មនុស្សស្រីវ័យកណ្តាល បើឧស្សាហ៍បរិភោគអាហារទាំង២ប្រភេទនេះ អាចថែរក្សាសុខភាពរាងកាយ និងសុខភាពស្បែកបាន

មនុស្សស្រីវ័យកណ្តាល បើឧស្សាហ៍បរិភោគអាហារទាំង២ប្រភេទនេះ អាចថែរក្សាសុខភាពរាងកាយ និងសុខភាពស្បែកបាន
ការផ្សាយពាណិជ្ជកម្ម

មិនថានៅក្នុងវ័យណានោះទេ យើងដាច់ខាតត្រូវតែប្រុងប្រយ័ត្ននឹងការថែរក្សាសុខភាព និងរក្សាទម្ងន់របស់យើងឱ្យបានត្រឹមត្រូវ ត្រូវទទួលទានបាយឱ្យបានទៀតទាត់ បន្ថែមជាមួយការហាត់ប្រាណ កុំឱ្យជំងឺវាយឆ្មក់បានឱ្យសោះ។

ដូចជានៅរដូវក្តៅ ស្បែករបស់យើងមានសភាពស្ងួត ជាពិសេសគឺផ្នែកនារី ជាធម្មតាក្រៅពីប្រើប្រាស់គ្រឿងសម្អាងហើយនោះ នៅត្រូវយកចិត្តទុកដាក់ចំពោះការថែរក្សា និងបំប៉ន់ស្បែកឱ្យបានខ្លាំង ដូច្នេះយើងត្រូវហូបបន្លែផ្លែឈើឱ្យបានច្រើន ផឹកទឹកឱ្យបានច្រើន ដើម្បីលើកកម្ពស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់យើង អ៊ីចឹង តើជារៀងរាល់ថ្ងៃយើងគួរហូបផ្លែឈើអ្វីទើបល្អ?

ការផ្សាយពាណិជ្ជកម្ម

១. ផ្លែត្រប់

Picture1

ត្រប់ គឺជាអាហារដែលពួកយើងបរិភោគប្រចាំថ្ងៃ មនុស្សភាគច្រើនចូលចិត្តបរិភាគវា ព្រោះវាសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន និងធាតុរ៉ែជាដើម។ ការបរិភោគផ្លៃត្រប់នេះដើម្បីជួយការពារស្រទាប់ស្បែក កុំឱ្យមានបញ្ហាស្ងួតខ្លាំង និងជួយជម្រុញវីតាមីនដែលមាននៅក្នុងខ្លួនរបស់អ្នកបាន។

២. សណ្តែកដី

១

សណ្តែកដី អាចជួយដល់សុខភាពរាងកាយ ជាអាហាររូបត្ថម្ភសម្បូរបែប ប៉ូវឈាម មានប្រសិទ្ធភាពប្រឆាំងនឹងភាពចាស់ វាអាចពន្យារភាពចាស់នៃកោសិកា និងសរីរាង្គក្នុងខ្លួនមនុស្ស អាចជម្រុញការអភិវឌ្ឍន៍កោសិកា និងបង្កើនការចងចាំរបស់ខួរក្បាល ដូច្នេះការបរិភោគសណ្តែកដីជាប្រចាំអាចធ្វើឱ្យមានអាយុវែង៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម