Mythical Bird

Cover Bopha
PR

ស្រស់ស្រាយមែនទែន! បុប្ផាលាក់ខ្លួន នៅជើងភ្នំ​១៥០០ បោះតង់ក៏បាន កក់បន្ទប់ក៏បាន!

ថ្មីៗនេះភ្នំ​១៥០០ បាននឹងកំពុងតែល្បីល្បាញជាខ្លាំងសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សេងព្រេង ដោយការធ្វើដំណើរថ្មើរជើងដោយផ្ទាល់ទៅកំពូលភ្នំដែលពោរពេញដោយទេសភាពស្រស់ស្អាតបែបធម្មជាតិ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរផ្សងព្រេង ឬខ្លាចមានបញ្ហាសុខភាពនោះ ចង់លំហែកាយជាមួយនឹងទេសភាពភ្នំ​១៥០០ មិនមែនជារឿងពិបាកនោះទេ ដោយថ្មីៗនេះនៅក្បែរភ្នំ ១៥០០ មានរីហ្សតលាក់ខ្លួនបង្កើតថ្មីមួយ ដែលមានភ្នំ និងព្រៃព្រឹក្សព័ទ្ធជុំវិញគួរជាទីមនោរម្យមែនទែន នោះគឺ « បុប្ផាលាក់ខ្លួនរីសត » ។ « បុប្ផាលាក់ខ្លួនរីសត » គឺជារីសត ដែលទើបតែបើកដំណើរការរយៈពេលខ្លីតែប៉ុណ្ណោះ តែទទួលបានការគាំទ្រជាខ្លាំងពីអ្នកទេសចរណ៍មកស្នាក់នៅ ដែលអាចស្នាក់នៅជាបន្ទប់ក៏បាន ចង់បោះជាតង់ក៏បាន អាចសម្រាកកម្សាន្តបានតាមបែបគ្រួសារ សង្សារ មិត្តភក្តិ និងក្រុមការងារ ពោរពេញដោយភាពសប្បាយរីករាយ។ រីសតនេះមិនត្រឹមតែមានកន្លែងស្នាក់នៅបែបធម្មជាតិ ក៏មានលក្ខណ:ពិសេសជាច្រើនដូចជា…

៧
ទស្សនៈ

អត្ថបទអប់រំ! បើអ្នកជាជនពិការហើយ តើកាន់ចង្កៀងបំភ្លឺមានន័យអ្វី បើគង់តែមើលមិនឃើញដដែលហ្នឹង?

មានជនពិការភ្នែកម្នាក់ទៅសួរសុខទុកមិត្តភក្តិ ពួកគេជជែកគ្នាលេងៗក៏ជ្រុលដល់យប់ជ្រៅបានត្រលប់មកផ្ទះវិញ មិត្តរបស់គាត់ក៏បានឱ្យចង្កៀងទៅគាត់មួយ ដើម្បីងាយស្រួលធ្វើដំណើរ។ ជនពិការភ្នែកនិយាយថា ៖ “ខ្ញុំគឺជាមនុស្សពិការភ្នែក កាន់ចង្កៀងតើមានប្រយោជន៍អ្វីទៅ?” មិត្តភក្តិនិយាយថា ៖ “ដ្បិតតែអ្នកជាជនពិការភ្នែកមែន តែមេឃងងឹតយ៉ាងនេះ ពេលអ្នកមានចង្កៀងក្នុងដៃអ្នកដទៃអាចមើលឃើញអ្នក មិនអាចដើរបុកអ្នកឡើយ”។ ជនពិការភ្នែកបានកាន់ចង្កៀងដើរតាមផ្លូវ ស្មានមិនដល់ថាដើរបានពាក់កណ្តាលផ្លូវត្រូវបានមនុស្សម្នាក់បុកឱ្យដួល។ ជនពិការភ្នែកនោះនិយាយដោយខឹងថា ៖ “ អ្នកឯងខ្វាក់ភ្នែកមែនទេ? ហេតុអ្វីបានជាបុកខ្ញុំបែបនេះ?” អ្នកដំណើរឆ្លើយតបថា ៖ “សុំទោស ខ្ញុំមិនបានមើលឃើញអ្នកទេ”។ ជនពិកាភ្នែកងឿងឆ្ងល់យ៉ាងខ្លាំង ៖ “ដៃរបស់ខ្ញុំកាន់ចង្កៀងហើយ ហេតុអ្វីបានជាអ្នកមិនឃើញទៀត”? អ្នកដំណើរនិយាយថា ៖ “លោក…

៧
ទស្សនៈ

គន្លឹះជោគជ័យ! មិនថាអ្នកជាថៅកែ ឬបុគ្គលិកនោះទេ បើអ្នកអាចរៀនសូត្រតាមបុគ្គលទាំងពីរនេះបាន អ្នកនឹងជោគជ័យមិនខានឡើយ

ចូលមើលលោក Jack Welch ដែលជាកូនប្រុសរបស់បុគ្គលិកធ្វើការក្នុងរថភ្លើង តើគាត់បានក្លាយជាសហគ្រិនល្បីល្បាញយ៉ាងដូចម្តេចទៅ? នៅខែតុលា ឆ្នាំ ១៩៦០ នៅពេលលោក Jack Welch ដែលមានសញ្ញាបត្រកម្រិតបណ្ឌិត និងបទពិសោធន៍ក្នុងអាជីព បានបើកឡាន Volkswagen ដ៏ចាស់មួយ ជាមួយនឹងប្រពន្ធរបស់គាត់ ពេលដែលបានមកដល់ក្រុមហ៊ុនផ្លាស្ទិកដែលជាផ្នែកមួយរបស់ក្រុមហ៊ុន General Electric នៅទីក្រុង Fairfield រដ្ឋ Connecticut នៃសហរដ្ឋអាមេរិក បានពោរពេញដោយក្តីសង្ឃឹម តែពេលដែលគាត់មកដល់ អ្នកដែលមកទទួលគាត់មានតែជាងមេកានិចម្នាក់ដែលមានតំណែងតូចទាប និងប្រាក់ខែតិចតួចប៉ុណ្ណោះ។ នៅពេលនោះគាត់គ្មានទីស្នាក់អាស្រ័យនឹងនរឡើយ ដូច្នេះប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Carolyn…

Thumnail 1
សម្រង់

មិននឹកស្មានថាអ្នកគាំទ្រហ៊ាននិយាយបែបនេះសោះ ក្រោយមាសសុខសោភាចេញបទចំណែកស្នេហ៍ (មានវីឌីអូ)

ថ្មីៗនេះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរាម កញ្ញា មាស សុខសោភា បានចេញចម្រៀងមួយបទក្តៅៗ ដោយមានចំណងជើងថា ចំណែកស្នេហ៍។ គ្រាន់តែបទចំណែកស្នេហ៍របស់កញ្ញា មាស សុខសោភា ចេញផ្សាយជាផ្លូវការលើ Channel ផលិតកម្មរាមភ្លាម មិនបានប៉ុន្មាននាទីផង ក៏មានអ្នកគាំទ្រយ៉ាងច្រើនចូលទៅបញ្ចេញមតិនៅក្នុងបទចម្រៀងមួយនេះតែម្តង។ បើតាមសម្តីរបស់អ្នកនិពន្ធលោក ពុធ មិថុនា អ្នកនិពន្ធវ័យក្មេងលោកបានសរសេររៀបរាប់ថា នេះជាបទដែលលោកបាននិពន្ធឡើងតាំងពីឆ្នាំ2018មកម្លេះ។ ហើយនេះក៏ជាស្នាដៃទីពីរផងដែររបស់លោក ពុធ មិថុនា ក្នុងផលិតកម្មរាម បន្ទាប់ពីបទ ព្រួយខ្លាចបាត់បង់ ដែលបកស្រាយរួមគ្នា រវាង តារាចម្រៀង ដួងវីរៈសិទ្ធ និង…

Cover Cloth
សង្គម

ញាក់សាច់! ស្រលាញ់ការងារច្នៃម៉ូតខោអាវ តែម៉ែឱ្យថែសួន ទើបចេញម៉ូតផ្កាបែបនេះ

ការច្នៃម៉ូតសំលៀកបំពាក់ ទាមទារគំនិតនៃការច្នៃប្រតិដ្ឋខ្ពស់ណាស់ ដែលម៉ូតនីមួយៗតែងតែមានការតុបតែងស្រស់ស្អាត ប្លែក និងគួរឱ្យចាប់អារម្មណ៍ ដែលការច្នៃនេះក៏ទាមទារនូវចិត្តស្រលាញ់ និងទេពកោសល្យផងដែរ។ យ៉ាងណាមិញថ្មីៗនេះរូបភាពនៃការច្នៃម៉ូតសំលៀកបំពាក់ពីស្រទាប់ផ្កាតូចៗ បានកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ថាមានភាពស្រស់ស្អាតប្លែក ដោយគ្រាន់តែយកផ្កា ស្រទាប់ផ្កា មកតុបតែងក៏អាចចេញជាម៉ូតសំលៀកបំពាក់ដែលបង្កប់ការច្នៃប្រតិដ្ឋមិនធម្មតាដែរ។ គួរឱ្យដឹងផងដែរថា រូបភាពនៃម៉ូតសំលៀកបំពាក់ពីផ្កានេះលេចចេញពីគំនិតច្នៃប្រតិដ្ឋរបស់អ្នករចនាម៉ូតជនជាតិជប៉ុនមួយរូបដែល ល្បីល្បាញនៅក្នុងបណ្តាញសង្គម Instagram ផងដែរ។ ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖ ប្រភពរូបភាព៖ Fairydress_i_made

Thumnail 2
សម្រង់

បទសន្យា នៅតែជាMusic Videoដែលចាប់អារម្មណ៍ខ្លាំងនៅលើយូធូបផលិតកម្មរាម (មានវីឌីអូ)

បទ សន្យា គឺជា Music Video ទីមួយរបស់តារាចម្រៀង ដួង វីរៈសិទ្ធ ក្នុងផលិតកម្មរាម ក្រោយចូលច្រកក្នុងផលិតកម្មនេះអស់មួយរយៈពេលមក។ Music Video បទ សន្យា របស់ លោក ដួង វីរៈសិទ្ធ នៅតែជាចំណីអារម្មណ៍និងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងមពីសំណាក់អ្នកគាំទ្រ ទោះបីជាបទនេះ ចេះMusic Video មួយនេះជាផ្លូវការជិតមួយសប្តាហ៍កន្លងទៅក៏ដោយ។  លើសពីនេះទៅទៀតត្រឹមតែរយៈពេលជិតមួយសប្តាហ៍ប៉ុណ្ណោះ Music Video បទ សន្យា របស់ តារាចម្រៀង ដួង វីរៈសិទ្ធ…

1២
ទស្សនៈ

ភាពជោគជ័យ គឺស្ថិតនៅលើរឿងតូចតាចដែលអ្នកមិនដែលចាប់អារម្មណ៍

មនុស្សទូទៅ សុទ្ធតែធ្វេសប្រហែលនឹងរឿងតូចតាចដែលនៅជុំវិញខ្លួន ពីព្រោះពួកគេយល់ថា រឿងតូចតាចគ្មានអ្វីអស្ចារ្យនោះទេ ព្រោះបើរវល់តែគិតរឿងតូចតាច អាចនឹងខាតពេល ខាតវេលា ប៉ុន្តែយ៉ាងណាមិញ ប្រសិនបើអ្នកអាចយកចិត្តទុកដាក់ពីប្រភពនៃរឿងតូចតាចបាននោះ ក៏អាចរកប្រាក់បានច្រើនហួសពីអ្វីដែលអ្នករំពឹងទុកក៏ថាមិនបានដែរ។ លោកបណ្ឌិត Kikunae Ikeda (池田菊苗)ជនជាតិជប៉ុន គាត់ពូកែក្នុងការពិនិត្យសង្កេតលើរបស់តូចៗ ហើយបានគិតឃើញនូវចំណុចសំខាន់នៅក្នុងរបស់តូចនោះ។ មានថ្ងៃមួយ ពេលគាត់ហូបបាយ គាត់បានប្រើចង្កឹះកូរសម្លរក្តៅដោយមិនដឹងខ្លួន ហើយលើកយកមកហុច បន្ទាប់មកបានសួរប្រពន្ធគាត់ថា “អឹម! រសជាតិឆ្ងាញ់ម្ល៉េះ តើប្រើគ្រឿងផ្សំអ្វីខ្លះ?” ប្រពន្ធគាត់ឆ្លើយថា “ ស៊ុបថ្ងៃនេះគឺប្រើសារាយសមុទ្រមកធ្វើ”។ ពេលដែលកូនគាត់ស្តាប់ឮថា ស្រាប់តែលូកមាត់និយាយថា “ប៉ា! ហេតុអ្វីបានជាសារ៉ាយសមុទ្រអាចមានរសជាតិស្រស់ហើយឆ្ងាញ់បែបនេះ”? ជាទូទៅ…

8
ទស្សនៈ

ហេតុអ្វីការងារខ្លះ​ រកបានតិច ចំណូលទាប តែបែរជាអ្នកធ្វើ មានអារម្មណ៍ថា មានក្ដីសុខច្រើន ហើយពេញចិត្តនឹងធ្វើទៅវិញ?

នៅក្នុងការងារ វាពិតជាពិបាកនឹងគេចផុតពីការជួបភាពលំបាកណាស់ ក៏អាចមានពេលដែលត្រូវធ្វើការសម្រេចចិត្តរាប់មិនអស់ផងដែរ។ អ្នកជោគជ័យ រមែងតែងអាចនៅក្នុងនាទីសំខាន់ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ដូច្នេះ អ្នកដែលចូលចិត្តធ្វើរឿងអ្វីស្ទាក់ស្ទើរ គ្មានភាពក្លាហានទៅធ្វើការជ្រើសរើស លទ្ធផលចុងក្រោយសុទ្ធតែជាជនបរាជ័យ។ ជាទូទៅ អាចរកបានការងារដែលល្អមួយ មានចំណូលនឹងនរ និយាយចំពោះអ្នកទាំងអស់គ្នា គួរតែស្កប់ស្កល់ហើយ។ តែបែរជានៅមានមនុស្សមួយចំនួន ដ្បិតតែគាត់មានការងារល្អហើយ បែរជាមានអារម្មណ៍ថាមិនទាន់ស្កប់ស្កល់ទៅវិញ យ៉ាងណា ការទាមទាររបស់មនុស្សក៏មិនដូចគ្នាដែរ។ បើសាកសួរពីមនុស្សដែលពេញចិត្តនឹងការងាររបស់ខ្លួនឯងវិញនោះ “ហេតុអ្វីបានជាអ្នកយល់ថាការងារបច្ចុប្បន្នរបស់អ្នកជោគជ័យ?” មនុស្សភាគច្រើនសុទ្ធតែឆ្លើយបែបនេះថា “ពីព្រោះការងារដែលខ្ញុំធ្វើនាពេលបច្ចុប្បន្ន គឺជាការងារដែលខ្ញុំចង់ធ្វើដោយពិតប្រាកដ។” ឧទាហរណ៍ថា ៖ មនុស្សភាគច្រើនសង្ឃឹមថាខ្លួននឹងមានការងារដែលនឹងនរ ដូចជា បុគ្គលិកធនាគារ … តែមានមនុស្សខ្លះបែរជាចូលចិត្តផ្សារភ្ជាប់ទំនាក់ទំនង ចូលចិត្តទីកន្លែងដើរកម្សាន្ត…

Cover Botr
PR

ប្លែកភ្នែកមែន! ហាងកាហ្វេបើកថ្មី ល្បីថាតុបតែងស្អាត ម្ហូបអាហារឆ្ងាញ់ៗ ម្តុំព្រែកឯងយើងហ្នឹង

ថ្មីៗនេះហាងកាហ្វេ និងជាអាហារដ្ឋានមួយដែលបានបង្កើតថ្មី បានទាក់ទាញចំណាប់អារម្មណ៍មហាជនឱ្យទៅទទួលទានយ៉ាងច្រើនកុះករ ព្រោះតែការតុបតែងហាងមើលទៅស្អាតប្លែកភ្នែកផង និងមានអាហាររួមទាំងភេសជ្ជៈគ្រប់មុខសុទ្ធតែមានឱជារសផងដែរ នោះគឺ ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery ។ ហាងកាហ្វេដែលមានទីតាំងស្ថិតនៅជាយក្រុងខាងព្រែកឯងមួយនេះ មានបរិយាកាសធម្មជាតិបែបជនបទ អមនឹងការតុបតែងជាមួយនឹងរបស់ប្រើប្រាស់ចាស់ៗសម័យមុនផងនោះ ជាចំណុចលេចធ្លោចម្បងដែលនាំឱ្យហាងនេះមានឈ្មោះល្បីជាខ្លាំង ជាពិសេស ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery ក៏មានបម្រើកាហ្វេឈ្ងុយឆ្ងាញ់ និងអាចស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសា…

Thumnail
សង្គម

លោក សេង តារា មិនប្រាថ្នានិពន្ធចម្រៀងឲ្យតារាល្បី ប៉ុន្តែមានស្នាដៃផ្ទុះៗជាច្រើន (មានវីឌីអូ)

អ្នកនិពន្ធទំនុកច្រៀងនិងមេឡូឌីមានសមត្ថភាពមួយរូប វ័យ ២៥ ឆ្នាំ លោក សេង តារា បានរៀបរាប់ពីខ្សែជីវិតរបស់គាត់ទាក់ទងនឹងការតែងនិពន្ធទំនុកច្រៀងប្រាប់មកខាងសារព័ត៌មានក្នុងស្រុក ស្តាប់ហើយចង់ស្រក់ទឹកភ្នែក។ លោក សេង តារា ស្រលាញ់វិស័យតែងនិពន្ធទំនុកច្រៀងតាំងពីលោក កំពុងសិក្សាថ្នាក់ទីប្រាំបួនមកម្លេះ។ នៅពេលទំនេរ លោក ចូលចិត្តស្តាប់បទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត និង តែងកំនាព្យ ដោយសារតែលោកមានដុងតាំងពីកំណើតជាមួយនឹងវិស័យតែងនិពន្ធនេះផង ទើបលោកអាចមានសម្ថតភាពនិពន្ធទាំងទំនុកច្រៀង និង មេឡូឌីបាន ទោះបីជាមិនចេះភ្លេងក៏ដោយ។ ដំបូងឡើយមុនពេលលោកមានឱកាសបានបង្ហាញស្នាដៃជាច្រើនដូចសព្វថ្ងៃនេះ លោកត្រូវបានតារាល្បីៗមួយចំនួនបដិសេដស្នាដៃរបស់លោកចោលមិនទទួលយកច្រៀងឡើយ ជាហេតុធ្វើឲ្យលោក សេង តារា បាក់ទឹកចិត្តជាខ្លាំង។ ទោះជាត្រូវគេបដិសេដស្នាដៃ និង…

1១
ទស្សនៈ

មនុស្សឆ្លាត! ដាច់ខាតមិនសួរ នូវសំណួរទាំង៣នេះឡើយ

ឆាកជីវិត គឺមិនងាយស្រួលពិតមែន មនុស្សជាច្រើន គឺរស់នៅក្នុងភាពកង្វល់ជាច្រើនរាប់មិនអស់ តែយ៉ាងណា ប្រសិនបើអ្នករៀនចេះនូវចំណុចទាំង៣ខាងក្រោមនេះ អ្នកនឹងរីករាយជាមិនខាន។ ដូច្នេះ បើអ្នកឆ្លាតពិតប្រាកដមែន អ្នកនឹងមិនសួរនាំនូវសំណួរទាំង៣ខាងក្រោមនេះទេ។ ១. មនុស្សចាស់ទុំ មិនសួររឿងអតីតកាលឡើយ ឆាកជីវិតមនុស្ស គឺជាដំណើរផ្លូវដ៏លំបាកមួយ អ្នក និងខ្ញុំសុទ្ធតែជាភ្ញៀវនៅក្នុងលោកយើងនេះ កុំដើម្បីតែរឿងអតីតកាលធ្វើឱ្យឈឺចាប់ កាលពីមុន ប្រហែលជាមានរឿងដែលធ្វើឱ្យអ្នកឈឺចាប់ ប៉ុន្តែរឿងទាំងនោះសុទ្ធតែកន្លងផុតអស់ទៅហើយ ទោះជាខ្វល់យ៉ាងណា សុទ្ធតែមិនអាចកែប្រែបាន មនុស្សម្នាក់ដែលចាស់ទុំ មិនអាចឱ្យរឿងម្សិលមិញ មកឈ្លានពានថ្ងៃនេះរបស់គេឡើយ រស់នៅដោយសេរីភាព ទើបជាវីធីដែលល្អបំផុតដើម្បីស្រលាញ់ដល់ខ្លួនឯង។ ២. មនុស្សដែលខិតខំ មិនសួរពេលបច្ចុប្បន្នឡើយ ប្រហែលជាស្ថានភាពរបស់អ្នកនាពេលបច្ចុប្បន្នមិនស្របតាមបំណង…

IMG_20210707_140818_678
សម្រង់

លោក ដួង វីរៈសិទ្ធ ធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែកដោយសារតែMVមួយនេះ(មានវីឌីអូ)

ក្រោយពេលចូលច្រកក្រោមទ្រនំផលិតកម្មរាម អស់មួយរយៈមក ពេលនេះតារាចម្រៀង ដួង វីរៈសិទ្ធ ចេញMusic Video ទីមួយរបស់ខ្លួនក្នុងផលិតកម្មរាម ជាផ្លូវការហើយ ដោយបទនោះមានចំណងជើងថា សន្យា។ បទ សន្យា ដែលរៀបរាប់រឿងរ៉ាវស្នេហាខកចិត្តត្បិតអ្វីស្នេហាមិនសមតាមបំណង ជាហេតុធ្វើឲ្យចំណងស្នេហាត្រូវដាច់ដោយមិនបានត្រៀមទុកជាមុន ហើយរឿងរ៉ាវនិងអត្ថន័យក្នុងបទនេះ ពិតជាចាក់ដោតក្នុងរឿងស្នេហាយុវវ័យនាពេលបច្ចុប្បន្នខ្លាំងណាស់ ទើបធ្វើឲ្យAudioបទ សន្យា មានសន្ទុះនៃការគាំទ្រខ្លាំងរហូតដល់មានការស្តាប់ជាង មួយលានប្រាំសែនដង (1.5M Views) ក្នុងchannel YouTube ផ្លូវការរបស់ផលិតកម្មរាមផងដែរ។ បើនិយាយពី Music Video ដែលទើបតែចេញផ្សាយនាពេលថ្មីៗនេះវិញ ក៏កំពុងតែស្រូបទាញយកទឹកភ្នែករបស់អ្នកគាំទ្រឲ្យស្រក់ហូរចុះដោយមិនដឹងខ្លួន ព្រោះតែត្រូវសាច់រឿងរបស់ខ្លួនខ្លាំងពេក។ បញ្ជាក់ផងដែរថា បទ សន្យា ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងមួយនេះ…

Thumnail
សង្គម

តារាចម្រៀងសិ.ចស៊ី កញ្ញា រតនៈពិសី វិលត្រលប់មកចូលសិល្បៈវិញ ច្រៀងដៀលHATERកប់ៗមាត់(មានវីឌីអូ)

តារាចម្រៀងសិ.ចស៊ីសាច់សខ្ចី កញ្ញា រតនៈពិសី វិលចូលមកសិល្បៈវិញក្រោយបាត់មុខអស់មួយរយៈធំ ដោយនាំមកជាមួយនឹងចម្រៀងមួយបទដែលមានចំណងជើងថា Hater។ តារាចម្រៀងប្រចាំផលិតកម្ម Top Music កញ្ញា រតនៈពិសី តែងតែនាំមកនូវជាមួយបទចម្រៀងដែលប្លែកមកជូនដល់អ្នកគាំទ្ររបស់កញ្ញាជានិច្ច។ ជាក់ស្តែងដូចមុនពេលដែលកញ្ញាផ្អាកពីសិល្បៈ កញ្ញាបានចេញនូវចម្រៀងមួយបទដែលមានចំណងជើងថា អត់កំណើត ។ ហើយបទ អត់កំណើត នោះផងដែរ ក៏ត្រូវបានមហាជនចែករំលែកភ្លូកទឹកភ្លូកដី ធ្វើឲ្យបទនោះផ្ទុះមធ្យមក្នុងពេលមួយប៉ព្រិចភ្នែក។ បទ Hater ដែលកញ្ញា រតនៈពិសី នាំមកបង្ហាញក្នុងពេលចូលសិល្បៈវិញ គឺជាស្នាដៃនិពន្ធទំនុកច្រៀងរបស់លោក យឹម ជីមហ៊ុយ និងត្រូវបានដឹកនាំសម្តែងដោយ លោក ចាន់…

7
ទស្សនៈ

ចង់ដឹងមនុស្សម្នាក់នោះបែបណា គឺមានតែពេលវេលា និងទឹកចិត្តប៉ុណ្ណោះ ទើបអាចឆ្លុះបញ្ចាំងពីគេបានច្បាស់

ប្រើភ្នែកមើលមនុស្ស អាចស្រវាំង ព្រោះភ្នែកគ្រាន់តែមើលឃើញរបស់មានរូបតែប៉ុណ្ណោះ ។ ចិត្តគេសរ ឬខ្មៅ ប្រើភ្នែកទៅមើល អាចនឹងមើលខុស ពីព្រោះភ្នែកមិនអាចមើលឃើញដល់ចិត្តរបស់គេនោះទេ។ មើលមនុស្សម្នាក់ ត្រូវប្រើពេលវេលាមកមើល រឿងខ្លះអាចបិទបាំងភ្នែកមួយគ្រាបាន តែមិនអាចបិទបាំងបានមួយជីវិតនោះទេ ក្រដាសមិនអាចខ្ចប់ភ្លើងបានយូរឡើយ មុន និងក្រោយគង់តែដឹង។ ពេលវេលានឹងយកភាពក្លែងក្លាយបកស្រោមមុខចេញ និងពាក្យកុហកទាំងឡាយដែលបង្ហាញការពិតនៅថ្ងៃណាមួយ។ មើលមនុស្សម្នាក់ ត្រូវប្រើចិត្តមកមើល ក្នុងចិត្តមានអារម្មណ៍អ្វី មានតែខ្លួនឯងទេទើបដឹង។ បើក្នុងចិត្តគេចេះគិតដល់អ្នក គេមិនអាចនិយាយកុហកអ្នកឡើយ ក៏មិនអាចប្រើល្បិចបោកបញ្ឆោតអ្នកដែរ។   ពេលវេលាអាចជួយអ្នក អាចស្គាល់ពីចិត្តពិត និងក្លែងក្លាយ ចិត្តអាចជួយអ្នក បែងចែកភាពស្និទ្ធស្នាល និងឃ្លាតឆ្ងាយ…

7
ស្នេហាយុវវ័យ

ស្រីៗគួររៀនសង្កេតមើល បើពេលឈ្លោះគ្នាហើយ ដៃគូបង្ហាញសញ្ញាទាំង៣នេះចេញមក អ្នកគួរតែឆាប់ចាកចេញ កុំបន្តទៀតអី

គេច្រើននិយាយថា ពេលដែលអ្នករស់នៅជាមួយមនុស្សយ៉ាងម៉េច ជីវិតរបស់អ្នក នឹងមានភាពសភាពយ៉ាងនោះដែរ ក៏ដូចគ្នានៅក្នុងរឿងស្នេហា មនុស្សស្រីចាំបាច់ត្រូវមើលឱ្យច្បាស់ពីមនុស្សប្រុសដែលនៅក្បែរខ្លួន ទោះជាស្រលាញ់មនុស្សម្នាក់ខ្លាំងយ៉ាងណា ក៏ត្រូវរកមនុស្សប្រុសដែលមានចរិតល្អដែរ ដូច្នេះជីវិតថ្ងៃក្រោយទើបមានសុភមង្គល។ តាមពិតទៅ ចង់ស្ទាបស្ទង់ថាគេជាមនុស្សយ៉ាងដូចម្តេច មើលក្រោយពេលអ្នកទាំងពីរឈ្លោះគ្នាទៅដឹងហើយ។ ពេលដែលឈ្លោះគ្នាហើយ មនុស្សប្រុសមានកាយវិការបែបនេះ គឺបានន័យថាគេដាច់ចិត្តណាស់ ទោះជាអ្នកស្រលាញ់គេយ៉ាងណាក៏កុំផ្ញើជីវិតលើគេឱ្យសោះ បើមិនអ៊ីចឹងទេ អ្នកដែលរងទុក្ខ គឺមានតែខ្លួនឯងនេះហើយ។ ១. ពេលដែលឈ្មោះគ្នាហើយ គេនៅតែស៊ីផឹកសប្បាយដូចគ្មានអ្វីកើតឡើង បើសិនក្រោយពេលឈ្លោះគ្នាហើយ គេនៅតែអាចចេញទៅស៊ីផឹកសប្បាយទៀតនោះ សឹងតែអាចនៅលេងហ្គេមបណ្តើរទៀតនោះ ដោយមិនបានគិតពីអារម្មណ៍របស់អ្នកទាល់តែសោះ និយាយទៅ គេបានមិនស្រលាញ់អ្នកទេ ម្យ៉ាងទៀតក៏ចិត្តដាច់ខ្លាំងណាស់ដែរ។ គេមិនអាចទៅយកចិត្តទុកដាក់នឹងអ្នកឡើយ មិនខ្វល់ពីអារម្មណ៍របស់អ្នក មនុស្សប្រុសបែបនេះមិនអាចផ្តល់សុភមង្គលដល់អ្នកនោះទេ…

7
សុខភាព

តែបៃតង ក៏មានអត្ថប្រយោជន៍ជាច្រើន ដល់រាងកាយ និងសុខភាពរបស់មនុស្សយើង

តែបៃតងត្រូវបានគេនិយាយតៗគ្នាថា ជាភេសជ្ជៈដែលផ្តល់ប្រយោជន៍ជាច្រើនដល់រូបរាងកាយ។ វាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនមុខ ដែលអាចជួយដល់សុខភាពរបស់យើងព្រមទាំង អាចជំនួយដល់ការគិត បញ្ចុះជាតិខ្លាញ់ ការពារពីជំងឺមហារីក និងកាត់បន្ថយហានីភ័យនៃជំងឺបេះដូង។ ខាងក្រោមនេះជាសារៈប្រយោជន៍ដែលបានពីការទទួលទានតែបៃតង ៖ ១. ផ្ទុកសារធាតុសកម្មជាច្រើនជួយដល់សុខភាព នៅក្នុងតែបៃតង វាជាភេសជ្ជៈបំបាត់ភាពស្រេកទឹក តែក៏បានផ្ទុកសារធាតុសមាសជាច្រើន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់រូបរាងកាយរបស់យើង នៅក្នុងនោះ តែបៃតងវាសម្បូរទៅដោយ polyphenols ដែលជាធម្មជាតិវា ផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយរបស់មនុស្ស ដូចជាកាត់បន្ថយការរលាក និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ មួយវិញទៀតវាផ្ទុក សារធាតុ catechin ឈ្មោះគីមី epigallocatechin-3-gallate (EGCG) សារធាតុនេះជាប្រភេទប្រឆាំងអុកស៊ីតកម្ម ដែលការពារកោសិការបស់យើងពីការខូចខាត ម្យ៉ាងវិញទៀតវាក៏អាចជួយដល់រាងកាយរបស់យើងប្រឆាំងនឹងជំងឺផ្សេងៗបានថែមទៀត។…

7
សុខភាព

សម្រាប់អ្នកដែលតែងតែទទួលទានទឹកឃ្មុំ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នឹកស្មានមិនដល់

ទឹកឃ្មុំជាអាហារដែលមនុស្សយកមកប្រើប្រាស់តាំងពីសម័យបុរាណ វាអាចប្រើសម្រាប់ជាម្ហូបអាហារ។ ទឹកឃ្មុំវាមានសារៈប្រយោជន៍ច្រើនណាស់ដែលផ្តល់ទៅដល់មនុស្ស ដោយសារសារធាតុសមាស ដែលឃ្មុំបានក្រេបលំអងពីផ្កា យកមកបង្កើតជាទឹកឃ្មុំ មានរសជាតិផ្អែម តែគ្មានកាឡូរីនោះទេ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកឃ្មុំក្រោយពីទទួលទាន ៖ ១. ផ្ទុកទៅដោយសារធាតុចិញ្ចឹមចម្បងៗ ទឹកឃ្មុំមានរសជាតិផ្អែម មានលក្ខណៈខាប់ នៅក្នុងទឹកឃ្មុំសម្បូរទៅដោយស្ករដែលបានពីលំអងផ្កា ហើយទឹកឃ្មុំទាំងនោះធាតុពិតគឺ ឃ្មុំផលិតវាឡើងដើម្បីទុកបម្រុងសម្រាប់កូនឃ្មុំដែលទើបញាស់ សម្រាប់ធ្វើជាអាហារ។ នៅក្នុងទឹកឃ្មុំ១ស្លាបព្រា មានផ្ទុក ១៧ក្រាមនៃស្ករ ដោយស្ករទាំងនោះ មានដូចជា fructose glucose maltose និង sucrose ហើយវាក៏ផ្ទុកនូវប្រូតេអ៊ីន និងពពួកវីតាមីនចម្រុះនៅក្នុងនោះ ម្យ៉ាងវិញទៀត វាផ្ទុកនូវរុក្ខសមាស…

Thumbnail
សម្រង់

តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ ខាន់ ស៊ីអឿន ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តមែន(មានវីឌីអូ)

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ម្ចាស់បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ និងជាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ ទើបតែចេញចម្រៀងថ្មីមួយបទក្តៅៗ ដោយមានចំណងជើងថា ជូនពរឲ្យអូនឆាប់មាន ។ បទ ជូនពរឲ្យអូនឆាប់មាន ជាស្នាដៃនិពន្ធទំនុកច្រៀង របស់លោក ហ៊ាង ម៉េងហួរ អ្នកនិពន្ធមានស្នាដៃល្អ ព្រមទាំងនិពន្ធបទចម្រៀងផ្ទុះៗជាច្រើនថែមទៀតផង។ បើនិយាយពីភ្លេងវិញរឹតតែពិសេសតែម្តង ដោយសារតែភ្លេងបទ ជូនពរឲ្យអូនឆាប់មាន មួយបទនេះជាស្នាដៃ របស់តារាចម្រៀងជើងចាស់ដែលមានឈ្មោះបោះសម្លេងខ្លាំង គឺលោក ណាំ ប៊ុណ្ណារ័ត្ន។ បទ ជូនពរឲ្យអូនឆាប់មាន ពោរពេញទៅដោយអត្ថន័យស្នេហាឈឺចាប់ ដែលមនុស្សប្រុសត្រូវលះបង់សង្សាររបស់ខ្លួនទៅអ្នកផ្សេង ដោយសារតែខ្លួនគ្មានលទ្ធភាពមើលថែសង្សាររបស់ខ្លួនឲ្យល្អឡើយ។…

7
សង្គម

ពាក្យបែក ឬលែងលះ កុំចេះតែនិយាយផ្ដេសផ្ដាស ជាពិសេស គឺពេលដែលកំពុងតែខឹង អារម្មណ៍មិនល្អ

មនុស្សជាច្រើនពេលដែលខឹង ឬមួម៉ៅ គឺនិយាយឱ្យរួចតែពីមាត់ អ្វីក៏អាចនិយាយចេញមកបានដែរ ប្រហែលជាពេលនោះពិតជាគិតបែបនេះមែន ប៉ុន្តែតាមពិតទៅ គឺមិនបានសម្រេចចិត្តបែបនេះនោះទេ។ ការបែកគ្នា ឬការលែងលះ ជាពាក្យដែលមនុស្សមួយចំនួនឧស្សាហ៍លើកយកមកនិយាយ យកការបែកគ្នាដើម្បីបង្ខំឱ្យគេធ្វើការកែប្រែ ហើយឱ្យគេកាន់តែចេះថែរក្សាអ្នក។ តែធ្វើបែបនេះអាចនឹងមានលទ្ធផលអវិជ្ជមាន៤យ៉ាង ដែលអ្នកមិនធ្លាប់គិតដល់ ផលវិបាកអាចកាន់តែធំជាងមុនទៀត។ ១. មិនស្មើភាព បើព្រោះតែចង់ឱ្យមនុស្សម្នាក់ ចេះទៅថែរក្សា និងស្តាយស្រណោះម្នាក់ទៀតនោះ ដូច្នេះត្រូវតាមចិត្តគេគ្រប់ពេល ធ្វើបាបខ្លួនឯងដើម្បីតម្រូវចិត្តដៃគូម្ខាងទៀត តាមចិត្តគេដើម្បីរស់នៅឱ្យបានសុខ។ យូរៗទៅ កាន់តែមានអារម្មណ៍ហត់ៗទៅ ដល់ពេលវេលាណាមួយ គេអាចនឹងបោះបង់អ្វីៗគ្រប់យ៉ាង លែងចង់បានទំនាក់ទំនងបែបនេះទៀត។ ទំនាក់ទំនងមនុស្សត្រូវមានតុល្យភាពជាចម្បង បើបាត់បង់តុល្យភាពហើយ អាចធ្លាក់ចុះគ្រប់ពេលវេលា។ ២.…

7
សង្គម

កុំព្រោះតែការឆ្លើយឆ្លងគ្នាជារៀងរាល់ថ្ងៃ ក៏បណ្ដែតបណ្ដោយឱ្យខ្លួនឯង ផ្ដេកផ្ដួលលើនរណាម្នាក់ទាំ

ពេលដែលអ្នកផ្តេកផ្តួលលើមនុស្សម្នាក់ តើមានអារម្មណ៍ដូចម្តេច? ឧទាហរណ៍ថា ! អ្នកមិនដឹងថាត្រូវញុំាអ្វីក៏មានទម្លាប់សួរគេ ពេលដែលជួបបញ្ហាអ្វីនៅក្នុងជីវិត ស្រាប់តែនឹកឃើញដល់គេ ពេលដែលមានរឿងក្នុងចិត្តចង់ប្រាប់គេគ្រប់យ៉ាង។ តែពេលដែលគេមិនបានតបសារអ្នក អ្នកតែងតែសម្លឹងមើលទូរស័ព្ទដោយមិនដឹងខ្លួន ខ្លាចខកខានសាររបស់គេ។ អ្នកទម្លាប់នៅពេលព្រឹកបើកទូរស័ព្ទផ្ញើសារ “អរុណសួស្តី” ទៅគេ ទម្លាប់មុនពេលគេងនិយាយ “រាត្រីសួស្តី” ទៅគេ ប្រៀបដូចជានៅក្នុងជីវិតបានកំណត់រួចជាស្រេចពីវត្តមានគេ បើគ្មានគេទេ នៅក្នុងចិត្តដូចជាល្ហល្ហេវណាស់។ បែបនេះ អ្នកកាន់តែមិនអាចឃ្លាតឆ្ងាយពីមនុស្សដែលបានកំដរអ្នកឆាតលេងរាល់ថ្ងៃ ប៉ុន្តែអ្នកមិនបានដឹងសោះថា ការផ្តេកផ្តួលនៅពេលនេះបានក្លាយទៅជាក្តីស្រលាញ់ដែលមិនអាចដកចិត្តចេញរួច។ ពេលដែលស្រលាញ់មនុស្សម្នាក់ នៅក្នុងចិត្តមានការរំពឹងទុកជាខ្លាំង អ្នកនឹងរំពឹងទុកគេនឹងឆាតមករកអ្នកមុនជារៀងរាល់ថ្ងៃ យកចិត្តទុកដាក់នឹងអ្នក រំពឹងថាមានថ្ងៃមួយទម្លាប់បែបនេះនឹងក្លាយទៅជាស្នេហារវាងអ្នកទាំងពីរជាមិនខាន។ មិត្តខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងបានជួបបុរសម្នាក់ ពួកគេទាំងពីរស្គាល់គ្នានៅក្នុងក្រុបឆាត…

7
ទស្សនៈ

កុំបណ្ដោយឱ្យភាពខ្ជិលច្រអូស មកបំផ្លាញជីវិត និងអនាគតរបស់អ្នកបានឱ្យសោះ

បើចង់មានជីវិតដែលជោគជ័យមួយ ក្រៅពីឆន្ទៈ ការរក្សាភាពឧស្សាហ៍ព្យាយាម គឺជារឿងសំខាន់បំផុត។ ទោះជាមានឆន្ទៈធំប៉ុនណាក៏ដោយ បើមិនអាចយកភាពឧស្សាហ៍ទៅខិតខំធ្វើដោយជាក់ស្តែងទេ ក៏មិនអាចសម្រេចបានដែរ ទីបំផុតគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ។ លោក Thomas Alva Edison ធ្លាប់បាននិយាយថា ៖ រឿងជោគជ័យ មាន ៩៩% ជាញើសឈាម ក្នុងនោះមានតែទេពកោសល្យតែ ១% ប៉ុណ្ណោះ ។ គ្មានអ្នកណាម្នាក់គ្រាន់តែពឹងលើ ទេពកោសល្យតែម្យ៉ាង ហើយទទួលបានជោគជ័យនោះឡើយ។ ព្រះអាទិទេពបានផ្តល់ ទេពកោសល្យឱ្យយើង ហើយយកភាពឧស្សាហ៍នេះ បម្លែងទៅជាទេពកោសល្យ ។ Stephen Edwin…