបានដឹងទេថា ទេវរូបដើម នៃអ្នកតាព្រះចៅនេះស្ថិតនៅទីណានោះទេ ឬក៏ទេវរូបនេះត្រូវបានបាត់បង់នៅពេលវេលាណាទេ។ ដោយបច្ចុប្បន្នយើងនៅឃើញមានតែ…

Cover Dragon
សង្គម

ជំនឿរបស់ជនជាតិចិនបុរាណទៅលើ « សត្វនាគ »

ជនជាតិចិនគឺមានជំនឿយ៉ាងខ្លាំងទៅលើសត្វនាគតាំងពីបុព្វបុរសរបស់ពួកគេម្ល៉េះ ដោយគេតែងតែប្រើប្រាស់រូបសញ្ញា ឬ រូបនាគជានិយមរូបនៃភាពសុខសប្បាយ និងសំណាងល្អជាដើម។ ហើយសូម្បីតែការរៀបចំ និងសំលៀកបំពាក់ក្នុងកម្មវិធីអាពាពិពាហ៍ក៏សុទ្ធតែមានរូបនាគផងដែរ។ ដោយក្នុងនោះមានមូលហេតុជាច្រើនដែលធ្វើអោយជនជាតិចិនមានជំនឿ និង គោរពសត្វនាគ។ បើតាមទំនៀមទំលាប់ និង ប្រពៃណីចិនបានយល់ឃើញថាសត្វនាគជាសត្វមានអំណាចជាងគេបំផុតក្នុងលោកដែលរស់នៅលើមេឃ ជាទេវតាបង្កើតមនុស្សក្នុងលោក និង ផ្តល់ភាពសុខសប្បាយដល់ពួកគេ។ មិនតែប៉ុណ្ណោះក្នុងប្រវតិ្តសាស្រ្តចិនក៏បានរៀបរាប់អំពីការចាប់កំណើតរបស់ពូជពង្សស្តេចរបស់ពួកគេគឺជានាគចាប់កំណើត ដូចដែលលោកអ្នកបានទស្សនាក្នុងខ្សែភាពយន្តបុរាណជាច្រើនរបស់ចិនផងដែរ ដែលតែងតែយកសត្វនាគជាតួអង្គមានរិទ្ធអំណាចជាងគេ។ ម្យ៉ាងទៀត រូបរាងនាគដែលប្រជាជនចិនមានជំនឿគឺខុសពីការគិតរបស់ប្រជាជនប៉ែកអ៊ឺរ៉ុប ដោយមានពណ៌២គឺលឿង និង ក្រហមដែលនាគពណ៌លឿងគឺជានិមិត្តរូបនៃភាពថ្លៃថ្នូរខណៈនាគក្រហមត្រូវបានគេទុកជានិមិត្តរូបនៃសំណាង និង ភាពរុងរឿង។ ហើយសត្វនាគក៏មាននៅក្នុងឆ្នាំរាសីរបស់ជនជាតិចិនផងដែរ ដោយមនុស្សដែលកើតក្នុងឆ្នាំនាគត្រូវបានគេចាត់ទុកថាមានគុណសម្បត្តិគួរឱ្យគោរព រួមមានភាពវៃឆ្លាត មោទនភាព និង មហិច្ឆតាធំជាដើម។…

Cover Foods
សង្គម

អាហារដែលជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយយ៉ាងមានប្រសិទ្ធិភាពក្នុងរយៈពេលមួយសប្តាហ៌

សារធាតុជាតិខ្លាញ់គឺកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ ដែលបង្កអោយទៅជាបញ្ហានៃការឡើងទម្ងន់ខុសពីធម្មតា។ វាក៏អាចបង្កទៅជាផលប៉ះពាល់ជាច្រើនដល់សុខភាពប្រចាំថ្ងៃរបស់អ្នកផងដែរ ជាពិសេសវាអាចក្លាយទៅជាជំងឺខ្លាញ់រុំបេះដូង និង ប៉ះពាល់ដល់អាយុជីវិតរបស់អ្នកថែមទៀតផង។ ដូច្នេះថ្ងៃនេះយើងសូមណែនាំអំពីអាហារសម្រាប់ដុតរំលាយជាតិខ្លាញ់នៅក្នុងរាយរបស់អ្នក ដែលងាយស្រួលរកបំផុតនៅតាមទីផ្សារ និង មិនចំណាយប្រាក់ច្រើននោះទេ។ ១.កាហ្វេ កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក វាគឺជាប្រភពដ៏អស្ចារ្យមួយនៃជាតិកាហ្វេអ៊ីនដែលអាចជួយបង្កើនអារម្មណ៍ និង ធ្វើឱ្យប្រសើរឡើងនូវដំណើរការផ្លូវចិត្ត និង រាងកាយផងដែរ។ នៅក្នុងការសិក្សាមួយបានបង្ហាញថាកាហ្វេគឺជាភេសជ្ជៈដែលអាចជួយដុតរំលាយជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកត្រឹមរយ:ពេលដ៏ខ្លី។ ដូចនេះអ្នកគួរតែផឹកកាហ្វេមួយកែវជារៀងរាល់ថ្ងៃ និង មុនពេលអ្នកហាត់ប្រាណ ដែលវាជាពេលដ៏ល្អក្នុងការដុតរាល់ជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់អ្នក។ ២.ស៊ុត ស៊ុតគឺជាថាមពលដែលមានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលមានសារ:សំខាន់បំផុតចំពោះមនុស្សគ្រប់គ្នា។ យោងតាមការសិក្សាបានបង្ហាញថា ការបរិភោគស៊ុតគឺពិតជាជួយដុតនូវរាល់ជាតិខ្លាញ់ដ៏ច្រើនលើសលុបនៅក្នុងខ្លួនរបស់អ្នកត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ ព្រោះថាស៊ុតគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ដោយអាចបង្កើនអត្រាមេតាប៉ូលីសប្រហែល ២០-៣៥% ក្នុងរយៈពេលជាច្រើនម៉ោងបន្ទាប់ពីទទួលទានអាហារ និង មិនធ្វើអោយអ្នកឆាប់ឃ្លាននោះទេ។ ម្យ៉ាងទៀត…

Cover Banana Water
សង្គម

ទទួលទានអាហារពេលព្រឹកមិនទាន់ ញាុំតែចេក និងទឹកក្តៅឧណ្ហៗជួយសុខភាពបានច្រើន ពិសេសការសម្រកទម្ងន់

ការបរិភោគអាហារពេលព្រឹកគឺសំខាន់ណាស់សំរាប់រាងកាយ ហើយប្រសិនបើអ្នកគិតថាមិនមានពេលចម្អិនអាហារពេលព្រឹកបាននោះទេ យ៉ាងហោចណាស់អ្នកអាចសាកល្បងមកផឹកទឹកក្តៅឧណ្ហៗជាមួយផ្លែចេកដើម្បីសំរួលដល់ក្រពះពោះវៀន ហើយបន្ថែមពីនេះទៀតអ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើន។ ចាប់ផ្តើមរៀងរាល់ព្រឹកជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវ និងចេកមួយផ្លែ អាចធ្វើឱ្យការសម្រកទម្ងន់កាន់តែងាយស្រួលបន្តិច។ ហើយនេះក៏ព្រោះតែផ្លែចេកជំរុញ និង ជួយពន្លឿនការរំលាយអាហារ។ ហើយការញ៉ាំផ្លែចេកលាយជាមួយទឹកក្តៅឧណ្ហៗមួយកែវគឺអាចជួយរំលាយជាតិសរសៃក្នុងផ្លែចេកល្អជាងការផឹកទឹកត្រជាក់ ព្រោះសីតុណ្ហភាពរាងកាយយើងមានសភាពក្តៅ។ ការបរិភោគចេកជាមួយទឹកក្តៅគឺមិនត្រឹមជាអាហារពេលព្រឹកដ៏ល្អនោះទេ តែវាថែមទាំងជារបបអាហារសុខភាពផងដែរ ដោយវាអាចអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ហើយវាក៏ជាផ្លែឈើដ៏ល្អឥតខ្ចោះសំរាប់អ្នកបង្អត់អាហារថែមទៀតផង។ ការបង្អត់អាហារពេលព្រឹកភាគច្រើនដោយសារពួកគេមិនមានពេលវេលាក្នុងការចំអិន ឬ ទិញអាហារពេលព្រឹកមកទទួលទាន ដូចនេះចេកមួយផ្លែ និង ទឹកក្តៅឧណ្ហៗគឺងាយស្រួលបំផុតក្នុងការដាក់តាមខ្លួនពេលធ្វើដំណើរ និង ងាយស្រួលបរិភោគក្នុងការិយាល័យថែមទៀតផង៕ ប្រភព ៖ បរទេស ប្រែសម្រួលដោយ៖ Sreynoch Long

Cover Moiss
សង្គម

Moissanite ឬត្បូងស្នាយ មានតម្លៃធូរថ្លៃជាងពេជ្រតែស្រស់ស្អាត ថែមទាំងផ្តល់ថាមពលខាងវិញ្ញាណស្ទើរមិនគួរឱ្យជឿ

Moissanite ដែលគេនិយមថាពេជ្រ Moissanite  ឬពេជ្រស្នាយ ការពិតវាមិនមែនជាពេជ្រនោះទេ ហើយក៏មិនមែនជាពេជ្រចិញ្ចឹមដែរ វាមានឈ្មោះថា ត្បូង Moissanite គឺជា ត្បូងដែលមានតម្លៃធូរថ្លៃជាងពេជ្រចិញ្ចឹមទៅទៀត។ ត្បូង Moissanite ឬត្បូងស្នាយ ជាប្រភេទត្បូងពណ៌សម្យ៉ាងដែលបានមកពីធាតុផ្សំ Silicon និង Carbon និងមានពន្លឺចែងចាំងស្រស់ស្អាតមិនចាញ់ពេជ្រទេ (អាចនិយាយបានថាភ្លឺចាំង ៧ពណ៌ ស្អាតជាងពេជ្រ) ប៉ុន្តែបើនិយាយពីតម្លៃវិញគឺធូរថ្លៃខ្លាំងជាងពេជ្រ ដែលមនុស្សគ្រប់គ្នាអាចមានលទ្ធភាពទិញវាធ្វើគ្រឿងពាក់បាន ហើយដោយសារហេតុនេះហើយទើបមនុស្សមួយចំនួនដែលនិយមប្រើត្បូងប្រភេទនេះហៅវាថាជាពេជ្រ Moissanite ។ ក្រៅពីភាពស្រស់ស្អាតទាក់ទាញ និងមានប្រជាប្រិញភាពដូចពេជ្រ Moissanite ត្រូវបានគេដឹងថាជាត្បូងប្រចាំខ្លួនដែលនាំសំណាងដល់អ្នកដែលកើតខែមេសា ដូចពេជ្រដែរ…

Cover Drink
តោះញ៉ាំ

ចំណង់ចំណូលចិត្តលើភេសជ្ជៈនីមួយៗ ក៏អាចដឹងពីអត្តចរិតខាងក្នុងបានដែរ

មនុស្សម្នាក់ៗតែងតែមានអត្តចរិតខុសគ្នា ដែលធ្វើឱ្យចំណង់ចំណូលចិត្តលើម្ហូបអាហារ និងភេសជ្ជៈក៏ខុសៗគ្នាដែរ។ អ្នកខ្លះចូលចិត្តកាហ្វេផ្សេងៗគ្នា ហើយអ្នកខ្លះក៏ចូលចិត្តភេសជ្ជៈផ្សេងៗដូចជាតែគុជ តែបៃតង ឬប្រភេទផ្សេងៗទៀត។ តែយ៉ាងណាមិញ សម្រាប់អ្នកដែលមានចំណូលចិត្តភេសជ្ជៈនីមួយៗ ក៏អាចដៅដឹងពីអត្តចរិតពិតរបស់បុគ្គលម្នាក់ៗបានដែរ ដូចខាងក្រោមនេះ ៖ ១. ឡាតេត្រជាក់ (Ice Latte) ៖ ជាមនុស្សរួសរាយ ជាទីស្រលាញ់រាប់អានរបស់មនុស្សជុំវិញ និងជាមនុស្សមានមន្តស្នេហ៍ ។ ២. ម៉ូកាត្រជាក់ (Mocha) ៖ ជាមនុស្សមានគំនិតច្នៃប្រតិដ្ឋ មានភាពម្ចាស់ការ និងឯករាជ្យលើខ្លួនឯង តែជាមនុស្សមាត់រឹង និងចិត្តរឹងបន្តិច ។ ៣.…

៦
ទស្សនៈ

ប្រជ្រុយសំណាង និងអត្ថន័យដែលមាននៅលើដងខ្លួនមនុស្សស្រី

ប្រជ្រុយ គឺជាចំណុចសម្គាល់ដែលមានតែមួយ ឬច្រើនកន្លែងនៅលើរាងកាយមនុស្ស។ ប្រជ្រុយ អាចប្រាប់ច្រើនអំពីចរិត អនាគត សំណាងល្អ ឬសំណាងអាក្រក់។ នេះគឺជាចំណុចមួយចំនួនដែលជាអត្ថន័យរបស់ប្រជ្រុយដែលមាននៅលើខ្លួនមនុស្សស្រីដូចជា ៖ ១. នៅលើថ្ងាស  មនុស្សស្រីនេះជាមនុស្សដែលមានទំនុកចិត្ត ដែលអាចធ្វើឱ្យអ្នកឈានទៅរកភាពជោគជ័យតាមរយៈការខិតខំប្រឹងប្រែងដោយខ្លួនឯង។ ២. ប្រជ្រុយនៅស្នាមបន្ទាត់កណ្តាលនៃថ្ងាស ស្ត្រីទាំងនោះនឹងមានឱកាសច្រើនក្នុងការធ្វើដំណើរទៅបរទេស។ ពួកគេនឹងស្គាល់គ្រប់រសជាតិជីវិតទាំងអស់នៃជីវិតរស់នៅដោយទំនុកចិត្ត ។ ៣. នៅចន្លោះចិញ្ចើម ស្ត្រីទាំងនោះដែលមានប្រជ្រុយនៅចន្លោះចិញ្ចើម ពួកគេនឹងមានសំណាងណាស់។ ពួកគេមានប្រាជ្ញាដើម្បីធ្វើអ្វីៗបានត្រឹមត្រូវ។ ពួកគេក៏នឹងក្លាយជាអ្នកមានផងដែរ។ ៤. នៅលើរោមចិញ្ចើមខាងស្តាំ ឬខាងឆ្វេង ស្ត្រីទាំងនោះនឹងរកលុយបានច្រើន។ បញ្ហាតែមួយគត់គឺថាពួកគេនឹងចំណាយប្រាក់ដែលរកបានយ៉ាងឆាប់រហ័ស។ ៥. នៅកែវភ្នែកខាងឆ្វេង…

Thumbnail KS TV@1x
សង្គម

កូនក្រមុំណាមិនរំភើប បើកូនកំលោះនិពន្ធបទថ្មីច្រៀង Surprise លើឆាកបែបនឹងនោះ (មានវីឌីអូ)

ធ្លាប់តែឃើញស្នាដៃនិពន្ធសាច់រឿង ក៏ដូចជាទំនុកច្រៀងរបស់អ្នកនិពន្ធ យន ប៊ុនរាជ ប៉ុន្តែពេលនេះគឺប្លែកនិងពិសេសខ្លាំងតែម្តង។ ចម្រៀងមួយបទដែលមានចំណងជើងថា “You Are My everything” ដែលលោក យន ប៊ុនរាជ ច្រៀងលើឆាកតន្ត្រីថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ គឺលោកបាននិពន្ធឡើងជាពិសេស ដោយរៀបរាប់ពីស្នេហាដែលមានរយៈកាល ប្រាំមួយឆ្នាំ ពីរខែ ប្រាំពីរថ្ងៃ មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។ ទោះបីជាសម្លេងលោកមិនសូវល្អតែក៏អាចធ្វើឲ្យកូនក្រមុំ រំភើបដល់ស្រក់ទឹកភ្នែកផងដែរ ព្រោះយើងកម្រឃើញមានកូនកំលោះនិពន្ធបទថ្មី Surprise កូនក្រមុំបែបនេះខ្លាំងណាស់ អាចនិយាយបានថាមួយក្នុងចំណោមពីរទៅបីលាននាក់ទើបមានម្នាក់។ បញ្ជាក់ផងដែរថាទំនុកច្រៀងមួយបទនេះផងដែរគឺជាការនិពន្ធរបស់លោក យន ប៊ុនរាជខ្លួនឯង រួមជាមួយការនិពន្ធ មេឡូឌីពីលោក ខេរី…

Cover Perella
ទស្សនៈ

ជីរល្ង ឬជីរសាច់អាំងកូរ៉េ មិនត្រឹមតែឆ្ងាញ់ តែផ្តល់ប្រយោជន៍សុខភាពច្រើន

ជីរល្ង ឬជីរសម្រាប់ផ្ទាប់ជាមួយនឹងសាច់អាំងកូរ៉េ មានឈ្មោះភាសាបរទេសថា ( Perilla leaf )  និងមានឈ្មោះជាភាសាកូរ៉េថា “kkaenip” or “ggaenip” (깻잎).ត្រូវបានគេដឹងថាកំពុងតែពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជាសម្រាប់ជាបន្លែផ្ទាប់ជាមួយនឹងសាច់អាំង ជាពិសេសគឺសាច់អាំងកូរ៉េតែម្តង តែក៏អាចច្នៃធ្វើមុខម្ហូបដទៃបានច្រើនមុខ និងធ្វើជាគីមឈីផងដែរ។ ជីរប្រភេទនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ ហឹរតិចៗប្លែក តែត្រូវបានគេដឹងថាមានអត្ថប្រយោជន៍សម្រាប់សុខភាពខ្លាំងលើសពីជាតិឆ្ងាញ់របស់វាដូចជា៖ ១. ការពារការរលាក មាន​សារធាតុដែលមានប្រយោជន៍​​សម្រាប់​អ្នក​ដែល​ឈឺ​រលាក សន្លាក់ ​និង​ហើម​ជា​ប្រចាំ ជាពិសេសអាចជួយកាត់បន្ថយការរលាក មុខរបួស ការរលាករាងកាយ អាលែក្ស៊ីស្បែក ថែមទាំងជំនួយដល់ការរំលាយអាហារផងដែរ។ ២. ជំនួយក្រពះ ស្លឹកជីរល្ង…

New Copy
ទស្សនៈ

កុំចង់ក្លាយជាបុគ្គលជោគជ័យ តែត្រូវធ្វើជាមនុស្សដែលមានតម្លៃពិតប្រាកដ

Albert Einstein ៖ កុំប្រឹងប្រែទៅធ្វើជាមនុស្សជោគជ័យម្នាក់អី តែត្រូវប្រឹងប្រែងទៅធ្វើជាមនុស្សដែលមានតម្លៃម្នាក់។ មានកវីវ័យក្មេងពូកែម្នាក់ បាននិពន្ធកំណាព្យជាច្រើន តែគេបែរជាមិនសប្បាយសោះ ពីព្រោះ មនុស្សជាច្រើនសុទ្ធតែមិនចូលចិត្តអានកំណាព្យរបស់គេ។ ថ្ងៃមួយ កវីវ័យក្មេងម្នាក់នេះ គេបានទៅសុំយោបល់ពីឪពុករបស់មិត្តភ័ក្រ្តគេម្នាក់ដែលជាជាងនាឡិកា។ អ៊ំប្រុសម្នាក់នោះ ក្រោយពីស្តាប់ហើយ មិននិយាយអ្វីសូម្បីតែមួយម៉ាត់ គាត់បាននាំគេទៅក្នុងផ្ទះតូចមួយនៅក្បែរនោះ ក្នុងផ្ទះនោះបានដាក់តាំងនាឡិកាដែលល្បីឈ្មោះ និងមានតម្លៃគ្រប់បែបយ៉ាង ហើយកវីវ័យក្មេងមិនធ្លាប់ឃើញពីមុនមកទេ។ នាឡិកាខ្លះសម្បកក្រៅដូចជាសត្វបក្សីកំពុងហោះហើរ មានខ្លះទៀតអាចបញ្ចេញសំឡេង និងខ្លះទៀតមានសំឡេងតន្ត្រីពីរោះរណ្ដំ…។ ជាងនាឡិកាបានយកប្រអប់តូចមួយ ចេញពីថតតុរបស់គាត់ ហើយបានដកយកនាឡិកាដែលមានសម្បកពណ៌មាស ដ៏ស្រស់ស្អាតមួយចេញមក វាមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ អ្វីដែលខុសពីគេនោះគឺ វាគ្មានទ្រនិចនាឡិកាឡើយ តែវាអាចបង្ហាញយ៉ាងច្បាស់ពីបាតុភូតផ្កាយ រលក…

New Copy
ទស្សនៈ

អ្នកខ្លួនឯង គឺជាកញ្ចក់ដ៏ល្អបំផុត ដូច្នេះហើយ មិនចាំបាច់ខ្វល់ពីការគិត ឬសម្ដីអ្នកដទៃពេកទេ

សូក្រាត ៖ ស្គាល់ខ្លួនឯង ទើបអាចស្គាល់អំពីឆាកជីវិតមួយនេះ ! ពេលដែល អាល់ប៊ែរ អាំងស្តាំង (Albert Einstein) នៅវ័យកុមារ គាត់ក៏ដូចជាក្មេងដទៃដែរ គឺជាក្មេងម្នាក់ដែលរពឹស និងចូលចិត្តលេងច្រើន គាត់ចូលចិត្តលេងជាមួយក្មេងខូចមួយចំនួន ហើយឪពុករបស់គាត់តែងបារម្ភពីគាត់។ ឪពុកគាត់បានរកមធ្យោបាយមួយដើម្បីឱ្យអាំងស្តាំងប្រែមកចូលចិត្តការរៀនសូត្រវិញ។ មានព្រឹកមួយ ឪពុកគាត់បានឃាត់ អាំងស្តាំង កុំឱ្យទៅស្តួចត្រីនៅមាត់ទន្លេ ហើយគាត់បាននិយាយរឿងនិទានមួយឱ្យស្តាប់ រឿងនិទាននោះបានកែប្រែឆាកជីវិតរបស់ អាំងស្តាំង ។ រឿងដំណាលដូចតទៅ ៖ “ម្សិលមិញ ពុក និងលោកពូចន បានទៅបោសសម្អាតបំពង់ផ្សែងនៅឯរោងចក្រ។ បំពង់ផ្សែងនោះខ្ពស់ណាស់…

New Copy
ទស្សនៈ

កុំស្ញប់ស្ញៃងអ្នកដទៃ រហូតដល់ភ្លេចក្រឡេកមើលពីភាពល្អរបស់ខ្លួនឯង

មានរឿងនិទានតំណាលថា ៖ សត្វក្ងោកមួយក្បាល បានត្អួញតែ្អរចំពោះម្ចាស់ក្សត្រី Juno ថា “ ម្ចាស់ក្សត្រីអើយ! ទូលបង្គំមិនមែនមកប្តឹងឡើយ តែម្ចាស់ក្សត្រីមានដឹងទេ? ម្ចាស់ក្សត្រីប្រទានសំឡេងឱ្យទូលបង្គំ គ្មានអ្នកណាម្នាក់ចូលចិត្តស្តាប់ឡើយ តែម្ចាស់ក្សត្រីទតមើលសត្វចាបលឿង (Orioles) នោះទៅមើល ពេលច្រៀងម្តងៗពីរោះខ្លាំងណាស់ វាបានដណ្តើមយកទស្សនីយភាពតែឯង ហើយបង្ហាញឫកពារឱ្យគេសរសើរទៀត។” ម្ចាស់ក្សត្រី Juno ស្តាប់ឮពាក្យសម្ដីបែបនេះហើយ បាននិយាយស្តីបន្ទោសដោយតឹងរឹងថា “ ឯងឆាប់បិទមាត់ភ្លាមទៅ ចាបពូកែច្រណែនគេដូចឯងនេះ ម្តេចឯងមិនមើលរោមជុំវិញខ្លួនឯងទៅ ដូចជាខ្សែសូត្រ៧ពណ៌ ពេលដែលឯងដើរម្តងៗ បង្ហាញពីរោមដ៏ស្រស់ស្អាត ប្រៀបដូចជាវត្ថុដ៏មានតម្លៃ។ ឯងស្អាតបែបនេះទៅហើយ សត្វបក្សីនៅក្នុងលោកនេះ…

Photo_2021 12 29_11 31 24
PR

ការជួបជុំជាមួយមនុស្សសំខាន់ ជានិយមន័យដែលធ្វើឲ្យកម្មវិធីសាមញ្ញធម្មតាកាន់តែអស្ចារ្យ!

នៅក្នុងឱកាសពិសេសៗ ដូចជា ថ្ងៃបុណ្យគ្រីស្មាស់ និងឆ្លងឆ្នាំ ច្បាស់ណាស់វាជាពេលវេលាដ៏សំខាន់ដែលត្រូវ ប្រារព្ធកម្មវិធីល្អពិសេសអស្ចារ្យឥតខ្ចោះដើម្បីអបអរសារទរនូវភាពរីករាយ ។ តើអ្វីជាការប្រារព្ធកម្មវិធីដ៏ល្អឥតខ្ចោះ? តើវាជាការរៀបចំកម្មវិធីធំដុំ ហ៊ឹកហាក់ ប្រើលុយចំណាយលើកម្មវិធីច្រើន និងការជួបជុំមនុស្សអ៊ូអរមែនទេ? ទេ…មិនថាកម្មវិធីធំប៉ុនណា ពិសេសបែបណា តែអ្វីដែលសំខាន់ តើអ្នកណាទៅដែលអ្នកចង់ឆ្លងកាត់ពេលវេលាពិសេសជាមួយនោះ ? ការពិត មនុស្សសំខាន់ ដូចជាមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ទៅវិញទេ ដែលធ្វើឱ្យការប្រារព្ធកម្មវិធីកាន់តែរីករាយ និងពិសេសអស្ចារ្យ ទោះបីត្រឹមតែជាកម្មវិធីជួបជុំធម្មតា ឬសាមញ្ញក៏ដោយ។ ដើម្បីលើកកម្ពស់ធ្វើឱ្យរដូវកាលពិធីបុណ្យទាំងនេះកាន់តែពិសេសអស្ចារ្យ និងធ្វើការអបអរពេលវេលាដែលអ្នកអាចជម្នះឆ្លងកាត់ការលំបាករយៈពេល១ឆ្នាំ ស្រាបៀរ Heineken® ដែលជាស្រាបៀរលេខ១លំដាប់ថ្នាក់ និងជាស្រាបៀរលំដាប់ខ្ពស់រយៈពេលជាង…

New Copy
ទស្សនៈ

ចាំទុក! ក្រៅពីខ្លួនយើង គ្មានអ្នកណាអាចមកបន្ទាបតម្លៃយើងបានឡើយ

លោក Alain Mimoun ជាមនុស្សម្នាក់ដែលមានប្រវត្តិវេទនាជូរចត់បំផុត គាត់ជាកីឡាករត់ចំណាយដ៏ល្បីឈ្មោះរបស់ប្រទេសបារាំង ដែលតស៊ូចេញពីវណ្ណៈតូចទាប។ គាត់គឺជាអ្នកបង្កើតកំណត់ត្រាចម្ងាយ 10,000 ម៉ែត្ររបស់ប្រទេសបារាំង ជាជើងឯករងក្នុងការប្រណាំងចម្ងាយ 10,000 ម៉ែត្រនៅឯព្រឹត្តិការណ៍អូឡាំពិកអាណត្តិទី១៤ និងជាជើងឯករងនៃការរត់ចម្ងាយ 5000 ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Helsinki លើកទី ១៥ ហើយជាជើងឯកម៉ារ៉ាតុងអូឡាំពិកនៃទីក្រុងមែលប៊នលើកទី ១៦ ក្រោយមកគាត់បានធ្វើជាគ្រូបង្វឹកនៅវិទ្យាស្ថានកីឡាជាតិបារាំង។ គាត់កើតនៅក្នុងគ្រួសារក្រីក្រមួយ ចាប់ពីកុមារភាពមក គាត់ចូលចិត្តកីឡាជាខ្លាំង។ ប៉ុន្តែ ដោយសារផ្ទះរបស់គាត់គ្មានប្រាក់ គាត់សឹងតែសូម្បីតែបាយក៏ហូបមិនឆ្អែតដែរ ដោយសារតែការស្រលាញ់កីឡាជាខ្លាំង គាត់តែងតែលេងទាត់បាល់ដោយជើងទទេរ ពីព្រោះគាត់មានតែស្បែកជើងមួយគូរតែម្តាយគាត់ទិញឱ្យនៅពេលដែលគាត់រៀនថ្នាក់បឋមសិក្សាតែប៉ុណ្ណោះ ម្យ៉ាងទៀត បើគាត់ធ្វេសប្រហែលធ្វើឱ្យស្បែកជើងរហែកនោះ…

New Copy
ទស្សនៈ

ផ្លូវខាងមុខមិនច្បាស់ មិនថាស្ថិតក្នុងកាលៈទេសៈណាឡើយកុំបោះបង់ខ្លួនឯងឲ្យសោះ

មួយជីវិតរបស់មនុស្ស មានពេលរុងរឿង ក៏មានពេលធ្លាក់ចុះដល់ជ្រោះជ្រៅដែរ។ ពេលដែលយើងស្ថិតនៅបាត់ជ្រៅ ក៏អាចឈឺចិត្ត និងអស់សង្ឃឹមដែរ នៅពេលដែលយើងទន់ជ្រាយ គ្មានជំនួយ គឺនឹងគិតចង់បោះបង់ខ្លួនឯង មើលស្រាលខ្លួនឯង ខឹងខ្លួនឯង។ ការបោះបង់ដ្បិតតែនេះងាយស្រួលមែន តែបើចង់មើលឃើញព្រះអាទិត្យរះកាន់តែស្រស់ស្អាតនោះ ត្រូវការឱ្យពួកយើងមានការតស៊ូឱ្យរឹងមាំ រស់នៅឱ្យបានល្អបន្តទៀត។ ទោះបីជាវានឹងធ្វើឱ្យយើងជួបមនុស្ស រឿងរ៉ាវ វត្ថុមួយចំនួនដែលបណ្ដាលឱ្យយើងឈឺចាប់ក៏ពិតមែន ប៉ុន្តែមនុស្សជាច្រើននៅក្បែរខ្លួនយើង នៅតែយកចិត្តទុកដាក់ ស្រលាញ់ការពារយើង ទោះរាប់ថាដើម្បីតែពួកគេក៏ដោយ យើងក៏គប្បីរស់នៅឱ្យបានល្អ មិនត្រូវបោះបង់ជារៀងរហូត! ឆ្នាំ ១៨៨៣ វិស្វករដែលមានស្មារតីពោរពេញដោយការឆ្នៃប្រឌិត លោក John Roebling មានបំណងដ៏ធំចង់សាងសង់ស្ពានឆ្លងពី Manhattan…

New Copy
ទស្សនៈ

បាត់បង់ក៏បាត់បង់ចុះ តែកុំបន្ថែមភាពលំបាកដល់ខ្លួនឯងទៀត

មានរឿងកង្វល់ខ្វល់ខ្វាយជាច្រើន សុទ្ធតែយើងខ្លួនឯងជាអ្នកយកមកដាក់ខ្លួន បើមនុស្សម្នាក់មិនអនុញ្ញាត្តឱ្យខ្លួនឯងខ្វល់ខ្វាយទេ នោះអ្នកដទៃក៏ពិបាកធ្វើឱ្យខ្លួនយើងខ្វល់ខ្វាយ និងខឹងដូចគ្នាដែរ។ មានម្តងនោះ នៅក្នុងផ្ទះរបស់លោកប្រធានធិបតី Roosevelt បានត្រូវគេលួចអស់របស់ជាច្រើន មិត្តម្នាក់បានស្តាប់ឮដំណឹងនេះហើយ បានសរសេរសំបុត្រលួងលោមគាត់ដោយប្រាប់គាត់ថា កុំខ្វល់ខ្វាយពីរឿងនេះពេក។ តែលោក Roosevelt បានសរសេរសំបុត្រឆ្លើយតបទៅមិត្តភក្តិគាត់វិញថា៖ “ មិត្តជាទីស្រលាញ់ ! អរគុណដែលអ្នកសរសេរសំបុត្រមកលួងលោមខ្ញុំ ពេលនេះខ្ញុំបានសុខសប្បាយហើយ។ អរគុណព្រះរាជាម្ចាស់! ពីព្រោះ ទី១. អ្វីដែលចោរលួចទៅ គឺជាទ្រព្យសម្បត្តិខ្ញុំមែន តែមិនបានធ្វើបាបដល់ជីវិតរបស់ខ្ញុំឡើយ ទី២. ចោរគ្រាន់តែលួចទ្រព្យសម្បត្តិខ្ញុំទៅខ្លះតែប៉ុណ្ណោះ មិនបានលួចទ្រព្យសម្បត្តិខ្ញុំទាំងអស់នោះទេ ទី៣.អ្វីដែលគួរឱ្យអបអរសាទរបំផុតនោះគឺ អ្នកធ្វើចោរ គឺជារូបគេ…

New Copy
ទស្សនៈ

រៀបចំពាក្យសម្ដីខ្លួនឯងឱ្យបានល្អ ការនិយាយស្ដីពិតជាសំខាន់ណាស់

កាលពីបុរាណ មានស្តេចមួយអង្គ មានយប់មួយបានយល់សុបិនឃើញថា ធ្មេញរបស់ទ្រង់បានជ្រុះអស់រលីង ដូច្នេះក៏បានរកមនុស្សពីរនាក់មកស្រាយសុបិននេះ។ ស្តេចបានសួរទៅពួកគេថា “ ហេតុអ្វីបានជាយើងយល់សុបិនឃើញធ្មេញរបស់យើងជ្រុះអស់បែបនេះ?” មនុស្សទីមួយបានបកស្រាយថា “ ព្រះអង្គ អត្ថន័យសុបិនរបស់ទ្រង់គឺ សាច់ញាត្តិរបស់ទ្រង់សុទ្ធតែស្លាប់ទាំងអស់ ពេលដែលមនុស្សទាំងនោះស្លាប់អស់ហើយ ទើបព្រះអង្គសុគត។” ពេលដែលស្តេចស្តាប់ឮភ្លាម ខ្ញាល់យ៉ាងខ្លាំង បានឱ្យសេនាចាប់គេទៅវាយអស់១០០ដំបង។ ដល់វេនអ្នកទីពីរក៏និយាយថា “ ព្រះអង្គជាម្ចាស់តំកល់លើសត្បួង អត្ថន័យសុបិនរបស់ទ្រង់គឺ ព្រះអង្គ គឺជាជនដែលមានអាយុវែងជាងគេនៅក្នុងចំណោមសាច់ញាត្តិព្រះអង្គ!” ពេលដែលស្តេចស្តាប់ឮដូច្នេះ ក៏សប្បាយចិត្តជាខ្លាំង ក៏បានប្រទានរង្វាន់ដល់គេ១០០តម្លឹង សម្រាប់កាស្រាយសុបិនជូនទ្រង់។ ការបកស្រាយរឿងរ៉ាវដូចគ្នា បញ្ហាដូចគ្នា ហេតុអ្វីបានជាមនុស្សម្នាក់ត្រូវពិន័យ ម្នាក់ទៀតទទួលបានរង្វាន់?…

Cover Cafe
ដើរកម្សាន្ត

តោះ មកស្គាល់ហាងកាហ្វេជាយក្រុង ដែលកំពុងតែល្បីថាកាហ្វេក៏ឆ្ងាញ់ ឯទេសភាពស្អាតថតរូបបានមួយកប់

ឱ្យតែដល់ពេលសម្រាកពីការងារ និងថ្ងៃចុងសប្តាហ៍ មនុស្សម្នាតែងតែរកកន្លែងសម្រាកលំហែកាយ ដោយហាងកាហ្វេជាទីកន្លែងពិសេសមិនត្រឹមតែអាចភ្លក់រសជាតិកាហ្វេឆ្ងាញ់ៗ តែអាចបណ្តែតអារម្មណ៍ឱ្យធូរស្រាលពីការងារផង ឬអាចជាកន្លែងជួបផងដែរ។ តែបច្ចុប្បន្ននេះ ហាងកាហ្វេនៅជាយក្រុងដែលមានបរិយាកាសបែបធម្មជាតិ និងខ្យល់អាកាសល្អបានក្លាយជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញអ្នកទៅកម្សាន្តជាងគេ។ តោះមកស្គាល់ហាងកាហ្វេល្បីៗជាយក្រុងម្តុំច្បារអំពៅ បឹងស្នោរ និងព្រែកឯង ទាំង ៣កន្លែងដូចខាងក្រោមនេះ ៖ ១. បុត្រកាហ្វេ បុត្រកាហ្វេ ជាហាងកាហ្វេនៅម្តុំព្រែកឯង ល្បីថាមិនត្រឹមតែមានកាហ្វេឆ្ងាញ់ តែការរៀបចំហាងស្រស់ស្អាតខ្លាំងដូចត្រលប់ទៅកាន់អតីតកាលក្នុងទស្សវត្ស ៧០ ៨០ ដែរ។ ហាង « បុត្រកាហ្វេ » ឬ BOTR Cafe…

Cover Art 4
PR

ទេសភាពកប់ខ្លាំង! តោះហៅមិត្តភក្តិជួបជុំគ្នាស៉ីត្រាវមក ដឹងតែពិសេសទាំងទីតាំង និងទេសភាពធម្មជាតិ

« តាំក្រះធើយ សាខាបឹងស្នោរ » ក្រៅពីជាហាងអាហារបែបថៃឦសាន និងល្បីថាមានមុខម្ហូបបុកល្ហុងឆ្ងាញ់ខុសគេនោះ ពេលនេះបានបើកលក់អាហារពេលព្រឹកហើយ ដែលមានទាំងអាហារបែបខ្មែរ និងថៃ ជាប្រភេទគុយទាវ និងបាយស្រូបរូបមន្តថ្មីពិសេស រួមទាំងកាហ្វេ និងភេសជ្ជៈច្រើនមុខសុទ្ធតែឆ្ងាញ់ពិសា។ តែបន្ថែមពីទទួលបានការគាំទ្រថា មានអាហារពេលព្រឹក ដ៏មានរសជាតិឆ្ងាញ់ ព្រមទាំងមានភេសជ្ជៈពិសេសៗហើយនោះ អ្វីដែលនាំឱ្យ « តាំក្រះធើយបឹងស្នោរ » ទទួលបានការគាំទ្រខ្លាំងនោះ គឺការបម្រើសេវាកម្មល្អ មានទាំងទីតាំងល្អច្រើនជម្រើសទាំងការអង្គុយក្នុងហាងបន្ទប់ម៉ាស៊ីនត្រជាក់ និងការជ្រើសរើសអង្គុយកញ្ចុះខាងក្រៅ ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិ សម្រាប់យុវវ័យ ឬក៏អ្នកធ្វើការ មកអង្គុយលេង ជួបជុំគ្នា ឬអាចប្រជុំពិភ្សាការងារបាន ជាពិេសសគឺមានកន្លែងថតរូបស្អាតៗទៀតផង។…

Cover Color
PR

អស់កន្លែងឥឡូវហើយ ណាត់ក្រាស់ណាត់ពួកម៉ាក កក់តុវឺតៗមក! Color Cup មានកម្មវិធីពិសេសសម្រាប់ Christmas ខាងមុខនេះ

បើនិយាយពីទីតាំងដែលអាចជួបជុំមិត្តភក្តិពេលល្ងាចសម្រាកពីការងារ និងថ្ងៃចុងសប្តាហ៍ប្រាកដណាស់ មនុស្សជាច្រើនពិតជានឹកទៅដល់ Color Cup Cambodia ដែលជាហាងដែលមានអាហារឆ្ងាញ់ៗ បរិយាកាសត្រជាក់ស្រស់ស្រាយ និងមាន Band ប្រគំតន្ត្រីកំដរអារម្មណ៍ពិរោះៗផងដែរ។ កាន់តែពិសេសសម្រាប់ថ្ងៃបុណ្យគ្រឹស្មាស់ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ Color Cup Cambodia សាខាគិរីរម្យ បានបង្កើតព្រឹត្តិការណ៍ពិសេសមួយដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូបដើម្បីកំដរបរិយាកាសពិសេសនេះឱ្យរឹតតែពិសេសទ្វេរដង ដោយមានវត្តមានតារាចម្រៀង Original Song និង Cover Song ល្បី លោក GLOMMY…