
ឃើញហើយស្រលាញ់ហ្មង! ផ្ទះបែបសាមញ្ញ ស្អាត តែផ្តល់អារម្មណ៍កក់ក្តៅ មើលតម្លៃរិតតែពេញចិត្ត
អ្នកណាដែលថាមិនចង់បានផ្ទះផ្ទាល់ខ្លួនមួយនោះ ដែលត្រូវតែជាផ្ទះស្អាតមានផាសុកភាព ពិសេសមានអារម្មណ៍កក់ក្តៅសម្រាប់ការរស់នៅ។ ដោយថ្ងៃនេះយើងខ្ញុំសូមណែនាំ ផ្ទះតូចល្មម សាមញ្ញតែស្រស់ស្អាតសម្រាប់ការរស់នៅមួយកន្លែង។ ផ្ទះមួយម៉ូតនេះ មានទំហំផ្ទះ ១១០ ម៉ែត្រការ៉េ មានបន្ទប់គេង ៣ បន្ទប់ទឹក ២ បន្ទប់ទទួលភ្ញៀវ ២ ផ្ទះបាយ ២ សាលរានហាលធំមួយ ដោយតម្លៃនៃការសាងសង់ ការតុបតែង និងគ្រឿងសង្ហារឹមនោះ ប្រហែលជា ១.៣ លានបាត ស្មើនឹងជាង ៣ម៉ឺន ៨ពាន់ដុល្លារ តែសម្រាប់ការកែប្រែទីធ្លាដីខាងក្រៅ ការដាំស្មៅ ដើមឈើ និងការតុបតែងបន្ថែម…




















