
Ream Angkor ពីលេងហ្គេមនៅក្នុងក្តីស្រមៃ និងចំណូលចិត្ត រហូតអាចបោះដៃជួយអ្នកនៅក្នុងវិស័យ E-Sport
អ្នកណាក៏អាចក្លាយជាបុគ្គលល្អឯកដែរ មិនថាមកពីវិស័យណាមួយនោះទេ ដោយបុគ្គលនោះគឺជាបុគ្គលល្អមួយរូបដែលមានគន្លឹះ ការបង្ហាញ និងចែករំលែកបទពិសោធន៍ល្អៗរបស់ខ្លួន ដែលអាចជម្រុញមនុស្សជំនាន់ក្រោយឱ្យក្លាយជាបុគ្គលល្អឯកដូចគ្នា។ ដោយ នៅក្នុងនោះដែរ លោក ឌីណា សីហ៍រាម ឬ Ream Angkor ត្រូវបានគេស្គាល់ថាជា Streamer ដែលមានរយៈពេលយូរជាងគេ ក្នុងវិស័យ E-Sport ដ៏ល្បី និងជោគជ័យជាខ្លាំង ជាពិសេសនោះលោកក៏ជាបុគ្គលដែលមានចរិតស្ងប់ស្ងាត់ ចាស់ទុំ ចូលចិត្តជួយចែករំលែក និងមានការងារសប្បុរសធម៌ក្នុងសង្គមជាច្រើនទៀតផង។ ផ្តើមពីបុគ្គលដែលមានការសិក្សាខ្ពស់ និងមានការងារជាច្រើននៅក្នុងក្រុមហ៊ុនធំៗ តែលោកមិនដែលបោះបង់ចោលចំណង់ចំណូលចិត្តក្នុងការ Stream ហ្គេមដែលលោកចាត់ទុកថាជាកីឡាកម្សាន្តដែលលោកស្រលាញ់ចូលចិត្តឡើយ ដោយលោកនៅតែធ្វើការប្រចាំថ្ងៃ ហើយក៏តែងតែលេងហ្គេមដែលលោកចូលចិត្តនៅពេលយប់…




















