
កុំមើលតែសម្បកក្រៅ ក្នុងហាងវិញមានកញ្ចុះទទួលទានអាហារថៃឦសាន អមបរិយាកាសធម្មជាតិត្រជាក់ស្រស់ស្រាយទៀត
ឱ្យតែដល់ថ្ងៃសម្រាកម្តងៗ មនុស្សគ្រប់គ្នាតែងតែចង់បានកន្លែងសម្រាកលំហែអារម្មណ៍ និងស្រស់ស្រូបម្ហូបអាហារឆ្ងាញ់ៗ អមនឹងបរិយកាសបែបធម្មជាតិ តែប្រសិនជាអ្នកចង់ទទួលបានរសជាតិអាហារប្លែកបែប ម្ហូបថៃឦសានឆ្ងាញ់នោះ « ក្នុងស្រុក » សូមណែនាំហាងដ៏ពិសេសមួយនោះ គឺ « តាំក្រះធើយ សាខាបឹងស្នោរ » ។ តាំក្រះធើយ គឺជាហាងអាហារ ដែលមានលក់ម្ហូបអាហារជាច្រើនមុខជាពិសេស គឺ បុកល្ហុងបែបថៃឦសានមានច្រើនមុខច្រើនបែប រសជាតិឆ្ងាញ់ប្លែក និងទទួលបានការគាំទ្រជាច្រើនឆ្នាំមកហើយ ហើយថែមទាំងបានបន្ថែមសាខាថ្មី ដោយផ្តោតទៅលើការរៀបចំហាងបែបធម្មជាតិខៀវស្រងាត់ បរិយាកាសស្រស់ស្រាយនៅមិនឆ្ងាយពីទីក្រុងប៉ុន្មាននោះទេ ដោយសាខានេះមានឈ្មោះថា « តាំក្រះធើយ បឹងស្នោរ » ។…




















