មនុស្សឆ្លាត! ដាច់ខាតមិនសួរ នូវសំណួរទាំង៣នេះឡើយ

1១
ការផ្សាយពាណិជ្ជកម្ម

ឆាកជីវិត គឺមិនងាយស្រួលពិតមែន មនុស្សជាច្រើន គឺរស់នៅក្នុងភាពកង្វល់ជាច្រើនរាប់មិនអស់ តែយ៉ាងណា ប្រសិនបើអ្នករៀនចេះនូវចំណុចទាំង៣ខាងក្រោមនេះ អ្នកនឹងរីករាយជាមិនខាន។ ដូច្នេះ បើអ្នកឆ្លាតពិតប្រាកដមែន អ្នកនឹងមិនសួរនាំនូវសំណួរទាំង៣ខាងក្រោមនេះទេ។

១. មនុស្សចាស់ទុំ មិនសួររឿងអតីតកាលឡើយ

ការផ្សាយពាណិជ្ជកម្ម

ឆាកជីវិតមនុស្ស គឺជាដំណើរផ្លូវដ៏លំបាកមួយ អ្នក និងខ្ញុំសុទ្ធតែជាភ្ញៀវនៅក្នុងលោកយើងនេះ កុំដើម្បីតែរឿងអតីតកាលធ្វើឱ្យឈឺចាប់ កាលពីមុន ប្រហែលជាមានរឿងដែលធ្វើឱ្យអ្នកឈឺចាប់ ប៉ុន្តែរឿងទាំងនោះសុទ្ធតែកន្លងផុតអស់ទៅហើយ ទោះជាខ្វល់យ៉ាងណា សុទ្ធតែមិនអាចកែប្រែបាន មនុស្សម្នាក់ដែលចាស់ទុំ មិនអាចឱ្យរឿងម្សិលមិញ មកឈ្លានពានថ្ងៃនេះរបស់គេឡើយ រស់នៅដោយសេរីភាព ទើបជាវីធីដែលល្អបំផុតដើម្បីស្រលាញ់ដល់ខ្លួនឯង។

74b9f3ad457b4fc25f6c72cfbb2d8468

ការផ្សាយពាណិជ្ជកម្ម

២. មនុស្សដែលខិតខំ មិនសួរពេលបច្ចុប្បន្នឡើយ

ប្រហែលជាស្ថានភាពរបស់អ្នកនាពេលបច្ចុប្បន្នមិនស្របតាមបំណង ប៉ុន្តែដាច់ខាតកុំព្រោះតែរឿងនេះបែរជាសង្ស័យចំពោះខ្លួនឯង ឆាកជីវិតប្រៀបដូចជាកូនជ្រូកសន្សំប្រាក់អ៊ីចឹង អ្នកដាក់ចូលនូវភាពខិតខំ សុទ្ធតែអាចសន្សំទុកឱ្យអ្នកនៅថ្ងៃណាមួយជាមិនខាន អ្នកដែលដឹងថាខ្លួនឯងត្រូវការអ្វីពិតប្រាកដនោះ មិនត្រូវបានគេដាក់ច្រវាក់ឡើយ។

ការផ្សាយពាណិជ្ជកម្ម

ការធ្វើរឿងសាមញ្ញឱ្យបានល្អ នោះមិនមែនជារឿងដែលសាមញ្ញទៀតឡើយ ការធ្វើរឿងធម្មតាឱ្យបានល្អ នោះគឺជារឿងដែលមិនធម្មតាទៀតឡើយ នៅពេលនេះមានរឿងជាច្រើនដែលធ្វើឱ្យអ្នកពិបាកចិត្ត ថ្ងៃក្រោយពេលរំឭកឡើងវិញ យល់ថាសុទ្ធតែមិនមែនជារឿងដែលពិបាក ពេលវេលាគឺជាថ្នាំទិព្វសម្រាប់ព្យាបាលរបួស ឆ្លងកាត់រឿងច្រើនហើយ ប្រាកដជាយល់ ពេលដែលស្របចិត្តត្រូវមើលឱ្យស្រាល ពេលដែលខកបំណងត្រូវគិតឱ្យយល់ បន្ថែមនូវការបើកចិត្តឱ្យទូលាយ កាត់បន្ថយនូវភាពប្រកាន់មានះ អ្នកទើបជាខែលដ៏រឹងមាំមួយ។

Eac40679e2b2dd74bbeecbc1701460be

ការផ្សាយពាណិជ្ជកម្ម

៣. មនុស្សដែលមានចិត្តទូលាយ មិនសួររឿងអនាគត

ដើមឡើយមនុស្សគ្មានកង្វល់ទេ គ្រាន់តែកិលេសច្រើនពេក ក៏ក្លាយទៅជាកង្វល់ រឿងដែលមិនទាន់បានកើតឡើងកុំទៅបារម្ភធ្វើអ្វី យកចិត្តទុកដាក់ទៅដាំដុះទៅ ក៏មិនបាច់សួរពីការទទួលផលដែរ រឿងអ្វីៗគ្រប់យ៉ាង ប្រឹងប្រែងរួចហើយ នឹងមានចម្លើយដោយឯកឯង។

ការផ្សាយពាណិជ្ជកម្ម

៤. កុំគិតថាជីវិតពិបាកខ្លាំងពេក

អ្នកណាក៏គេមានការលំបាករបស់ខ្លួនគេដែរ ទំហំចិត្តតូចពេក រឿងតូចតាចកំប៉ិកកំប៉ុក ក៏អាចធ្វើឱ្យខ្ចាយទឹកបានដែរ ធ្វើឱ្យចិត្តមួម៉ៅ បើទំហំចិត្តធំវិញនោះ ទោះជាមានរឿងធំប៉ុនណាក៏អាចស្ងប់ចិត្តស្ងប់អារម្មណ៍បានដែរ ហើយទៅទទួលយកអ្វីៗគ្រប់យ៉ាង រឿងដែលកន្លងផុតទៅហើយកុំមានវិប្បដិសារីធ្វើអ្វី រឿងអនាគតកុំទៅខ្វល់ខ្វាយពេក ពេលវេលាបច្ចុប្បន្នត្រូវថែរក្សាឱ្យបានល្អ ធ្វើជាមនុស្សឆ្លាតម្នាក់ កុំចេះតែនាំរឿងដាក់ខ្លួន សុំឱ្យវិប្បសារីកាលពីពាក់កណ្តាលជីវិតមុន សុទ្ធតែជាកម្រាលព្រំក្រហមនៃភាពភ្ញាក់ផ្អើលនៃពាក់កណ្តាលជីវិតក្រោយចុះ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម