ចំណេះដឹងនៅកន្លែងធ្វើការ ៖ ចង់ដោះស្រាយបញ្ហា អ្នកត្រូវតែដឹងពីវិធីសាស្ត្រទាំង ៤ នេះ

ចំណេះដឹងនៅកន្លែងធ្វើការ ៖ ចង់ដោះស្រាយបញ្ហា អ្នកត្រូវតែដឹងពីវិធីសាស្ត្រទាំង ៤ នេះ
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងកន្លែងការងារ មានមនុស្សឆ្លាតជាច្រើន ដ្បិតតែពួកគេមិនខិតខំពុះពារការលំបាកនៅក្នុងការងារមែន តែពួកគេអាចដោះស្រាយបញ្ហាបាន នេះជាមូលហេតុដែលពួកគេអាចនៅក្នុងក្រុមហ៊ុនបានយូរ។

មានបុគ្គលិកខ្លះវិញពួកគេគិតថា ឱ្យតែចេះឆក់ឱកាសទៅបានហើយ តែមនុស្សឆ្លាតពិតប្រាកដ តាំងពីដើមមក គេមិនចេះទៅដណ្តើមគុណសម្បត្តិអ្វីនោះទេ រឹតតែមិនចេះទៅដោះស្រាយបញ្ហាដោយតក់ក្រហល់ទៀត ពីព្រោះពួកគេដឹងថា អាចនឹងមានមធ្យោបាយដោះស្រាយបញ្ហាល្អជាងនេះ។ ត្រូវដឹងថាមនុស្សដែលចូលចិត្តដោះស្រាយបញ្ហាដោយតក់ក្រហល់ គឺរមែងតែងធ្វើឱ្យខ្លួនវិលមករកចំណុលដើម រកមិនឃើញអំពីមធ្យោបាយល្អណាមួយឡើយ។

ការផ្សាយពាណិជ្ជកម្ម

ឧទាហរណ៍ជាក់ស្តែង ៖ សីហា ទើបតែបានផ្លាស់ប្តូរការងារមិនទាន់បានបីខែផង ដើមឡើយគាត់គ្រាន់តែធ្វើជាបុគ្គលិកធម្មតាតែប៉ុណ្ណោះ តែស្មានមិនដល់ថា ថ្នាក់លើរបស់គាត់បានដំឡើងតំណែងគាត់ឱ្យក្លាយទៅជាប្រធានផ្នែកមួយ។ ដោយសារតែមានម្តងនោះ ថ្នាក់លើបានរៀបចំឱ្យអ្នកទាំងអស់គ្នាដោះស្រាយការងារមួយ ដោយសារតែពេលវេលប្រថុចញុច ហើយជាកាលៈទេសៈសំខាន់ទៀតនោះ បុគ្គលិកទាំងអស់ពេលដែលទទួលបានការងារនោះ គឺប្រញាប់ទៅអនុវត្តភ្លាមតែម្តង។

Image_2021 12 06_181205

ការផ្សាយពាណិជ្ជកម្ម

ស្មានមិនដល់ថា ដោយសារតែការគិតមិនគ្រប់ជ្រុងជ្រោយ មានបុគ្គលិកជាច្រើនបានកើតចេញនូវបញ្ហាជាបន្តបន្ទាប់ តែចំណែក សីហា វិញ គេបែរជាមិនបានយកបញ្ហានោះមកដោះស្រាយភ្លាមៗឡើយ តែគេបានយកបញ្ហានោះមកវែកញែកវិភាគ ហើយបានកំណត់នូវផែនការដែលអាចអនុវត្តមួយ បន្ទាប់មកបានយកទៅឱ្យថ្នាក់លើរបស់គេត្រួតពិនិត្យ ថ្នាក់លើរបស់គេក៏បានឱ្យអ្នកទាំងអស់គ្នាដោះស្រាយបញ្ហាទៅតាមផែនការរបស់សីហា លទ្ធផលចុងក្រោយពិតជាដូចអ្វីដែល សីហា បានវិភាគនោះមែន។

ថ្ងៃនេះ គេហទំព័រក្នុងស្រុក នឹងចែករំលែកទៅដល់មិត្តអ្នកអាន អំពីស្នូលទាំង៤សំខាន់ នៅពេលដែលយុវវ័យត្រូវដើរនៅក្នុងវិស័យការងារ តោះ! យើងមកមើលទាំងអស់គ្នា។

ការផ្សាយពាណិជ្ជកម្ម

១. នៅក្នុងការខិតខំធ្វើការរបស់យុវវ័យក្នុងសង្គមការងារ ត្រូវរៀនចេះបណ្តុះបណ្តាលចក្ខុវិស័យរបស់ខ្លួនទូលំទូលាយ

បុគ្គលិកមួយចំនួនមើលទៅសមត្ថភាពដូចជាគ្រាន់បើ នៅក្នុងគ្រប់កិច្ចការសុទ្ធតែអាចនិយាយលើកឡើងដោយមានហេតុផល តែពេលដែលប្រគល់កិច្ចការនៅក្នុងដៃរបស់គេ តែងមានលេចឡើងនូវបញ្ហាគ្រប់យ៉ាងឡើងមក។

ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាបុគ្គលិកវ័យក្មេង ជាបឋមត្រូវយល់ឱ្យច្បាស់អំពីបញ្ហារបស់ក្រុមហ៊ុន ព្រោះថា បញ្ហាដែលកើតមានឡើងនៅក្នុងការងារ គឺធ្វើមិនចេះអស់នោះទេ បន្ទាប់ពីដោះស្រាយបញ្ហាដែលនៅចំពោះមុខចប់ហើយ និងមានបញ្ហាថ្មីមួយទៀតចូលមកដល់ ចំពោះបុគ្គលិកវិញ គួរតែមើលបញ្ហានៅចំពោះមុខឱ្យបានត្រឹមត្រូវ កុំចេះតែចង់បង្ហាញសមត្ថភាពខ្លួនខ្លាំងពេក ឬក៏ចង់ធ្វើការងារនោះឱ្យបានលឿន ដើម្បីដាក់ទៅថ្នាក់លើត្រួតពិនិត្យ ត្រូវយល់ឱ្យច្បាស់អំពីចក្ខុវិស័យ ព្រោះវាជារបស់ដែលសំខាន់បំផុត។

ពេលដែលបុគ្គលិកចេះប្រើប្រាស់ចក្ខុវិស័យធំទូលាយទៅមើលលើបញ្ហានោះ ច្បាស់ណាស់បញ្ហានៅចំពោះមុខ គឺនឹងដោះស្រាយបានយ៉ាងរលូន ដូច្នេះបុគ្គលិកដែលធ្វើការទាំងឡាយ ត្រូវបណ្តុះបណ្តាលចក្ខុវិស័យរបស់ខ្លួនឱ្យបានទូលាយ ចេះមើលឱ្យបានវែងឆ្ងាយ ទើបការអភិវឌ្ឍន៍នាថ្ងៃអនាគតមានភាពជោគជ័យ។

ការផ្សាយពាណិជ្ជកម្ម

Image_2021 12 06_181216

២. ពេលដែលជួបរឿងមិនសមបំណង ចេះរៀនទៅបង្វិលចិត្ត បង្វែរអារម្មណ៍

ការផ្សាយពាណិជ្ជកម្ម

ជឿជាក់អ្នកទាំងអស់គ្នាសុទ្ធតែអាចជួបរឿងបែបនេះ ជួនកាលពេលដាក់ខ្លួនគេងលើគ្រែហើយ គ្រាន់តែប្រែខ្លួនបន្តិច ស្រាប់តែនឹកឃើញដល់រឿងដែលខ្លួនបានជួប ដូច្នេះក៏គេងមិនលក់។ នៅក្នុងកន្លែងការងារ ជារៀងរាល់ថ្ងៃតែងប្រឈមមុខនឹងសម្ពាធ ច្បាស់ណាស់វានឹងអាចបណ្តាលឱ្យកើតមាននូវកង្វល់ និងការគិតច្រើន នេះបញ្ជាក់ថា ក្នុងចិត្តរបស់អ្នកអាចរងឥទ្ធិពលពីការងារហើយ។

ពេលដែលការងារលេចឡើងនូវកំហុស មានបុគ្គលិកខ្លះគិតថា “ការប្រឹងប្រែងខ្ញុំពីមុនរលាយអស់ហើយ” តែក៏មានបុគ្គលិកខ្លះវិញគិតថា “សំណាងហើយដែលចេះឃើញកំហុសទាន់ បើចាំដល់ធ្វើចប់ហើយទើបមើលឃើញកំហុសនោះ ប្រាកដជាខាតបង់ធំជាមិនខាន” ការគិតមិនដូចគ្នាលទ្ធផលក៏មិនដូចគ្នាដែរ។

ការផ្សាយពាណិជ្ជកម្ម

រាល់ពេលដែលយើងជួបនឹងបញ្ហា យើងរៀនចេះទៅបង្វិលចិត្ត បង្វែរអារម្មណ៍របស់ខ្លួនឱ្យបានល្អ ទោះជាជួបបញ្ហាធំប៉ុនណា ក៏មិនអាចរងឥទ្ធិពលធំពេកដែរ ដូច្នេះបុគ្គលិកវ័យក្មេងពេលដែលជួបរឿងមិនសប្បាយចិត្ត សូមរៀនចេះទៅផ្លាស់ប្តូរ និងបង្វិលចិត្តគំនិត គិតទៅរកផ្លូវវិជ្ជមានឱ្យបានច្រើន។

Image_2021 12 06_181421

៣. មនុស្សឆ្លាត ពេលដែលជួបបញ្ហា និងរឿងខកចិត្ត ពួកគេចេះទៅបង្កើនសមត្ថភាពរបស់ខ្លួន

ភាពលំបាកនៅក្នុងការងារមួយចំនួន មិនមែនសុទ្ធតែអាចដោះស្រាយបានភ្លាមៗនោះទេ នេះមិនមែនមកពីបញ្ហាសមត្ថភាពឡើយ ប៉ុន្តែបញ្ហាដែលពិបាកដោះស្រាយទាំងនេះឱ្យតែមិនផ្តល់ការខាតបង់ដល់ក្រុមហ៊ុន ជួនកាលពេលវេលាយូរបន្តិចទៅ គឺនឹងអាចដោះស្រាយបានជាមិនខាន ។

តែមានក្រុមហ៊ុនខ្លះចេះតែរអ៊ូថា រកមិនបានធនធានមនុស្ស រកមិនបានបុគ្គលិកឆ្នើម តែមានក្រុមហ៊ុនខ្លះវិញបែរជាពូកែបណ្តុះបណ្តាលធនធានមនុស្ស និងបុគ្គលិកឆ្នើមទៅវិញ ព្រោះក្រុមហ៊ុនរបស់ពួកគេពេលដែលរកបុគ្គលិក គឺចូលចិត្តរើសបុគ្គលិកណាដែលទើបតែបញ្ចប់ការសិក្សា។ ដូចជាក្រុមហ៊ុន Apple, Alibaba ក្រុមហ៊ុនទាំងនេះ ពួកគេក៏ខ្វះបុគ្គលិកឆ្នើមដែរ តែនៅក្នុងអង្គភាពពួកគេ បែរជាអាចបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងច្រើនទៅវិញ។

ពួកយើងដែលនៅក្នុងកន្លែងការងារ ក៏ត្រូវបែបនេះដែរ បើខ្លួននៅខណៈពេលនោះគ្មានសមត្ថភាពដោះស្រាយបញ្ហាអ្វីបានទេ ដូច្នេះត្រូវប្រើពេលវេលាមករៀនសូត្របង្កើនសមត្ថភាពរបស់ខ្លួន។

Image_2021 12 06_181233

៤. កុំចេះតែរអ៊ូរទាំ ត្រូវយកការដោះស្រាយបញ្ហាជាគោលដៅចម្បង

នៅពេលជួបនឹងបញ្ហាក្នុងការងារ មនុស្សភាគច្រើន គឺចូលចិត្តរអ៊ូរទាំ មិនសូវមានចិត្តអត់ធ្មត់ទៅដោះស្រាយបញ្ហាឡើយ។ ឧទាហរណ៍! ពេលដែលចំណាយពេលវេលាបញ្ចប់ការងារអស់មួយព្រឹកហើយ គ្រាន់តែឃើញបញ្ហាតិចតួច ហើយក៏គ្មានចិត្តចង់ទៅធ្វើការងារនោះម្តងទៀតឡើយ ថែមទាំងធុញទ្រាន់រអ៊ូរទាំទៀតផង។

អ្នកត្រូវដឹងថា គ្រាន់តែរអ៊ូរទាំមួយមុខ មិនមែនជាដំណោះស្រាយអ្វីបាននោះទេ ហើយថ្នាក់លើគេក៏មិនសរសើរបុគ្គលិកបែបនេះដែរ ទោះយើងគ្រាន់តែជាបុគ្គលិកម្នាក់មែន តែការធ្វើការងារឱ្យបានត្រឹមត្រូវ និងហ្មតចត់ គឺជាកាតព្វកិច្ចរបស់យើង ហើយចំពោះការដោះស្រាយបញ្ហាវិញ ចាំបាច់ត្រូវទុកអារម្មណ៍ផ្ទាល់ខ្លួនដោយឡែក គិតលើគោលដៅនៃការដោះស្រាយបញ្ហាជាចម្បង បែបនេះទើបយើងអាចបណ្តុះបាននូវសមត្ថភាពប្រមូលផ្តុំស្មារតីដ៏ខ្លាំងមួយបាន ព្រោះពាក្យថាបញ្ហា មិនសម្ដៅទៅលើធំ ឬតូចឡើយ ហើយការដោះស្រាយបញ្ហាក៏ចាប់ផ្តើមពីបញ្ហាតូចឡើងទៅដែរ៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម