បុរសនឹងសម្តែងទង្វើទាំងនេះ ជាសញ្ញាបញ្ជាក់ថាគេនឹងសុំអ្នករៀបការឆាប់ៗនេះហើយ

Cover Wedding
ការផ្សាយពាណិជ្ជកម្ម

ធម្មតាការប្រើជីវិតជាគូសង្សារមិនប្រាកដ ១០០% នោះទេថា អ្នកទាំងពី២អាចដើរទៅកាន់ជីវិតអាពាហ៍ពិពាហ៍កសាងគ្រួសារមួយរួមគ្នា។ គេស្រលាញ់អ្នក មើលថែអ្នក និងយកចិត្តទុកដាក់នឹងអ្នកនៅពេលនេះ មិនប្រាកដថាជាទង្វើរបស់បុរសម្នាក់ចង់យកនារីជាគូអនាគតដែរ អាចនឹងគេគ្រាន់តែមានទំនាក់ទំនងជាស្នេហាគូសង្សារ តែអនាគតគេអាចនឹងមានមនុស្សដែលគិតទុកក៏ថាបាន។

តែយ៉ាងណាមិញក៏មានគូសង្សាជាច្រើនគូដែលស្រលាញ់គ្នា រហូតបានរៀបការជាមួយគ្នាដែរ ដូច្នេះនារីៗបើចង់ដឹងថាបុរសជាសង្សារមានបំណងសាងអនាគត និងសុំអ្នករៀបការដែរឬក៏អត់ អាចសង្កេតមើលចំណុចខាងក្រោមនេះ ៖

ការផ្សាយពាណិជ្ជកម្ម
4ab0032f33173190c3e57e0ec28f5476
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. សុខៗគេឧស្សាហ៍មកលេងផ្ទះអ្នក ហើយតែងតែជួយកិច្ចការផ្ទះរបស់អ្នកញឹកញាប់ និងតែងយល់ថាសុទ្ធតែជាការងារចាំបាច់ដែលគេត្រូវធ្វើ និងខិតខំប្រឹងប្រែង។ ដោយគេចង់បង្ហាញថាគេមិនចង់ឱ្យអ្នកនឿយហត់ច្រើន ចង់ឱ្យអ្នកនៅស្រណុកសុខស្រួលផងដែរ។

២. គេតែងតែណាត់អ្នកចេញទៅលេងក្រៅញឹកញាប់ និងឧស្សាហ៍ឆ្លៀតពេលមករកអ្នក ទោះបីជាមានរឿងបន្តិចបន្តួចក៏ដោយ។ ជាពិសេសគេតែងតែយកចិត្តទុកដាក់សកម្មភាព និងតារាងពេលវេលាការងារប្រចាំថ្ងៃរបស់អ្នកទៀតផង។

ការផ្សាយពាណិជ្ជកម្ម
33d5ab1a60c503222f677617b480f5b4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. គេហាក់កាន់តែស្រលាញ់អ្នកខ្លាំងជាងមុន ព្យាយាមធ្វើឱ្យអ្នកសប្បាយចិត្ត រំភើបចិត្ត  និងធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្តៅ មានសេចក្តីសុខ និងផ្តល់ភាពរ៉ូមែនទិកដល់អ្នកកាន់តែច្រើនផងដែរ។

៤. ក្រៅពីបង្ហាញភាពស្និទ្ធស្នាលនឹងអ្នកផ្ទះរបស់អ្នកហើយ គេតែងតែព្យាយាមណែនាំ ឬបង្ហាញឱ្យអ្នកជិតស្និទ្ធ និងមានទំនាក់ទំនងល្អជាមួយនឹងអ្នកផ្ទះរបស់គេ ដើម្បីបង្ហាញថាអ្នកនឹងក្លាយជាសមាជិករបស់គ្រួសារគេក្នុងពេលឆាប់ៗនេះហើយ។

ការផ្សាយពាណិជ្ជកម្ម

៥. គេតែងតែមានគំនិតវិជ្ជមាន និងស្វែងរករឿងល្អៗសម្រាប់អ្នក ដើម្បីឱ្យអ្នកកាន់តែមានអារម្មណ៍ល្អពេលនៅក្បែរគាត់។ ការបង្ហាញទាំងនេះមានន័យថា គឺគាត់កំពុងតែត្រួសត្រាយផ្លូវឱ្យជីវិតអនាគតរបស់អ្នកទាំង២មានភាពរលូន និងរស់នៅចុះសម្រុងគ្នាបានល្អ។

9c9bb2f5aa56f5c0e618ffa5478322cf
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. គេតែងតែនិយាយដល់រឿងអនាគតរវាងអ្នកទាំង២ មិនថាផែនការអនាគត ការគិតដល់រឿងរៀបការ និងការប្រើជីវិតជាប្តីប្រពន្ធនោះទេ ព្រោះគេចង់បង្ហើបនូវគម្រោងសុំអ្នករៀបការ និងចង់ឱ្យអ្នកចូលរួមជជែកជាមួយអ្នកដើម្បីដឹងពីចិត្តរបស់អ្នក ហើយក៏ជាចំណុចស្វែងរកចំណុចរួមមួយឱ្យអនាគតីជីវិតរៀបការរបស់អ្នកនឹងមានតែមានរលូន។

ការផ្សាយពាណិជ្ជកម្ម

៧. គាត់ព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឱ្យអ្នកសប្បាយចិត្ត។ គាត់ចង់ឱ្យអ្នកមានអារម្មណ៍ថា អ្នកពិតជាអាចស្វែងរកសុភមង្គលក្នុងមួយជីវិតជាមួយអ្នក។ ហើយគាត់ចង់អោយអ្នកដឹងថា បើអ្នកពិតជាចង់មានសុភមង្គលមែននោះអ្នកមិនចាំបាច់មើលទៅឆ្ងាយទេ គឺជាគេម្នាក់នេះហើយ ៕

4fc6e73c43e290066f1cddc476b3e500
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម