ច្បាស់ៗ ! បកស្រាយជំនឿដែលហាមមិនឱ្យយកកូនស្រី ឬយកប្រពន្ធឆ្នាំខាល ល្បីថាកាច់ប្តីខ្លាំង

Cover Tiger
ការផ្សាយពាណិជ្ជកម្ម

ចាស់ៗជំនាន់មុន និងមានការល្បីពីមាត់មួយទៅមាត់មួយ តែងតែនិយាយថា កុំយកកូនស្រីឆ្នាំខាលឱ្យសោះ ពិសេសប្រុសៗកុំយកប្រពន្ធឆ្នាំខាលអី ព្រោះស្រីដែលកើតឆ្នាំខាល ឬខ្លានេះ គេនិយាយតៗគ្នាថា ជាមនុុស្សស្រីស៊ីប្តី។

រហូតមានអ្នកខ្លះបែរជានិយាយធ្ងន់ធ្ងររហូតថា កុំយកកូនក្នុងឆ្នាំខាល ជាពិសេសបើជាកូនស្រី បើជ្រុលជាមានហើយ ល្មមៗអាចយកចេញបាន យកចេញទៅកុំទុក ។ ហើយសម្រាប់អ្នកដែលយកប្រពន្ធឆ្នាំខាល នឹងរកស៊ីដាក់ មិនទៅមុខ ខាតធ្ងន់ ជួនកាលស៊ីកូនស៊ីប្តី រហូតស្លាប់ក៏មាន។

ការផ្សាយពាណិជ្ជកម្ម
Siberian Tiger (Panthera Tigris Altaica), Also Known As The Amur Tiger.
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជំនឿបែបនេះការពិតមិនគួរជឿ ឬមានបន្តទៀតនោះឡើយ ព្រោះគ្មានអ្វីជាសម្អាងនោះទេ ហើយការមានជំនឿបែបនេះ ហើយធ្វើតាមមិនខុសអីពីការសម្លាប់ និងប្រមាថជីវិតអ្នកដទៃនោះទេ។  ហើយក៏អាចនាំឱ្យស្រីៗដែលកើតឆ្នាំខាលហើយ អាចនឹងអន់ចិត្តខ្លួនឯងក៏មាន។

យ៉ាងណាមិញ ក្រៅពីកុំមានជំនឿហួសហេតុ ការពិតមនុស្សស្រីដែលកើតឆ្នាំខាល មានអត្តចរិតល្អច្រើនទៅវិញទេប្រសិនជាបានជាប្រពន្ធ ដូចជា៖ 

ការផ្សាយពាណិជ្ជកម្ម

១.  ចរឹកល្អ ស្មោះត្រង់ ស្មោះមួយដឹងមួយ នាងជាមនុស្សមិនចូលចិត្តភាពរ៉ូមែនទិច ផ្អែមតែមាត់នោះទេ តែបើពេលប្ដីមានបញ្ហាអ្វីកើតឡើង ប្រពន្ធឆ្នាំខ្លានេះហើយជួយដោះស្រាយបានគ្រប់កិច្ចការ។ ហើយមនុស្សស្រីឆ្នាំនេះ នាំលាភ នាំមុខមាត់ដល់ប្ដី ទាំងពេលខ្លះមុខមាត់ទាំងនោះ គឺកើតចេញពីកំលាំងរបស់នាងជាប្រពន្ធសោះ ។

២. នាងជាវឹងមាំខ្លាំងជាងប្រុសទៀត ហើយពេលការហើយ បើមិនចង់ឈ្លោះគ្នាទេ កុំបង្ខំនាងឱ្យឈប់ធ្វើការមកនៅតែផ្ទះ ចាំមើលតែកូនអី អ្នកត្រូវចាំថា មនុស្សស្រីឆ្នាំខាល បើអ្នកឱ្យគេចូលក្នុងសង្គមរកស៊ីវិញ អ្នកជាប្ដីចាំតែរាប់លុយរាល់យប់ ព្រោះមនុស្សស្រីឆ្នាំខាលនេះ ចង់ឲ្យគ្រួសារគេទាំងមូលឆាប់មាន ឆាប់បាន រស់នៅល្អប្រសើរ។ គាត់ប្រឹងណាស់ ! គាត់ខំខ្លាំងណាស់ ! ខ្វះអីមនុស្សស្រីឆ្នាំខាល យោងប្ដីឱ្យក្លាយជាអ្នកមាននោះ ខ្វះអីមនុស្សឆ្នាំខាលជួយម៉ែឪឱ្យរស់នៅស្រួល។

ការផ្សាយពាណិជ្ជកម្ម
D37eff556c2c13fc4b2959981ac59635
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ឆាប់ខឹងបន្តិច ៖ ប្រពន្ធជាឆ្នាំខាល គឺអាច​សំដីធ្ងន់ៗបន្តិច តែកុំនិយាយពីចិត្តរបស់គាត់វិញ គឺល្អលើសឆ្នាំផ្សេងៗឆ្ងាយណាស់ អាក្រក់តែមាត់ តែចិត្តវិញធានាល្អលើសគេ ។

ចំពោះពាក្យដែលគេថាស៊ីប្តី នោះមិនមែនតែឆ្នាំខាលទេដែលស៊ីប្ដីនោះ ឆ្នាំដទៃក៏ដូចគ្នា បើពីរនាក់ប្ដីប្រពន្ធមានធាតុពិឃាតឆុងគ្នាខ្លាំង ឬឈាងដល់ឆុងបាត់ម្ខាង ពិសេសគឺមានអត្តចរិតមិនត្រូវគ្នា គឺអាចជួបរឿងអកុសលជាមិនខាន មិនមែនស៊ីតែប្ដីទេ ស៊ីទាំងប្រពន្ធ ស៊ីទាំងកូន ទៀតក៏មានដែរ បើឆុងឆ្នាំ ហើយមិនរកវិធីកែភាពឆុងនោះចេញឲ្យបានទាន់ទេ ។

ការផ្សាយពាណិជ្ជកម្ម
Fc5a36d2556d41b7a071565fc24b007e
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះកុំជឿទៀតអី ដែលគេនាំគ្នាថាស្រីៗឆ្នាំខាលស៊ីប្ដីនោះ ព្រោះអ្នកដែលថាស្រីៗឆ្នាំខាលមិនល្អ ភាគច្រើនគាត់មិនមែនជាអ្នកកើតឆ្នាំខាលនោះទេ ហើយអ្នកដែលមានចរិតមិនល្អទាំងអស់ក៏មិនមែនកើតឆ្នាំខាលដែរ។ ហើយអ្នកដែលមានគម្រោងយកកូនឆ្នាំខាលនោះ ការពិតមិនបាច់មើលហុងស៊ុយ ឬទាយមើលឆុងមិនឆុងក៏បានដែរ ព្រោះធម្មតាតែក្មេងមាននិស្ស័យកើតជាកូនរបស់យើងហើយ ឆ្នាំណាក៏ល្អដែរ កូនមិនចេះឆុងនឹងឪពុកម្តាយនោះទេ៕

ប្រភពដកស្រង់៖ ហុងស៊ុយ

ការផ្សាយពាណិជ្ជកម្ម
60cdfa363093db001970217b
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម