ភ្លឺភ្នែក ក្រោយដឹងពីមូលហេតុថាខ្លួនឯងម៉េចចេះតែមិនមានស្នេហាពិត ឬមានស្នេហាយូរអង្វែងដូចគេដូចឯង

Cover Pic
ការផ្សាយពាណិជ្ជកម្ម

ជឿអត់ មនុស្សខ្លះចង់មានស្នេហាពិតដូចគេដូចឯងណាស់ តែបែរជាមិនធ្លាប់ជួបស្នេហាពិតម្តងណាទេ ហើយបើមានស្នេហាហើយ ចេះតែនៅមិនយូរដូចគេទេចេះតែបែកគ្នា ដែលទាំងនេះអាចមិនមែនជាកំហុសរបស់ដៃគូរបស់អ្នក តែជាកំហុសរបស់អ្នកផ្ទាល់។

ប្រសិនជាអ្នកចង់ដឹងថា តើនៅក្នុងសេចក្តីស្នេហា អ្នកមានកំហុសអ្វីដែលត្រូវកែប្រែ ចូរក្រឡេកមើលរូបខាងក្រោម ហើយជ្រើសថារូបណាដែលទាក់ភ្នែកធ្វើឱ្យអ្នកឃើញមុនគេ ដែលមានបុរសពុកចង្ការ បក្ស២ក្បាល និងភ្នំ។

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2021 08 22 At 1.19.35 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់ពីជ្រើសរួច ចូរអានចំលើយខាងក្រោមនេះ អ្នកនឹងភ្លឺភ្នែកជាមិនខាន ៖

A. បុរសមានពុកមាត់

ការផ្សាយពាណិជ្ជកម្ម

រឿងធំបំផុតដែលរារាំងអ្នកមិនឱ្យមានស្នេហាពិត និងគ្មានស្នេហាយូរអង្វែងដូចគេនោះគឺ មកពីស្លាកស្នាមឈឺចាប់ពីអតីតកាល។ អាចថាប្រហែលជាអ្នកមិនអាចបំភ្លេចអ្នកចាស់ មិនអាចបំភ្លេចរឿងឈឺចាប់ពីមុន និងចេះតែមានអារម្មណ៍ខ្លាចរអារជួបរឿងមិនសមបំណងដូចមុន។ អ្នកអាចយករឿងអតីត មកសិក្សា និងយកជាបទពិសោធន៍ មិនមែនឱ្យចងចាំទុកមិនលែងទេ ដូច្នេះអ្នកត្រូវរៀនដោះលែងខ្លួនឯងពីរឿងអតីត ព្យាបាលរបួសខ្លួនឯង ហើយបើកចិត្តខ្លួនឯងសារជាថ្មី ទីបំផុតស្នេហាពិតនឹងរត់មករកអ្នកជាមិនខាន។

B. បក្សី ២ក្បាល

ការផ្សាយពាណិជ្ជកម្ម

រឿងធំដែលធ្វើឱ្យអ្នកមិនអាចមានស្នេហាដូចគេ ឬគ្មានស្នេហាយូរអង្វែង គឺមកពីអ្នកជាមនុស្សដែលមានសង្ឃឹម និងមានរំពឹងខ្ពស់ខ្លាំងពេកនៅក្នុងជីវិតគូ ដូច្នេះនៅពេលដែលជួបមនុស្សដែលមិនដូចចិត្ត ធ្វើឱ្យអ្នកមានគំនិតមួយថាខកបំណងជាខ្លាំង។ ត្រូវចាំថាលើលោកនេះគ្មាននរណាម្នាក់ដែលមានភាពល្អឥតខ្ចោះនោះទេ រៀនទទួលយកការពិតខ្លះ រៀនដាក់ចុះខ្លះ ព្រោះការរំពឹងទុកពេក ធ្វើឱ្យអ្នកបាត់បង់មនុស្សល្អៗនៅក្នុងជីវិត ហើយមិនចេះបែកចែកភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងខ្លួនមនុស្សជាទីស្រលាញ់របស់អ្នកឡើយ។

C. ភ្នំ

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកអាចមើលឃើញភ្នំបាន ដែលជារូបមិនសូវមានអ្នកអង្កេតដឹងនោះ វាមិនខុសពីអារម្មណ៍របស់អ្នកនោះទេ វាជាអារម្មណ៍ដែលនៅឆ្ងាយ ឆ្ងាយពីស្នេហា។ ព្រោះអ្នកជាមនុស្សដែលពូកែខ្លាចមុខខ្លាចក្រោយ គិតច្រើន និងកំសាកនៅក្នុងរឿងស្នេហា គឺជាហេតុផលដែលធ្វើឱ្យអ្នកមិនអាចមានស្នេហាបាន ហើយទោះបីជាមានស្នេហាក៏នៅមិនបានយូរដូចគេដែរ ព្រោះតែអ្នកជាមនុស្សគិតច្រើន និងលាក់អារម្មណ៍ពិតផងដែរ។

ដូច្នេះប្រសិនជាអ្នកស្រលាញ់អ្នកណា ចង់ស្និទ្ធស្នាលអ្នកណា ធ្វើវាទៅ ក្លាហានហ៊ានចូលទៅជិតគេចុះ ព្រោះការបង្ហាញភាពក្លាហាន លែងខ្លាចរអារដូចមុនអាចនាំឱ្យអ្នកជួបស្នេហាពិតវិញជាមិនខាន ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម