សុខភាពសណ្តែកដី ជាអាហារដែលមានរសជាតិឆ្ងាញ់ និងសារជាតិចិញ្ចឹមខ្ពស់ មនុស្សមិនតិចទេដែលចូលចិត្តយកសណ្តែកដីធ្វើជាអាហារសម្រន់។ សណ្តែកដីអាចយកមកធ្វើជាអាហារកែច្នៃបានច្រើនប្រភេទ ដូច្នេះហើយក៏ទទួលបានការចូលចិត្តពីមនុស្សភាគច្រើន។ តែការបរិភោគសណ្តែកដី ក៏មានបម្រាមផងដែរ ហើយមនុស្សទាំង៥ប្រភេទនេះ គឺមិនអាចបរិភាគសណ្តែកច្រើនឡើយ។ ១. អ្នកជំងឺរលាកសន្លាក់ដោយលើសអាស៊ីតអ៊ុយរិកក្នុងឈាម ហេតុអ្វីបានជាអ្នកជំងឺប្រភេទនេះមិនអាចបរិភោគបាន? ព្រោះជំងឺមួយនេះបណ្តាលមកពី តម្រងនោមមិនអាចបញ្ចេញអាស៊ីតអ៊ុយរិកទៅក្នុងទឹកនោមបានគ្រប់គ្រាន់ ធ្វើឱ្យបរិមាណអាស៊ីតអ៊ុយរិកក្នុងឈាមកើនឡើងខ្ពស់មិនប្រក្រតី ហើយក៏ដោយសារតែរបបអាហារដែលសម្បូរខ្លាញ់បានកាត់បន្ថយការបញ្ចេញអាស៊ីតអ៊ុយរិកផងដែរ ធ្វើឱ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ ដូច្នេះនៅពេលដែលជំងឺរើឡើងមិនត្រូវបរិភោគសណ្តែកដីឡើយ ចាំដល់ពេលដែលជំងឺនេះបានធូរស្រាលហើយ អាចបរិមាណក្នុងបរិមាណមួយសមរម្យតែប៉ុណ្ណោះ។ ២. អ្នកជំងឺដែលធ្លាប់កាត់ថង់ទឹកប្រមាត់ចោល មនុស្សដែលគ្មានថង់ទឹកប្រមាត់ មានការពិបាកចំពោះការរំលាយអាហារ ហើយអាហារដែលមានប្រូតេអ៊ីន និងជាតិខ្លាញ់ខ្ពស់ មានផលប៉ះពាល់ខ្ពស់ដល់ថង់ប្រមាត់ ញុំាងឱ្យទឹកប្រមាត់មានការបញ្ចេញក្នុងបរិមាណច្រើន។ បើថង់ប្រមាត់ត្រូវបានកាត់ចោលនោះ គ្មានទឹកប្រមាត់សម្រាប់ផ្ទុក ដូច្នេះវាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះប្រមាត់នៅពេលដែលអ្នកបរិភោគសណ្តែកដី…