Mythical Bird

Cover Tum
PR

លើសពីម្ហូបថៃឦសាន « តាំក្រះធើយសាខាបឹងស្នោរ » សាងភាពភ្ញាក់ផ្អើលជាមួយមុខម្ហូបថ្មីឆ្ងាញ់ច្រើនមុខចាប់ពីថ្ងៃទី ១ ខែធ្នូនេះតទៅ

« តាំក្រះធើយ » គឺជាហាងអាហារបែបថៃឦសាន ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ថាជាហាងដែលមានមុខម្ហូបចម្រុះឆ្ងាញ់គ្រប់មុខដូចជាម្ហូបប្រភេទ ឡាប ញាំ ស្ងោរ បំពង ឆា និងចៀន ជាពិសេសគឺមុខម្ហូបបែបបុកល្ហុងថៃ ដែលទទួលបានការគាំទ្រ និងពេញនិយមខ្លាំងជាងគេ ថាមានរសជាតិឆ្ងាញ់ប្លែកជាប់ចិត្តខុសពីហាងដទៃផងដែរ។ ក្រោយពីបានបើកដំណើរការ២សាខា ទាំង « តាំក្រះធើយសាខាអេដេនហ្គាដិន » និង « តាំក្រះធើយសាខាបឹងស្នោរ » សុទ្ធតែទទួលបានការគាំទ្រជាខ្លាំងនោះ ពេលនេះ « តាំក្រះធើយសាខាបឹងស្នោរ » ដែលគ្រប់គ្នាស្គាល់ថាជាទីតាំងស្រស់ស្រាយបែបធម្មជាតិខៀវស្រងាត់ បានបន្ថែមមុខម្ហូបថ្មីជាច្រើនមុខច្រើនបែបបន្ថែមទៀតនោះគឺ…

New Copy
ទស្សនៈ

មនុស្សខ្ញុំសាមញ្ញណាស់ មិនថាការរស់នៅផ្ទាល់ខ្លួន ឬការប្រព្រឹត្តិចំពោះអ្នកជុំវិញខ្លួនក៏ធម្មតា សាមញ្ញដែរ

– មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ! ពាក្យបោកប្រាស់គេ ខ្ញុំមិនចេះនិយាយទេ រឿងបោកបញ្ឆោតគេ ក៏ខ្ញុំមិនចេះធ្វើដែរ។ រាប់អានជាមួយគេ ខ្ញុំមានអ្វីខ្ញុំនិយាយនឹង ធ្វើការឱ្យគេ ខ្ញុំនឹងប្រឹងប្រែងទៅបំពេញកិច្ចការងាររបស់ខ្ញុំឱ្យបានល្អ គោរពតួនាទីរបស់ខ្លួន។ – មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ! រឿងល្បិចគេចកល ខ្ញុំមិនចេះធ្វើទេ ពាក្យនិយាយកាច់កុង ក៏ខ្ញុំមិនចេះនិយាយដែរ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំក៏មិនចេះចងគំនុំ មិនចេះចង់បានមុខមាត់ មិនចេះលួចចាក់ពីក្រោយខ្នង ដ្បិតតែខ្ញុំសម្ដីត្រង់ តែចិត្តខ្ញុំមិនអាក្រក់ទេ។ មនុស្សខ្ញុំទៀងត្រង់ ធ្វើការក៏ស្មោះត្រង់ដែរ ហើយមនុស្សដែលល្អដាក់ខ្ញុំដោយចិត្តពិត ខ្ញុំនឹងចងចាំគេក្នុងចិត្តអស់មួយជីវិត។ – មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ!…

New Copy
ប្លែកៗ

តេស្តចិត្តសាស្រ្ត ៖ ជ្រើសរើសឥន្ទធនូដែលអ្នកចូលចិត្តបំផុត អាចទាយដឹងថា មានរឿងល្អអ្វីដែលកើតឡើងចំពោះអ្នក

តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រ ដោយគ្រាន់តែជ្រើសរើសឥន្ទធនូមួយដែលអ្នកពេញចិត្តជាងគេ នោះនឹងអាចដឹងថា តើនឹងមានរឿងល្អអ្វីខ្លះ កើតឡើងចំពោះអ្នក? A. ឥន្ទធនូ A ថ្មីៗនេះ លាភសំណាងនឹងចូលមករកអ្នក ព្រោះប៉ុន្មានខែមកនេះ អ្នកមិនសូវមានសំណាងប៉ុន្មានទេ ធ្វើកិច្ចការតូចធំតែងជួបរឿងឈឺក្បាល និងបណ្តាលឱ្យអ្នកមានទុក្ខកង្វល់ច្រើន។ តែថ្មីៗនេះ អ្នកស្រាប់តែព្រោះតែរឿងខ្លះអាចធ្វើឱ្យអ្នកមានភាពរីកចម្រើនក្នុងដំណើរការងារ ឬមុខរបររបស់អ្នក ព្រោះកិច្ចការនោះអាចជាកិច្ចការដែលអ្នកទទ្ទឹងរង់ចាំជាយូរណាស់ហើយ ។ B. ឥន្ទធនូ B នៅក្នុងជីវិតជាក់ស្តែង អ្នករមែងចូលចិត្តចេញទៅមើលរឿងដែលគួរឱ្យចាប់អារម្មណ៍ផ្សេងៗ ជាពិសេសអ្នកចូលចិត្តដំណើរទេសចរណ៍ និងចូលចិត្តអារម្មណ៍ពេលដែលស្ថិតនៅក្នុងមជ្ឈដ្ឋានថ្មី។ នៅក្នុងដំណើរកម្សាន្តអ្នកថ្មីៗនេះ អាចញុំាងឱ្យអ្នកជួបនឹងរឿងល្អ ឬក៏មនុស្សដែលគួរឱ្យចាប់អារម្មណ៍ រឿងល្អមួយនឹងកើតមកលើខ្លួនអ្នក រឿងទាំងនេះអាចឱ្យអ្នកយល់ថាជីវិតរបស់អ្នកអាចបំពេញបន្ថែមនូវអ្វីដែលថ្មី…

New Copy
សង្គម

បើចង់ដឹងថា គេស្រលាញ់អ្នកពិត ឬក្លែងក្លាយ សួរតែ៣សំណួរនេះ គឺដឹងច្បាស់ហើយ

នៅក្នុងលោកនេះ អ្វីដែលពិបាកមើលដឹងបំផុតនោះគឺ ចិត្តមនុស្ស។ ចំណែកឯមនុស្សមួយចំនួនគេចូលក្នុងជីវិតយើងដើម្បីតែលេងសើចតែប៉ុណ្ណោះ តែយើងបែរជាចាត់ទុកជាស្នេហាពិតទៅវិញ។ នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយនេះ មានពេលខ្លះយើងគ្មានពេលវេលាច្រើនដើម្បីទៅយល់ឱ្យច្បាស់ពីចិត្តរបស់មនុស្សម្នាក់បានឡើយ ដូច្នេះមានតែបណ្តោយតាមចិត្តខ្លួនឯង ហើយក៏ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍របស់គេ មិនអាចដកខ្លួនរួច។ ក៏មានមនុស្សខ្លះទៀត កាលពីចាប់ផ្តើមដំបូងយល់ចិត្តថ្នាក់ថ្នម ដល់ពេលទទួលបានហើយបែរជាមិនចេះក្តោបក្តាប់ទៅវិញ។ ក៏មានស្នេហាខ្លះទៀត អ្នកទាំងពីរស្រលាញ់គ្នាល្អូកល្អើនណាស់ តែពេលវេលាយូរៗទៅ ស្នេហាក៏សាបរលាប ពេលជួបមុខគ្នាស្ទើរតែគ្មានពាក្យនិយាយគ្នាផង។ ស្នេហាប្រៀបដូចជាការញុំាទឹកមួយកែវអ៊ីចឹង ត្រជាក់ ឬក្តៅខ្លួនឯងទើបដឹងច្បាស់ មានបុគ្គលខ្លះ តាមពិតទៅមិនមែនមិនដឹងថាដៃគូគេព្រងើយកណ្ដើយដាក់គេទេ គ្រាន់តែគេចេះតែកុហកខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ដឹងថា គេស្រលាញ់អ្នកពិតឬអត់ សួរតែ៣សំណួរខាងក្រោមនេះ អ្នកនឹងអាចដឹងចម្លើយបានយ៉ាងច្បាស់។ ១.  អាចមើលទូរសព្ទរបស់អ្នកបានទេ? មានមនុស្សមិនតិចទេ…

New Copy
ប្លែកៗ

តេស្តចិត្តសាស្រ្ត ៖ អ្វីដែលអ្នកមើលឃើញមុនគេ អាចទាយដឹងថាអ្នកជាមនុស្សមានមហិច្ឆតា ឬក៏អ្នកជាមនុស្សសាមញ្ញ?

តើរូបអ្វី ដែលអ្នកមើលឃើញមុនគេ រូបដែលអ្នកមើលឃើញ នឹងបង្ហាញឱ្យអ្នកបានដឹងថា អ្នកជាមនុស្សសាមញ្ញធម្មតា ឬជាមនុស្សដែលមានមហិច្ឆតាធំ? តោះ! សាកល្បង ធ្វើតេស្តតាមបែបចិត្តសាស្ត្រទាំងអស់គ្នា។ លទ្ធផលតេស្ត 1. ចម្លើយ A អ្នក គឺជាមនុស្សដែលពោពេញដោយមហិច្ឆតាខ្ពស់ និងមិនសុខចិត្តរស់នៅក្នុងភាពសាមញ្ញឡើយ ទោះជារូបរាងខាងក្រៅរបស់អ្នកមើលទៅដូចជាសាមញ្ញក៏ពិតមែន តែមហិច្ឆតារបស់អ្នកធំជាងរូបរាងដែលអ្នកបង្ហាញចេញទៅ ដូច្នេះអ្នកសុខចិត្តញុំាងឱ្យខ្លួនទៅសាកល្បងឆ្លងកាត់ឧបសគ្គ ទៅខិតខំប្រឹងប្រែង ក៏មិនព្រមរស់នៅក្នុងភាពសាមញ្ញគ្មានអ្វីទាំងអស់នោះដែរ។ មនុស្សដូចជាអ្នក រមែងតែងមានឆន្ទៈមុតមាំ ក្នុងដំណើរផ្លូវជីវិតរបស់អ្នកតែងដេញតាមក្តីស្រមៃ អ្នកប្រៀបដូចជាទេវតាប្រយុទ្ធមួយរូបអ៊ីចឹង ពីដើមដល់ចប់ គឺពោរពេញដោយភាពជឿជាក់ អ្នកមានទឹកចិត្តឆ្ពោះទៅមុខជារៀងរហូត ទោះបីជាពេលខ្លះ អ្នកត្រូវបានគេមើលស្រាលមែន តែអ្នកមិនបានទុកវាក្នុងចិត្តឡើយ គឺអ្នកតែងតែដើរតាមឧត្តមគតិរបស់ខ្លួនរហូតមក។…

New Copy
ទស្សនៈ

ពេលហត់នឿយ ចូលឈរនៅលើជ្រុងម្ខាងទៀត ដើម្បីមើលពិភពលោកដ៏ស្រស់ស្អាតមួយនេះ

ពាក្យថាមនុស្ស ពេលនិយាយគឺងាយយល់ ស្តាប់ទៅងាយស្រួល តែពេលអនុវត្តន៍គឺពិបាកណាស់។ ឆាកជីវិតគឺដាច់ធម៌មេត្តាណាស់ ប្រឹងប្រែងហើយមិនប្រាកដថាជោគជ័យឡើយ ពុះពារហើយក៏មិនប្រាកដថាមានពន្លឺរស្មីដែរ តែត្រូវចេះរៀនមើលចំណុចល្អខ្លួនឯង កុំចេះតែយល់ថាគេធ្វើបែបនេះល្អធ្វើបែបនោះល្អ ហើយធ្វើត្រាប់តាមគេអី បើធ្វើត្រាប់តាមគេដដែល អ៊ីចឹងមកសម្លឹងមើលភាពប៉ិនប្រសប់របស់ខ្លួនឯងវិញល្អជាង។ ដើរផ្លូវខ្លួនឯងឱ្យបានល្អ ធ្វើកិច្ចការខ្លួនឱ្យបានផ្ចិតផ្ចង់ មើលស្ថានភាពរបស់ខ្លួនឱ្យបានច្បាស់ ផ្តល់ជំនឿចិត្ត ភាពរីករាយ និងស្នាមញញឹមដល់ខ្លួនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ពេលដែលមានគេមើលធ្ងន់លើអ្នក អ្នកកុំទាន់យល់ថាខ្លួនឯងសំខាន់ពេក ពុំដូច្នេះទេ ពេលដែលធ្លាក់ចុះដល់ដី វាពិតជាឈឺចាប់ខ្លាំងជាមិនខាន ព្រោះឡើងខ្ពស់ប៉ុនណា ធ្លាក់មកដីក៏ឈឺប៉ុណ្ណោះដែរ។ ពេលគ្មានអ្នកមើលធ្ងន់លើអ្នក ខ្លួនអ្នកត្រូវផ្តល់តម្លៃឱ្យខ្លួនឯង ពុំដូច្នេះទេអ្នកនឹងចាញ់ដោយមិនដឹងខ្លួនជាមិនខាន។ មួយជីវិតនេះគង់តែត្រូវការឱ្យអ្នកប្រឈមមុខចំពោះរឿងរ៉ាវតែម្នាក់ឯងទេ តែអ្នកកុំខ្លាច ត្រូវរៀនចេះស្ងប់ចិត្ត…

New Copy
ប្លែកៗ

តើអាហារមួយណា ដែលអ្នកនឹងជ្រើសរើសញុំាមុនគេ? ជម្រើសរបស់អ្នក នឹងបង្ហាញពីសុភមង្គលទៅថ្ងៃមុខដែលអ្នកនឹងទទួលបាន

ឧទាហរណ៍ថា​ ពេលដែលអ្នកកំពុងតែឃ្លានខ្លាំង ក្នុងចំណោមអាហារ៤មុខខាងក្រោមនេះ តើអាហារមួយណាដែលអ្នកនឹងជ្រើសរើសញុំា? ជម្រើសដែលអ្នកបានជ្រើសរើស វានឹងបង្ហាញចម្លើយ ស្ដីអំពីក្ដីសុខ សុខភមង្គលនៅក្នុងជីវិតរបស់អ្នក ទៅថ្ងៃខាងមុខ។ តោះ! សាកល្បងជ្រើសរើស ហើយទៅមើលចម្លើយនៅខាងក្រោមនេះទាំងអស់គ្នា។ A. ថ្ងៃក្រោយអ្នកនឹងមានសុភមង្គលហើយ អ្នកគឺជាមនុស្សដែលងាយនឹងស្កប់ស្កល់ណាស់ ដូច្នេះបំណងរបស់អ្នកមិនខ្លាំងក្លាអ្វីពេកនោះទេ។ ការពេញចិត្តក៏ជាសុភមង្គលមួយដែរ នៅពេលដែលអ្នកប្រឈមមនឹងរឿងរ៉ាវ អ្នកប្រហែលអាចគិតថាបណ្តោយតាមនឹងចុះ ខ្លួនអាចធ្វើបានតាមលទ្ធភាពទៅបានហើយ តែចៃដន្យក៏មានអ្នកមកជួយជ្រោមជ្រែងអ្នក ឬចូលរួមដោះស្រាយជាមួយអ្នក នៅពេលនោះអ្នកមានអារម្មណ៍ថាមានសុភមង្គលណាស់។ ទោះជាមានអ្នកណាគេមកលេងសើចចំពោះអ្នក ឬផ្តល់របស់បន្តិចបន្តួចដល់អ្នកក៏ដោយ ក៏អ្នកមិនទៅខ្វល់ខ្វាយអ្វីដែរ ព្រោះអ្នកគិតថាអាចទទួលបានខ្លះ វាគ្រាន់បើជាងអត់ទទួលបានអ្វីសោះ ដូច្នេះហើយ ថ្ងៃអនាគតអ្នកជាមនុស្សម្នាក់រស់នៅដោយក្តីរីករាយ។ B. ថ្ងៃក្រោយអ្នកមិនសូវជាសប្បាយចិត្តប៉ុន្មានទេ…

New Copy
ទស្សនៈ

ការជ្រើសរើសរបស់ខ្លួន ទោះជាក្រាបលូនក៏ត្រូវតែឆ្ពោះទៅមុខ

ផ្លូវដែលខ្លួនបានជ្រើសរើស ទោះជាដល់ដំណាក់កាលចុងក្រោយទ្រាំមិនបាន ក៏ត្រូវតែទ្រាំឱ្យបានដែរ និងត្រូវញញឹមដោយមានអំនួត ហើយដើរឱ្យដល់ចំណុចបញ្ចប់របស់វា។ ហេតុអ្វីបានជាលើកទឹកចិត្តអ្នកបែបនេះ? ព្រោះថាមានបុគ្គលជាច្រើនដែលជាឧទាហរណ៍ជាក់ស្តែងឱ្យយើងបានឃើញ ដូចជា៖ លោក ថូម៉ាស់ អេឌីសុន Thomas Edison និងមហាសេដ្ឋីជាច្រើនរូបក្នុងទស្សវត្សទី២១នេះ។ ពួកគេសុទ្ធតែដើរតាមអ្វីដែលពួកគេបានជ្រើសរើស ទោះជាក្នុងដំណើរផ្លូវនោះ ពួកគេបានបរាជ័យរាប់មិនអស់ក៏ដោយ ក៏ពួកគេប្រើចិត្តតស៊ូ និងចិត្តសុទិដ្ឋិនិយមមកប្រឈមមុខនឹងឧបសគ្គទាំងនោះដែរ។ អ្នកត្រូវចាំថា ផ្លូវគឺខ្លួនអ្នកជាអ្នកជ្រើសរើស ទោះជាស្តាយក្រោយយ៉ាងណា ក៏ត្រូវបៀមលាក់ទុកដែរ។ ទោះជាដំណើរផ្លូវដែលខ្លួនបានឆ្លងកាត់ពិបាកយ៉ាងណា ទោះជាមិនទទួលបានផ្លែផ្កាអ្វីមែនពិត តែត្រូវប្រាប់ខ្លួនឯងថា យ៉ាងហោចណាស់ខ្ញុំក៏បានរៀនសូត្រមេរៀននៅក្នុងនោះដែរ ។ ឧបសគ្គនៅក្នុងជីវិតរបស់យើង វាបានផ្តួលយើងក៏ពិតមែន តែក៏ត្រូវមើលថាយើងជ្រើសរើសក្រោកឈរឡើង ឬក៏អង្គុយសំកុកនៅទីនោះ…

New Copy
ប្លែកៗ

តេស្តចិត្តសាស្រ្ត ៖ វត្ថុអ្វីដែលអ្នកឃើញមុនគេ នោះនឹងបញ្ជាក់ថានឹងមានអ្វីថ្មីចូលមកក្នុងជីវិតអ្នក

តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រទាំងអស់គ្នា តាមរយៈរូបដំបូងដែលអ្នកមើលឃើញមុនគេ ក្នុងមួយផ្ទាំងនេះ តើអ្នកមើលឃើញរូបអ្វីមុនគេទៅ? A. កូនក្មេងជិះស្គី B. ពន្លឺភ្លើងភ្លឹបភ្លែតរបស់អំពិលអំពែក C. ពន្លឺព្រះចន្ទ្រ D. ព្រៃដែលពាសពេញដោយព្រិល ខាងក្រោមនេះ គឺជាចម្លើយរបស់អ្នក! A. កូនក្មេងជិះស្គី អ្នកប្រហែលជាបានជួបនឹងអ្នកដែលអាចជួយទំនុកបម្រុងអ្នក ឬអាចជាប្តី/ប្រពន្ធ ឬក៏ជាមិត្តយល់ចិត្តរបស់អ្នក សរុបសេចក្ដីទៅ អ្នកជួយទំនុកបម្រុងម្នាក់នេះអាចនាំមកឱ្យអ្នកនូវសុភមង្គលដ៏ពេញលេញ អាចនៅក្នុងជីវភាពប្រចាំថ្ងៃផ្តល់ថាមពលដ៏ខ្លាំងក្លាដល់អ្នក ផ្តល់ឱ្យអ្នកនូវការជួយជ្រោមជ្រែង និងភាពលួងលោមដល់អ្នក។ អ្វីដែលចាំបាច់ត្រូវប្រយ័ត្ននោះគឺ មានរឿងខ្លះអ្នកត្រូវគិតវែងឆ្ងាយ មិនមែនយោងតាមគំនិតយោបល់ខ្លួនចេះតែបដិសេធនោះទេ ហើយអ្នកក៏ត្រូវស្តាប់យោបល់របស់គេឯងដែរ ។ B. ពន្លឺភ្លើងភ្លឹបភ្លែតរបស់អំពិលអំពែក…

Cover Copy
សង្គម

ចំណាំមើល! បើដៃគូមានសញ្ញាទាំង៣នេះ បញ្ជាក់ថា គេពិតជាខ្លាចបាត់បង់អ្នកខ្លាំងណាស់

ពេលដែលគេខ្លាចបាត់បង់អ្នក នៅក្នុងរឿងស្នេហាកាន់តែងាយឱ្យគេកើតមានភាពហួងហែងកាន់តែខ្លាំង ដូច្នេះ គេសុខចិត្តយកភាពស្មោះត្រង់មកបញ្ជាក់ប្រាប់អ្នក មិនអាចនិយាយពាក្យកុហកទៅកាន់អ្នកឡើយ រឹតតែមិនបាច់ចាំនិយាយដល់រឿងផិតក្បត់នោះទេ ជារួម បើគេខ្លាចបាត់បង់អ្នក គេតែងតែទង្វើទាំងបីយ៉ាងនេះ គឺមិនអាចកុហកបានឡើយ។ ១. ខ្វល់ខ្វាយចំពោះអារម្មណ៍ប្រែប្រួលរបស់អ្នក បើគេខ្លាចបាត់បង់អ្នក គេកាន់តែខ្វល់ខ្វាយពីភាពប្រែប្រួលនៃអារម្មណ៍របស់អ្នក មិនថាតិចក្តីច្រើនក្តី ដោយសារតែបែបនេះហើយ ភាពទុក្ខសោក និងការសប្បាយរីករាយរបស់អ្នក សុទ្ធតែកម្រើកដល់ចិត្តគេជានិច្ច។ គេនឹងសង្កេត ប្រុងប្រយ័ត្នចំពោះសម្ដី កាយវិការរបស់គេចំពោះអ្នក មិនហ៊ានឱ្យអ្នកទទួលអារម្មណ៍ថាគេមិនខ្វល់ខ្វាយពីអ្នកឡើយ ហើយចំពោះរូបគេផ្ទាល់វិញ នឹងបន្តប្រឹងប្រែង តស៊ូ ដើម្បីកសាងជីវិតរស់នៅកាន់តែល្អដើម្បីអ្នក។ ផ្ទុយទៅវិញ បើគេមិនបានបារម្ភខ្លាចបាត់បងអ្នកទេនោះ គេមិនខ្វល់អំពីអារម្មណ៍របស់អ្នកយ៉ាងណានោះទេ ទោះជាអ្នកសប្បាយចិត្តក្តី ឬពិបាកចិត្តក្តី…

New Copy
សង្គម

មនុស្សស្រី ត្រូវរៀនធ្វើខ្លួនឯងឱ្យមានតម្លៃ

គេតែងនិយាយថា ពេលវេលាប្រៀបដូចជាទឹកហូរមិនត្រឡប់ ហើយអាយុកាលរបស់មនុស្សស្រីក៏ដូចគ្នាដែរ ពេលគួរទិញ គឺទិញ ពេលគួររកប្រាក់ គឺរកប្រាក់ ទាំងនេះគឺញុំាឱ្យខ្លួនឯងអាចស្វែងយល់ពីភាពស្រស់បំព្រងនៅក្នុងជីវិត។ តារាសម្តែងជើងចាស់ Katharine Hepburn ធ្លាប់បាននិយាយថា “ មនុស្សស្រីអើយ បើអ្នកអាចជ្រើសរើសមាសប្រាក់ និងភាពស្រស់ស្អាតបាន ចូលអ្នកជ្រើសរើសមាសប្រាក់មុនចុះ ព្រោះពេលដែលអ្នកចាស់ទៅ មាសប្រាក់នឹងធ្វើឱ្យអ្នកស្រស់ស្អាតជាមិនខាន។” ក្នុងគំនិតមនុស្សប្រុសតែងយល់ថា មនុស្សស្រីចូលចិត្តដើរទិញទំនិញណាស់ តែពួកគេមិនបានគិតដល់ទេថា មានពេលជាច្រើន នាងសុខចិត្តសន្សំសំចៃ ទប់ចិត្តទប់អារម្មណ៍មិនព្រមចំណាយទៅលើរបស់ដែលនាងស្រលាញ់ឡើយ ព្រោះនាងគិតថា ធ្វើជាប្រពន្ធគេ និងម្តាយគេហើយ ត្រូវគិតដល់ថ្លៃសាលាកូន ការផ្គត់ផ្គង់ក្នុងផ្ទះ អាចសន្សំបានក៏សន្សំទៅ ពេលដែលដើរផ្សារឃើញខោអាវស្អាតមិនហ៊ានទិញពាក់…

Cover Ka
សង្គម

ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា អាចដំណើរការបាន តែត្រូវអនុវត្តតាមវិធីទាំងនេះ

ក្រោយវិបត្តិកូវីត១៩ មានភាពធូរស្រាលខ្លាំងនៅក្នុងប្រទេសកម្ពុជាហើយនោះ កន្លែងកម្សាន្ត ភោជនីយដ្ឋាន និងការរៀបចំពិធីប្រពៃណៃដូចជាពិធីអាពាហ៍ពាហ៍បានប្រកាសឱ្យរៀបចំធម្មតាឡើងវិញ។ យ៉ាងណាមិញ សម្រាប់ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា អាចដំណើរការបាន តែត្រូវអនុវត្តតាមវិធី នៃនីតិវិធីប្រតិបត្តស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដោយសេចក្តីប្រកាសនោះ គឺ កាត់បន្ថយជំនួបដោយផ្ទាល់ចំពោះកិច្ចការណាដែលអាចអនុវត្តបានពីចម្ងាយ ដូចជា ការអញ្ជើញភ្ញៀវតាមទូរស័ព្ទ បណ្ដាញទាក់ទងសង្គម ឬមធ្យោបាយផ្សេងៗទៀត ក៏ដូចជាការចងចំណងដៃ ជាសាច់ប្រាក់ និងការទូទាត់សាច់ប្រាក់លើសេវាកម្មផ្សេងៗ តាមប្រព័ន្ធធនាគារ ឬសេវាផ្ទេរប្រាក់ ជាដើម។ នៅក្នុងកម្មវិធី ត្រូវរក្សាគម្លាតសុវត្ថិភាពអប្បបរមាក្នុងចម្ងាយ ១.៥ម៉ែត្រ…

Knongsrok 1
សង្គម

The room Natascha lived in was 2.5 meters

It is very likely that you have never heard the name Natascha Kampusch and have never seen her face. But in Austria, a lot of people know about her story. The girl who was kidnapped at the age…

Cover KS
សង្គម

«សន្សើមរាត្រី » ប្រលោមលោកថ្មី BL គ្រាន់តែបើកបង្ហាញក្របមុខទទួលបានការចាប់អារម្មណ៍ខ្លាំង

« បើថ្ងៃណាមួយ ពួកយើងពិតជាត្រូវបែកគ្នាមែន បងសុំប្រើពេលទាំងអស់ចាប់ពីវិនាទីនេះ កាន់ដៃអូនឱ្យជាប់ ហើយធ្វើឱ្យអូនញញឹមឱ្យបានច្រើនបំផុត ហើយបើថ្ងៃណាមួយ ដៃរបស់អូនលែងមានកម្ដៅទៀត នោះក៏មានន័យថាបេះដូងរបស់បងប្រែទៅជាត្រជាក់កករួចរាល់ហើយដែរ… » នេះគឺជា ប្រយោគមួយឃ្លានៅក្នុងសៀវភៅប្រលោមលោកថ្មីបែប BL ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ។ សៀវភៅប្រលោមលោកថ្មីបែប BL ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងទោះទើបតែទទួលបើកកក់ដំបូងនេះ មានចំណងជើងថា « សន្សើមរាត្រី » គឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធដែលមានឈ្មោះល្បីនៅក្នុងពិភពប្លុក WordPress ដោយអ្នកនិពន្ធរូបនេះល្បីខ្លាំងនៅក្នុងការនិពន្ធប្រលោមលោកបែបខ្លី និងវែង ប្រភេទ BL ក្តៅៗ និងស៊ីជម្រៅ។ ពេលនេះអ្នកនិពន្ធ សួន សុបិន…

New Copy
សង្គម

អ្នកមិនចូលចិត្តប្តូររូបប្រូហ្វាល់ ភាគច្រើនមានចរិកតបែបនេះ តើអ្នកមានទេ?

មានមនុស្សមួយចំនួន តែងតែផ្លាស់ប្តូររូបថតប្រូហ្វាល់ញឹកញាប់ តែអ្នកខ្លះវិញ បែរជាមិនដែលផ្លាស់ប្តូរប្រូហ្វាល់សូម្បីតែមួយដង ឬយូរៗទើបប្ដូរចេញម្តង។ យ៉ាងណាមិញ ចំពោះមនុស្សបែបនេះ គឺច្រើនតែមានអត្តចរិត៣ចំណុចដូចខាងក្រោមនេះ ចុះអ្នក ជាមនុស្សបែបហ្នឹងដែរទេ? ១. ងាយស្រួល និងចេះស្កប់ស្កល់ ឱ្យតែឃើញគេប្តូរប្រូហ្វាល់ម្តងៗ យើងតែងនិយាយលេងសើចថា ចង់ទាក់ទាញចំណាប់អារម្មណ៍ហើយមើលទៅ។ ជាក់ស្តែង ការផ្លាស់ប្តូរប្រូហ្វាល់រូបថតនេះ ពិតជាចង់ឱ្យគេមក follow មែនហើយ។ នៅក្នុងជីវភាពរស់នៅមានរឿងជាច្រើនមិនអាចសមប្រកបគ្រប់ពេលនោះទេ ប្រាកដជាមានជួបរឿងពិបាកចិត្តចង់រកអ្នកដែលអាចចែករំលែករឿងក្នុងចិត្តនេះជាមួយគ្នា។ ប៉ុន្តែចំពោះអ្នកដែលមិនចូលចិត្តផ្លាស់ប្តូរប្រូហ្វាល់រូបថតវិញ ច្បាស់ណាស់គេមិនយកចិត្តទៅគិតអំពីទំនាក់ទំនងក្នុងសង្គមខាងក្រៅច្រើនឡើយ ជីវិតរបស់គេតែងមានភាពពេញលេញ គំនិតរបស់គេងាយៗ មិនបាច់យកចិត្តទុកដាក់ធ្វើយ៉ាងម៉េចឱ្យគណនីសង្គមរបស់ខ្លួនមានភាពទាក់ទាញអ្វីឡើយ។ ២. ផ្តោតអារម្មណ៍ មានភាពនឹកនាច្រើន បច្ចុប្បន្នមនុស្សភាគច្រើនស្គាល់គ្នា…

New Copy
សង្គម

អ្វីដែលមនុស្សស្រីត្រូវការ គឺងាយយល់ណាស់ តែមនុស្សប្រុសខ្លះ បែរជាមិនយល

ទោះជាមនុស្សស្រីរឹងមាប៉ុនណាក៏ដោយ នាងសុទ្ធតែត្រូវការរបស់ម្យ៉ាង នោះគឺជាការកំដរ នាងតែងតែសង្ឃឹមថា ពេលដែលខ្លួនស្ថិតនៅក្នុងភាពទន់ជ្រាយ រមែងអាចមានវត្តមានមនុស្សដែលនាងស្រឡាញ់ស្ថិតនៅក្បែរនាងមិនទៅណា។ មិត្តខ្ញុំម្នាក់បានបែកគ្នាពីសង្សាររបស់នាង ពីមុនខ្ញុំឃើញនាងមានសេចក្តីសុខណាស់ មានមនុស្សប្រុសដែលខ្លួនស្រលាញ់នៅក្បែរ ជារៀងរាល់ថ្ងៃ នាងដូចជាតួឯកស្រីនៅក្នុងរឿងព្រេងនិទាន មានភាពរ៉ូមែនទិកណាស់ ប៉ុន្តែនាងនៅតែជ្រើសរើសការបែកគ្នា។ មិត្តខ្ញុំបាននិយាយដោយក្តីឈឺចាប់ថា អ្នកគ្រាន់តែឃើញសភាពដែលខ្ញុំមានសេចក្តីសុខតែប៉ុណ្ណោះ តែអ្នកមិនបានឃើញពីភាពឈឺចាប់របស់ខ្ញុំឡើយ ពេលខ្ញុំឈឺ ខ្ញុំគេងលើគ្រែតែម្នាក់ឯង គ្មានអ្នកខ្វល់ គ្មានអ្នកយកចិត្តទុកដាក់ ថ្ងៃខួបកំណើតខ្ញុំវិញ ខ្ញុំផ្លុំទានតែម្នាក់ឯង គ្មានអ្នកណាមកកំដរខ្ញុំឡើយ។ មនុស្សប្រុសជាច្រើនចេះតែយល់ថា ពេលមនុស្សស្រីសុំបែកគ្នា ប្រាកដជានាងប្រែចិត្តមានថ្មីហើយ តែបែរជាមិនដឹងថា នាងបានប្រាប់ខ្លួនឯងឱ្យទ្រាំចំពោះទង្វើដែលអ្នកបានធ្វើដាក់នាងប៉ុន្មានដងហើយទេ ទើបនាងសម្រេចចិត្តសុំបែកគ្នាជាមួយអ្នក អ្នកក៏មិនបានដឹងថាទឹកភ្នែករបស់នាងហូរជោកខ្នើយជារៀងរាល់យប់ដែរ ពេលដែលអ្នកទុកនាងចោល។ មនុស្សប្រុសប្រហែលជាយល់ថា…

New Copy
ប្លែកៗ

ចិញ្ចៀនទស្សន៍ទាយជោគវាសនាឆ្នាំក្រោយ! តើចិញ្ចៀនមួយវង់ណា ដែលអ្នកពេញចិត្តជាងគេ?

តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រ ដើម្បីដឹងពីជោគវាសនានាពេលអនាគតរបស់អ្នក តាមរយៈការជ្រើសរើសចិញ្ចៀនមួយវង់តាមការស្រឡាញ់ពេញចិត្តរបស់អ្នក ហើយទៅមើចម្លើយនៅខាងក្រោមនេះ។ A. ចិញ្ចៀនវង់ A ឆ្នាំនេះអ្នកនឿយហត់ខ្លាំង ជួបការលំបាកច្រើន មិនសូវរកចំណូលបានប៉ុន្មានមែន តែឆ្នាំក្រោយនេះជោគវាសនារបស់អ្នកបានមកដល់ហើយ ប្រហែលមកពីការខិតខំ តស៊ូលំបាក ព្រមទាំងការមិនបាក់ទឹកចិត្តនៅក្នុងឆ្នាំនេះរបស់អ្នក ដូច្នេះពេលដែលលាភសំណាងមកដល់ទោះជាអ្នកចង់បដិសេធក៏ពិបាកដែរ។ B. ចិញ្ចៀនវង់ B ឆ្នាំក្រោយអ្នកនឹងមានលាភសេរីមង្គល ដោយសារតែអ្នកជាមនុស្សជុំវិញមិនសូវជាចូលចិត្តភាពស្មុគស្មាញ មិនប្រកាន់ច្រើន ដូច្នេះ លាភសំណាងកំពុងដើរសម្ដៅមកកាន់អ្នកហើយ។ C. ចិញ្ចៀនវង់ C ជោគសំណាងឆ្នាំក្រោយរបស់អ្នកពិតជាល្អណាស់ ការធ្វើការរកស៊ីក៏ដែរកាក់កប ចំណែកអ្នកធ្វើមន្ត្រីរាជការក៏នឹងមានដំណឹងល្អឆាប់ៗ អាចមានសំណាងធំ បានឡើងតំណែងយសសក្តិទៀតផង។…

New Copy
សុខភាព

ព្រោះតែមូលហេតុទាំង ៤ នេះហើយ ដែលធ្វើឱ្យអ្នក តែងតែទល់លាមកញឹកញាប់

មនុស្សជាច្រើនមិនសូវជាខ្វល់ខ្វាយពីបញ្ហាទល់លាមកនេះឡើយ ព្រោះគេគិតថា ការទល់លាមកគ្រាន់តែប្រើថ្នាំស៊ុល ឬថ្នាំរាគទៅបានហើយ តែអ្នកមិនបានដឹងទេថា វាមានភាពផលប៉ះពាល់យ៉ាងខ្លាំងទៅថ្ងៃក្រោយ។ តាមពិតទៅការទល់លាមក តែងតែកើតលើមនុស្សមួយចំនួនធំ ពួកគេភាគច្រើនក៏មិនដឹងថាដោះស្រាយយ៉ាងដូចម្តេចនោះដែរ បើចង់ព្យាបាលបញ្ហាទល់លាមកនេះ យើងចាំបាច់ត្រូវផ្លាស់ប្តូរទម្លាប់រស់នៅយើងជាមុនសិន ដូច្នេះយើងមកមើលពីហេតុខាងក្រោមដែលបណ្តាលឱ្យទល់លាមក។ ១. របបអារហារ បច្ចុប្បន្ននេះ យើងមិនសូវចូលចិត្តបរិភាគបន្លែ ផ្លែឈើប៉ុន្មានទេ បើអ្នកមិនហូបអាហារដែលមានជាតិសរសៃខ្ពស់ទេនោះ នឹងបណ្តាលឱ្យអ្នកពិបាកក្នុងការបន្ទោរបង់ ព្រោះបើលាមកមិនអាចបញ្ចេញរាល់ថ្ងៃទេ បើវាផ្ទុកនៅក្នុងខ្លួនយូរពេកនឹងក្លាយទៅជាគ្រាម និងរឹង ដូច្នេះវិធីដោះស្រាយនោះគឺ អ្នកត្រូវញុំាអាហារដែលមានជាតិសរសៃច្រើន ស្របពេលនោះដែរ អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដោយសារតែជាតិសែលុយឡូសមិនត្រូវបានរំលាយដោយរាងកាយរបស់មនុស្សទេ ព្រោះជាតិសរសៃនេះអាចស្រូបយកទឹកក្នុងខ្លួនរបស់អ្នកហើយវាអាចរីកមាឌដូចអេប៉ុង ដូច្នេះមិនអាចឱ្យលាមកគ្រាមស្ងួតខ្លាំងពេកនោះឡើយ ម្យ៉ាងទៀត វានឹងទៅជួយរក្សាបរិមាណគ្រប់គ្រាន់ ដើម្បីជម្រុញចលនាពោះវៀន។…

New Copy
សង្គម

តើអ្នកមានមិត្តភក្តិ ពីតប្រាកដែរទេ?

អ្វីទៅដែលហៅថាមិត្តភក្តិ? មិត្តភក្តិ មិនមែនមាត់ហៅអ្នកសុទ្ធតែ បងៗ តែក្នុងចិត្តមិនគោរពអ្នកនោះទេ! មិត្តភក្តិ មិនមែនជាមនុស្សរកអ្នកស៊ីផឹក ហើយពេលមានរឿងរ៉ាវពឹងពាក់បាត់ស្រមោលឈឹងនោះទេ! មិត្តភក្តិ មិនមែនសរសើរអ្នកតែពីមុខ តែពីក្រោយខ្នងនិយាយអាក្រក់ពីអ្នកនោះទេ! មិត្តភក្តិ អាចគ្មានប្រាក់ តែដាច់ខាតត្រូវតែមានភាពស្មោះត្រង! មិត្តភក្តិ អាចគ្មានអំណាច តែដាច់ខាតត្រូវជាមនុស្សត្រឹមត្រូវ! មិត្តភក្តិ អាចគ្មានឋានៈក្នុងសង្គម តែដាច់ខាតត្រូវមានសន្ដានចិត្តល្អ! មាន មិត្តភក្តិ ខ្លះ បើគេចង់ប្រើប្រាស់អ្នក ទើបនឹកឃើញអ្នក ពេលដែលធ្វើកិច្ចការឱ្យគេរួចហើយ គេធ្វើជាមើលអ្នកមិនឃើញ! បើគេគិតថាអ្នកមានប្រយោជន៍ចំពោះគេទើបមករកអ្នក អ្នកអស់ប្រយោជន៍ហើយ គេនឹងទាត់អ្នកចោល! មិត្តបែបនេះក្នុងភ្នែកឃើញតែលុយ និងប្រយោជន៍…

Nu 0920
សង្គម

មនុស្សស្រីកាន់តែបដិសេធការសំណូមពរទាំងពីរនេះ មនុស្សប្រុសកាន់តែទៅណាមិនរួចពីអ្នក

មានពេលខ្លះ យើងតែងជឿជាក់លើសម្ដីរបស់មនុស្សប្រុសដោយគ្មានលក្ខខណ្ឌ ដល់ទីបញ្ចប់អ្វីក៏គេធ្វើមិនបានដែរ ឯមួយចំនួនទៀត គឺមិនព្រមធ្វើតែម្តង។ ពេលដែលពួកគេនិយាយចេញមកពិតជាធ្វើឱ្យគេស្ងប់ចិត្តមែន តែទង្វើបែរជាផ្សេងទៅវិញ។ តែបើមនុស្សស្រីកាន់តែបដិសេធសំណូមពរទាំងពីរនេះ មនុស្សប្រុសកាន់តែមិនអាចចាកចេញពីអ្នក ហើយស្រលាញ់អ្នកដល់ឆ្អឹង ជាពិសេសរឿងទីមួយតែម្ដង។ ១. បដិសេធការហាមឃាត់មិនឱ្យប្រឡូកក្នុងសង្គម និងការងារ មិនថាវត្ថុអ្វីនោះទេ សុទ្ធតែមានការកំណត់របស់វា សូម្បីតែស្នេហាក៏ដូច្នេះដែរ មិនយូរប៉ុន្មាននឹងបាត់បង់ភាពល្អូកល្អើនជាមិនខាន។ ក្នុងទំនាក់ទំនងស្នេហា ចង់ឱ្យទំនាក់ទំនងមានភាពរឹងមាំ និងស្ថិតស្ថេរ អ្នកទាំងពីរចាំបាច់ត្រូវខិតខំទាំងអស់គ្នា ចេះយល់អធ្យាស្រ័យគ្នា និងរីកចម្រើនជាមួយគ្នា។ មនុស្សដែលល្អចំពោះអ្នកគ្រប់យ៉ាង គេនឹងគិតគូរដល់អ្នក មិនចង់ឱ្យអ្នកទុកសមត្ថភាពខ្លួនឯងចោល ចង់ឱ្យអ្នកមានភាពរីកចម្រើននឹងដើរទាន់សង្គមដូចគេឯង បច្ចុប្បន្នអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មានបុរសច្រើនណាស់ សុទ្ធតែចេញមុខជ្រោមជ្រែងមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន មិនថាក្នុងសង្គមការងារ…

Cover Sai2
PR

ម្ចាស់ពាន «បុគ្គលល្អឯក» ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត លើកទឹកចិត្តឱ្យយុវជនក្លាហានក្នុងការចាប់យកក្តីស្រមៃជារបស់ខ្លួន

សិល្បករផ្នែកចម្រៀងសម័យដ៏មានទេពកោសល្យមួយរូបនៅកម្ពុជា លោក សាយ (Sai) គឺម្ចាស់ពានរង្វាន់កម្មវិធី «បុគ្គលល្អឯក» ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានបង្ហាញភាពសុទិដ្ឋិនិយមដោយលើកទឹកចិត្តឱ្យយុវជនក្លាហានក្នុងការចាប់យកក្តីស្រមៃដែលខ្លួនស្រលាញ់ ព្រមទាំងកុំរុញរា និងត្រូវជម្នះនូវឧបសគ្គនានា ដើម្បីសម្រេចក្តីបំណងទាំងនោះ។ លោក សាយ (Sai) ដែលត្រូវបានគេស្គាល់ថាជាយុវជនដ៏លេចធ្លោម្នាក់លើការងារសប្បុរសធម៌ ជាពិសេសលើសកម្មភាពនៃការរត់ជុំវិញប្រទេសកម្ពុជាដើម្បីប្រមូលថវិកាសប្បុរសធម៌ ហើយមិនយូរប៉ុន្មានយុវជនរូបនេះបានក្លាយជាម្ចាស់ពានរង្វាន់កម្មវិធី «បុគ្គលល្អឯក» កាលពីអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ ២០២១ ដោយមានចំណុចលេចធ្លោជាច្រើនក្នុងកម្មវិធីសប្បុរសធម៌ផង និងការបណ្តុះឆន្ទៈយុវជនខ្មែរផងដែរ។ ក្រោមបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្លាប់បោះបង់វិថីសិល្បៈព្រោះតែបញ្ហាគ្រួសារ និងការមិនជឿជាក់លើខ្លួនឯង រហូតអាចត្រលប់មកវិថីសិល្បៈ ក្នុងគោលបំណងចាប់ផ្តើមការងារជាក្តីស្រមៃរបស់ខ្លួនឡើងវិញ លោក សាយ…