រូបណាទាក់ចិត្តជាងគេ អាចប្រាប់ថា ទេវត្តាប្រចាំខ្លួនអ្នក ចង់ដាស់តឿនរឿងអ្វីនៅពេលនេះ

Cover Card
ការផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់ៗតែងតែមានទេវត្តាប្រចាំខ្លួនជានិច្ច ដែលជាអ្នកការពារ ម្តាយដើម ឬទេវត្តាប្រចាំថែរក្សាអ្នកតាំងពីកើត ដែលនេះទោះបីជាជំនឿអរូបី តែប្រសិនជាជឿខ្លះក៏ល្អដែរ។

នៅក្នុងនោះប្រសិនជាអ្នកចង់ដឹងថានៅពេលនេះ​ទេវត្តាប្រចាំខ្លួនអ្នកចង់ប្រាប់ ឬដាស់តឿនអ្នកពីរឿងអ្វីនោះ​ ដូច្នេះមកទស្សន៍ទាយខាងក្រោមនេះ ដោយដំបូងធ្វើការបិទភ្នែក នឹកដល់គុណអ្នកដែលថែរក្សាអ្នក រួចមើលរូបខាងក្រោមនេះ តើរូបមួយណាដែលទាក់ចិត្តទាក់អារម្មណ៍អ្នកជាងគេ។

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2021 08 15 At 11.57.05 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់ពីជ្រើសរើសហើយ មកអានចម្លើយខាងក្រោមនេះ ៖

 

ការផ្សាយពាណិជ្ជកម្ម

១. ស្ថានការណ៍ដែលតម្រូវឱ្យអ្នកធ្វើការសម្រេចចិត្តឱ្យឆាប់រហ័ស

Screen Shot 2021 08 15 At 12.19.46 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងពេលនេះជីវិតអ្នកប្រហែលជាមិនមានតុល្យភាពនោះទេ អាចថាអ្នកកំពុងតែមានបញ្ហា ជួបវិបត្តិអ្វីមួយ មានភាពឯការ ឬកំពុងតែមានការភ័យខ្លាចក្នុងរឿងអ្វីមួយ។ ឯចំណែករឿងស្នេហារបស់អ្នកប្រហែលជាកំពុងតែជួបបញ្ហា ឬមានទំនាក់ទំនងមិនច្បាស់លាស់ ដែលធ្វើឱ្យអ្នកមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថានៅបន្ត ឬចាកចេញ។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងខណៈនេះ ទាមទារឱ្យអ្នកធ្វើការសម្រេចចិត្តមួយឱ្យឆាប់រហ័ស កុំនៅត្រាំត្រែង ចេះតែបង្អង់យូរនាំតែខូចការទេ មិនថារឿងគ្រួសារ ស្នេហា ឬជីវិតរបស់អ្នកទេ អ្នកត្រូវតែចិត្តដាច់សម្រេចចិត្តភ្លាមៗ ព្រោះការសម្រេចចិត្តរបស់អ្នកជារឿងល្អទៅវិញទេ ។ ដូច្នេះធ្វើតាមចិត្ត និងបេះដូងអ្នកត្រូវការចង់បានទៅ អ្វីៗប្រាកដជាល្អប្រសើរ និងមានភាពជោគជ័យជាមិនខាន។

 

ការផ្សាយពាណិជ្ជកម្ម

២. មានរឿងល្អនៅថ្ងៃមុខ តែត្រូវការអត់ធ្មត់ និងរង់ចាំយូរបន្តិច

Screen Shot 2021 08 15 At 12.19.54 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ត្បិតតែរឿងល្អៗត្រូវការពេលវេលាបន្តិច តែនៅក្នុងខណៈពេលដែលអ្នករង់ចាំរឿងល្អកើតឡើងនោះ អ្នកមិនមានបញ្ហាធំដុំអ្វីនៅក្នុងជីវិត ឬមានបញ្ហាសុខភាពនោះឡើយ ជាពិសេសវេលានេះជាវេលាដែលអ្នកត្រូវមានភាពអត់ធ្មត់ និងត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង កុំមានចិត្តអន្ទះសារនាំតែខូចការនោះទេ។

ការផ្សាយពាណិជ្ជកម្ម

អ្វីដែលសំខាន់អ្នកត្រូវជឿទុកចិត្តលើខ្លួនឯង ថាអ្នកមានសមត្ថភាពអាចធ្វើបាន កុំមានចិត្តថាមានតែអ្នកដទៃទេធ្វើបានល្អ និងជោគជ័យនោះ ព្រោះនៅក្នុងខ្លួនអ្នកមានលាក់ទុកសមត្ថភាព និងទេពកោសល្យមិនគួរឱ្យជឿ តែគ្រាន់តែត្រូវការរង់ចាំឱកាសល្អប៉ុណ្ណោះ ។

៣. មិនមានឧបសគ្គ ឬអ្វីរារាំងនោះទេ

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2021 08 15 At 12.20.00 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងពេលនេះជីវិតអ្នក មិនថារឿងការងារ គ្រួសារ ឬស្នេហាទេ សុទ្ធតែមានភាពរលូនទៅមុខជានិច្ច  ពិសេសមិនថាអ្នកធ្វើអ្វីគឺសុទ្ធតែរឿងល្អចូលមក។ ដូច្នេះអ្នកចង់ធ្វើអ្វី គិតអ្វី ក៏ធ្វើចុះ ជាពិសេសគិតរឿងវិជ្ជមាន និងបុព្វហេតុល្អៗ រឿងល្អៗនឹងត្រលប់មករកអ្នកវិញជាមិនខាន។

 

ការផ្សាយពាណិជ្ជកម្ម

៤. រក្សាភាពស្ងប់ស្ងាត់សិន

Screen Shot 2021 08 15 At 12.20.09 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងពេលនេះអ្នកមិនមានបញ្ហាអ្វីធំដុំ ឬមានបញ្ហាលុយកាក់នោះឡើយ តែអ្នកក៏មិនត្រូវយកលុយទៅប្រើខុសផ្លូវ ពិសេសយកឱ្យគេខ្ចីដែរ ដែលអាចនាំឱ្យអ្នកមានបញ្ហាហិរញ្ញវត្ថុបាន។ នៅក្នុងពេលនេះរក្សាជំហរ ប្រកាន់ភាពស្ងប់ស្ងាត់ ហើយហែលឆ្លងការលំបាកមួយរយៈសិនចុះ ព្រោះពេលនេះរឿងវិជ្ជមាន និងអវិជ្ជមាន ហាក់នៅបន្តក្នុងជីវិតអ្នកដូចៗគ្នា។

ការផ្សាយពាណិជ្ជកម្ម

រក្សាភាពស្ងប់ស្ងាត់ តស៊ូ អត់ធ្មត់ អ្នកនឹងមានកម្លាំងចិត្តពីចម្ងាយ ហើយមិនយូរមិនឆាប់អ្វីៗនឹងល្អប្រសើរជាងមុន ពិសេសកុំភ្លេចគិតតែរឿងល្អ អ្វីៗល្អៗនឹងកើតឡើងតបស្នងវិញ៕

ការផ្សាយពាណិជ្ជកម្ម