Mythical Bird

Thumbnail KS
សង្គម

សម្លេងស្គរទឹកដែលផលិតថ្មីដោយតន្ត្រីករ វណ្ណថាន ពិតជាពិរោះខ្លាំងណាស់(មានវីឌីអូ)

នាពេលថ្មីៗកន្លងទៅនេះតន្ត្រីករមួយរូបនៅក្នុងផលិតកម្មបារមី លោក វណ្ណថាន បានបង្ហាញខ្លួនជាលើកដំបូងជាមួយនិងសិល្បៈករផ្សេងទៀតក្នុងកម្មវិធី ASEAN MUSIC SHOWCASE ដោយលោក វណ្ណថាន ជាអ្នកលេងផ្ទាល់នូវឧបករណ៍ភ្លេងខ្មែរ។ ក្នុងនោះផងដែរយើងក៏បានសង្កេតឃើញថាក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់លោក វណ្ណថាន ក្នុងSHOW មួយនេះគឺលោកបាននាំមកនូវឧបករណ៍ថ្មីម៉្យាងដែលផលិតថ្មីដោយលោកផ្ទាល់គឺ ឧបករណ៍ស្គរទឹក។ សម្លេងឧបករណ៍ស្គរទឹករបស់លោក វណ្ណថាន បានបន្លឺសម្លេងឡើងយ៉ាងពិរោះរងំ ស្តាប់ភ្លាមជ្រាបចូលដល់បេះដូងតែម្តង។ អាចថាជាមោទកភាពមួយដែរ ដែលកូនខ្មែរមួយរូបនេះមានគំនិតឆ្នៃប្រឌិតនិងផលិតថ្មីឡើងនូវឧបករណ៍ភ្លេង ព្រមទាំងយកមកលេងបានយ៉ាងល្អក្នុង ASEAN MUSIC SHOWCASE សម្រាប់បង្ហាញទៅពិភពលោក។ ជាចុងក្រោយយើងសង្ឃឹមយ៉ាងមុតមាំថាកូនខ្មែរគ្រប់រូបនឹងចូលចិត្តនិងជួយគាំទ្រនូវវិស័យសិល្បៈខ្មែរឲ្យកាន់តែរីកសុះសាយបន្ថែមទៀត។ កុំឲ្យខាតពេលយូរមកស្តាប់សម្លេងស្គរទឹករបស់លោក វណ្ណថាន ទាំងអស់គ្នា៖ អត្ថបទ៖ Mr…

១
ប្លែកៗ

តើអ្នកចូលចិត្តហូបនំលោកខែប្រភេទណា សាកជ្រើសរើសរូបនំដែលអ្នកចូលចិត្ត នឹងអាចដឹងពីរាសីដែលនឹងមកដល់?

តើអ្នកចូលចិត្តញុំានំសែនព្រះខែប្រភេទមួយណាជាងគេ? ចំណង់ចំណូលចិត្តរបស់អ្នក នឹងអាចបង្ហាញពីរាសី និងលាភសំណាងរបស់អ្នកក្នុងពេលខាងមុខនេះច្បាស់ៗតែម្ដង។ 1. នំប្រភេទទី A អ្នកគឺជាមនុស្សដែលចូលចិត្តរាប់អានមិត្តភក្តិ អ្នកមិនធ្លាប់ស្រមៃថា បើខ្លួនអ្នកគ្មានមិត្តភក្តិនោះអាចនឹងទៅជាយ៉ាងណានោះទេ អ្នកស្ទើរតែមិនពេញចិត្តចំពោះមជ្ឈដ្ឋានសង្គមរបស់អ្នក។ ចំពោះអ្នកមិនស្គាល់គ្នាវិញ អ្នកគ្មានអារម្មណ៍រើសអើងនឹងរូបគេឡើយ អ្នកចង់រាប់អានមិត្តភក្តិថ្មីៗឱ្យបានច្រើន ស្គាល់គេឯងកាន់តែច្រើន។ នៅខែក្រោយនេះ អ្នកនឹងអាចរាប់អានបានមិត្តថ្មីៗជាច្រើនបន្ថែមទៀត ជីវិតរបស់អ្នកនឹងប្រែកាន់តែត្រចះត្រចង់។ អ្វីដែលសំខាន់នោះគឺ ស្របពេលនោះដែរអ្នកអាចពង្រីកសន្ទុះទំនាក់ទំនងក្នុងសង្គមរបស់អ្នកកាន់តែធំ និងជួបមនុស្សម្នាក់ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អចំពោះគេ ហើយម្នាក់នោះអាចជាគូព្រេងរបស់អ្នកផងដែរ។ 2. នំប្រភេទទី B អ្នកជាប្រភេទមនុស្សដែលមានគម្រោងចំពោះថ្ងៃអនាគតយ៉ាងច្បាស់លាស់ ប្រហែលដោយសារតែខួរក្បាលរបស់អ្នករស់រវើក ដូច្នេះភាពទាក់ទាញរបស់អ្នកមិនដូចគេនោះទេ។ មនុស្សដែលមានEQខ្ពស់ វិសាលភាពទំនាក់ទំនងរបស់គេគឺធំទូលាយណាស់ អ្នកក៏ដូច្នេះដែរ ឱ្យតែមានអ្នកនៅទីណា…

New Copy
សង្គម

មនុស្សប្រុសស្រលាញ់អ្នកកាន់តែខ្លាំង កាន់តែមិនហ៊ានឱ្យអ្នកដឹងរឿងទាំង៣នេះ

មានគេនិយាយថា ស្នេហាពិតគ្មានអាថ៌កំបាំងឡើយ មនុស្សដែលនិយាយពាក្យនេះ មិនត្រឹមតែមិនយល់ពីស្នេហាទេ ក៏មិនយល់ថាអ្វីជាអាថ៌កំបាំងដែរ។ ព្រោះតែមិនចង់ឱ្យអ្នកបារម្ភពីរូបគេ ដូច្នេះគេក៏សុខចិត្តជ្រើសរើសការលាក់បាំង សុខចិត្តឱ្យខ្លួនឯងខាំមាំសង្កត់ចិត្តឆ្លងកាត់ការលំបាកដោយស្ងាត់ៗតែម្នាក់ឯង។ ក្នុងទំនាក់ទំនងស្នេហា មនុស្សប្រុសកាន់តែស្រលាញ់អ្នក គេក៏កាន់តែមិនហ៊ានឱ្យអ្នកដឹងនូវរឿងរ៉ាវទាំងនេះ។ ១. រឿងលំបាកនៅក្នុងជីវិតរបស់គេ ពេលដែលគេប្រឈមមុខនឹងការលំបាក មិនដឹងដោះស្រាយយ៉ាងណា មនុស្សប្រុសដែលស្រលាញ់អ្នក គេនៅចំពោះមុខអ្នកនឹងខិតខំបិទបាំងការលំបាក និងភាពកង្វល់របស់គេ ហើយគេនឹងធ្វើជាធម្មតាដូចគ្មានរឿងអ្វីកើតឡើង។ ពេលដែលមនុស្សប្រុសជួបការលំបាក ប្រតិកម្មទីមួយ គឺមិនអាចឱ្យមនុស្សដែលខ្លួនស្រលាញ់បារម្ភពីរូបគេឡើយ ដូច្នេះគេសុខចិត្តជ្រើសរើសលាក់បាំង ឱ្យតែគេមានគំនិតលាក់បាំងចំពោះអ្នក នេះគឺចាត់ទុកថាជារឿងសម្ងាត់របស់គេហើយ។ មនុស្សប្រុសដែលគិតដល់អ្នកបែបនេះ មិនបាច់សួរច្រើនទេ គេប្រាកដជាស្រលាញ់អ្នកយ៉ាងខ្លាំងហើយ ដូច្នេះទើបគេខំប្រឹងធ្វើយ៉ាងណាឱ្យអ្នកសប្បាយចិត្ត ឱ្យភាពកង្វល់ទាំងឡាយចាកចេញឱ្យឆ្ងាយពីអ្នក។ ២. ក្នុងការរស់នៅរបស់គេទទួលរងទុក្ខ…

Cover Kdat1
សង្គម

ចូលរួមចំណែកដល់អនាគតទំពាំងស្នងប្ញស្សី ជាមួយនឹងកម្មវិធីសប្បុរសធម៌សមាគមន៍ក្មេងៗក្តាត នៅកំពត 

កម្មវិធីសប្បុរសធម៌សមាគមន៍ក្មេងៗក្តាត នៅកំពត ត្រូវបានធ្វើឡើងជាញឹកញាប់ជារៀងរាល់ឆ្នាំ ដើម្បីយកសំភារៈសប្បុរសធម៌ ដល់ក្មេងៗដែលនៅក្នុងសមាគមន៍ក្តាតឡាតង់ ដែលមានបង្រៀនភាសាខ្មែរ អង់គ្លេស របាំ និងការថែរក្សាបរិស្ថានជាដើម ដោយសមាគមន៍នេះមានទីតាំង ស្ថិតនៅភូមិក្តាត ស្រុកទឹកឈូ ដែលមានចំងាយ 23km ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ៣ ទៅកំពង់សោម។ នៅថ្មីនេះផងដែរ កម្មវិធីសប្បុរសធម៌សមាគមន៍ក្មេងៗក្តាត បានធ្វើឡើងជាថ្មីម្តងទៀត ដោយមានការផ្តួចផ្តើមតាមរយៈលោក  ឈន ភារម្យ ដោយលោកបានរៀបរាប់ថា ក្មេងៗនៅសមាគមន៍មានចំនួនប្រហែល ៦០នាក់ ដែលកំពុងតែត្រូវការជំនួយនៅក្នុងការសិក្សា និងវិជ្ជាជីវៈបន្ថែមទៀត។ ដោយពេលនេះកំពុងតែត្រូវការជំនួយ និងបរិច្ចាកបន្ថែមទៀត ហើយកម្មវិធីនាំយកសំភារៈទាំងនេះ អាចនឹងធ្វើឡើង…

5
ទស្សនៈ

ត្រូវប្រុងប្រយ័ត្ន! ចំពោះរបស់ទាំងនេះនៅក្នុងផ្ទះ មិនមែនលេងសើចឡើយ

បើនៅក្នុងផ្ទះមានរបស់ទាំង៣នេះ ត្រូវប្រញាប់បោះចោលទៅ អ្នកមានគេគ្រាន់តែមើលយល់ភ្លាម ចឹងតើបានជាពួកគេកាន់តែមានឡើងៗ។ និយាយចំពោះមនុស្សជាច្រើន បច្ចុប្បន្នកាលទិញលំនៅឋាន គឺជាគោលដៅដ៏ធំបំផុត មានផ្ទះទើបហៅថាគ្រួសារដ៏ពេញលេញ ប៉ុន្តែពេលដែលរៀបចំជួសជុល ត្រូវប្រុងប្រយ័ត្នអំពីភាពស្រស់ស្អាត និងការប្រើប្រាស់ហើយនោះ នៅត្រូវប្រុងប្រយ័ត្នអំពីហ៊ុងស៊ុយផងដែរ ហ៊ុងស៊ុយនេះ គឺមានទំនាក់ទនងនឹងជីវភាពរស់នៅរបស់យើងខ្លាំងណាស់ ហ៊ុងស៊ុយល្អអាចហៅទ្រព្យសំណាងឱ្យយើង បើផ្ទុយពីនេះវិញនឹងអាចផ្តល់ការឈឺចាប់ដល់ខ្លួនក៏ថាបានដែរ។ ១. វាំងនន វាំងនន គឺជាគ្រឿងសង្ហារឹមប្រភេទទន់ ដែលគ្រប់គ្រួសារសុទ្ធតែមាន វាក្រៅពីអាចប្រើប្រាស់សម្រាប់តុបតែងគេហដ្ឋានហើយនោះ នៅអាចការពារបិទបាំងក្នុងផ្ទះបានទៀតផង ក៏ការពារពីធូលីដី និងពន្លឺផងដែរ។ ប៉ុន្តែពេលដែលជ្រើសរើសវាំងនន ត្រូវប្រុងប្រយ័ត្នកុំរើសវាំងននណាដែលមានកម្រាស់ក្រាស់ឱ្យសោះ ព្រោះពេលដែលព្យួរយូរទៅងាយនឹងខាំជាប់ធូលី ហើយពិបាកក្នុងការបោកសម្អាតទៀតផង។ វាំងននយល់ល្អគួរតែប្រើរាងស្តើង ឬស្រាល បែបនេះពេលដែលព្យួរក្នុងផ្ទះមើលទៅក៏មានអារម្មណ៍ថាធូរស្រាលច្រើនដែរ…

Thumnail Size ១២
សង្គម

ជ្រើសរើសផ្កា ១ ទង អានរឿងអនាគតរបស់អ្នក ដែលទាក់ទងនឹងទ្រព្យសម្បត្តិ កិត្តិយស និងសុភមង្គល

កាលពីបុរាណ ផ្កាប្រភេទនេះទោះបីជារីកក្នុងរយៈពេលខ្លី តែត្រូវបានមហាជនស្រលាញ់ចូលចិត្តណាស់ ថែមទាំងត្រូវបានគេតំណាងឱ្យ ទ្រព្យសម្បត្តិ កិត្តិយស និងសុភមង្គល ដូច្នេះប្រសិនជាអ្នកចង់ដឹងពីវាសនារបស់អ្នកនាពេលខាងមុខដ៏ខ្លី  តោះមកសាកល្បងលេងហ្គេមទស្សន៍ទាយមួយនេះសិន។ ជ្រើសរើស ផ្កា ១ ដែលអ្នកពេញចិត្តដំបូងគេជាមុនសិន ។ បន្ទាប់ពីជ្រើសរើសរួច តោះមកអានពីវាសនា និងអនាគត ដែលទាក់ទងនឹងទ្រព្យសម្បត្តិ កិត្តិយស និងសុភមង្គល របស់អ្នកដូចខាងក្រោម ៖ # ផ្កាទី ១ -ត្រូវបំបាត់ភាពភ័យខ្លាចរបស់អ្នកចេញឱ្យអស់ នោះរឿងរីករាយ និងជោគជ័យនឹងចូលមកដល់ក្នុងជីវិតអ្នកនាពេលខាងមុខឆាប់ៗនេះ -ពេលវេលាដែលបញ្ឈប់នូវជំហានដែលហានិភ័យដោយសារតែភាពមានះខ្លួនឯង តែត្រូវត្រលប់មកស្តាប់យោបល់មនុស្សជុំវិញខ្លួន​ជាពិសេសគំនិតល្អៗរបស់មនុស្សដែលមានបទពិសោធន៍ -នៅក្នុងកាលៈទេសៈនេះអ្នកប្រហែលជាមានការគិត និងវិនិច្ឆ័យខុស…

Cover Bad Day
ទស្សនៈ

សង្កេតផង ការឱ្យប្រផ្នូលថាមានរឿងមិនល្អកើតឡើង ដោយសារតែសញ្ញាទាំងអស់នេះ

បច្ចុប្បន្ននេះបើទោះបីជាវិទ្យាសាស្រ្តជឿនលឿនយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ជំនឿគឺនៅតែកើតមានចំពោះមនុស្សមួយចំនួនដដែល។ យ៉ាងណាមិញ មានជំនឿខ្លះដែលកើតឡើងដោយការចៃដន្យ និង ត្រូវបានគេចាត់ទុកថាជាប្រផ្នូលមិនល្អ។ ហើយខាងក្រោមនេះ គឺសុទ្ធសឹងតែជាសញ្ញាដែលបញ្ចាក់ថានឹងមានប្រផ្នូលមិនល្អកើតឡើង! ១. បើកឆ័ត្រនៅខាងក្នុងផ្ទះ ជំនឿជាទូទៅដែលប្រកាន់យកថាការបើកឆ័ត្រនៅក្នុងផ្ទះអាចនឹងនាំមកនូវសំណាងអាក្រក់ ហើយវាអាចធ្វើអោយអ្នកជួបនឹងបញ្ហាធំ ឬ ក៏មានសមាជិកនៅក្នុងផ្ទះណាម្នាក់អាចនឹងស្លាប់ក៏ថាបាន។ ម្យ៉ាងទៀត មិនថាអ្នកដែលបានបើកឆ័ត្រ និង មនុស្សដែលរស់នៅក្នុងផ្ទះនោះទេគឺសុទ្ធតែអាចជួបរឿងមិនល្អដែលខិតជិតមកដល់។ ២. មានអ្នកបោះអំបិលលើស្មារបស់អ្នក ពីបុរាណកាលមកមានជំនឿថាប្រសិនបើមាននរណាម្នាក់បានបោះអំបិលលើខ្លួនរបស់អ្នក នោះមានន័យថាអាចនឹងមានវិញ្ញាណអាក្រក់កំពុងតាមឆាឆៅ ឬ មានគេបំណងមិនល្អមកលើអ្នក។ ហើយប្រសិនបើអ្នកជួបរឿងទាំងនេះ អ្នកគួរតែមានការប្រុងប្រយ័ត្ន និង មិនគួរទៅណា ឬ សម្ងំនៅម្នាក់ឯងនោះទេ ព្រោះអ្នកអាចជួបនឹងរឿងដែលបន្លាចធ្វើអោយអ្នកភ័យតក់ស្លុតបាន។ ៣.…

Cover New Copy
ទស្សនៈ

គុណប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើល របស់កម្ទេចមាស 24K លើការថែរក្សាសម្រស់

កម្ទេចមាស 24k គឺជាសារធាតុផ្សំម្យ៉ាងដែលជួយប្រឆាំងនូវភាពចាស់ជាងវ័យ និង ជួយអោយស្បែកតឹងណែនភ្លឺថ្លា ហើយវាក៏មានផ្ទុកនូវសារធាតុកំចាត់ជាតិពុលបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។ ដោយសារតែកម្ទេចមាស 24k មានអត្ថប្រយោជន៍ជាច្រើន ហេតុនេះហើយវាត្រូវបានគេយកទៅផលិតជាគ្រឿងសម្អាងសម្រាប់ថែរក្សាសម្រស់របស់មនុស្សទូទៅ និង បានក្លាយជាផលិតផលថ្មីមួយដែលកំពុងវាយលុកទីផ្សារជាខ្លាំង។ គួរបញ្ជាក់ផងដែរថា កម្ទេចមាស 24k គឺមានសមត្ថភាពបង្កើនបន្ថែមនូវសារធាតុខូឡាជេន និង ថែមទាំងជួយបំបែកសារធាតុអេឡាស្ទីនដើម្បីការពារស្បែកយារធ្លាក់ថែមទៀតផង។ មិនត្រឹមប៉ុណ្ណោះ វាក៏ជំនួយដល់ការលូតលាស់នៃស្រទាប់កោសិកា ដើម្បីបង្កើតនូវកោសិកាស្បែកថ្មីៗដែលមានសុខភាពល្អ និង ផ្តល់នូវប្រសិទ្ធិភាពបន្តឹងស្បែកថែមទៀតផង។ និយាយរួមទៅកម្ទេចមាស 24k គឺពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសម្រស់ស្ត្រីគ្រប់វ័យដូចជា ជួយបន្ថយល្បឿននៃការបាត់បង់កូឡាជែន, ធ្វើអោយស្បែកសភ្លឺថ្លា, រំញោចកោសិកាដើម្បីធ្វើឱ្យស្បែកតឹងណែន, ធ្វើអោយប្រសើរឡើងនូវចរន្តឈាម និង ជួយការពារភាពចាស់…

Cover Ka
ទស្សនៈ

សញ្ញាទាំង ១០ ដែលបង្ហាញថាអ្នកកំពុងតែនៅជាមួយមនុស្សប្រុសដែលសាកសមនឹងរៀបការជាមួយ

អាពាហ៍ពិពាហ៍ជារឿងដែលមនុស្សណាក៏មិនអាចគេចផុតដែរនៅក្នុងមួយជីវិត តែការជ្រើសរើសមនុស្សល្អម្នាក់ដើម្បីរួមដំណើរជីវិតក៏មិនមែនជារឿងងាយដែរ ដែលគេអាចនិយាយបានថារកសង្សារងាយរក តែរកដៃគូជីវិតដែលអាចរួមរស់អស់មួយជីវិតទើបពិបាក។ នៅក្នុងទំនាក់ទំនងស្នេហា មិនប្រាកដថាគូសង្សារទាំងអស់សុទ្ធតែអាចល្អសាកសមនឹងធ្វើជាដៃគូជីវិតពិតរបស់អ្នកនោះទេ ដូច្នេះប្រសិនជាចង់ដឹងថាបុរសដែលអ្នកកំពុងតែមានទំនាក់ទំនងស្នេហាអាចជាមនុស្សល្អដែលអ្នកអាចផ្ញើវាសនាលើឬក៏អត់ យើងក៏មានចំណុចដែឡអាចសង្កេតដឹងបានដែរ។ សញ្ញាទាំង ១០ ដែលបង្ហាញថាអ្នកកំពុងតែនៅជាមួយមនុស្សប្រុសដែលសាកសមនឹងរៀបការជាមួយ ៖ ១. គាត់មិនធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភ ឬភ័យព្រួយឡើយ គាត់ជាបុរសម្នាក់ដែលមិនចង់ធ្វើឱ្យអ្នកមានទុក្ខលំបាក មានរឿងភ័យព្រួយឡើយ គឺគេជាមនុស្សដែលចង់ឱ្យអ្នកមានសេចក្តីសុខខ្លាំងបំផុត ជាពិសេសគឺអាចកែខៃបញ្ហារបស់អ្នកបានល្អ។ បន្ថែមពីនេះ ការព្រួយបារម្ភ និងការលូងលោមពីគាត់ បានធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងកក់ក្តៅបំផុត។ ២. គាត់ទទួលការរិះគន់របស់អ្នក ត្បិតតែគាត់មិនមែនជាបុរសដែលល្អឥតខ្ចោះ តែគាត់តែងតែចង់ធ្វើរឿងល្អបំផុតសម្រាប់អ្នក ហើយគាត់តែងតែព្យាយាមកែតម្រូវខ្លួនឯងឱ្យកាន់តែជាងមុន ។ ហើយកាន់តែពិសេសនៅពេលដែលអ្នករិះគន់ និងណែនាំគាត់…

3
គ្រួសារ

មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេមិនអាចសួរនាំអ្នកនឹងរឿងទាំង៤យ៉ាងនេះទេ

បច្ចុប្បន្ននេះ មនុស្សស្រីជាច្រើនឱ្យតែដល់វ័យរៀបការ គឺមិនចង់រៀបការឡើយ ពីព្រោះនាងមិនទាន់បានជួបមនុស្សប្រុសដែលស្រលាញ់នាងពិតប្រាកដ។ ភាគច្រើនមនុស្សស្រីតែងតែសួរទៅមនុស្សជុំវិញខ្លួនថា “អ្នកស្រលាញ់ខ្ញុំទេ?” ព្រោះមនុស្សស្រីត្រូវការក្តីស្រលាញ់ខ្លាំងណាស់។ ផ្ទុយមកវិញ បើមនុស្សប្រុសម្នាក់ស្រលាញ់នាងដោយចិត្តស្មោះនោះ ពិតណាស់អ្នកមិនចាំបាច់សួរគេច្រើនពេកនោះទេ ព្រោះទង្វើរបស់គេនឹងបង្ហាញឱ្យអ្នកឃើញច្បាស់ៗ សំខាន់ជាងនេះទៅទៀតនោះ បើមនុស្សប្រុសម្នាក់ស្រលាញ់អ្នកដោយពិតប្រាកដ គឺគេមិនដែលសួរសំណួរទាំង៤នេះឡើយ តើគេធ្លាប់សួរអ្នកដែលឬទេ? ១. សួរនាំពីប្រាក់ខែ លុយដែលអ្នករកបាន ឬការចាយវាយរបស់អ្នក បើមនុស្សប្រុសម្នាក់ពិតជាស្រលាញ់អ្នកពិតមែននោះ គេមិនខ្វល់ថាអ្នករកបានប្រាក់ប៉ុន្មាននោះទេ ពីព្រោះគេស្រលាញ់អ្នក គេគ្រាន់តែចង់រកប្រាក់ខ្លះដើម្បីជួយឧបត្ថម្ភដល់អ្នកតែប៉ុណ្ណោះ គេក៏មិនខ្វល់ថាអ្នកចំណាយអស់ប្រាក់ប៉ុន្មានដែរ គេមិនចង់ឃើញអ្នកសន្សំត្បិតត្បៀតព្រោះតែរូបគេឡើយ។ ២. សួរនាំពីសកម្មភាពរបស់អ្នក ដេញដោល ដោយការមិនទុកចិត្ត ស្នេហាដែលពិតប្រាកដមួយ គេមិនទៅដេញដោលគ្រប់ពេលថាអ្នកបានទៅកន្លែងណាខ្លះនោះទេ ព្រោះគេមិនចូលចិត្តទៅជ្រៀតជ្រែតសេរីភាពរបស់អ្នកឡើយ…

Cover Wedding
គ្រួសារ

បុរសនឹងសម្តែងទង្វើទាំងនេះ ជាសញ្ញាបញ្ជាក់ថាគេនឹងសុំអ្នករៀបការឆាប់ៗនេះហើយ

ធម្មតាការប្រើជីវិតជាគូសង្សារមិនប្រាកដ ១០០% នោះទេថា អ្នកទាំងពី២អាចដើរទៅកាន់ជីវិតអាពាហ៍ពិពាហ៍កសាងគ្រួសារមួយរួមគ្នា។ គេស្រលាញ់អ្នក មើលថែអ្នក និងយកចិត្តទុកដាក់នឹងអ្នកនៅពេលនេះ មិនប្រាកដថាជាទង្វើរបស់បុរសម្នាក់ចង់យកនារីជាគូអនាគតដែរ អាចនឹងគេគ្រាន់តែមានទំនាក់ទំនងជាស្នេហាគូសង្សារ តែអនាគតគេអាចនឹងមានមនុស្សដែលគិតទុកក៏ថាបាន។ តែយ៉ាងណាមិញក៏មានគូសង្សាជាច្រើនគូដែលស្រលាញ់គ្នា រហូតបានរៀបការជាមួយគ្នាដែរ ដូច្នេះនារីៗបើចង់ដឹងថាបុរសជាសង្សារមានបំណងសាងអនាគត និងសុំអ្នករៀបការដែរឬក៏អត់ អាចសង្កេតមើលចំណុចខាងក្រោមនេះ ៖ ១. សុខៗគេឧស្សាហ៍មកលេងផ្ទះអ្នក ហើយតែងតែជួយកិច្ចការផ្ទះរបស់អ្នកញឹកញាប់ និងតែងយល់ថាសុទ្ធតែជាការងារចាំបាច់ដែលគេត្រូវធ្វើ និងខិតខំប្រឹងប្រែង។ ដោយគេចង់បង្ហាញថាគេមិនចង់ឱ្យអ្នកនឿយហត់ច្រើន ចង់ឱ្យអ្នកនៅស្រណុកសុខស្រួលផងដែរ។ ២. គេតែងតែណាត់អ្នកចេញទៅលេងក្រៅញឹកញាប់ និងឧស្សាហ៍ឆ្លៀតពេលមករកអ្នក ទោះបីជាមានរឿងបន្តិចបន្តួចក៏ដោយ។ ជាពិសេសគេតែងតែយកចិត្តទុកដាក់សកម្មភាព និងតារាងពេលវេលាការងារប្រចាំថ្ងៃរបស់អ្នកទៀតផង។ ៣. គេហាក់កាន់តែស្រលាញ់អ្នកខ្លាំងជាងមុន ព្យាយាមធ្វើឱ្យអ្នកសប្បាយចិត្ត…

Cover 10
គ្រួសារ

តួនាទី១០យ៉ាងរបស់ស្វាមី ដែលត្រូវតែធ្វើចំពោះភរិយាដើម្បីឱ្យជីវិតអាពាហ៍ពិពាហ៍ស្ថិតស្ថេរ

ជីវិតគូទម្រាំអាចកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គដល់វិថីអាពាហ៍ពិពាហ៍មិនមែនជារឿងងាយស្រួលឡើយ។ ដូច្នេះប្រសិនជាចង់រក្សាចំណងស្នេហាលើដំបូងអាពាហ៍ពិពាហ៍នេះឱ្យកាន់តែផ្អែមល្ហែម និងគង់វង្សស្ថិតស្ថេរ គឺអាស្រ័យទៅលើគូស្វាមីភរិយាទាំងសងខាងរួបរួមគ្នា។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងលើកឡើងពី តួនាទី១០យ៉ាងរបស់ស្វាមី ដែលត្រូវតែធ្វើចំពោះភរិយាដើម្បីឱ្យជីវិតអាពាហ៍ពិពាហ៍ស្ថិតស្ថេរ ដូចខាងក្រោម ៖ ១. បុរសជាស្វាមីទោះបីជាដឹងថាភរិយាមានគុណវិបត្តិយ៉ាងណាក៏ដោយ ក៏បុរសជាស្វាមីព្រមទទួលយក យល់ចិត្ត ជួយកែប្រែគ្នាបន្តិចម្តងៗ ជាពិសេសមិនមើលងាយ មិនរិះគន់គុណវិបត្តិនាង រហូតធ្វើឱ្យនាងមានអារម្មណ៍មិនល្អ អាប់មុខ ឬខ្មាសអៀនឡើយ។ ២. ពេលរៀបការរួចតួនាទីរបស់ស្វាមីគឺគិតពីគ្រួសារ និងភរិយាជាអទិភាពទី១ ដូច្នេះមិនថាបុរសជាប្តីលំបាកប៉ុនណា រវល់ប៉ុនណា គាត់អាចលះបង់ពេលវេលា លះបង់គ្រប់យ៉ាង និងខ្វល់ខ្វាយពីជីវិតអាពាហ៍ពិពាហ៍ជាចម្បង។ ហើយមិនថាមានរឿងកើតឡើងយ៉ាងណា ភរិយាជាមនុស្សដំបូងគេដែលបុរសជាប្តីត្រូវនឹកគិតជានិច្ច។ ៣. បុរសជាប្តីល្អ…

1
ទស្សនៈ

ពាក្យទាំង៣ឃ្លា មានតែមនុស្សដែលមានចិត្តពុតត្បុតទេ ដែលចូលចិត្តនិយាយបំផុត

ពាក្យចាស់ពោលថា “ស្គាល់មុខស្គាល់មាត់ តែមិនស្គាល់ចិត្ត” បានន័យថា ឃើញរូបរាងសម្បកក្រៅគេបែបនេះ មិនបញ្ជាក់ថាចិត្តគំនិតខាងក្នុងរបស់គេដូចគ្នាទៅនឹងរូបរាងគេឡើយ ចិត្តមនុស្សពិបាកប៉ាន់ស្មាន មនុស្សពោរពេញដោយការលាក់ពុត ដូច្នេះនៅក្នុងទំនាក់ទំនងរាប់អានជាមួយអ្នកដទៃ យើងត្រូវរៀនចេះបែងចែកពីភាពពិត និងក្លែងក្លាយ កុំបន្តឱ្យខ្លួនចេះតែធ្លាក់ក្នុងការបោកប្រាស់របស់អ្នកដទៃ ហើយមនុស្សដែលមានចិត្តពុតត្បុតចូលចិត្តនិយាយពាក្យទាំងនេះខ្លាំងណាស់ មុខផ្សេងក្រោយផ្សឹង។ ១. ជួបអ្នកណាក៏លើកសសើរ ចូលចិត្តនិយាយថា “អ្នកពូកែណាស់” មនុស្សម្នាក់ដែលស្មោះត្រង់គួរជាទីទុកចិត្តនោះ គេតែងតែលើកសរសើរតែអ្វីដែលជាភាពជាក់ស្តែងដែលបានកើតឡើងប៉ុណ្ណោះ តែបើមនុស្សពុតត្បុតម្នាក់វិញ គេតែងតែជួបអ្នកណាសសើរពីអ្នកនោះ ចូលចិត្តនិយាយនៅក្នុងចំណោមគេឯងថា “អ្នកពូកែណាស់” និយាយបញ្ជោអ្នកទាល់តែអ្នកទន់ឆ្អឹង។ តែចំពោះខ្លួនគេវិញ ទទួលស្គាល់អ្នកថាជាមនុស្សពូកែ ឬអត់ ឬសរសើរអ្នកចេញពីចិត្តពិត ឬអត់នោះ គ្មានអ្នកណាមើលដឹងពីចិត្តរបស់គេឡើយ។ មនុស្សបែបនេះ…

1
សង្គម

ច្បាស់លាស់ហើយ បើគេធ្វើរឿងទាំង៣នេះដើម្បីអ្នក មានន័យថា គេស្រឡាញ់អ្នកខ្លាំង

យើងតែងតែមិនអាចបែងចែកច្បាស់បានរវាងស្នេហាពិត និងក្លែងក្លាយ ចុះធ្វើដូចម្តេចទៅទើបអាចពិសោធន៍ចិត្តស្មោះរបស់គេបាន។ តែមានទង្វើតូចៗជាច្រើនដែលអាចបញ្ជាក់ពីក្តីស្រលាញ់នេះបាន កុំយល់ថាវាជាទង្វើតូចតាចឱ្យសោះ តាមពិតទង្វើទាំងនេះ គឺកើតឡើងចេញពីភាពសុខចិត្តសុខកាយទៅធ្វើដើម្បីអ្នក។ ១. គេសុខចិត្តសុខកាយ ទៅមើលថែអ្នកជាពិសេស មនុស្សដែលស្រលាញ់អ្នកពិត គឺគេនឹងការពារមើលថែអ្នកណាស់ យកអ្នកឱបជាប់ក្នុងដៃខ្លាចអ្នករបូតបាត់ អាចនិយាយបានថា បើអាចលេបអ្នកទុកបានក៏ព្រមដែរ។ រាល់ពេលដែលអ្នកមិនសប្បាយចិត្ត ឬមានកង្វល់ក្នុងចិត្តបន្តិចបន្តួច គេអាចមើលដឹងភ្លាម ម្យ៉ាងទៀត នឹងផ្តល់ការយកចិត្តទុកដាក់ និងការមើលថែដល់អ្នកទាន់ពេលទៀតផង។ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ មិនអាចនិយាយឱ្យផុតពីមាត់ឡើយ គេនឹងបង្ហាញនៅក្នុងសកម្មភាពជាក់ស្តែងឱ្យអ្នកឃើញតែម្ដង។ ២. គេនឹងសុខចិត្តសុខកាយ ផ្តល់ភាពស្កប់ស្កល់ដល់អ្នកជាពិសេស ដោយសារតែត្រូវការអ្នក ទើបមកស្រលាញ់អ្នក នេះគឺជាក្តីស្រលាញ់បែបកូនក្មេង។ តែដោយសារតែស្រលាញ់អ្នក ដូច្នេះត្រូវការអ្នក…

២
សង្គម

ច្បាស់ណាស់! បើមនុស្សស្រីនៅបញ្ចេញទង្វើបែបនេះ បន្ទាប់ពីបែកគ្នា វាក៏មានន័យថា នាងនៅមិនទាន់អស់ចិត្តឡើយ

នៅក្នុងទំនាក់ទំនងស្នេហា ការបែកគ្នា គឺជារឿងដែលមិនសប្បាយចិត្តឡើយ។ យ៉ាងណាក៏ដោយ ការបែកគ្នា ក៏មានន័យថា ជាការបញ្ជប់នូវស្នេហាមួយនេះ រវាងអ្នកទាំងពីរដើរដល់ផ្លូវបំបែកហើយ។ ប៉ុន្តែ នេះនៅត្រូវមើលពីភាពខុសគ្នារវាងមនុស្សផងដែរ ព្រោះថាមានអ្នកខ្លះយល់ថាការបែកគ្នា គឺជារឿងល្អជាងនៅជាមួយគ្នាមានតែការឈឺចាប់ ហើយក៏សង្ឃឹមថាបែកគ្នាដោយភាពរីករាយផងដែរ។ តាមពិតទៅ ការបែកគ្នា ទោះជាសប្បាយចិត្ត ឬកើតទុក្ខ ក៏នៅតែត្រូវអាស្រ័យលើថានៅមានក្តីស្រលាញ់ឬអត់ដែរ។ បើបន្ទាប់ពីបែកគ្នាហើយ មនុស្សស្រីនៅមានទង្វើទាំងពីរនេះ អាចបញ្ជាក់ថានាងនៅតែមានក្តីស្រលាញ់ចំពោះអ្នកដដែល។ ១. ដើរចេញមិនរួចពីស្រមោលអតីត នៅក្នុងទំនាក់ទំនងប្រុស និងស្រី បើមនុស្សពីរនាក់បែកគ្នាមួយរយៈពេលហើយនោះ ខាងស្រីនៅមិនទាន់ដើរចេញបានទៀត ឬក៏និយាយថា មិនអាចដកចិត្តចេញពីមនុស្សប្រុសម្នាក់នេះបាន នេះបញ្ជាក់ថា នារីម្នាក់នោះនៅមានចិត្តស្រលាញ់នៅឡើយ។ ដូច្នេះ…

Cover 2500 1
ដើរកម្សាន្ត

កាហ្វេមួយកែវតែ ២៥០០ ហើយបាយថ្ងៃធូរថ្លៃ ជាមួយកន្លែងអង្គុយបែប Chill យ៉ាងសាមញ្ញ ពិតជាប្លែកមែន

ហាងកាហ្វេ បែបផាប់តូចៗ តែមានការតុបតែងស្រស់ស្អាតបែបនិយមបរទេស Chill នៅស្រុកខ្មែរយើងមិនសូវជាមាននោះឡើយ ដោយភាគច្រើនសុទ្ធសឹងតែហាងធំ និងទំនើបជាដើម។ យ៉ាងណាមិញ ថ្មីៗនេះ « ក្នុងស្រុក​ » បានប្រទះនឹងហាងកាហ្វេតូចៗបែបលក្ខណៈគ្រួសារសាមញ្ញមួយ មើលទៅស្រស់ស្អាតសមរម្យ ហើយកន្លែងអង្គុយសាមញ្ញបែបរសនិយមប្លែក នោះគឺ « ខ្នូវកាហ្វេ » ។ ដោយហាងនេះមានលក់កាហ្វេដែលមានរសជាតិឆ្ងាញ់ធូរថ្លៃ ១កែវត្រឹមតែ ២៥០០រៀល ប៉ុណ្ណោះ។ កាន់តែពិសេសនោះក៏មានបាយថ្ងៃមួយពេលត្រឹមតែ ៨០០០រៀល រសជាតិបែបគ្រួសារ ជាមួយនឹងកន្លែងអង្គុយបរិយាកាសល្អ ងាយស្រួលអង្គុយលេង ឬអង្គុយធ្វើការ ។ ក្រៅពីមានការបើកលក់កាហ្វេ…

Cover Good
សង្គម

រឿងល្អមួយ នឹងកើតឡើងនៅក្នុងជីវិតអ្នកក្នុងពេលដ៏ខ្លី គ្រាន់តែជ្រើសយករូបមួយដែលអ្នកពេញចិត្ត

អានាគតយ៉ាងខ្លី យើងមើលមិនឃើញឡើយ តែប្រសិនជាអ្នកចង់ដឹងថា អ្នកនឹងជួបរឿងល្អៗណាខ្លះនៅពេលខាងមុខ អ្នកអាចសាកល្បងលេងហ្គេមមួយនេះបាន ដោយជ្រើសររើសរូបស្លាបមួយដែលអ្នកពេញចិត្តសិន។ បន្ទាប់ពីជ្រើសរើសរួច មកអានចម្លើយខាងក្រោមនេះទាំងអស់គ្នា ៖ ១. ស្លាបទី ១ អ្នកនឹងមានការផ្លាស់ប្តូរដ៏ធំបំផុតនៅក្នុងជីវិត។ ហើយនៅពេលនេះអ្នកប្រហែលជាបានត្រលប់ទៅជួបមនុស្សជិតស្និទ្ធ ឬមនុស្សពិសេសម្នាក់ដែលបានបែកគ្នា ឬមានរឿងយល់ច្រលំនឹងគ្នាអស់រយៈពេលជាយូរមកហើយ។ ដូច្នេះអ្នកត្រូវត្រៀមខ្លួនបើកចិត្ត អភ័យទោស និងត្រៀមខ្លួនក្លាយជាមនុស្សថ្មី នោះភាពជោគជ័យនឹងមកដល់ក្នុងជីវិតអ្នកឆាប់ៗនេះ។ ២. ស្លាបទី ២ នៅពេលនេះខាងមុខយ៉ាងខ្លី អ្នកនឹងទទួលបានភាពជោគជ័យជាខ្លាំងនៅក្នុងអាជីពការងាររបស់អ្នក និងទទួលបានជីវិតមួយកាន់តែល្អប្រសើរជាមុន។ ដូច្នេះនៅពេលនេះប្រសិនជាអ្នកកំពុងតែជួបនឹងការលំបាក ឬមានបញ្ហាអ្វីមួយ សូមកុំចុះចាញ់ ត្រូវតស៊ូ ព្រោះថារឿងល្អៗនឹងកើតឡើងឆាប់ៗនេះ។ ៣.…

1
សង្គម

ត្រៀមខ្លួនត្រៀមចិត្តទៅស្រីៗ បើមនុស្សប្រុសចេញសញ្ញាទាំងនេះមក វាមានន័យថា គេប្រែចិត្តពីអ្នកហើយ

ជាការពិតណាស់ នៅក្នុងលោកនេះមានរឿងមិនទៀងទាត់ជាច្រើន រីឯចិត្តមនុស្សក៏ដូច្នេះដែរ ក្តីស្រលាញ់ណាក៏ដោយមិនអាចបន្តរហូតបាននោះទេ។ នៅក្នុងរឿងស្នេហា បើមានសង្ឃឹម នោះប្រាកដជានៅមានក្តីស្រលាញ់ក្នុងនោះដែរ តែបើគ្មានក្តីសង្ឃឹមវិញ គឺនឹងហៅវាការឈឺចាប់។ ពេលដែលមនុស្សប្រុសម្នាក់លែងស្រលាញ់អ្នកហើយនោះ ទោះជាការខំប្រឹងលាក់បាំងយ៉ាងណាក៏មិនអាចលាក់ជិតបានដែរ នឹងស្តែងនូវទង្វើទាំងនេះចេញមក។ ១. កាន់តែបាត់បង់ភាពអត់ធ្មត់ចំពោះអ្នក នៅក្នុងរឿងស្នេហា អ្នកពិតជាចង់ដឹងណាស់ថា គេស្រលាញ់អ្នកឬអត់ ចំពោះរឿងនេះ អ្នកពិតជាអន្ទះសារចង់ដឹងខ្លាំងណាស់ តែពេលដែលដឹងហើយបែរជាមិនដូចជាអ្វីដែលអ្នកបានសង្ឃឹមសោះ។ ស្រលាញ់គ្នាកាន់តែយូរ កាន់តែបាត់បង់ភាពអត់ធ្មត់ចំពោះអ្នក នោះជាសញ្ញាស្តែងឱ្យឃើញច្បាស់ណាស់ ថាក្តីស្រលាញ់ដែលគេមានចំពោះអ្នកបានបាត់បង់ទៅបន្តិចម្តងៗហើយ។ មិត្តខ្ញុំម្នាក់បាននិយាយប្រាប់ខ្ញុំថា “ប្តីរបស់គាត់ ទោះជាមកពីធ្វើការនឿយហត់យ៉ាងណា ពេលដែលមកដល់ផ្ទះទោះជាខ្ញុំរវល់នឹងការងារមិនបានធ្វើម្ហូបទាន់ពេលក៏គាត់មិនបានស្រែកឡូឡា ឬខឹងម៉ួម៉ៅនឹងខ្ញុំឡើយ ទោះជាយើងនៅជាមួយគ្នាអស់១០ឆ្នាំក៏ពិតមែន ប៉ុន្តែគាត់មិនដែលស្រែកគំហកដាក់ខ្ញុំម្តងណាឡើយ។” សូមចាំថា…

ភាគច្រើនមនុស្សប្រុសវ័យកណ្ដាល គឺសុទ្ធតែមានចិត្តសាវា រាយមាយខ្លាំង ជាការពិតមែនទេ?
គ្រួសារ

ភាគច្រើនមនុស្សប្រុសវ័យកណ្ដាល គឺសុទ្ធតែមានចិត្តសាវា រាយមាយខ្លាំង ជាការពិតមែនទេ?

មនុស្សប្រុសឈានដល់វ័យកណ្តាល ហេតុអ្វីកាន់តែរាយមាយ? ការដែលចូលចិត្តភាពស្រស់ស្អាតគ្មានអ្វីខុសឡើយ គ្រាន់តែការចូលចិត្តនោះសមហេតុផលដែរឬទេ? នៅក្នុងសង្គមបច្ចុប្បន្នមានមនុស្សមួយប្រភេទបែបនេះ រួមរស់ជាមួយប្រពន្ធរបស់ខ្លួនអស់ពាក់កណ្តាលជីវិតហើយ ប៉ុន្តែពេលឈានដល់វ័យកណ្តាល បែរជាកើតមានចិត្តរាយមាយចង់បានថ្មីទៅវិញ ហើយក៏មានមនុស្សមួយចំនួនមានប្រតិកម្មមិនចូលចិត្តចំពោះទង្វើរបស់ពួកគេនេះដែរ ចុះកត្តាអ្វីបណ្តាលទៅជាបែបនេះ? ១. ខ្លួនដល់វ័យកណ្តាល ហើយប្រពន្ធក៏ដល់វ័យកណ្តាលដូចគ្នា រូបសម្រស់ដែលគន់មើលរាល់ថ្ងៃមានភាពស៊ាំ និងនឿយណាយហើយ ពីព្រោះរស់នៅជាមួយគ្នាជាង១០ឆ្នាំទៅហើយ ទម្លាប់ មុខមាត់ និងរូបរាងបែបនេះ គ្មានអ្វីប្លែក ក្តីស្រលាញ់ក៏មិនសូវមានដូចមុន ព្រោះរួមរស់នៅជាមួយគ្នាយូរៗទៅមានអារម្មណ៍ថាដូចជាសាច់ញាតិ។ ២. ទម្លាប់ និងជីវភាពរស់នៅដដែលៗរបស់ខ្លួនយល់ថាគ្មានន័យអ្វីសោះ ចង់រករបស់ថ្មីខ្លះមកកំដរអារម្មណ៍។ មិនថាជាការងារ គ្រួសារ មិត្តភក្តិ ឬមនុស្សខ្លួនស្រលាញ់ឡើយ ឱ្យតែទំនាក់ទំនងមានពេលវេលាយូរ នោះពិបាកគេចផុតពីការមានអារម្មណ៍ច្រំដែលៗ…

1
សង្គម

ធ្លាប់ខកចិត្ត អស់សង្ឃឹមគ្រប់គ្រាន់ហើយ ដូច្នេះ មិនអាចឱ្យខ្លួនឯងត្រឡប់ក្រោយ ទៅរកសភាពនោះម្ដងទៀតទេ

បើព្រេងវាសនាកំណត់ថាមិនអាចមានគេហើយ នោះត្រូវបង្ខំខ្លួនឯងជារៀងរាល់ថ្ងៃ កុំសូវនឹកដល់គេខ្លាំងពេក។ ការចាកចេញទៅភ្លាមៗ ពិតជាលំបាកខ្លាំងណាស់ តែបើសន្សំភាពអស់សង្ឃឹមច្រើនពេកនោះ ប្រាកដជាឱ្យចិត្តមួយនេះស្លាប់ជាមិនខាន។ យ៉ាងណាមិញ បានជាយកក្តីស្រលាញ់មួយនេះដកចេញពីអ្នកទៅហើយ ក៏ត្រូវប្រាប់ខ្លួនឯងថា “គ្មានរូបគេ ខ្ញុំនៅតែអាចរស់បាន ខ្ញុំមិនអាចបង្ខំមនុស្សម្នាក់មកស្រលាញ់ខ្ញុំនោះទេ និងរៀនរស់នៅក្នុងភាពស្ងប់ស្ងាត់របស់ខ្លួន”។ ខ្ញុំធ្លាប់យំ ធ្លាប់ឈឺ ធ្លាប់អន់ចិត្តនឹងអ្នក តែអ្វីដែលខ្ញុំសង្កេតឃើញនោះគឺ ខ្ញុំនៅតែមិនទាន់ដើរចូលក្នុងពិភពលោករបស់អ្នក មានតែអាចនាំចិត្តដែលឈឺចាប់ដើរចេញពីអ្នកប៉ុណ្ណោះ ពីព្រោះភាពអស់សង្ឃឹមសន្សំច្រើនណាស់មកហើយ។ ខ្ញុំមិនចង់នៅរង់ចាំអ្នក មិនចង់យំដើម្បីអ្នក ខ្ញុំសុខចិត្តព្រលែងដៃ គឺជាការដកខ្លួនដ៏ល្អបំផុត។ ខ្ញុំទ្រាំមិនបាននៅពេលដែលឃើញអ្នកមិនសុខចិត្ត ឬត្រូវគេបោកប្រាស់ ខ្ញុំសុខចិត្តចូលទៅលួងលោមដល់អ្នក ទាំងដឹងថាខ្ញុំគ្មានតម្លៃអ្វីសម្រាប់អ្នកសោះ ខ្ញុំដឹងថាអ្នកមិនបានឃើញពីការលះបង់របស់ខ្ញុំឡើយ។ សូមចាំថា ពេលដែលភាពអស់សង្ឃឹមមកបន្តគ្នា…

១
សង្គម

ក្ដីស្រឡាញ់ដ៏ពិតប្រាកដ នឹងធ្វើឱ្យមនុស្សប្រុស ប្រែជាទន់ជ្រាយ ក្នុងរឿងទាំង៥នេះ

ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់អ្នក អ្នកនឹងក្លាយជាចំណុចខ្សោយរបស់គេ គេខិតខំញុំាងឱ្យខ្លួនគេរឹងមាំ គឺដើម្បីការពារអ្នកកុំឱ្យរងការឈឺចាប់។ មុនពេលដែលស្រលាញ់អ្នក គេគឺជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថម្នាក់ រាល់ភាពទន់ជ្រាយរបស់គេសុទ្ធតែលាក់បង្កប់មិនឱ្យគេឃើញឡើយ រាល់ការងារទាំងអស់សុទ្ធតែរ៉ាប់រងតែម្នាក់ឯង បន្ទាប់ពីស្រលាញ់អ្នកហើយ គេនៅតែជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថដដែល តែភាពទន់ជ្រាយ និងកង្វល់របស់គេមានមនុស្សអាចឱ្យគេនិយាយប្រាប់បាន ហើយការពឹងផ្អែករបស់គេបានប្រគល់ឱ្យអ្នកតែម្នាក់ មនុស្សប្រុសបង្ហាញចំណុចខ្សោយទាំងនេះ គឺដោយសារតែគេបានស្រលាញ់យ៉ាងខ្លាំង។ ១. ដោយសារតែស្រលាញ់យ៉ាងខ្លាំង ដូច្នេះខ្លាចបាត់បង់ ពេលដែលមនុស្សប្រុសម្នាក់បានលះបង់ស្នេហាពិតឱ្យទៅអ្នក គេក៏អាចខ្លាចបាត់បងអ្នកដែរ។ កុំមើលថាជាធម្មតាគេដូចជាមិនសូវជាយកចិត្តទុកដាក់ចំពោះរឿងស្នេហាអីនោះ ប៉ុន្តែសុទ្ធតែគេធ្វើពុតនោះទេ ចិត្តរបស់គេគឺទន់ជ្រាយណាស់ គ្រប់ពេលវេលាខ្លាចអ្នកនឹងចាកចេញពីគេ។ ២. ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់អ្នកយ៉ាងជ្រាលជ្រៅ នៅចំពោះមុខអ្នក គេនឹងប្រុងប្រយ័ត្ន គេខ្លាចថាពាក្យសម្ដីខ្លួននិយាយមិនបានប្រុងប្រយ័ត្ន នឹងធ្វើឱ្យអ្នកឈឺចាប់ ក៏ខ្លាចទង្វើគេបន្តិចបន្តួចដែលមិនបានចាប់អារម្មណ៍ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាគេមិនស្រលាញ់អ្នក។…