Mythical Bird

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ កំពុងស្វែងរកបុរសម្នាក់ដែលបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ក្រោយពីចុះលេងទឹកសមុទ្រ

ព័ត៌មានបឋម៖ នៅវេលាម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ និងដឹកនាំបញ្ជារដោយផ្ទាល់ ករណីបុរសម្នាក់បានចុះលេងទឹកសមុទ្រ ដោយទឹករលកខ្ពស់ៗ និងខ្យល់បក់បានបណ្តាលអោយបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ។ ជនរងគ្រោះមានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី  មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍។…

Cover Thai
សង្គម

ខ្មែរ ៣លើក ឬ เขมรสามยก របស់ ​ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន ជាសៀវភៅដែលនិយាយយ៉ាងច្រើនពីប្រទេសកម្ពុជា

លោកអ្នកប្រហែលជាមិនបានដឹងទេថា ខ្សែរាជវង្សថៃ ធ្លាប់មានស្នាដៃនិពន្ធសៀវភៅទាក់ទងនឹងប្រទេសកម្ពុជាផងដែរ។ ដោយ​ ខ្មែរ៣លើក ឬ ភាសាដើម เขมรสามยก (១៩៩៣) គឺជាសៀវភៅ ដែលជានិក្ខេបបទនិពន្ធដោយផ្ទាល់ដោយ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន ។ សៀវភៅនេះ បានកត់ត្រារឿងរ៉ាវនៃដំណើរទស្សនកិច្ចរបស់អ្នកអង្គម្ចាស់ មកកាន់ប្រទេសកម្ពុជាចំនួន ៣ លើក ដោយលើកទី១ នៅចន្លោះថ្ងៃទី ២៥ – ២៧ ខែសីហាឆ្នាំ ១៩៩២ លើកទី ២ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ…

Cover Blue Blood
សង្គម

ឈាមថ្លៃណាស់! សត្វនេះ ថែមទាំងបានជួយជីវិតមនុស្សជាច្រើន លើផែនដីទៀត

សត្វប្រឡាំងកាស ជាភាសាបរទេសមានឈ្មោះថា Horseshoe crab ត្រូវបានគេស្គាល់ថាជាសត្វដែលបានជួយអាយុជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយប្រើឈាមពណ៌ខៀវចម្លែករបស់វា ជាពិសេសវាក៏បានរួមចំណែកយ៉ាងធំធេងនៅក្នុងការផលិតវ៉ាក់សាំងការពារ Covid-19 ផងដែរនៅក្នុងសម័យជំងឺរាតត្បាតមួយនេះ។ ប្រឡាំងកាស ត្រូវគេដឹងថាមានអាយុកាលចាស់ជាង សម័យកាលសត្វដាយណូស័រ ទៅទៀត គឺពួកវាមានអាយុកាលប្រហែល ៤៥០ លានឆ្នាំមកហើយ ដែលមានន័យថាពពួកសត្វប្រឡាំងកាសនេះ នៅតែមានអាយុជីវិតរស់នៅក្នុងពេលដែលពិភពលោកបំផ្លាញសត្វពិសេសៗរាប់លានប្រភេទផ្សេងទៀត និងអាចរស់រានមានជីវិតពីសម័យកាលយុគ្គទឹកកកទៀតផង។ ឈាមសត្វប្រឡាំងកាស គ្មានអេម៉ូក្លូប៊ីន ដែលប្រើធាតុដែក (Fe) ក្នុងការដឹកជញ្ជូនអុកស៉ីសែន តែវាមាន អេម៉ូស្យានីនដែលប្រើធាតុប្រាក់ (Ag) ជាតួដឹកជញ្ជូនជំនួសវិញ។ បន្ថែមពីនេះ ឈាមរបស់វា មានផ្ទុកនូវ លីមុយលូស…

Cover Ice Cream
សង្គម

ចំណង់ចំណូលចិត្តរសជាតិការ៉េមទាំង ៥នេះ អាចបង្ហាញពីអត្តចរិកពិតរបស់អ្នកបាន

ការ៉េមគឺជាអាហារសម្រន់ម្យ៉ាង ដែលមនុស្សទូទៅចូលចិត្តញុំាជាទីបំផុត ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ និងត្រជាក់ ហើយជាពិសេសនោះ គឺសាកសមនៅក្នុងរដូវក្តៅណាស់។ គួរអោយដឹងដែរថា ការ៉េមគឺមានច្រើនរសជាតិផងដែរ ដោយតម្រូវទៅតាមការចូលចិត្តរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែតាមការសិក្សាមួយបានបង្ហាញថា រសជាតិការ៉េមដែលអ្នកចូលចិត្ត គឺអាចបង្ហាញពីអត្តចរិកពិតរបស់អ្នកបានផងដែរ។ តោះបើចង់ដឹងច្បាស់មកជ្រើសរើសការ៉េមដែលអ្នកចូលចិត្តទាំងអស់គ្នា! ១. រសជាតិសូកូឡា ( Chocolate ) អ្នកដែលចូលចិត្តរសជាតិសូកូឡា គឺជាមនុស្សដែលមានមន្តស្នេហ៍ និងជាមនុស្សសប្បាយរីករាយ។ ពួកគេតែងតែសប្បាយចិត្តជាមួយនឹងជីវភាពដែលពួកគេរស់នៅសព្វថ្ងៃ ហើយជាពិសេសបុគ្គលទាំងនេះក៏មានមនោសញ្ចោតនាយ៉ាងខ្លាំង និងជាមនុស្សពូកែញ៉ែផងដែរ។ ២. រសជាតិស្ត្រប៊ឺរី ( Strawberry ) អ្នកដែលចូលចិត្តរសជាតិស្ត្រប៊ឺរី គឺជាមនុស្សដែលមានហេតុផល។ ម្យ៉ាងទៀតបើទោះបីពួកគេមានភាពអៀនខ្មាស់ច្រើនក៏ដោយ…

Cover G
សង្គម

ជាស្ត្រីម្នាក់តែគួរឱ្យសរសើរ! ថ្ងៃឡើងធ្វើការបំរើជាតិ យប់ឡើងកាលណារកស៊ីចិញ្ចឹមកូន

ថ្មីៗនេះ អុំស្រីម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកបម្រើការងារដ្ឋជាប៉ូលិសចរាចរណ៍ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការកោតសរសើរជាខ្លាំងនៅក្នុងស្មារតីតស៊ូនៅក្នុងជីវិត ពេលថ្ងៃបម្រើជាតិ​ ឯពេលយប់ខំប្រឹងធ្វើការរកស៊ីចិញ្ចឹមជីវិត និងកូនៗក្នុងបន្ទុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈគណនីហ្វេសប៊ុក សុីម ជឹម បានឱ្យដឹងថា៖ « ថ្ងៃឡើងធ្វើការបំរើជាតិ យប់ឡើងកាលណារកសីចិញ្ចឹមកូននាងខ្ញុំមានលក់ដូចជា ក្ដាមប្រៃ សាច់គោអាំង គឹមឈីវ នឹងជ្រក់កូនឆៃថាវ រសជាតិ ជូរ ប្រៃ ផ្អែម ស្រួយស្រឹប ឆ្ងាញ់ ធានាមិនប្រើទឹកខ្មេះ មិនប្រើសារធាតុរក្សាទុកបានយូរនិងមានអនាម័យល្អ កុំភ្លេចជួយគាំទ្រអុំម្នាក់មួយផង 🙏🙏🙏 មានសេវាដឹកជញ្ជូនដល់ផ្ទះ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ☎️012627541 (Cellcard) ☎️093395161…

4
ទស្សនៈ

មនុស្សដែលចេះរីករាយនឹងការងារ ធ្វើកិច្ចការអ្វី ក៏បានសម្រេច ជោគជ័យដែរ

ការងារទី១របស់សំណាងដែលបានបញ្ជប់ការសិក្សា គឺធ្វើជាជំនួយការរដ្ឋបាល មុខតំណែងនេះភាគច្រើនគឺសុទ្ធតែជានារី សំណាងក្នុងនាមជាមនុស្សប្រុសម្នាក់ ចំពោះការប្រាស្រ័យទាក់ទងសុទ្ធតែជាមួយមនុស្សស្រីបែបនេះ ពិតជាមិនស្រណុកចិត្តទេ។ ថ្ងៃធ្វើការទីមួយ គេបានផុសស្តេតថឺថា ៖ គេធ្វើការក្នុងមុខតំណែងនេះ គឺខុសហើយ តើគេគួរតែពិចារណាមើលថាគួរប្តូរការងារឬអត់? តែមិត្តភក្តិដែលនៅក្បែរខ្លួនគេបានពន្យល់គេថា កុំលាឈប់អី ពីព្រោះសង្គមបច្ចុប្បន្ននេះ ការរកការងារដូចជារកគូស្រករអ៊ីចឹង មិនប្រាកដថាអាចរកបានការងារបានល្អជាងនេះទេ។ សំណាងក៏បានសញ្ចឹងគិត ហើយសួរខ្លួនឯងថា ៖ តើធ្វើយ៉ាងម៉េចទៅ ? ធ្វើការងារទាំងមុខក្រញ៉ូវរាល់ថ្ងៃក៏មិនមែនជាមធ្យោបាយល្អដែរ សំណាង គឺជាមនុស្សម្នាក់ដែលចេះគិតវែងឆ្ងាយ គេយល់ថារីករាយក៏មួយថ្ងៃ មិនរីករាយក៏មួយថ្ងៃដែរ ចាំបាច់នាំយកអារម្មណ៍អវិជ្ជមានទៅធ្វើការធ្វើអី  គួរតែសម្រួលអារម្មណ៍វិញល្អជាង ពង្រឹងស្មារតី ទៅសហការជាមួយមិត្តរួមការងារវិញល្អជាង។ ជាក់ស្តែងណាស់…

4
ប្លែកៗ

ត្រួសត្រាយ និងក្រាលផ្លូវដើរដោយខ្លួនឯង ទើបអ្នកអាចធ្វើនូវអ្វីដែលអ្នកស្រឡាញ់ ពេញចិត្តបានដោយខ្លួនឯង

មិនថាជាកូនអ្នកក្រ ឬកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភឡើយ បើចង់ក្លាយជាបុគ្គលជោគជ័យ មានតែឆ្លងកាត់ការខិតខំតស៊ូដោយខ្លួនឯង ទើបអាចធ្វើរឿងដែលខ្លួនចង់ធ្វើ។ គ្មានអ្នកណាម្នាក់ក្រាលផ្លូវជោគជ័យទុកសម្រាប់អ្នកជាមុននោះទេ គឺត្រូវពឹងលើខ្លួនឯងជាអ្នកដើរលើផ្លូវនោះ។ “សណ្ឋាគារ ហូលីដេ (Holiday Inn)” របស់លោក ខេមម៉ន វីលស៊ុន( Kemmons Wilson) នៅសហរដ្ឋអាមេរិក នៅក្នុងពិភពលោកមាន “សណ្ឋាគារ ហូលីដេ (Holiday Inn)” (បូករួមភោជនីដ្ឋាន) រហូតទៅដល់ ៣០០០កន្លែង គាត់មានទ្រព្យសម្បត្តិជាង ២កោត ក៏បានចូលទៅក្នុងតារាងលេខរាងមហាសេដ្ឋីតាំងពីយូរមកហើយ។ គឺដោយសារតែគាត់ប្រកាន់ខ្ជាប់នូវគំនិតរបស់ខ្លួន គាត់បានត្រួសត្រាយផ្លូវដ៏ថ្មីស្រឡាងមួយសម្រាប់ខ្លួនឯង ហើយទីបំផុតញុំាងឱ្យមនុស្សនៅក្នុងលោកនេះសុទ្ធតែមើលឃើញនូវផ្លូវមួយនេះ គឺជាមហាវិធីឆ្ពោះទៅរកភាពជោគជ័យ។…

Cover Color 2
PR

កម្មង់វ៉ើតៗ ខលភ្លាមដឹកភ្លែត! ជាមួយ បុកល្ហុងខ្មែរ ថៃ ឡាវ ពិសេស រសជាតិឆ្ងាញ់ជាប់ចិត្តខ្លាំងមួយកន្លែងនេះ

បុកល្ហុង គឺជាអាហារសម្រន់ដ៏ពេញនិយមមួយរបស់ប្រជាជនខ្មែរ និងជាចំណូលចិត្តសម្រាប់ការទទួលទានគ្រប់វ័យផងដែរ។ តែប្រសិនជាលោកអ្នកចង់ទទួលបាន បុកល្ហុង រសជាតិពិសេសឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបានមិនមែនជារឿងពិបាកទៀតនោះទេ ដោយបុកល្ហុងពិសេសៗមាននៅហាង Color Cup Cambodia សាខាគិរីរម្យ ។ ដោយបុកល្ហុង ដែលលោកអ្នកអាចរកទទួលទានមានច្រើនប្រភេទតាមតម្រូវការ ដូចជា៖ -បុកល្ហុងពិសេសបែប ខ្មែរ ថៃ ឡាវ -បុកល្ហុងងាវ -បុកល្ហុងក្តាមសេះ -បុកពោត ងាវ ឬបង្គា -បុកពោតក្តាមសេះ និងបុកល្ហុងជាច្រើនមុខទៀតដែលមានរសជាតិឆ្ងាញ់ ពិសេសគឺមានតម្លៃសមរម្យទៀតផង។ ដូច្នេះ សម្រាប់លោកអ្នកដែលចង់ទទួលទាន « បុកល្ហុងខ្មែរ ឡាវ…

4
ទស្សនៈ

ការងារក៏មានភាពរីករាយដែរ គ្រាន់តែអ្នកមិនបានចាប់អារម្មណ៍វាតែប៉ុណ្ណោះ

នៅសម័យដែលនៅជាសិស្ស លោកគ្រូអ្នកគ្រូតែងតែប្រាប់ពួកយើងថា ចំណូលចិត្តគឺជាគ្រូដ៏ល្អរបស់ពួកយើង។ ឱ្យតែយើងមានចំណូលចិត្តចំពោះមុខវិជ្ជាណាមួយនោះ គឺនឹងអាចរៀនវាបានល្អជាមិនខាន។ ពីព្រោះនៅពេលដែលយើងធ្វើកិច្ចការហើយមានអារម្មណ៍រីករាយនោះ គឺនឹងរៀនឆាប់ចេះមិនខាន។ ពីព្រោះពេលដែលពួកយើងធ្វើកិច្ចការមានអារម្មណ៍រីករាយ ដូច្នេះជាប្រាកដជាគ្មានអារម្មណ៍ធុញថប់ឡើយ គឺនឹងមានកម្លាំងទៅធ្វើកិច្ចការនោះបានល្អ។ ឧទារហណ៍នៅថ្ងៃឈប់សម្រាក អ្នកបានទៅស្ទូចត្រីនៅមាត់បឹង អ្នកបានអង្គុយនៅមាត់បឹងនោះអស់រយៈពេល១០ម៉ោង តែអ្នកគ្មានអារម្មណ៍ថាហត់នោះឡើយ ហេតុអ្វីទៅ? ពីព្រោះការស្ទូចត្រីគឺជាចំណូលចិត្តរបស់អ្នក នៅពេលដែលអ្នកស្ទូចត្រីអ្នកទទួលបានអារម្មណ៍រីករាយ។ មូលហេតុដែលនាំឱ្យអ្នកកើតមានភាពនឿយហត់ គឺដោយសារតែធុញទ្រាន់ចំពោះជីវិត និងការងារ។ អារម្មណ៍នឿយហត់ចំពោះផ្លូវចិត្តបែបនេះ តែងតែធ្វើឱ្យមនុស្សពិបាកទ្រាំទ្រជាងការនឿយហត់ចំពោះរូបរាងកាយទៅទៀត។ អ្នកជំនាញចិត្តសាស្រ្តម្នាក់បានមកដល់ការដ្ឋានសាងសង់ដើម្បីធ្វើការស្រង់មតិ។ គ្រានោះ គាប់ជួបនៅទីនោះមានកម្មករ៣រូបដែលកំពុងតែវាយបំបែកដុំថ្ម ដូច្នេះគាត់ក៏បានសួរទៅកាន់កម្មករទាំង៣នេះនូវសំណួរដូចៗគ្នាថា “អត់ទោស! សុំសួរថាពេលនេះពួកលោកកំពុងធ្វើអ្វីដែរ?” ស្តាប់ឮសំណួររបស់អ្នកជំនាញចិត្តសាស្រ្តបែបនេះ កម្មករទី១មុខឡើងក្រញ៉ូវ ហើយឆ្លើយទាំងខឹងថា “ខ្ញុំនៅទីនេះធ្វើអ្វី?…

Cover Zodiac
សង្គម

ការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ពេលតារានិករប្រុសៗទាំងនេះ ស្រលាញ់នរណាម្នាក់ ទោះមិនទាន់និយាយពាក្យថាស្រលាញ់

នៅពេលដែលបុរសណាម្នាក់ចាប់អារម្មណ៍ និងចង់តាមស្រលាញ់នរណាម្នាក់នោះ គេអាចនឹងស្វែងរកវិធីចូលទៅជិត ឬចែចង់នារីនោះតាមវិធីខុសៗប្លែកពីគ្នាតាមបែប តាមស្ទាយ៍ និងចរិតផ្ទាល់ខ្លួន។ តែការបង្ហាញសកម្មភាព និងអារម្មណ៍តាមនារីណាម្នាក់មិនប្រាកដថាជោគជ័យគ្រប់ពេល ឬអាចឱ្យនារីណាម្នាក់ដឹងពីចិត្តគេនោះទេ។ តែយ៉ាងណាតាមរយៈខែកំណើត ឬតារានិករនីមួយៗ យើងអាចនឹងទាយដឹងថា បុរសនោះកំពុងតែស្រលាញ់មនុស្សស្រីម្នាក់យ៉ាងពិតប្រាកដទោះមិនទាន់និយាយពាក្យថា « បងស្រលាញ់អូន » ក៏ដោយ។ តោះ មកដឹងពីការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ពេលតារានិករប្រុសៗទាំងនេះ ស្រលាញ់នរណាម្នាក់ដូចខាងក្រោមនេះ ៖ ១. Aries (២១ មីនា – ១៩ មេសា) តារានិករប្រុសៗមួយនេះ ពេលស្រលាញ់នរណាម្នាក់នឹងបញ្ចេញតាមរយៈកាយវិការសាច់ប៉ះសាច់ គឺដៃរហ័សចិត្តហ៊ាន។…

Cover Ex
សង្គម

មកដឹង ៥ចំណុច ដែលអាចបញ្ជាក់ថា Ex របស់អ្នក ចង់ត្រូវរ៉ូវមកស្រលាញ់គ្នាជាមួយអ្នកវិញ

ស្នេហាតែដល់ផ្លូវទាល់ មិនមានផ្លូវទៅមុខ ឬមានបញ្ហាមិនចុះសម្រុងគ្នា វាគង់តែបែកគ្នាជាដំណោះស្រាយ។ តែសម្រាប់គូស្នេហ៍ខ្លះទោះបីបែកគ្នា ក៏នៅតែមានចិត្តស្រលាញ់គ្នា មិនដាច់អាល័យពីគ្នា និងចង់រកផ្លូវត្រលប់មកជានាគ្នាដូចដើមវិញជាមិនខាន។ ឱ្យតែមនុស្សពី២នាក់មានចិត្តស្រលាញ់គ្នា កែខៃបញ្ហាគ្នាបាន វានឹងអាចមានឱកាសមកស្រលាញ់គ្នាដូចដើម។ តែធ្វើយ៉ាងណាអាចបញ្ជាក់ថាគេចង់ត្រូវគ្នាវិញ? តោះមកដឹង ៥ចំនុច ដែលសង្សារចាស់របស់អ្នកមានគំនិតចង់ត្រូវគ្នាជាមួយអ្នកវិញដូចខាងក្រោមនេះ ៖ ១. ព្យាយាមរកនឹកនិយាយជាមួយអ្នក ទោះជាបែកគ្នាហើយក្តី គេហាក់ដូចមិនដាច់អាល័យពីអ្នកសោះ តែងតែព្យាយាមចង់និយាយជាមួយអ្នក ហើយរកនឹកយ៉ាងម៉េចឱ្យតែបាននិយាយជាមួយអ្នក។ គេធ្វើបែបនេះសង្ឃឹមថាអ្នកនឹងទន់ទោរចិត្ត និងអាចត្រលប់មកស្រលាញ់គ្នាដូចដើមវិញ។ ២. រំលឹករឿងចាស់ និងធ្វើឱ្យអ្នករំជើបរំជួល គេដូចជាព្យាយាមធ្វើគ្រប់យ៉ាងដើម្បីរំលឹករឿងអតីតកាលចាស់ៗរវាងអ្នក និងគេ ពិសេសគេតែងតែរំលឹករឿងរំជើបរំជួល ដោយសង្ឃឹមថាអ្នកនឹកឃើញរឿងចាស់ និងអន្ទងចិត្តអ្នកឱ្យត្រលប់មករកគេវិញ។…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមផ្អាកការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ

នាល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ យោងតាមការបង្ហោះជាផ្លូវការររបស់ អាជ្ញាធរជាតិអប្សរា Apsara National Authority បានបង្ហាញពីរូបភាពដាក់រនាំងបិទឃាំងផ្លូវ និងចាប់ផ្តើមធ្វើការផ្អាកជាបណ្តោះអាសន្ន ការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សូមទស្សនារូមភាពខាងក្រោម៖ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Thumnail Logo
ព័ត៌មានជាតិ

សកម្មភាពក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៤គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ ជាក់ស្តែង ក្រុមការងារប្រចាំស្រុកពួក បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងភូមិគោកស្នួល  ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០២សំណើ។ ក្រុមការងារប្រចាំស្រុកបាគង បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិស្ទឹង ភូមិថ្នល់ត្រង់ ឃុំបាគង។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៣សំណើ។ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី បានចុះពិនិត្យ និងដោះស្រាយនៅក្នុងភូមិទួលក្រឡាញ់់ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០១សំណើ។ ក្រុមការងារប្រចាំក្រៅឧទ្យានអង្គរ បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំបឹងមាលា។ ក្រោយពីពិនិត្យទីតាំង…

Cover Tumb
ប្លែកៗ

ស្លាប់មែនពិតតែឆ្លាតអស់ទាស់! តោះ មកមើលផ្នូរដែលបង្កប់ពាក្យពេចន៍មានន័យ និងប្លែកៗទាំងអស់នេះ

ការស្លាប់ជារឿងចៀសមិនផុត គ្រាន់តែមុននឹងក្រោយតែប៉ុណ្ណោះ មានតែអនុស្សាវរីយ៍ និងអំពើដែលនៅរស់តែ ដែលធ្វើឱ្យគ្រប់គ្នាចងចាំអ្នកទុកនោះ។ អាចថាជារឿងមួយដ៏ចម្លែក និងហួសចិត្តមួយដែរ មានមនុស្សមួយចំនួនពេលខ្លួនឯងស្លាប់ បែរជាបង្កើតការចងចាំសម្រាប់ពេលអ្នកដែលមកមើលខ្លួននៅទីបញ្ចុះសព ជាមួយនឹងរឿងចម្លែក ពេលខ្លះក៏ជារឿងមួយដ៏អស់សំណើច។ ដោយភាគច្រើនពួកគេបន្សល់ពាក្យពេចន៍ល្អៗ រឿងកំប្លែងដើម្បីជូនមនុស្សជាទិស្រលាញ់ ឬមិត្តភក្តិរបស់គេ ដោយពេលខ្លះវាជាបណ្តាំមុនស្លាប់ ឯពាក្យពេចន៍ខ្លះប្រហែលជាបន្សយល់ពីសាច់ញាតិ ឬមិត្តភក្តិអ្នកស្លាប់ក៏ថាបាន។ តោះ មកដឹងថាផ្នូរទាំងនោះមានអត្ថន័យ និងចម្លែកអ្វីខ្លះទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖ # អានដាច់អត់? បើអានដាច់ជួយថយក្រោយបន្តិច អ្នកកំពុងតែជាន់លើខ្ញុំហើយ   # ទៅលេងផ្នូរបញ្ចុះសពលោកយាយខ្ញុំ ស្រាប់តែបានឃើញអក្សរ៖ « ពេលដែលខ្ញុំកំពុងតែនៅទីនេះ ខ្ញុំបានដឹងរឿងដែលអ្នកមិនបានដឹង…

Cover Wings
សង្គម

ភ្ញាក់ផ្អើល ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង បន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូនអីវ៉ាន់ទៅសួរសុខទុក្ខមិត្តចាស់ (មានវីដេអូ)

នាល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយវីដេអូ និងរូបភាពជាច្រើនរបស់ អ្នកឧកញ៉ា គិត ម៉េង បានស្លៀកពាក់ជាអ្នកដឹកជញ្ជូនអីវ៉ាន់យ៉ាងសាមញ្ញបានត្រូវគេចែកចាយបន្តគ្នា លាន់មាត់សរសើរនូវការដាក់ខ្លួនបែបនេះ។ ការស្លៀកពាក់អ្នកដឹកជញ្ជូនមួយនេះ គឺធ្វើឡើងដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប ដោយនៅក្នុងនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហោះសាររៀបរាប់បន្ថែមថា៖ « ថ្ងៃនេះ ខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប។ ក្នុងអំទ្បុងពេលជំងឺកូវីដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។ ខណៈពេលដែលយើងអនុវត្តវិធានការណែនាំតាមរបស់រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ អាជីវកម្មនៅតែអាចបន្តជាមួយនឹងបច្ចេកវិទ្យានេះ…

Cover Pong
PR

« ស៊ុបពងទាកូន » ឆ្ងាញ់ពិសា តម្លៃសមរម្យ នៅម្តុំៗក្រាំងធ្នង់នេះសោះ អាចសាករកទទួលទានបាន

ពងទាកូន មិនត្រឹមតែជាអាហារសម្រន់ឈ្ងុយឆ្ងាញ់សម្រាប់ការទទួលទានជាការស្ងោរទទួលទានប៉ុណ្ណោះទេ តែពេលនេះ ពងទាកូន ក៏អាចច្នៃជាអាហារបានច្រើនមុខ ជាពិសេសគឺ ស៊ុបពងទាកូនតែម្តង។ សម្រាប់អ្នកនៅម្តុំក្រាំងធ្នង់ និងអ្នកនៅទីក្រុងភ្នំពេញ ប្រសិនជាចង់ទទួលទានស៊ុបពងទាកូន មានរសជាតិឆ្ងាញ់ពិសា នោះ អ្នកស្វែងរកទទួលទានបាននៅ « ស៊ុបពងទាកូនម៉ាក់លីយ៉ា » ។ ដោយហាងមួយនេះ មិនត្រឹមតែមានស៊ុបពងទាកូន រសជាតិពិសេស ក៏មានស៊ុបក្រចកពងទាកូន ពោះគោទឹកប្រហុក និងអាហារបែបគ្រឿងក្លែមជាច្រើនមុខសុទ្ធតែឆ្ងាញ់ ហើយមានតម្លៃសមរម្យផងដែរ។ គួរឱ្យដឹងផងដែរថា « ស៊ុបពងទាកូនម៉ាក់លីយ៉ា » មានទីតាំងថ្មី នៅលើផ្លូវ ក្រាំងធ្នង់ ជិតមីហិល…

Cover Mlech
ដើរកម្សាន្ត

ជិតៗនេះមិនដែលដឹងសោះ! ជ្រោះដំបង(ម្លេច) ខ្យល់អាកាសល្អជាប់ជើងភ្នំ កន្លែងកម្សាន្តសម្បូរបែប

ចង់រកកន្លែងកម្សាន្តលំហែអារម្មណ៍សប្បាយៗ ហើយមានទីតាំងជិតៗទីក្រុងភ្នំពេញ ពិតជារឿងងាយណាស់ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំកន្លែងកម្សាន្តមួយកំពុងតែល្បីលើទឹកដីខេត្តកំពត ជាប់ខេត្តតាកែវ នោះគឺ « រមណីយដ្ឋាន ជ្រោះដំបង(ម្លេច) »។ « រមណីយដ្ឋាន ជ្រោះដំបង (ម្លេច) » គឺជារមណីយដ្ឋានដែលមានទេសភាពធម្មជាតិព្រៃភ្នំជុំវិញ មាននៅកន្លែងសម្រាកជាប្រភេទផ្ទះលំ កន្លែងអង្គុយទទួលទានអាហារខ្យល់អាកាសល្អនៅជាប់ជើងភ្នំ កន្លែងថតរូបស្អាតៗ ហើយក៏មានម៉ូតូកង់បួនសម្រាប់ជួលជិះលេងកំសាន្តផងដែរ។ គួរឱ្យដឹងផងដែរថា រោះដំបង(ម្លេច) ឬ ទំនប់ម្លេច មាន​ទីតាំង​ស្ថិត​នៅ ព្រំប្រទល់​រវាង​ខេត្ត​កំពត​និង តាកែវ ក្នុង​ទឹក​ដី ស្ថិត​នៅ​ឃុំ…

Cover New11
Inspiration

មេរៀនល្អគួរពិចារណា! « កុំចំណាយពេលមានតម្លៃ ឈ្លោះជាមួយសត្វលា »

#កុំចំណាយពេលឈ្លោះជាមួយលា ថ្ងៃមួយសត្វខ្លា និងសត្វលា បានជួបគ្នា ហើយប្រកែកគ្នាយ៉ាងខ្លាំង -សត្វលាបាននិយាយទៅកាន់សត្វខ្លាថា៖ « ស្មៅ មានពណ៌ខៀវផ្ទៃមេឃ » ។ -ខ្លាឆ្លើយប្រកែកថា៖ « ទេស្មៅ ពណ៌បៃតង » ។ ក្រោយប្រកែកចុះឡើងៗរកខុសត្រូវមិនឃើញ និងមិនមានអ្នកណាចុះចាញ់ ពួកគេបានទៅប្តឹងតោ ដែលជាស្តេចសត្វ។ តោបាននៅកណ្តាលចាំកាត់សេចក្តី ដោយលាបានស្រែកសួរស្តេចតោដោយអំនួតថា « ស្តេចតោដ៏ខ្ពង់ខ្ពស់អើយ តើស្មៅពិតជាមានពណ៌ខៀវផ្ទៃមេឃមែនឬក៏អត់?! ស្តេចតោ បានឆ្លើយតបថា៖ « ពិតហើយ ស្មៅពិតជាមានពណ៌ខៀវផ្ទៃមេឃមែន» សត្វលាត្រេកអរជាខ្លាំង…

3
ទស្សនៈ

មិនសំខាន់ទេថា អ្នកដទៃមើលមកយើងយ៉ាងម៉េច សំខាន់ យើងហ៊ានគិត ហ៊ានធ្វើ ទើបអាចសម្រេចគោលដៅ

ស្រលាញ់ការងារមួយ គឺអាស្រ័យលើជំនឿចិត្តដែលខ្លួនមានចំពោះការងារនោះ។ ពេលដែលមនុស្សម្នាក់មានបំណងចង់ជោគជ័យដ៏ខ្លាំងខ្លា ហើយជំនឿរឹងមាំខ្លាំងទៀតនោះ ដូច្នេះគេក៏អាចប្រើកម្លាំងកាយចិត្ត ទៅបំពេញការងារមួយនេះបានល្អ ដល់ទីបំផុត ឈានទៅដល់គោលដៅរបស់ខ្លួន។ ម្យ៉ាងទៀត គំនិតជោគជ័យដ៏ខ្លាំងខ្លា មានប្រភពចេញពីចិត្តដែល “ហ៊ានទៅគិត”។ ឱ្យតែហ៊ានគិត ហ៊ានផ្តល់ក្តីសង្ឃឹមដ៏ធំសម្រាប់ខ្លួន ដូច្នេះទើបគេអាចមានជំនឿចិត្តដ៏មោះមុត ញុំាឱ្យខ្លួនមានការដាក់អារម្មណ៍ចូលទៅក្នុងនោះកាន់តែច្រើន ធ្វើឱ្យការងារមួយនោះកាន់តែរលូន។ កីឡាបាល់បោះ គឺជាកីឡាដ៏ពេញនិយមនាពេលបច្ចុប្បន្ន អ្វីដែលយើងកត់សម្គាល់ឃើញនោះ កីឡាករបាល់បោះ សុទ្ធតែមានមាឌមាំ កម្ពស់ខ្ពស់ ដូចជាកីឡាករ យ៉ាវម៉ីង (YaoMing) របស់ប្រទេសចិន និង កីឡាករអូណែល ( O’Neal) របស់សហរដ្ឋអាមេរិក។…

3
ទស្សនៈ

បើអ្នកមានតែគំនិតអវិជ្ជមាន នោះការងារអ្វី ក៏មិនបានសម្រេចដែរ

មិនថាពេលដែលយើងបំពេញកិច្ចការការងារ ឬនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃទេ យើងឧស្សាហ៍យកនូវការយល់ឃើញផ្ទាល់ខ្លួនមកដោះស្រាយ ឬទៅពិចារណារឿងទាំងនោះ ដោយពេលខ្លះ យើងមានទាំងគំនិតវិជ្ជមាន និងអវិជ្ជមាន។ ចុះហេតុអ្វីបានជានៅពេលដោះស្រាយ ឬជួបបញ្ហាអ្វីមួយ គេតែងប្រាប់យើងថា ដាច់ខាតត្រូវតែគិតទៅលើផ្លូវវិជ្ជមានឱ្យបានច្រើន ទើបបញ្ហាទាំងនោះនឹងដោះស្រាយបានដោយរលូន ដូច្នេះរឿងខាងក្រោមនេះគឺជាឧទារហណ៍ជាក់ស្តែងមួយ ៖ អ្នកស្គាល់ច្បាស់ពីរថយន្តសុទ្ធតែដឹងថា ម៉ាស៊ីនរថយន្តនាពេលបច្ចុប្បន្នច្រើនបំផុតអាចមានដល់ម៉ាស៊ីន១៦ ដូចជារថយន្តដែលមានល្បឿនលឿនជាដើម។ ហើយរថយន្តដែលមានម៉ាស៊ីន៤ ម៉ាស៊ីន៨ក៏ឃើញច្រើនដែរ។ តែមានមនុស្សប៉ុន្មាននាក់ដែលដឹងថា នៅពេលដែលរថយន្តលេចឡើងនៅគ្រាដំបូងនោះ ម៉ាស៊ីន២ត្រូវបានគេយល់ថាជាម៉ាស៊ីនដែលចុងក្រោយគេ មិនអាចបន្ថែមចំនួនម៉ាស៊ីនបានទៀតឡើយ ប៉ុន្តែបែរជាមានមនុស្សមិនជឿចំពោះការយល់ឃើញនេះទៅវិញ។ លោក ហ្វត (Ford) ដែលជាបិតារថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក នៅពេលបង្កើតរថយន្តដំបូង ក្រុមហ៊ុនរបស់គាត់បង្កើតបានតែម៉ាស៊ីនពីរតែប៉ុណ្ណោះ។ មានថ្ងៃមួយ លោក…

Cover Flower
ដើរកម្សាន្ត

រ៉ូមែនទិកណាស់! ប្តូរបរិយាកាសមកបោះតង់ក្បែរសួនចំការផ្កា ណាត់ដៃគូស្វីតឱ្យណាណីមើល៍

ចង់ដើរលេងបោះតង់ អ្នកណាក៏ចង់បាននូវទេសភាពស្រស់ស្អាត ខ្យល់អាកាសស្រស់ស្រាយបែបធម្មជាតិតាមជើងភ្នំ​លើភ្នំ មាត់សមុទ្រ ឬមាត់ទឹកជាដើម។ តែប្រសិនជាចង់បានបរិយាកាសថ្មីប្លែកមិនធ្លាប់មាន « ក្នុងស្រុក » សូមណែនាំកន្លែងបោះតង់ថ្មីមួយ គឺនៅ « សួនក្រអូបឃុនរាម » ។ « សួនក្រអូបឃុនរាម » ក្រៅពីមានសួនផ្កាស្រស់ស្អាតលើផ្ទៃដីដ៏ធំល្វឹងល្វើយ លាយឡំអាកាសធាតុក្បែរជើងភ្នំ សូននេះក៏មានកន្លែងបោះតង់ ជាមួយនឹងទេសភាពផ្ការីកស្អាត ពេលគេងសម្រាកបើកតែរ៉ូតតង់មក គឺស្រូបក្លិនផ្កាឡើងក្រអូបឈ្ងុយតែម្តង ដោយការស្នាក់នៅតម្លៃ ១តង់ ត្រឹមតែ 60000៛ ឬ 15$ មានកំរាល១ ភួយ២…