ហ្អាស៎…? ចុងក្រោយតួស្រីជាឆ្មា ហើយស្រាប់តែមានសំឡេង លោក ដួង វិរៈសិទ្ធទៀត(មានវីឌីអូ)

ហ្អាស៎…? ចុងក្រោយតួស្រីជាឆ្មា ហើយស្រាប់តែមានសំឡេង លោក ដួង វិរៈសិទ្ធទៀត(មានវីឌីអូ)
ការផ្សាយពាណិជ្ជកម្ម

ក្តៅៗកាលពីរាត្រីថ្ងៃសៅរ៍ទៅ១៤ខែសីហា ឆ្នាំ២០២១ ផលិតកម្មរាម បានបង្ហោះMusic Video មួយបទ របស់កំពូលតារាចម្រៀង មាស សុខសោភា ដែលមានចំណងជើងថា ចាញ់ត្រង់ស្រលាញ់។

12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចម្រៀងមួយបទដែលបង្កប់ទៅដោយអត្ថន័យឈឺចាប់ខ្លាំង រកពាក្យអ្វីដែលថ្លែងមិនត្រូវ ជាមួយនឹងអារម្មណ៍សោកសៅក្រៀមក្រំ យំម្នាក់ឯង ខូចចិត្តម្នាក់ឯង ខឹងគេម្នាក់ឯង ចុងក្រោយទោះគេក្បត់នៅនឹងមុខបែបណា ក៏នៅតែដកចិត្តស្រលាញ់ពីគេមិនបាន។

ការផ្សាយពាណិជ្ជកម្ម
13
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រឿងរ៉ាវស្នេហាស៊ីជម្រៅ ទោះគេក្បត់នៅតែមិនអាចឈប់ស្រលាញ់គេ កំពុងស្រូបទាញទាក់យកបេះដូងរបស់អ្នកគាំទ្រ មិត្តៗអ្នកស្តាប់ទូរទាំងប្រទេស ត្បិតអីអារម្មណ៍បទចម្រៀងមួយនេះពិតជា ត្រូវសាច់រឿងស្នេហាយុវវ័យនាពេលបច្ចុប្បន្នខ្លាំងមែនទែន។

23
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្របពេលដែលកំពុងទស្សនានិងស្តាប់បទ ចាញ់ត្រង់ស្រលាញ់ ប្រិយមិត្តប្រាកដជាឆ្ងល់ថា ហេតុអ្វីតួស្រីអាចទ្រាំការឈឺចាប់គ្រប់បែបយ៉ាងបែបនេះ ទោះបីឃើញមនុស្សដែលខ្លួនស្រលាញ់ដេកជាមួយស្រីផ្សេងនៅនឹងមុខ ក៏នៅតែមិនឈប់ស្រលាញ់មិនអាចដកចិត្ត ខឹងក្រោធជំនួសតួស្រី ប៉ុន្តែអ្វីៗត្រូវបានលាតត្រដាងនៅចុងបញ្ចប់នៃសាច់រឿងបទចម្រៀង ព្រោះតែតួស្រីជាឆ្មាទើបគ្រប់យ៉ាងមិនសមតាមបំណងបែបនេះ។

ការផ្សាយពាណិជ្ជកម្ម
22
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចុងបញ្ចប់នៃបទចម្រៀងប្រិយមិត្តនឹងឆ្ងល់ម្តងទៀត ហេតុអ្វីបទនេះមានសម្លេងតារាចម្រៀង ដួង វីរៈសិទ្ធ នៅចុងបញ្ចប់នៃបទចម្រៀង តើបទនេះ នៅមានបទបន្តតើមែនទេ? ចង់ដឹងច្បាស់សូមរងចាំតាមដានទាំងអស់គ្នា។

សូមទស្សនាវីឌីអូខាងក្រោម៖

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ៖ Mr. FUN

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម