មកស្តាប់ដំបូន្មានទេវត្តា ដើម្បីព្យាបាលផ្លូវចិត្ត និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង

Cover New១១១
ការផ្សាយពាណិជ្ជកម្ម

មនុស្សគ្រប់រូបតែងតែចង់ឱ្យជីវិតខ្លួនឯងកាន់មានភាពល្អប្រសើរជាងមុនតាមរយៈការកែប្រែខ្លួនឯងឱ្យល្អជាងមុន ហើយជីវិតកាន់តែប្រសើរនៅថ្ងៃអនាគតដែរ។ តែអ្នកប្រហែលជាមិនដឹងថាខ្លួនឯងកំពុងតែខ្វះខាតអ្វី ឬកែប្រែយ៉ាងណានោះទេ។

ដូច្នេះមកលេងហ្គេមទាយចិត្តសាស្រ្តមួយនេះ ដោយជ្រើសរូប ១ ដែលអ្នកពេញចិត្ត និងទាក់ភ្នែកជាមុនសិន។

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយជ្រើសរូប ១ រួច ចូរអានចំលើយខាងក្រោមនេះ ៖

១. ធ្វើតាមសភាវគតិខ្លួន

ការផ្សាយពាណិជ្ជកម្ម

មនុស្សយើងកំពុងតែរស់នៅក្នុងសង្គមមួយ ដែលពេលខ្លះអ្វីដែលមើលឃើញនឹងភ្នែកអាចមិនមែនជារឿងពិតដែលគួរទុកចិត្តឡើយ តែយ៉ាងណាមិញ សម្រាប់អ្នក អ្នកជាមនុស្សដែលអាចស្មានដឹងរឿងជាច្រើនលើសពីអ្វីដែលប្រើភ្នែកមើល។ ដូច្នេះជឿជាក់លើសភាវគតិ និងការគិតរបស់អ្នកចុះ កុំជឿលើខួរក្បាលរបស់អ្នកពេកដែលអាចនាំឱ្យអ្នកជួបនឹងបោកប្រាស់ និងបោកបញ្ឆោត តែជឿលើការគីត និងសភាវគតិរបស់អ្នកចុះ វានឹងទាញអ្នកឱ្យដើរលើផ្លូវត្រឹមត្រូវវិញ។

 

ការផ្សាយពាណិជ្ជកម្ម

២. ស្រលាញ់ខ្លួនឯង

អ្នកត្រូវតែស្រលាញ់ខ្លួនឯងឱ្យបានច្រើនៗ តែវាមិនមែនឱ្យអ្នកក្លាយជាមនុស្សអាត្មានិយមលែងគិតពីមនុស្សនៅជុំវិញខ្លួនឡើយ។ នោះគឺការស្រលាញ់ខ្លួនឯង ទទួលយកទាំងចំណុចល្អ និងចំណុចអាក្រក់របស់ខ្លួនឯង ដើម្បីស្វែងរកចំណុចខ្លាំងខ្លួនឯង។ ការស្រលាញ់ខ្លួនឯង និងមានទំនុកចិត្តលើខ្លួនឯងគឺជារឿងចម្បង ដែលអាចនាំឱ្យអ្នកបានសម្រេចគោលដៅ និងភាពជោគជ័យបាន។

ការផ្សាយពាណិជ្ជកម្ម

៣. ធ្វើរឿងដែលធ្វើឱ្យអ្នកខ្លួនឯងសប្បាយចិត្ត

ជីវិតមនុស្សយើងខ្លីណាស់ ដែលអ្នកមិនគួរចំណាយពេលវេលាឥតប្រយោជន៍ធ្វើរឿងដែលអ្នកមិនសប្បាយចិត្តឡើយ។ ដូច្នេះយកចិត្តបេះដូង រីករាយនូវអ្វីដែលអ្នកកំពុងតែមាន ហើយរីករាយនឹងវា មិនមែនខ្ជះខ្ជាយរបស់មានតម្លៃដែលអ្នកកំពុងតែមាននោះទេ ចូរប្រើវាដើម្បីធ្វើឱ្យអ្នកសប្បាយរីករាយនៅពេលនេះ។

ការផ្សាយពាណិជ្ជកម្ម

៤. កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ

កុំយល់ថាអ្នកផ្សេងល្អជាងអ្នកពូកែជាងអ្នក រហូតមានចិត្តច្រណែន ហើយបន្ទោស និងបង្អាប់ខ្លួនឯង ពោលគឺកុំយកខ្លួនឯងមកប្រៀបធៀបនឹងអ្នកដទៃ។ ត្រូវយល់ថាមនុស្សម្នាក់ៗមានចំណុចល្អៗ ពូកែ និងមានសមត្ថភាពរៀងៗខ្លួន ដូច្នេះជ្រើសរើសធ្វើរឿងដែលអ្នកចង់ធ្វើ ហើយយល់ថាល្អសម្រាប់អ្នក។ បន្ថែមពីនេះ កុំយកសម្តីអ្នកដទៃមកគិតខ្លាំងពេក ព្រោះគ្មានអ្នកណាស្គាល់អ្នកច្បាស់ជាងខ្លួនអ្នកឡើយ ត្រឹមធ្វើរឿងល្អសម្រាប់ខ្លួនឯងបានហើយ។

ការផ្សាយពាណិជ្ជកម្ម

៥. ស្វែងរកសន្តិភាពផ្លូវចិត្ត

អ្នកអាចនាំសន្តិភាពទៅកាន់សង្គម និងពិភពលោកទាំងមូល ដោយផ្តើមពីសន្តិភាពផ្លូវចិត្តរបស់អ្នកមុន។ បញ្ហា និងទំនាស់ នៅខាងក្រៅ សុទ្ធតែចេញពីបញ្ហាផ្លូវចិត្ត ដូច្នេះរៀនរក្សាចិត្តឱ្យស្ងប់ មានសន្តិភាពតាមរយៈការធ្វើសម្មាធិ ការលេងកីឡា និងហាត់ប្រាណអ្វីៗនឹងប្រសើរឡើងវិញ។ ការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យចិត្តអ្នកប្រសើរឡើងវិញទេ តែធ្វើឱ្យអ្នកមានអារម្មណណ៍រីករាយឡើងវិញ ថែមទាំងធ្វើឱ្យការងារផ្សេងៗជោគជ័យជាងមុន៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម