Mythical Bird

3
ប្លែកៗ

តោះ! ជ្រើសរើសលេងកម្សាន្តទាំងអស់គ្នា ដើម្បីដឹងថា ក្នុងខែវិច្ឆិកានេះ តើអ្នកអាចមានស្នេហាដ៏ផ្អែមល្អែមដែរឬទេ?

មិនមែនឱ្យតែស្នេហា សុទ្ធតែផ្អែមល្អែមល្អូកល្អើននឹងគ្នានោះទេ បើយើងស្រលាញ់មនុស្សខុសនោះ ច្បាស់ណាស់អ្នកទាំងពីរប្រាកដជារងការឈឺចាប់ជាមិនខាន។ ឥឡូវនេះ តោះ!យើងមកធ្វើការជ្រើសលេងទាំងអស់គ្នា ដើម្បីធ្វើតេស្តចង់ដឹងថា ស្នេហារបស់អ្នកក្នុងខែថ្មីនេះ នឹងមានស្នេហាផ្អែមល្ហែមល្អូកល្អើនដែរទេ? ១. បើមើលឃើញមិត្តភក្តិចាស់ៗពីចម្ងាយ តើអ្នកទៅរាក់ទាក់មុនឬទេ? អាចធ្វើជាមើលមិនឃើញ → ២ (ចូលទៅទី២) ស្ទុះទៅរាក់ទាក់មុន → ៣ (ចូលទៅទី៣តែម្តង) ២. តើអ្នកយល់ថាស្នេហា ដែលអាចតស៊ូបានជាង១ឆ្នាំ អាចរាប់ថារឹងមាំដែរទេ? បាទ/ចាស ពិតជាពូកែមែន → ៤ (ចូលទៅទី៤តែម្តង) អត់ទេ ១ឆ្នាំតិចណាស់ →៣…

Cover Khol
សង្គម

រួមគ្នាលើកស្ទួយល្ខោនខោលខ្មែរឱ្យល្បីរន្ទឺលើសកលលោក​ តាមរយៈ Pre-Wedding ដ៏អស្ចារ្យនេះ

ដូចយើងដឹងហើយថា មុននឹងដល់ពិធីរៀបការ គូស្នេហ៍ភាគច្រើនសម័យនេះតែងតែនាំគ្នាថតរូបមុនរៀបការ ឬគេហៅថាថត Pre-Wedding ដើម្បីទុកជាអនុស្សាវរីយ៍ផង និងសម្រាប់ការតាំងមុខរោងការផងដែរ ដោយការថតរូបនេះភាគច្រើនគឺការថតទៅតាមចំណង់ចំណូលចិត្តកូនកំលោះកូនក្រមុំ អាចស្លៀកពាក់ឈុតបុរាណ សម័យ ទំនើប ឬទៅតាមទីកន្លែងផ្សេងៗជាដើម។ ដោយឡែកថ្មីៗនេះដោយមានចិត្តស្រលាញ់ និងចង់ថែរក្សាសិល្បៈវប្បធម៌ប្រពៃណីខ្មែរ ហាងថតរូបមួយបានបង្ហោះរូបថត Pre-Wedding នៅក្នុងវត្តអារាមខ្មែរ ស្លៀកឈុតរៀបការប្រពៃណីខ្មែរ ហើយអ្វីដែលកាន់តែពិសេស និងចាប់អារម្មណ៍ខ្លាំងនោះ​ គឺមានរំលេចតួរបាំក្នុងល្ខោនខ្មែរផងដែរ។ រូបភាពទាំងនេះត្រូវបានបង្ហោះឡើងដោយ Gentle Photography ដែលបានបន្ថែមពាក្យពេចន៍យ៉ាងមានន័យថា ៖ « រួមគ្នាលើកស្ទួយល្ខោនខោលខ្មែរឲ្យល្បីរន្ទឺលើសកលលោក​ 🇰🇭️ ការគាំទ្រចំពោះល្ខោនខោលកេរ្តិ៍ដំណែលដូនតាខ្មែរមួយនេះ គឺជាការឲ្យតម្លៃដូនតាខ្មែរយើងយ៉ាងធំធេង ដែលបានបន្សល់ទុកឲកូនខ្មែរជំនាន់ក្រោយ…

Cover Chan
សង្គម

ស្គាល់ផ្កាចន្ទន៍ ទេ ដើមរូបរាងបែបនេះ ហើយអាចយកមកថែរក្សាសម្រស់ឱ្យក្មេងជាងវ័យដល់ទៅ១០ឆ្នាំទៀត

គ្រាប់ផ្កាចន្ទន៍ (ឬហៅតាមចិន ប៉ូចកាក់) មានឈ្មោះជាភាសាបរទេសថា​ Star Anise និងឈ្មោះក្នុងពាក្យបច្ចេកទេសគឺ Illicium Verum ។ ដើមនេះមានទំហំមធ្យម និងមានប្រភពចេញពីប្រទេសវៀតណាម និងចិន ហើយវាត្រូវបានប្រមូលផលផ្លែ ពេលមិនទាន់ទុំ។ ប្រេងផ្កាចន្ទន៍មានក្លិនក្រអូបខ្លាំង និងត្រូវបានប្រើដើម្បីធ្វើទឹកអប់ ថ្នាំដុះធ្មេញ ទឹកខ្ពុរមាត់ ផលិតផលគ្រឿងសំអាង សាប៊ូ ជាពិសេសគឺក្នុងការធ្វើម្ហូប។ យ៉ាងណាមិញ ផ្កាចន្ទន៍ ក៏ត្រូវបានគេដឹងថាអាចជួយធ្វើឱ្យផ្ទៃមុខរបស់អ្នកស ម៉ត់ រលោង និងបាត់ស្នាមជ្រីវជ្រួញបានយ៉ាងល្អផងដែរ តាមវិធីដូចខាងក្រោម ៖ # គ្រឿងផ្សំ…

New Copy
សុខភាព

នារីអាយុ១៨ឆ្នាំម្នាក់មានជំងឺមហារីកក្រពះ ព្រោះតែបរិភោគពងមាន់១គ្រាប់ជារៀងរាល់ថ្ងៃ

នារីវ័យក្មេងម្នាក់បានគេងនៅលើគ្រែមន្ទីរពេទ្យយ៉ាងទន់ខ្សោយ ម្តាយនាងអង្គុយទ្រហោយំនៅក្បែរនោះ ហើយនិយាយថា “មកពីខ្ញុំមិនល្អ គឺខ្ញុំជាអ្នកធ្វើបាបនាង”។ នារីវ័យក្មេងម្នាក់ ឆ្នាំនេះមានអាយុ១៨ឆ្នាំ បច្ចុប្បន្ននាងគឺជាសិស្សវិទ្យាល័យ ដោយសារតែជិតប្រលង ក៏បណ្តាលឱ្យនាងមើលមេរៀនដល់យប់ជ្រៅជារៀងរាល់យប់។ ថ្មីៗនេះ នាងតែងចាប់អារម្មណ៍សុខភាពរបស់នាងកាន់តែខ្សោយទៅៗ ហើយនាងឧស្សហ៍រាកខុសប្រក្រតី ដោយសារតែសម្ពាធពីការសិក្សាខ្លាំងពេក នាងមិនបានយករឿងនេះប្រាប់ដល់ម្តាយនាងទេ។ មួយរយៈក្រោយមក ទម្ងន់របស់នាងបានស្រកចុះពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងតែឈឺពោះដោយមិនដឹងមូលហេតុ ក្រោយពីម្តាយដឹងហើយ ក៏ចង់នាំនាងទៅមន្ទីរពេទ្យ។ តែនាងបែរជានិយាយថា “ខ្ញុំមិនអីទេម៉ាក់ ប្រហែលជាខ្ញុំញុំារបស់ខុស ខ្ញុំនៅមានកិច្ចការផ្ទះធ្វើមិនទាន់រួចទេ ខ្ញុំមិនទៅមន្ទីរពេទ្យទេ។” ប៉ុន្មានថ្ងៃក្រោយមក ពេលដែលហូបបាយ ពោះរបស់នាងស្រាប់តែហើម និងឈឺយ៉ាងខ្លាំង រហូតដល់ដួលសន្លប់នៅលើដីតែម្តង ម្តាយរបស់នាងក៏ស្លន់ស្លោរខលហៅឡានពេទ្យដើម្បីបញ្ចូននាងទៅមន្ទីរពេទ្យ។ បន្ទាប់ពីបានពិនិត្យរួចរាល់ហើយនោះ…

New Copy
ទស្សនៈ

សហភាពសូវៀតចង់ “ជីកផែនដី” ប៉ុន្តែត្រូវបានបញ្ឈប់ភ្លាមៗនៅពេលជីកដល់ជម្រៅ 12263 ម៉ែត្រ តើហេតុអ្វី?

តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន មនុស្សតែងតែចង់ដឹងចង់ឃើញអំពីពិភពលោកដ៏ធំល្វឹងល្វើយ ហើយពួកគេមិនដែលបញ្ឈប់ការរុករកឡើយ។ នៅដើមសម័យបុរាណ មនុស្សជាច្រើនចាប់អារម្មណ៍លើបរិស្ថានធម្មជាតិ មនុស្ស និងភូមិសាស្ត្រ។ រហូតមកដល់ពេលនេះ កម្រិតផលិតកម្មរបស់មនុស្សត្រូវបានកែលម្អ ដូច្នេះពួកគេចង់ស្វែងយល់ពីភូមិសាស្ត្ររូបវន្តបន្ថែមទៀត។ ក្នុងអំឡុងសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក និងសហភាពសូវៀតបានព្យាយាមអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍលើកិច្ចការគ្រប់វិស័យ ហើយពួកគេថែមទាំងបានចាប់ផ្តើមសិក្សាពីរចនាសម្ព័ន្ធរបស់ផែនដីទៀតផង។ គ្រានោះ សហភាពសូវៀតមានសក្ដានុពលខ្លាំង ធ្លាប់ប្រកាសថាចង់ជីកផែនដី ប៉ុន្តែស្រាប់តែឈប់នៅជម្រៅ 12263 ម៉ែត្រទៅវិញ តើមូលហេតុអ្វីទៅ? អ្នកដែលធ្លាប់ធ្វើរឿងនេះទីបំផុតគេបានបកស្រាយពីរឿងពិតមួយនេះ។ ក្នុងអំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀត និងសហរដ្ឋអាមេរិកបានប្រកួតប្រជែងគ្នាក្នុងរូបរាងជាច្រើន ឧទាហរណ៍ ប្រសិនបើសហរដ្ឋអាមេរិកបានសាងសង់នាវាមុជទឹកនុយក្លេអ៊ែរថ្មី សហភាពសូវៀតត្រូវតែសាងសង់នាវាធំជាង និងខ្លាំងជាងនេះ ដើម្បីវ៉ាដាច់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក បានសាកល្បងអាវុធនុយក្លេអ៊ែរដែលស្មើនឹង…

Cver Rachna
សង្គម

ស្មានតែទៅកែសម្ផស្ស! រ័ត្ន រចនា ផ្លាស់ប្តូរ ១៨០ដឺក្រេ ពីទ្រលុកទ្រលន់ ទៅស្លីមស្អាតតាម ៣វិធីនេះសោះ

កញ្ញា រ័ត្ន រចនា ត្រូវបានគេដឹងថាជាតារាចម្រៀងច្រៀងតាមរោងការ និងអកកាដង់ជាច្រើនឆ្នាំមកហើយ តែទើបតែមានឈ្មោះល្បីតាមរយៈការច្រៀង Cover បទ​មរតក​ដើម ​​មាន​ចំណង​ជើង​ថា «​មេម៉ាយ​សប្បាយ​ចិត្ត​» រហូតអ្នកគាំទ្របានដាក់រហសនាមកញ្ញាថា «​មេម៉ាយ​សប្បាយ​ចិត្ត​ » ទៀតផង។ តារាចម្រៀងដែលទស្សនិកជនស្គាល់ដំបូងថាមានសាច់ទ្រលុកទ្រលន់កាលពីមុន តែពេលទើបមានឈ្មោះល្បីស្រាប់តែផ្លាស់ប្តូររូបរាងស្លីមស្អាតនោះ មានពាក្យចចាមអារាមថាកញ្ញា រ័ត្ន រចនា បានធ្វើការកែសម្រស់ ហើយអ្វីកាន់តែភ្ញាក់ផ្អើលកញ្ញា បានរៀបរាប់ថាអាថ៌កំបាំងធ្វើឱ្យកញ្ញាស្រកទម្ងន់លឿនជាង ២០ គីឡូ គឺធ្វើតាមវិធីទាំង ៣ នេះ។ ដោយកញ្ញា រ័ត្ន រចនា បានរៀបរាប់ទាំង ៣…

Cover Koma
សង្គម

សម័យកាលគ្មានទូរស័ព្ទទំនើប គ្មានអ៊ីនធើណែត សប្បាយណាស់ នឹកជីវិតកាលវ័យកុមារ

កាលពីសម័យជាង១០ ទៅ ២០ឆ្នាំមុន គឺជាវេលាដែលសម័យបច្ចេកវិទ្យាមិនទាន់ជឿនលឿនខ្លាំងនោះទេ កុមារ និងយុវវជនសម័យមុន មិនមានទូរស័ព្ទទំនើប និងឧបករណ៍ទំនើបកម្សាន្តនោះទេ ដូច្នេះពួកគេតែងតែមកលេងល្បែងកម្សាន្តបែបកុមារជុំគ្នាប្រកបដោយភាពរីករាយ។ ដោយល្បែងកម្សាន្តទាំងនោះមិនត្រឹមតែសប្បាយរីករាយជុំគ្នាប៉ុណ្ណោះទេ តែបង្កើនភាពស្និទ្ធស្នាលនៅក្នុងមិត្តភាពផងដែរ តែបើងាកមកបច្ចុប្បន្ននេះ ក្មេងៗតាំងតែពីតូចចេះកាន់ទូរស័ព្ទ អាយផត ឬឡេបថបតាំងពីតូច មើលតែអេក្រង់ ប្រហែលជាគ្មានអ្នកនឹកឃើញលេងល្បែងកម្សាន្តទាំងអស់ពីមុននោះទេ។ ដូច្នេះដើម្បីរំលឹកដល់ក្មេងៗបច្ចុប្បន្ន ដែលជាសម័យកាលគ្មានទូរស័ព្ទទំនើប គ្មានអ៊ីនធើណែត តោះមកមើលល្បែងកម្សាន្តសប្បាយដែលធ្វើឱ្យនឹកជីវិតកាលវ័យកុមារដូចខាងក្រោមនេះ ៖    

New Copy
សង្គម

មនុស្សឆ្លាត គេមិនផុសរឿងទាំងបីនេះនៅក្នុង Status ឡើយ

ពីមុនយើងចូលចិត្តការខល ឬផ្ញើសារ សួរនាំពីសុខទុក្ខរបស់មិត្តភក្តិ ស្របពេលនោះក៏បានរាយការណ៍អំពីស្ថានភាពរបស់ខ្លួនឯងដែរ មិនខ្វល់ពូកែក្នុងការទំនាក់ទំនងឬអត់ទេ ការខលទូរស័ព្ទមិនពិបាកទេ តែអ្វីដែលពិបាកនោះគឺ មិនដឹងខលទៅរកអ្នកណា យូរៗខលទៅគេម្តង តែពេលដែលខលចូលហើយមិនដឹងពណ៌នាអំពីអ្វី។ តែតាំងពីមានបណ្តាញសង្គមមក អាចផុស Status បាន មិនបាច់ទៅរកអ្នកណាមកនិយាយគ្នាដើម្បីមកកាត់ស្រ្តេសរបស់ខ្លួននោះឡើយ គ្រាន់តែផុសលើនោះទៅបានហើយ អ្នកណាចង់មើល ឬមិនមើលស្រេចតែចិត្តរបស់គេ ហើយនេះក៏ជាវិធីទាក់ទាញម្យ៉ាងដែរ។ ជាទូទៅ យើងអាចសង្កេតឃើញថា ភាគច្រើនគេផុសអំពីដំណើរកម្សាន្ត ការញុំាអាហារ ការជួបជុំមិត្តភក្តិ ឬក៏រឿងសប្បាយ និងទុក្ខកង្វល់ក្នុងចិត្តរបស់ខ្លួន។ ប៉ុន្តែ ចំពោះការផុស status នេះវិញ បើសិនជាមនុស្សឆ្លាត យល់ល្អកុំផុសរឿងទាំងបីនេះ…

New Copy
សង្គម

មនុស្សប្រុសម្នាក់ បើមានទង្វើទាំងនេះញឹកញាប់ ភាគច្រើនសុទ្ធតែនឹកដល់អ្នក

បើនិយាយចំពោះរឿងមនោសញ្ចេតនា ការបង្ហាញនូវក្តីស្រលាញ់រវាងមនុស្សប្រុស និងស្រី សុទ្ធតែមិនដូចគ្នា ប្រាកដណាស់មានពេលជាច្រើនរបៀបនៃការបង្ហាញក្តីស្រលាញ់មិនដូចគ្នាទេ។ មនុស្សស្រីភាគច្រើនពេលដែលនឹកដល់គេ គឺមិនទាក់ទងរកមកផ្ទាល់ទេ តែអាចតាមរយៈមធ្យោបាយផ្សេងៗមកបញ្ចេញពីអារម្មណ៍របស់ខ្លួន តែបើមនុស្សប្រុសនឹកដល់គេវិញ គឺគេនឹងទំនាក់ទំនងមកជាញឹកញាប់ ដើម្បីឱ្យអ្នកដឹងពីចិត្តគំនិតរបស់គេ។ ១. នៅសុខៗទាក់ទងមកអ្នក ចង់ដឹងពីដំណឹងរបស់អ្នក ការនឹករឭក នេះពិតជាធ្វើឱ្យមនុស្សធុញទ្រាន់ណាស់ ព្រោះវាមិនអាចគ្រប់គ្រងបានឡើយ។ បើនិយាយចំពោះមនុស្សដែលមានចិត្តចំពោះគ្នាវិញ ពេលខ្លះឱ្យតែមិនបានឃើញមុខគ្នាក្នុងចិត្ត គឺនៅមិនសុខ។ ហើយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់មនុស្សម្នាក់ហើយ គេចង់ដឹងដំណឹងម្នាក់នោះគ្រប់ពេល ចង់នៅក្បែរនាង មិនចង់ចាកចេញពីនាងសូម្បី១វិនាទី។ ប៉ុន្តែដោយសារតែការរវល់កិច្ចការងាររៀងៗខ្លួន ពេលដែលបែកគ្នា គឺចេះតែនឹកដល់គ្នា ដូច្នេះក៏ប្រើមធ្យោបាយផ្សេងៗដើម្បីបង្ហាញពីចិត្តគំនិតរបស់ខ្លួន។ បើមនុស្សប្រុសម្នាក់ទាក់ទងមកអ្នកគ្រប់ពេល ចង់ដឹងពីសកម្មភាពរបស់អ្នក អាចឱ្យដឹងបានថានៅក្នុងចិត្តគេពិតជាខ្វល់ខ្វាយពីអ្នក…

New Copy
សង្គម

ចង់ដឹងមនុស្សស្រីស្រលាញ់អ្នកមែន ឬលេងសើច មើលតែពីរកន្លែងនេះនឹងដឹងចម្លើយជាមិនខាន

នៅក្នុងរឿងស្នេហា មនុស្សគ្រប់គ្នាតែងសង្ឃឹមថាខ្លួនអាចជួបមនុស្សមានចិត្តស្មោះចំពោះខ្លួន ព្រោះនៅក្នុងដំណាក់កាលនេះយើងត្រូវលះបង់មិនថាជាពេលវេលា ឬប្រាក់កាក់នោះទេ ចុះបើយើងមានចិត្តស្មោះចំពោះគេហើយ តែគេបែរជាគេមានចិត្តមិនច្បាស់លាស់នឹងយើង តើមានសុភមង្គលយ៉ាងម៉េចទៅ? និយាយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់អ្នកណាហើយ គេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីនារីម្នាក់នោះ ទោះជាលទ្ធផលចុងក្រោយមិនដូចបំណងក៏ដោយ ក៏គ្មានអ្វីធំដុំសម្រាប់គេដែរ។ តែអ្វីដែលពួកគេខ្លាចបំផុតនោះ គឺខ្លួនគេខិតខំយកចិត្តស្មោះប្រគល់ឱ្យនាង តែនៅក្នុងចិត្តរបស់នាងសូម្បីតែស្រមោលគេក៏គ្មាន នេះទើបជារឿងដែលគួរឱ្យឈឺចាប់បំផុត។ ដូច្នេះចង់ដឹងថាមនុស្សស្រីមានចិត្តគំនិតអ្វីទៅលើអ្នកនោះ តាមពិតមធ្យោបាយមានច្រើន ជាទូទៅ គ្រាន់តែមើលទៅកន្លែងទាំងពីរនេះ អ្នកនឹងដឹងចម្លើយជាមិនខាន។ ១. នាងសុខចិត្តចាយប្រាក់របស់អ្នក ក៏សុខចិត្តជួយសន្សំសំចៃប្រាក់ដើម្បីអ្នកដែរ នៅក្នុងដំណើរផ្លូវស្នេហាមួយនេះ អ្នកទាំងពីរសុទ្ធតែមិនអាចគេចផុតពី “ប្រាក់” មួយនេះទេ។ នៅលើខ្លួនមនុស្សស្រី បើអ្នកសូម្បីតែប្រាក់មួយកាក់មួយសេនមិនដាច់ចិត្តចំណាយដើម្បីនាងនោះ បានន័យថានាងមិនមែនជាមនុស្សស្រីដែលអ្នកស្រលាញ់នោះឡើយ។ ដូចគ្នានេះដែរ…

New Copy
សង្គម

លោកតាម្នាក់កើតនៅឆ្នាំ ១៨៧០ រស់នៅអស់១៤៩ឆ្នាំ ដោយសារតែកូនចៅបានចែកឋានចោលគាត់មិនដឹងប៉ុន្មានជំនាន់ហើយទេ ទីបំផុតជ្រើសរើសសម្លាប់ខ្លួនបញ្ចប់ជីវិតមួយនេះ

លោកតាកើតនៅក្នុងអំឡុងឆ្នាំ ១៨៧០ អាយុ១៤៩ឆ្នាំ ដោយសារតែកូនចៅបានចែកឋានចោលគាត់អស់ជាច្រើនជំនាន់ ហើយគាត់ក៏ធ្លាប់ឆ្លងកាត់រឿងសក់សរជូនដំណើរសក់ខ្មៅដែលជារឿងខ្លោចផ្សារហើយនោះ គាត់ក៏បានយល់ថាអាយុវែងតើមានសុភមង្គលអ្វីទៅ? ហើយខ្លួនគាត់ផ្ទាល់ក៏យល់ថា រស់នៅក្នុងលោកនេះដោយសភាពបែបនេះ តើមានអ្វីគួរស្ញប់ស្ញែងទៅ ចុងក្រោយលោកតាក៏ជ្រើសរើសបញ្ចប់ជីវិតរបស់គាត់។ លោកតា Mbah Gotho ជាជនជាតិ ឥណ្ឌូនេស៊ី បច្ចុប្បន្នគាត់ត្រូវបានគេចាត់ថាជាមនុស្សដែលមានអាយុវែងជាងគេក្នុងពិភពលោកនេះ គាត់មានអាយុ១៤៩ឆ្នាំទៅហើយ។ មនុស្សជាច្រើនតែងស្វែងរកអាថ៌កំបាំងដើម្បីអាយុវែង តែគ្មានអ្នកណាដឹងថានៅពេលដែលខ្លួនចាស់ទៅមានសភាពបែបណានោះទេ សុខភាពល្អ ឬអត់ ទ្រុឌទ្រោមដែរឬទេ? តើមនុស្សដែលមានអាយុវែងចំពោះខ្លួនគាត់ផ្ទាល់ពិតជារីករាយមែនឬ? ឥឡូវនេះយើងមកមើលលោកតា Mbah Gotho តើគាត់មានការស្រាយបំភ្លឺបែបណាចំពោះរឿងនេះ។ លោកតា Mbah Gotho កើតនៅឆ្នាំ ១៨៧០…

New Copy
សង្គម

នៅលើខ្នងសត្វតោមានរបួសដ៏ធំមួយ តែសំណាងល្អត្រូវបានអ្នកការពារព្រៃជួយសង្គ្រោះទាន់

សត្វតោអាចត្រូវបានគេនិយាយថា ជាសត្វនៅជួរមុខនៃថនិកសត្វ ក៏ជាស្តេចសត្វក្នុងព្រៃផងដែរ គ្មានសត្វណាមួយហ៊ានប្រហើនដាក់វានោះឡើយ ប៉ុន្តែអ្វីតែមួយគត់ដែលអាច គំរាមកំហែងចំពោះពួកវាបាន មានតែមនុស្សនោះទេ។ ពួកវាសុទ្ធតែអាស្រ័យលើការចាប់សត្វដទៃជាអាហារ ចំពោះចំណីដែលពួកវាត្រូវចាប់ជារៀងរាល់ថ្ងៃនោះក៏មិនច្រើនប៉ុន្មានដែរ ព្រោះពេលដែលប្រមាញ់សត្វទាំងនោះ ស្របពេលពួកវាក៏អាចត្រូវរបួសដូចគ្នាដែរ ឧទាហរណ៍ គោព្រៃ ឈ្នួស….. សុទ្ធតែជាពពួកសត្វដែលមានស្នែងមុតស្រួច អាចនិយាយបានថាមានគ្រោះថ្នាក់ដល់ជីវិត ឱ្យតែមិនប្រយ័ត្ន សុទ្ធតែអាចមានរបួស បើធ្ងន់ធ្ងរនោះអាចស្លាប់ក៏ថាបាន។ មួយរយៈមុននេះ បុគ្គលិកការពារសត្វព្រៃម្នាក់បានប្រទះឃើញតោញីមួយក្បាលនៅលើវាលស្មៅ អ្វីដែលចម្លែកនោះនៅលើខ្នងរបស់វាមានរបួសយ៉ាងធំមួយ មើលទៅគួរឱ្យអាណិតណាស់។ ហើយនៅលើមុខរបួសនោះមានរុយជាច្រើនទុំពីលើនោះទៀត បែបនេះងាយនឹងឆ្លងមេរោគខ្លាំងណាស់ នេះប្រហែលជាពេលដែលវាកំពុងចាប់ចំណី ត្រូវបានសត្វណាមួយតទល់ប្រយុទ្ធនឹងវាវិញ ហើយមើលទៅ បើនៅតែមិនព្យាបាលទៀតនោះ ខ្លាចក្រែងតែមានគ្រោះថ្នាក់កាន់ដល់ជីវិត។ សំណាងល្អហើយដែលមានគេប្រទះឃើញទាន់ពេល ឃើញបែបនេះពួកគេប្រញាប់ដាក់ថ្នាំស្ពឹកឱ្យវា…

New Copy
ទស្សនៈ

មនុស្សស្រីវ័យកណ្តាល បើឧស្សាហ៍បរិភោគអាហារទាំង២ប្រភេទនេះ អាចថែរក្សាសុខភាពរាងកាយ និងសុខភាពស្បែកបាន

មិនថានៅក្នុងវ័យណានោះទេ យើងដាច់ខាតត្រូវតែប្រុងប្រយ័ត្ននឹងការថែរក្សាសុខភាព និងរក្សាទម្ងន់របស់យើងឱ្យបានត្រឹមត្រូវ ត្រូវទទួលទានបាយឱ្យបានទៀតទាត់ បន្ថែមជាមួយការហាត់ប្រាណ កុំឱ្យជំងឺវាយឆ្មក់បានឱ្យសោះ។ ដូចជានៅរដូវក្តៅ ស្បែករបស់យើងមានសភាពស្ងួត ជាពិសេសគឺផ្នែកនារី ជាធម្មតាក្រៅពីប្រើប្រាស់គ្រឿងសម្អាងហើយនោះ នៅត្រូវយកចិត្តទុកដាក់ចំពោះការថែរក្សា និងបំប៉ន់ស្បែកឱ្យបានខ្លាំង ដូច្នេះយើងត្រូវហូបបន្លែផ្លែឈើឱ្យបានច្រើន ផឹកទឹកឱ្យបានច្រើន ដើម្បីលើកកម្ពស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់យើង អ៊ីចឹង តើជារៀងរាល់ថ្ងៃយើងគួរហូបផ្លែឈើអ្វីទើបល្អ? ១. ផ្លែត្រប់ ២. សណ្តែកដី សណ្តែកដី អាចជួយដល់សុខភាពរាងកាយ ជាអាហាររូបត្ថម្ភសម្បូរបែប ប៉ូវឈាម មានប្រសិទ្ធភាពប្រឆាំងនឹងភាពចាស់ វាអាចពន្យារភាពចាស់នៃកោសិកា និងសរីរាង្គក្នុងខ្លួនមនុស្ស អាចជម្រុញការអភិវឌ្ឍន៍កោសិកា និងបង្កើនការចងចាំរបស់ខួរក្បាល ដូច្នេះការបរិភោគសណ្តែកដីជាប្រចាំអាចធ្វើឱ្យមានអាយុវែង៕ អត្ថបទ…

New Copy
ទស្សនៈ

ដុសធ្មេញមិនបានត្រឹមត្រូវ ក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពមាត់ធ្មេញផងដែរ

ការដុសធ្មេញ គឺជារឿងដែលមនុស្សគ្រប់គ្នាត្រូវធ្វើជាប្រចាំ ពីព្រោះការសម្អាតធ្មេញអាចនាំឱ្យយើងសុខភាពមាត់ធ្មេញល្អ ប៉ុន្តែនៅក្នុងពេលដុសធ្មេញ តើអ្នកបានប្រើប្រាស់វិធីត្រឹមត្រូវឬទេ? ព្រោះប្រសិនបើវិធីសាស្រ្តមិនត្រឹមត្រូវ វានាំមកនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មាត់ធ្មេញរបស់អ្នក។ ១. ក្រោយពេលបរិភាគអាហារកុំប្រញាប់ដុសធ្មេញភ្លាម មានមនុស្សជាច្រើន ក្រោយពេលបរិភោគបាយរួច ដើម្បីសម្អាតកាកសំណល់នៅក្នុងធ្មេញ ក៏ប្រញាប់ទៅដុសធ្មេញភ្លាម តាមពិតទៅវិធីបែបនេះគឺមិនត្រឹមត្រូវទេ ពីព្រោះក្រោយពេលបរិភោគអាហារហើយនោះ អាហារនឹងជាប់នៅលើធ្មេញ ឬប្រហោងធ្មេញ ហើយនៅក្នុងពេលនោះស្រទាប់ធ្មេញដែលនៅខាងលើគេបំផុតកំពុងតែបន្ទន់បន្តិចម្តងៗ។ ស្របពេលនោះដែរ ប្រសិនបើអ្នកដុសធ្មេញភ្លាមៗ វានឹងបំបែកផូស្វាត និងកាល់ស្យូមនៅក្នុងធ្មេញដែលធ្វើឱ្យធ្មេញមានភាពផុយស្រួយ វាក៏នឹងធ្វើឱ្យខូចដល់ស្រទាប់ធ្មេញរបស់អ្នកផងដែរ ដូច្នេះកុំដុសធ្មេញភ្លាមៗបន្ទាប់ពីបរិភាគអាហារ។ ២. កុំប្រើទឹកត្រជាក់ខ្លាំងមកដុសធ្មេញ នៅពេលដុសធ្មេញអ្នកក៏ត្រូវយកចិត្តទុកដាក់ចំពោះដំណើរការនៃការប្រើប្រាស់ទឹកដែរ ភាគច្រើនយើងប្រើទឹកត្រជាក់មកដុសធ្មេញ តែការពិតនេះមិនត្រឹមត្រូវទេ។ ដោយសារទឹកត្រជាក់ ជារឿយៗរំញោចដល់ធ្មេញ វានឹងកាត់បន្ថយសមត្ថភាពរឹងមាំរបស់អញ្ចាញធ្មេញ…

Cover 3
សង្គម

ធាតុពិតគ្រប់យ៉ាងនៅក្នុងខ្លួនអ្នកនឹងបង្ហាញចេញខ្ទេចគ្មានសល់ ដោយគ្រាន់តែជ្រើសរើសកាតមួយប៉ុណ្ណោះ

ចរិតមនុស្ស និងធាតុពិតមនុស្សប្រហែលជាអាចសម្តែងចេញមកខាងក្រៅបន្លំមនុស្សគ្រប់គ្នា តែការពិតក្នុងខ្លួនមិនអាចលាក់ទុកបាននោះទេ។ ដូច្នេះចង់ដឹងថាអ្នកជាមនុស្សមានចរិតបែបណាមកធ្វើការទស្សន៍ទាយសន្លឹកបៀរខាងក្រោមនេះ។ ដំបូង ធ្វើចិត្តឱ្យស្ងប់ រួចជ្រើសកាត ទាំង ៣សន្លឹកនេះ។   ក្រោយជ្រើសរួចអានចម្លើយខាងក្រោមនេះ ៖ # កាតទី ១ អ្នកជាមនុស្សឱ្យតម្លៃលើទឹកចិត្តមនុស្សជាជាងទ្រព្យសម្បត្តិ និងសំភារនិយមក្រៅកាយ ។ អ្នកជាមនុស្សស្ងប់ស្ងាត់ និយាយតិច តែចូលចិត្តបង្ហាញទង្វើឱ្យឃើញ ត្បិតតែអ្នកស្ងប់ស្ងាត់ និងមានការគិតឃើញយឺតជាងអ្នកដទៃ តែការសម្រេចចិត្តមួយៗយឺតៗតែច្បាស់លាស់។ ទោះបីជាមើលទៅខាងក្រៅអ្នកក្មេងខ្ចី តែការពិតអ្នកជាមនុស្សដែលចេះគិត និងមានគំនិតចាស់ទុំណាស់ ពិសេសថែមទាំងដឹងពីវិធីថែរក្សាស្នេហា និងមនុស្សជាទីស្រលាញ់ទៀតផង។ យ៉ាងណាមិញអ្នកជាមនុស្សដែលខ្លាចឯកា ហើយក៏ខ្លាចគេបោះបង់ផងដែរ។ #…

Cover 4 Year
សង្គម

ឆ្នាំទាំង៤ ដែលធ្លាប់មានប្រវត្តិទន់ជ្រាយ និងត្រូវគេធ្វើបាបពីតូច ពេលធំឡើងបែរជាពូកែ និងរឹងមាំខ្លាំងគួរឱ្យសរសើរ

មនុស្សមិនតិចអ្នកនោះទេ ដែលរងផលអវិជ្ជមានជាមួយនឹងអតីតកាលតាំងពីតូច ធ្វើឱ្យខ្លួនកែប្រែក្លាយជាមនុស្សរឹងមាំ ក្លាហាន និងមានភាពជោគជ័យជាបន្តបន្ទាប់នៅពេលធំឡើង។ នេះមិនខុសពីគេនិយាយថា អតីតកាលជាបទពិសោធន៍ធ្វើឱ្យមនុស្សទទួលបានការរីកចម្រើននោះទេ។ នៅក្នុងនោះ មានអ្នកដែលកើតឆ្នាំទាំង ៤ ដែលគេដឹងថាជាមនុស្សតទន់ខ្សោយ ត្រូវគេធ្វើបាបតាំងពីតូច ហើយធំឡើងពិតជាទទួលបានភាពជោគជ័យខ្លាំង ដូចជា ៖ ១. ឆ្នាំកុរ កាលពីតូចអ្នកកើតឆ្នាំនេះ ជាមនុស្សដែលតែងតែត្រូវគេមើលរំលង ត្រូវបានគេធ្វើបាប និងគ្មានអ្នកណាជួយជ្រោមជ្រែងឡើយ អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែត្រូវប្រឹងប្រែងដោយខ្លួនឯង។ អរគុណចំពោះអតីតកាល បានធ្វើឱ្យគេក្លាយជាមនុស្សរឹងមាំ ធ្វើអ្វីបានដោយខ្លួនឯង និងប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំងដោយសមត្ថភាពខ្លួនផ្ទាល់ ហើយគ្មានអ្នកណាហ៊ានធ្វើបាប ឬមើលងាយគេទៀតនោះទេ ព្រោះគេជាមនុស្សពូកែ រឹងមាំ និងមានសមត្ថភាពខ្ពស់។ ២. ឆ្នាំខាល…

Cover Wedding1
សង្គម

តិចអត់ដឹងចុះ! នេះជាវិធីធ្វើលិខិតស្នើសុំសំរាប់ការថត Pre wedding ក្នុងខេត្តសៀមរាប

សម័យនេះមុនរៀបការ គូស្វាមីភាគច្រើនសុទ្ធតែជ្រើសរើសការថតរូបមុនរៀបការ Pre-Wedding សម្រាប់ទុកជាអនុស្សាវរីយ៍ទាំងនៅក្នុង Studio ទាំងនៅខាងក្រៅ ឬតាមបណ្តាខេត្តនានាជាដើម ជាពិសេសគឺខេត្តសៀមរាប។ តែយ៉ាងណាមិញ ពេលនេះមិនដូចមុនៗឡើយ ដោយមុនអាចថតរូបថតអនុស្សាវរីយនៅតំបន់អង្គរបានលុះត្រាស្នើសុំពីអាជ្ញាធរជាតិអប្សរាជាមុនសិន ដោយមានលិខិតអនុញ្ញាតឱ្យមានការថត Pre-​ Wedding ​នៅតំបន់អង្គរ និងមានលក្ខខណ្ឌមួយចំនួនទៀតផង។ ដើម្បីជាការយល់ដឹង និងណែនាំឱ្យអ្នកមិនដឹងថាគួរតែស្នើលិខិតសុំថត Pre-​ Wedding ​នៅតំបន់អង្គរ បែបម៉េច តោះមកដឹងពីវិធីខាងក្រោមនេះ ៖ ១. អត្តសញ្ញណប័ណ្ត នាក់ស្នើសុំអោយកូនក្រមុំកូនកំលោះ ២. អត្តសញ្ញណប័ណ្ណ កូនកំលោះ កូនក្រមុំ ៣.…

Cover 3
សង្គម

តារាទាំង ៣ ដួង ជួបទុក្ខធំ ដោយបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដូចៗគ្នា

នៅថ្ងៃនេះ មានព័ត៌មានអកុសលធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមានតារានៅក្នុងសិល្បៈដល់ទៅ៣ដួង បានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដូចៗគ្នាក្នុងថ្ងៃតែ១ ដោយគ្មានថ្ងៃត្រលប់ ។ ១. លោក ករុណា ពេជ្រ តារាចម្រៀង ផលិតកម្ម Town លោក ករុណា ពេជ្រ មានទុក្ខជាទម្ងន់ ដោយសារតែឪពុករបស់លោក ដែលមានជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំ រហូតលោកសម្រាកពីសិល្បៈ ខំប្រឹងលក់ផ្ទះលក់ឡានមើលជំងឺ ពេលនេះលោកឪពុកលោក បានទទួលមរណភាពហើយ។ ២. អ្នកនាង ខាត់ សុឃីម នៅយប់ថ្ងៃទី​ 13 ខែតុលា​ ឆ្នាំ​ 2021​…

Cover Khmer
សង្គម

អបអរសាទរ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេស ដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក

ពិតជារឿងគួរឱ្យភ្ញាក់ផ្អើល និងអបអរសារទរជាខ្លាំង ដោយថ្មីៗនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក តាមរយៈការបោះឆ្នោតគាំទ្រច្រើនជាងគេក្នុងប្រព័ន្ធអ៉ីនធឺណេត តាមរយៈវែបសាយ​អន្តរជាតិ​ Rough Guides ។ នេះពិតជារឿងគួរឱ្យមោទកភាពបំផុត ដែលកម្ពុជាត្រូវបានបរទេសទទួលស្គាល់ និងឱ្យតម្លៃយ៉ាងច្រើនលើសលប់មួយនេះ ដែលនេះអាចជារឿងល្អមួយជួយឱ្យវិស័យទេសចរណ៍នៅកម្ពុជាមានសន្ទុះឡើងវិញ ក្រោយមានការចាក់វ៉ាក់សាំងបង្ការកូវីត១៩ គ្រប់ៗគ្នា ដើម្បីបើកឡើងវិញនូវវិស័យទេសចរណ៍ឡើងវិញ។ គួរឱ្យដឹងថា ប្រទេសកម្ពុជាបានជាប់ចំនាត់ថ្នាក់លេខ១ ដោយក្នុងនោះ មានប្រទេស ១០ដែលជាប់ចំណាត់ថ្នាក់ទាំង១០ផងដែរជាប្រទេសរួសរាយបន្ទាប់នោះគឺ ហ្វីលីពីន ឡាវ នេប៉ាល់ ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីជី ស្កុតឡែន និងស្រីលង្កា៕…

New Copy
ទស្សនៈ

មនុស្សគ្រប់រូប សុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន

មនុស្សភាគច្រើនពេលដែលមានអ្វីមិនដូចគេ មិនចេះដូចគេ មិនស្អាតដល់គេ មិនពូកែរកលុយបានប្រហែលគេ នៅក្នុងចិត្តសុទ្ធតែគិតថា “ហេតុអ្វីខ្ញុំអន់ម្ល៉េះ ឬក៏ម៉េចក៏ខ្ញុំមិនដូចគេអ៊ីចឹង?” សំនួរនេះតែងយកមកចោទសួរលើខ្លួនឯង។ ចុះយើងមានដែលគិតទេថា “តើខ្ញុំចូលចិត្តអ្វី? ពូកែលើមុខវិជ្ជាអ្វី? ប៉ិនប្រសប់រឿងអ្វី?” ដែលឬទេ? ហេតុអ្វីបានជាយើងចេះតែប្រៀបធៀប និងអន់ចិត្តចំពោះខ្លួនឯង ពេលដែលធ្វើអ្វីមិនបានជោគជ័យ? ត្រង់ចំណុចនេះក៏មានឧទាហរណ៍ទាក់ទងនឹងរឿងនេះដែរ។ មានសាលាមួយនៅក្នុងទីក្រុងញ៉ូយ៉ក ដើម្បីចង់បរិច្ចាគដល់សិស្សក្រីក្រ ក៏បានបើកការសម្ដែងល្ខោននិយាយមួយដែលមានឈ្មោះថា “យប់មុនថ្ងៃបុណ្យណូអែល”។ នាងតូច កាឌឺរាន មានអាយុ៩ឆ្នាំ ត្រូវបានអ្នកគ្រូជ្រើសរើសឱ្យសម្តែងជាព្រះនាងនៅក្នុងរឿងមួយនេះ។ ប៉ុន្មានសប្តាហ៍ជាប់គ្នានេះ ម្តាយនាងបានហាត់សមបារ៉ូលជាមួយនាងដោយលំបាក។ ប៉ុន្តែ ទោះបីជានាងនៅផ្ទះហាត់សមបានល្អយ៉ាងណាក៏ដោយ ឱ្យតែឈរនៅលើឆាក នាងតែងភ្លេចបារ៉ូលអស់រលីងតែម្តង។ អ្នកគ្រូឃើញបែបនេះ…

1
ទស្សនៈ

កុំមានការរំពឹងទុកខ្ពស់ពេក ពុំដូច្នេះទេ ពេលដែលមិនដូចបំណង នឹងអស់សង្ឃឹមយ៉ាងខ្លាំងជាមិនខាន!

ក្នុងជីវិតរបស់មនុស្សគ្រប់រូប ប្រាកដជាបានជួបនឹងភាពអស់សង្ឃឹមមិនតិចឡើយ តើមែនទេ? មានអ្នកខ្លះអស់សង្ឃឹមហើយ ក៏អាចក្រោកឈរឡើងវិញហើយបន្តដំណើរ និងក្តីស្រមៃរបស់ខ្លួនតទៅមុខទៀត។ ចំណែកអ្នកខ្លះវិញ បន្ទាប់ពីអស់សង្ឃឹមយ៉ាងខ្លាំងហើយនោះ ក៏បាក់ទឹកចិត្ត រាងចាលនឹងរឿងនោះតែម្តង តើនេះមកពីមូលហេតុអ្វីទៅ? តាមពិត អាចមកពីយើងមានការរំពឹងទុកទៅលើរឿងអ្វីមួយខ្លាំងហួសប្រមាណ ដល់ពេលដែលរឿងរ៉ាវនោះមិនសមបំណង យើងក៏កើតចិត្តរាថយ ឬអស់សង្ឃឹមយ៉ាងខ្លាំង។ ដូច្នេះយើងមកមើលឧទាហរណ៍ជាក់ស្តែងខាងក្រោមនេះ ៖ មានអ្នកដំណើរប៉ុន្មាននាក់ដើរតាមឆ្នេរសមុទ្រ ពួកគេបានវារឡើងលើច្រាំងថ្មចោទមួយ ហើយសម្លឹងមើលទៅសមុទ្រដ៏ល្វឹងល្វើយ ស្រាប់តែបានមើលឃើញរបស់មួយនៅទីឆ្ងាយ ពេលនោះពួកគេស្មានតែជានាវា ក៏រង់ចាំមើលបន្តទៀត ហើយពួកគេសង្ឃឹមដូចគ្នាថានេះច្បាស់ជាវានាជាមិនខាន ក្នុងចិត្តរបស់ពួកគេចង់ឱ្យតែនាវានោះចូលចតលើច្រាំងឱ្យបានឆាប់ៗ។ ប៉ុន្តែពេលដែលខ្យល់បានបក់រសាត់របស់នោះកៀកចូលមកដល់ច្រាំង ពួកគេឃើញថាជាកូនទូកមួយប៉ុណ្ណោះ មិនមែនជាវានាអ្វីឡើយ។ ទីបំផុត របស់នោះពិតជាបានមកដល់ច្រាំងមែន អ្វីដែលពួកគេមើលឃើញបែរជាអង្កត់អូសមួយគំនរដ៏ធំទៅវិញ។…