Mythical Bird

Cover Wedding
សង្គម

បែបនេះសោះ! ទើបមនុស្សស្រីសម័យនេះមិនងាយរៀបការ​ ក្ររៀបការ​ ហេីយសឹងតែមិនចង់រៀបការ!

សព្វថ្ងៃនេះ មនុស្សស្រីសម័យនេះមិនងាយរៀបការ​ ក្ររៀបការ​ ហេីយសឹងតែមិនចង់រៀបការ នោះទេ។ មូលហេតុ​ មិនមែននាងជាមនុស្សស្រីស្រលាញ់សេរីភាព រឹងមាំ​ពេក ផ្តាច់ការ​ ឬចង់រកនៅឯកាម្នាក់ឯងអស់មួយជីវិតនោះទេ តែព្រោះនាងដឹងថាការរៀបការខុស​ វាអាក្រក់ជាងការរៀបការយឺតទៅទៀត។ ការរៀបការងាយបំផុត ត្រឹមតែរយៈពេលមួយថ្ងៃ តែវាអាចក្លាយជាដំបៅឈឺចាប់អស់មួយជីវិត ប្រសិនជាចេះតែរើសៗដោយមិនបានពិចារណា ហើយរៀបការយូរបន្តិច​ មេីលចិត្តយូរបន្តិច​ រេីសបន្តិច​ គិតគូម៉ត់ចត់បន្តិចវាមិនខាតពេលណាស់ណាទេ​ វាប្រសេីរជាងការរេីសមនុស្សខុសដែរ​។ តើអ្នកដឹងអត់ថារៀបការហើយ ជួបតែការប្រេះឆា​ ជីវិតរៀបការជួបតែបញ្ហា​ ឈ្លោះគ្នាមិនលស់ថ្ងៃ​ វាជារឿងដ៏សែនយ៉ាប់យ៉ឺន​ ឯការដែលបែកបាក់រហូតដល់លែងលះគ្នាវាជាសុបិនដ៏អាក្រក់​ និងស្រមោលខ្មៅដែលតាមយាយី​ លងបន្លាចជីវិតអ្នកអស់មួយជីវិត ហើយគ្មានមនុស្សស្រីណាចង់ជួបរឿងបែបនេះទេ។ ម្យ៉ាងវិញទៀតសម័យនេះ បើមិនខំខ្លួនឯង…

IMG_20210704_155843_522
សម្រង់

ស្ងាត់ៗ TOMនិងBALY ចេញMusic Video បទថ្មីក្នុងផលិតកម្មរាម ឡូយកប់ (មានវីឌីអូ)

តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មរាម បន្ទាប់ពីកំពូលតារាចម្រៀង មាស សុខសោភា និង ដួង វីរៈសិទ្ធ គឺ Tom និង Baly។ មុនពេលដែលចេញបទចម្រៀងដែលមានចំណងជើងថា Still Good នេះជាMusic Video ផ្លូវការក្នុង ផលិតកម្មរាម តារាចម្រៀងទាំងពីរដួងនេះក៏បានចេញបទចម្រៀងមួយបទក្នុងផលិតកម្មរាមរួចទៅហើយគ្រាន់តែមិនបង្ហាញរូបពិត ដោយបទនោះមានចំណងជើងថា ដាំទឹក ។ បទ Still Good by Tom & Baly ពិតជាមាន Music Video ឡូយ…

7
ទស្សនៈ

ពេលខ្លះ ពិតជាហត់នឿយខ្លាំង តែគ្មានជម្រើសដែលអាចជ្រើសបាន គឺមានតែទ្រាំបន្ត

ជារៀងរាល់ថ្ងៃ ពេលបើកភ្នែកឡើង គឺរស់នៅក្នុងជីវភាពមួយ ត្រូវបានពេលវេលាដេញតាមមិនឈប់។ សម្ពាធផ្នែកសេដ្ឋកិច្ច បង្ខំឱ្យខ្ញុំធ្វើពុតលាក់មុខ ចេញទៅក្រៅត្រូវឱនក្បាលញញឹមដាក់គេ កង្វល់នៅក្នុងគ្រួសារ តែងតែធ្វើឱ្យខ្ញុំមិនដឹងដោះស្រាយយ៉ាងដូចម្តេច អ្នករាល់គ្នានិយាយថា ការកំដរកូន និងប្រពន្ធ គឺសំខាន់ខ្លាំងណាស់ តែអ្វីដែលមិនអាចធ្វើបាននោះគឺ បើខ្ញុំយកពេលវេលាមកកំដរគ្រួសារ ខ្ញុំត្រូវបោះបង់ចោលការងារ បើខ្ញុំបោះបង់ចោលការងារ គឺមិនអាចចិញ្ចឹមគ្រួសារបានឡើយ។ ខ្ញុំពិតជាហត់នឿយណាស់ ហត់ដល់ថ្នាក់ចង់បោះបង់ចោល តែបើក្រោយពីខ្ញុំបោះបង់ចោលហើយនឹងអាចគ្មានអ្វីទាំងអស់ ដូច្នេះខ្ញុំមិនអាចបោះបង់ចោលបានទេ។ មានតែការតស៊ូ មានតែការលើកទឹកចិត្តខ្លួនឯងទេ ទើបអាចកាន់តែឱ្យខ្លួនមានភាពក្លាហានក្នុងការដើរបន្តទៅមុខទៀត។ ដូច្នេះ ខ្ញុំគ្មានផ្លូវជ្រើសរើសឡើយ មានតែក្លាហានដើរទៅមុខ។ ពេលដែលអ្នកគិតចង់បោះបង់ចោល គឺគិតដល់មនុស្សដែលអ្នកត្រូវយកចិត្តទុកដាក់ គិតដល់ខ្លួនឯងបានធ្លាប់ប្រឹងប្រែទៅលះបង់ ទោះជាមេឃធ្លាក់ចុះមក…

7
ទស្សនៈ

តាមពិត ជីវិតងាយណាស់! មិនបាច់បារម្ភគ្រប់រឿងខ្លាំងពេកទេ យ៉ាងណាគង់តែកន្លងផុតទៅតាមពេលវេលា

IU គឺជាតារាចម្រៀង និងតារាសម្តែងរបស់ប្រទេសកូរ៉េ ដែលមានរូបរាងស្រស់ស្អាត នាងមានចរិតស្លូតបូតស្មោះត្រង់ នៅក្នុងវិស័យសិល្បៈ នាងក៏បានជួបព្យុះភ្លៀងជាច្រើនណាស់ដែរ ក្នុងដំណើរផ្លូវមួយនេះ នាងប្រឹងប្រែងដើរឆ្លងកាត់រហូតមក។ មនុស្សតែងតែមានការយល់ឃើញចំពោះឆាកជីវិតមិនដូចគ្នាឡើយ មោះ! ចូលយើងមកមើលពាក្យលើកទឹកចិត្ត និងពាក្យរំឭករបស់ តាមពិត តើមានអ្វីខ្លះទៅ ៖ ១. កើតមកជាមនុស្ស អាចមើលថែខ្លួនឱ្យបានល្អ គឺល្អណាស់ហើយ អាចមើលថែខ្លួនឯងបានល្អ មិនផ្តល់ការរំខានដល់អ្នកដទៃ គឺជារឿងដែលល្អណាស់ទៅហើយ។ ចំណែកឯអ្នកដទៃវិញ មិនអាចទៅខ្វល់ពីគេ ឬទៅគ្រប់គ្រងគេបានឡើយ ព្រោះការជ្រើសរើសរបស់មនុស្សម្នាក់ៗខុសៗគ្នា មានអ្នកខ្លះសុខចិត្តជ្រើសរើសផ្លូវមិនត្រឹមត្រូវ ប្រាប់យ៉ាងម៉េចក៏មិនស្តាប់ មានតែបណ្តោយតាមនេះហើយ មានតែការមើលថែខ្លួនឯងឱ្យបានល្អទេ គឺជារឿងដែលល្អបំផុត។…

7
សង្គម

ហេតុអ្វីបានជាមនុស្សស្រីមានចេតនាមិនផ្ញើសារតបប្រុសៗវិញ នេះហើយជាមូលហេតុ!

នៅក្នុងរឿងស្នេហា មានពេលខ្លះកាយវិការដែលមនុស្សស្រីធ្វើមកកាន់មនុស្សប្រុស ក៏អាស្រ័យលើមនុស្សប្រុសដែរ បើមនុស្សប្រុសព្រងើយដាក់នាង ដូច្នេះនាងមិនចាំបាច់ទៅស្និទ្ធស្នាលអ្វីឡើយ រឹតតែមិនទៅយកចិត្តគេទៀតផង ហើយមនុស្សស្រីសង្កេតឃើញថាបើស្នេហារបស់គេប្រែជាសាបរលាបហើយ ដូច្នេះនៅក្នុងស្ថានភាពបែបនេះ មនុស្សស្រីក៏បញ្ចេញអារម្មណ៍មិនពេញចិត្តទៅកាន់មនុស្សប្រុសដែរ បើមនុស្សស្រីមានចេតនាមិនឆ្លើយតបសារទៅកាន់មនុស្សប្រុស តាមពិតនៅក្នុងចិត្តគេមានកំណួចអ្វីខ្លះទៅ តើអ្នកអាចយល់ពីនាងទេ? ១. ក្នុងចិត្តគិតចង់បញ្ចប់ស្នេហាមួយនេះ បើនាងមានចេតនាមិនឆ្លើយតបសាររបស់អ្នក តាមពិតនៅក្នុងចិត្តនាងមានគំនិតគិតចង់បញ្ចប់ស្នេហានេះជាមួយអ្នកហើយ ដោយសារមានចេតនាមិនតបសារ បញ្ជាក់ថាស្នេហានាងចំពោះអ្នកគឺសាបរលាបហើយ ម្យ៉ាងទៀត នាងមានការស្ទាក់ស្ទើរជាច្រើនលើក បញ្ជាក់ថាក្នុងចិត្តនាងគិតចង់បញ្ជប់មនោសញ្ចេតនាមួយនេះហើយ។ ប៉ុន្តែនាងនៅមិនទាន់ច្បាស់ពីគំនិតនេះ តែបែរជាមិនចង់បន្តនៅស្និទ្ធស្នាលជាមួយអ្នក ដូច្នេះហើយទង្វើបែបនេះ ក្នុងនាមមនុស្សប្រុសគួរតែសង្កេតឱ្យបានច្រើន ហើយបើនាងចេះតែគេចមុខ គួរតែរកនាងនិយាយគ្នាឱ្យច្បាស់ បើកាយវិការរបស់នាងមានការធុញទ្រាន់ និងសោះអង្គើយនោះ ឆាប់សួរឱ្យច្បាស់តែម្តងទៅ តើចង់បន្តស្នេហាមួយនេះតទៅទៀតទេ? ២.ដោយសារតែទង្វើរបស់មនុស្សប្រុសមិនសូវល្អ…

7
ប្លែកៗ

ស្វែងរកសំណាងរបស់អ្នក តាមរយៈបាច់ផ្កាដែលអ្នកបានជ្រើសរើស

បាច់ផ្កាទាំង៤នេះ តើអ្នកចូលចិត្តមួយណាជាងគេ វាអាចទាយដឹងថាផ្នែកណាដែលអ្នកមានសំណាងជាងគេ? តោះសាកល្បងជ្រើសរើស នោងទៅមើលចម្លើយទាំងអស់គ្នា។ 1. ជ្រើសរើស A អ្នកមានសំណាង មិនបាច់ទទួលភាពនឿយហត់អ្វីឡើយ អ្នកមានវាសនាសោយសុខ អ្នកមានចរិតទន់ភ្លន់ ចិត្តល្អ ឆ្លាតហើយរ៉ូមែនទិក។ នៅក្នុងជីវិតរបស់អ្នករមែងមានអ្នកនៅការពារអ្នក ថ្នាក់ថ្នមអ្នក ជួយបាំងខ្យល់បាំងភ្លៀងដល់អ្នក។ 2. ជ្រើសរើស B អ្នកគ្មានកង្វល់ក្នុងការហូបចុកស្លៀកពាក់ឡើយ ការរស់នៅពេញបរិបូរណ៍ គ្រួសារមានសំណាងល្អនឹងធឹង ។ អ្នកជាមនុស្សពោរពេញដោយបញ្ញា ដោះស្រាយរឿងរ៉ាវដោយភាពស្ងប់ស្ងាត់ អ្នកមានភាពទន់ភ្លន់ចំពោះគេ ជាមនុស្សដែលមានទំនួលខុសត្រូវទាំងក្នុងគ្រួសារនិងការងារ អ្នកអាចជួបដៃគូរដែលអាចកាន់ដៃអ្នកមួយជីវិត ហើយថ្ងៃមុនអ្នកក៏អាចមានចំណូលនឹងនរផងដែរ។ 3. ជ្រើសរើស…

7
ទស្សនៈ

មូលហេតុ ដែលឥន្ទ្រី អាចរស់នៅបានអាយុវែងជាងសត្វដទៃ

បើសត្វឥន្ទ្រី បើមិនជម្រុះរោមវាចោលទេ ម្តេចនឹងអាចហោះបានខ្ពស់ទៅ នាគរាជមិនសកស្រកា ម្តេចអាចហោះលើអាកាសបានទៅ។ សត្វឥន្ត្រី គឺជាអម្បូរសត្វស្លាបដែលមានអាយុវែងជាងគេនៅក្នុងលោក វាអាចបន្តជីវិតរបស់វាបាន នៅពេលដែលវាមានអាយុ៤០ឆ្នាំ វាចាំបាច់ត្រូវធ្វើរឿងលំបាកមួយ ហើយជាការសម្រេចចិត្តដ៏សំខាន់ទៀតផង ពេលដែលឥន្រ្តីរស់ដល់អាយុ៤០ឆ្នាំ ក្រញាំរបស់វាចាប់ផ្តើមស្កកពណ៌ ប្រែទៅជាចាស់ មិនអាចប្រមាញ់អាហារបាន ចំពុះរបស់វាប្រែទៅជាវែងហើយកោង ស្ទើរតែប៉ះនឹងទ្រូងរបស់វាបាន ស្លាបរបស់វាប្រែទៅជាធ្ងន់ ព្រោះនៅពេលនេះរោមរបស់វាដុះកាន់តែក្រាស់ហើយធ្ងន់ ពេលហោះហើរ គឺមានការពិបាកជាខ្លាំង។ នៅពេលនេះវាមានជម្រើស២ រង់ចាំសេចក្តីស្លាប់ ឬក៏ត្រូវឆ្លងកាត់មហាសែនឈឺចាប់ ក្នុងរយៈពេលប្រែប្រែលដ៏វែងឆ្ងាយចំនួន១៥០ថ្ងៃ។ ដំបូងវាចាំបាច់ត្រូវហោះឱ្យដល់កំពូលភ្នំ ហើយទៅសម្ងំនៅក្នុងសម្បុកដែលនៅឯជ្រលងភ្នំ ឈប់ត្រឹងនៅទីនោះ មិនអាចហោះហើរបាន ដំបូងវាប្រើចំពុះរបស់វាជល់នឹងថ្ម រហូតដល់ជ្រុះធ្លាក់មក បន្ទាប់មកសម្ងំនៅចាំដុះចំពុះថ្មី…

Cover Zodiace
ប្លែកៗ

តោះ មកដឹងពីលក្ខណៈពិសេសទាក់ទាញ របស់តារានិករនីមួយៗ

យើងទាំងអស់គ្នាមានលក្ខណៈ និងអត្តចរឹកប្លែកៗពីគ្នា ប៉ុន្តែអ្នកខ្លះអាចនិយាយបានថាមានលក្ខណៈ ស្រដៀងគ្នាជាមួយអ្នកដទៃ។ ពេលខ្លះភាពស្រដៀងគ្នាទាំងនេះមកពីពន្ធុវិទ្យា ហើយជួនកាលមកពីតារានិករនៃឆ្នាំរបស់យើង។ តើអ្នកដឹងទេតារានិករទាំងនេះក៏អាចបង្ហាញលើរូបរាងរបស់យើងផងដែរ? តារានិករអាចរៀបរាប់ពីអ្វីៗជាច្រើននៅពេលនិយាយដល់បុគ្គលិកលក្ខណៈនិងចរិតលក្ខណៈរបស់អ្នក។ តើអ្នកតារានិករមួយណាជារបស់អ្នក?​ តើតារានិករមួយណាដែលចាត់ទុកថាទាក់ទាញចំណាប់អារម្មណ៏ជាងគេ? ខាងក្រោមនេះជាតារានិករដែលត្រូវបានគេចាត់ថ្នាក់ជាតារានិករដែលមានលក្ខណៈពិសេសគួរអោយចាប់អារម្មណ៏ ១. Scorpio (ថ្ងៃទី ២៣ ខែតុលាដល់ថ្ងៃទី ២១ ខែវិច្ឆិកា) -លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ បុគ្គលិកលក្ខណៈអាថ៌កំបាំង និងកែវភ្នែកដ៏ស្រទន់។ តារានិករ Scorpio គឺមានបុគ្គលពោរពេញដោយថាមពល និងភាពស្វាហាប់ ហើយជំហរលើខ្លួនឯង។ ពួកគេមិនសូវបង្ហាញចំណាប់អារម្មណ៍លើអ្នកដទៃ ដោយសារតែពួកគេមានទំនុកចិត្តលើខ្លួនឯង។ តារានិករនេះក៏ទទួលបានការច្រណែន និងមិនចូលចិត្តពីមនុស្សជុំវិញខ្លួនផងដែរ។ ២. Libra…

1៦
ទស្សនៈ

មនុស្សបែបនេះ មួយជីវិតពិបាកជួបណាស់ រកមិនងាយបានទេ ដូច្នេះ បើបានជួបហើយ ត្រូវចេះថែរក្សាពួកគេឱ្យបានល្អផង

មនុស្សដែលអាចទម្លុះរបាំងខែលដ៏រឹងមាំរបស់អ្នក យល់ពីភាពទន់ភ្លន់ និងភាពទន់ជ្រាយរបស់អ្នក ដឹងពីការតស៊ូរបស់អ្នក ស្តាប់ឮពាក្យសម្ដីនៅក្នុងចិត្តរបស់អ្នក ដឹងថាអ្នកជាមនុស្សដែលចូលចិត្តយករឿងលាក់ទុកក្នុងចិត្ត យល់ពីភាពនឿយហត់របស់អ្នកនៅក្នុងជីវិតរស់នៅ ផ្តល់ការឱបដ៏មានភាពកក់ក្តៅបំផុតដល់អ្នក។ មនុស្សប្រភេទនេះ គឺជាមនុស្សដែលកម្ររកបានខ្លាំងណាស់! ពេលដែលអ្នកមានរឿង ម្នាក់នោះ មិនរត់ចោលអ្នកឡើយ! ពេលអ្នកបរាជ័យ មិនសើចអ្នកពីក្រោយខ្នង! ពេលដែលអ្នកធ្លាក់ខ្លួនដុនដាប មិនអាចធ្វើជាមិនស្គាល់អ្នកឡើយ។ ពេលដែលអ្នកជួបទុក្ខលំបាក ជួបព្យុះភ្លៀង មានមនុស្សប្រឹងប្រែងអស់កម្លាំងកាយចិត្តមកជួយអ្នក គេមិនខ្លាចស្លាប់ ការពារដល់អ្នក ស្ម័គ្រចិត្តស្ម័គ្រកាយ មិនចង់បានការតបស្នងអ្វីអ្នកឡើយ មនុស្សប្រភេទនេះ គឺជាបងប្អូនរួមសុខរួមទុក្ខជាមួយអ្នកហើយ ដ្បិតតែពេលខ្លះសម្ដីគេអាក្រក់ស្តាប់បន្តិចមែន តែគេមិនដែលមានចិត្តក្បត់អ្នកឡើយ មិនធ្លាប់ទុកអ្នកចោល មិនធ្លាប់សោះអង្គើយដាក់អ្នក ឱ្យតែមានពេលទំនេរ មកកំដរអ្នកធ្វើកិច្ចការជាមួយគ្នា…

1៦
ប្លែកៗ

រូបដែលអ្នកមើលឃើញមុនគេ វានឹងអាចបង្ហាញពីគំនិត និងចរិតរបស់អ្នក ថាជាមនុស្សបែបណា

នៅក្នុងរូបខាងក្រោមនេះ តើអ្នកប្រទះឃើញរូបអ្វីមុនគេ រូបដែលអ្នកបានឃើញមុនគេ វានឹងអាចបង្ហាញពីគំនិត និងចរិតពិតប្រាកដរបស់អ្នកបានយ៉ាងច្បាស់។ តោះ! ទៅមើលចម្លើយទាំងអស់គ្នា។ ១. អ្នកឃើញដើមឈើមុនគេ នេះបង្ហាញថា អ្នកគឺជាមនុស្សដែលមានសភាពខាងក្រៅមើលទៅស្ងប់ស្ងាត់ មិនសូវមាត់ករ មនុស្សដែលមិនស្គាល់អ្នកនឹងយល់ថា អ្នកគឺជាមនុស្សដែលមិនសូវចូលចិត្តកន្លែងអ៊ូអរ ឬមនុស្សច្រើនប៉ុន្មានទេ។ អ្នកជាមនុស្សឆាប់ភ័យ ការងាររាងខ្ជីខ្ជាបន្តិច តែអ្នកដែលបានស្គាល់អ្នកច្បាស់ គេនឹងអាចយល់ពីអ្នក ដឹងថាអ្នកគឺជាមនុស្សដែលមានចិត្តអន្ទះសារ ចំពោះការរាប់អានមិត្ត លុះត្រាតែម្នាក់នោះស្និទ្ធស្នាលនឹងអ្នកខ្លាំង ទើបអាចព្រមត្រដាងបេះដូងប្រាប់រឿងគ្រប់យ៉ាងទៅកាន់គេ។ ២. អ្នកឃើញមនុស្សស្រីមុនគេ នេះបង្ហាញថា អ្នកគឺជាមនុស្សដែលចូលចិត្តយកគំនិត និងអារម្មណ៍មកលាយលំបញ្ជូលគ្នា អ្នកក៏ជាមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍បានល្អផងដែរ ដូច្នេះហើយបណ្តាលឱ្យទំនាក់ទំនងអ្នកជាមួយអ្នកដទៃមានលក្ខណៈល្អ មិត្តភ័ក្រ្ត និងសាច់ញាតិរបស់អ្នកចូលចិត្តរាប់អានអ្នក…

1៦
ទស្សនៈ

សាងគុណសម្បត្តិឱ្យខ្លួនឯងជាមុនសិន ទើបអ្នកអាចទទួលបានការលើកតម្កើង និងការគោរពពីអ្នកដទៃ

ឱ្យតែជាទាហាន ជាពិសេស គឺមេទ័ព ពេលដែលគេស្លៀកសម្លៀកបំពាក់កងទ័ពជាផ្លូវការ គឺសុទ្ធតែពាក់មេដាយទាំងតូចទាំងធំគ្រប់ប្រភេទនៅលើដើមទ្រូង ពេលដែលពួកគេឈរតម្រៀបជួរនៅក្នុងពិធីដ៏សំខាន់ ពិតជាអស្ចារ្យខ្លាំងណាស់ ដែលញុំាឱ្យគេស្ញប់ស្ញែងចំពោះពួកគេខ្លាំងណាស់។ ហេតុអ្វីបានជាគេពួកគេត្រូវបំពាក់មេដាយ? ឱ្យតែបានសាងគុណសម្បត្តិទើបអាចទទួលបានមេដាយ សាងគុណសម្បត្តិកាន់តែច្រើន មេដាយក៏កាន់តែច្រើនដែរ គុណសម្បត្តិកាន់តែធំ កម្រិតមេដាយក៏កាន់តែខ្ពស់ដែរ ដូច្នេះគ្រាន់តែមើលឃើញមេដាយនៅលើទ្រូង អ្នកអាចដឹងអំពីអត្តសញ្ញាណ និងតំណែងរបស់មនុស្សម្នាក់នេះ ហើយ ថាមនុស្សម្នាក់នេះប្រាកដជានឹងទទួលបានការគោរព និងទទួលរាក់ទាក់ពីសំណាក់អ្នកទាំងឡាយជាមិនខាន។ ពួកយើងមិនមែនជាទាហាន ឬប៉ូលីសទេ តែក៏នៅតែអាចយកបាន “មេដាយ” បានដែរ ដោយយើងខ្លួនឯងផ្ទាល់កសាងតំណែង និងទួនាទីសម្រាប់ខ្លួនឯង ឱ្យអ្នកដទៃស្គាល់ពីខ្លួនយើង គោរពខ្លួនយើង ទទួលរាក់ទាក់ខ្លួនយើង! “មេដាយ” ដែលនិយាយនៅទីនេះ…

1៦
ទស្សនៈ

ជំនឿចិត្តលើខ្លួនឯង គឺជារឿងដែលសំខាន់បំផុត ដែលអាចជួយឱ្យអ្នកសម្រេចគ្រប់កិច្ចការទាំងឡាយបាន

នៅក្នុងក្រុមហ៊ុនមួយ មានបុគ្គលិកពីររូប ៖ ម្នាក់ចេះតែមានគំនិតអវិជ្ជមានចំពោះសមត្ថភាពរបស់ខ្លួន យល់ថាខ្លួនគ្រាន់តែអាចធ្វើការសាមញ្ញៗបានតែប៉ុណ្ណោះ ទោះជាការងារសាមញ្ញ ក៏គេយល់ថា ខ្លួនមិនអាចធ្វើការងារនោះបានល្អឥតខ្ចោះដែរ។ ចំណែកម្នាក់ទៀត មានការជឿជាក់ចំពោះខ្លួនយ៉ាងខ្លាំង គេយល់ថាឱ្យតែខ្លួនឯងព្រមទៅចំណាយកម្លាំង និងពេលវេលា ប្រាកដជាអាចធ្វើឱ្យការងារនោះបានល្អជាទីបំផុត ហើយបង្ហាញតម្លៃរបស់ខ្លួន សម្រេចបាននូវជីវិតដ៏ប្រសើរបានថែមទៀតផង។ ក្នុងចំណោមមនុស្សពីរនាក់នេះ តើអ្នកណាអាចធ្វើការងារបានល្អជាងគេទៅ? ជឿជាក់ថាមនុស្សភាគច្រើនសុទ្ធតែជ្រើសរើសបុគ្គលិកទី២ ពីព្រោះគេជាមនុស្សម្នាក់ដែលមានជំជឿចិត្តខ្លាំងចំពោះខ្លួនឯង ហើយមនុស្សដែលមានជំនឿចិត្តខ្លាំងចំពោះខ្លួនឯង គឺមានលក្ខខណ្ឌអទិភាពក្នុងការធ្វើការងារបានល្អ។ ការជឿជាក់លើខ្លួនឯង បើនិយាយចំពោះមនុស្សគ្រប់គ្នា គឺជាប្រសិទ្ធភាពដ៏មហិមាមួយ បើនៅក្នុងកន្លែងធ្វើការ ជាដំបូងមនុស្សត្រូវមានជំនឿចិត្តលើខ្លួនឯងជាមុនសិន ទើបអាចធ្វើការងារបានល្អ។ លោក លេនីន បានមានប្រសាសន៍ថា “ការប្រាកដប្រជាលើខ្លួនឯង គឺជាជំហានទីមួយឆ្ពោះទៅរកឧតម្តភាព”…

1៦
សង្គម

ចង់ដឹងថាមនុស្សម្នាក់ខ្វល់ពីអ្នកដល់កម្រិតណា មើលតែការផ្ញើសារ និងការតបសារទាំងនេះទៅដឹងហើយ

ការផ្ញើសារ គឺជារបៀបទំនាក់ទំនងមួយប្រភេទ ការផ្ញើសារ ក៏ជាឧបករណ៍សក្ខីតាងមួយផងដែរ។ ចង់ដឹងថាមនុស្សម្នាក់ខ្វល់ពីអ្នកឬអត់នោះ គ្រាន់តែផ្ញើសារទៅគេនឹងដឹងជាមិនខាន។ មនុស្សដែលខ្វល់ខ្វាយពីអ្នក គេនឹងផ្ញើសារតបមកអ្នកភ្លាមៗ ហើយកំណត់ឈ្មោះអ្នកដាក់នៅខាងលើគេដើម្បីងាយឃើញ ចុះអ្នកដែលមិនខ្វល់ពីអ្នកវិញនោះ មានលក្ខណៈអ្វីខ្លះទៅ? ១. តែងតែមិនតបសាររបស់អ្នក អ្នកផ្ញើសារនៅពេលព្រឹក គេតបសារអ្នកនៅពេលយប់ អ្នកផ្ញើសារតាំងពីម្សិលម៉្ញៃ ខានស្អែកមួយទៀតទើបគេតបសាររបស់អ្នក។ មានពេលខ្លះមិនតបសារអ្នកតែម្តង ទុកឱ្យអ្នករង់ចាំ ឱ្យអ្នកស្មាន ឱ្យអ្នកឈរអង្គុយមិនសុខ។ មនុស្សបែបនេះ នៅក្នុងចិត្តគ្មានអ្នកសោះឡើយ ម្តេចចាំបាច់ទៅចំណាយកម្លាំងទៅលើគេធ្វើអ្វីទៀត។ ២. ឆ្លើយតបឱ្យតែបានបាន អ្នកផ្ញើសារឱ្យគេឡើងមួយចង្វាយ អ្នកប្រាប់ពីអារម្មណ៍របស់អ្នកទៅកាន់គេ គេបែរជាគ្រាន់តែប្រើពាក្យ “ អឹម អូ!”…

Cover Banana
ប្លែកៗ

ផ្អើលខ្លាំងនៅថៃ! ដើមចេកពណ៌ចម្លែកៗលក់បានថ្លៃ កូនចេកមួយដេីម​ ជាង ១ពាន់ដុល្លារឯណោះ

ថៃ៖ ពិតជារឿងចម្លែកខ្លាំងណាស់ ថ្មីៗនេះនៅក្នុងប្រទេសថៃ កំពុងតែនាំគ្នាល្បីរឿងដើមចេកពណ៌ចម្លែក មានពណ៌សប្រពាលលើស្លឹកពណ៌បៃតង ដោយយើងសង្កេតឃើញថាដើមចេកនេះគ្មានអ្វីពិសេសក្រៅពីស្លឹកពណ៌ចម្លែកបែបនេះទេ តែភាពចម្លែកនេះបែរជាធ្វើឱ្យដើមចេកប្រភេទនេះមានតម្លៃថ្លៃទៅវិញ។ រឿងហេតុដំបូងកើតឡើង ដោយសារតែបុរសម្នាក់គឺលោក ថាក់ឡាន់ រស់នៅ ខេត្តសុរិន ប្រុងកាប់ដើមចេកបែបនេះចោល ដោយគិតថាដើមចេកនេះមានមេរោគ ឬខូចបានជាប្រែពណ៌បែបនេះ ស្រាប់កូនស្រីរបស់គាត់ពេលទៅស្រោចទឹកកៅស៊ូរបស់នាង ហើយដើរកាត់ចំការដើម្បីមើលដំណាំផ្សេងៗ ស្រាប់តែបានប្រទះឃើញដើមចេកណាំវ៉ាចម្លែកមួយដើម ពណ៌ប្លែកៗ ដែលឪពុកដាំទុកចោលជាយូរឆ្នាំ ។ ដោយមានចម្ងល់មិនដឹងថាដើមចេកនេះជាប្រភេទអ្វី ប្រភេទ អាល់កាឡាំង (alkaline) ឬ យ៉ាងណា ទើបនាងថតរូបឱ្យអ្នកស្គាល់មើល គេថា ប្រាកដជាប្រភេទដើមចេក អាល់កាឡាំង ពិតប្រាកដមែន…

Cover Lemon
ទស្សនៈ

ល្បីថាដាក់ចំណិតក្រូចឆ្មាររោយអំបិល ក្បែរគ្រែគេងរាល់យប់ ជួយបណ្តេញវិញ្ញាណមិនល្អ តែការពិតល្អសុខភាពច្រើនយ៉ាងទៅវិញ

ក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារ គឺជាគ្រឿងផ្សំម្ហូបចំណីអាហារ​ថែមទាំងមានប្រយោជន៍នៅក្នុងមុខងារថែទាំសុខភាព និងរូបសម្រស់ជាដើម រួមទាំងមានគុណប្រយោជន៍ច្រើនសឹងរាប់មិនអស់។ តែថ្មីៗនេះនៅលើបណ្តាញសង្គម និង TikTok បាននឹងកំពុងតែល្បីថា ការដាក់ចំណិតក្រូចឆ្មារនៅក្បែរគ្រែគេងមួយយប់ហើយរោយអំបិលពីលើ ព្រឹកឡើងក្រូចឆ្មារនឹងប្រែសម្បុរខ្មៅ ដោយគេយល់ថាវាអាចជួយបណ្តេញវិញ្ញាណមិនល្អ ឬសំណាងមិនល្អចេញ តែនេះគ្រាន់តែជាជំនឿតៗគ្នាប៉ុណ្ណោះ តែបើមិនជឿក៏មិនគួរប្រមាថដែរ។ ដោយការពិតទៅការដាក់ចំណិតក្រូចឆ្មារក្បែរគ្រែគេងបែបនេះ បើតាមរយៈអ្នកវិទ្យាសាស្រ្ត និងវេជ្ជបណ្ឌិតល្បីៗបានរកឃើញថា គឺអាចជួយដល់សុខភាពច្រើនយ៉ាងស្ទើរតែមិនគួរឱ្យជឿទៅវិញទេ។ តោះ មកដឹងពីរបៀបធ្វើចំណិតក្រូចឆ្មារជំនួយសុខភាព និងគុណប្រយោជន៍ដូចខាងក្រោមនេះ ៖ # របៀបប្រើប្រាស់ក្រូចឆ្មារនៅពេលគេង របៀបអនុវត្ត – ពុះក្រូចឆ្មារ៣ ទៅ ៤ចំណិតក៏បាន ឬ ជា…

Cover Chinatown
ដើរកម្សាន្ត

មកដឹងពីប្រវត្តិនៃការកកើតដំបូងនៃ ChinaTown ដែលល្បីពាសពេញប្រទេសដទៃជាច្រើន

Chinatown គឺជាកន្លែងប្រមូលផ្តុំដោយការរស់នៅរបស់ជនជាតិចិន ដែលស្ថិតនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសចិននិងមានពាសពេញពិភពលោកផងដែរ។ វាគឺជាតំបន់ដែលពេញនិយមខ្លាំងណាស់ ហើយម្យ៉ាងទៀតវាក៏សម្បូរទៅដោយហាង និងភោជនីយដ្ឋានផ្សេងៗទៀតជាច្រើនផងដែរ។ ការកកើតឡើងនៃ Chinatown នេះគឺបណ្តាលមកពីការធ្វើអន្តោប្រវេសន៍របស់ជនជាតិចិន ដែលផ្លាស់ទីទៅរស់នៅក្នុងតំបន់ថ្មីមួយទៀត។ ហើយចំណែកឯ Chinatown ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក ត្រូវបានគេធ្វើការផ្លាស់ប្តូរមកនៅក្នុងតំបន់មួយចំនួនដូចជាផ្លូវ Broadway, California, Kearny និង Powell ជាដើម ដើម្បីធ្វើអោយវាមានសណ្តាប់ធ្នាប់ជាងមុន។ នៅពាក់កណ្តាលទសវត្សឆ្នាំ ១៨៤០ បន្ទាប់ពីការបរាជ័យរបស់អង់គ្លេសនៅក្នុងសង្គ្រាមអាភៀនជាមួយចិនជាលើកដំបូងមក គ្រោះមហន្តរាយធម្មជាតិជាច្រើនក៏បានកើតឡើងនៅទូទាំងប្រទេសចិន ដែលបណ្តាលឱ្យមានគ្រោះទុរភិក្ស , ការបះបោរ និងបញ្ហាជាច្រើនទៀត ។ ដោយសារតែមូលហេតុនេះហើយ ទើបបណ្តាលអោយជនជាតិចិនសម្រេចចិត្តផ្លាស់ទីលំនៅរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀត…

Cover Time Machine
ប្លែកៗ

តារា និងជនល្បីៗទាំង១៥រូប ដែលបញ្ជាក់បានថា ម៉ាស៊ីនឆ្លងពេលវេលាមានពិតៗ បើដូចគ្នាបេះបិទនោះ

មកទល់សព្វថ្ងៃនេះ មានមនុស្សប្រមាណ ១១៧ ពាន់លាននាក់ ដែលបានរស់នៅលើផែនដី​ ហើយមានមុខមាត់ខុសប្លែកពីគ្នា តែវាក៏មិនមែនថាគ្មានមនុស្សដែលមានមុខមាត់ស្រដៀងគ្នាដែរ។ ដោយពេលខ្លះ មនុស្សមួយចំនួនមានរូបរាង មុខមាត់ស្រដៀងគ្នាខ្លាំង ដូចជាបងប្អូនបង្កើត ឬឆ្លងមកពីពេលវេលា និងសម័យកាលផ្សេងទៀតជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកតារា និងបុគ្គលល្បីៗដែលត្រូវគេស្គាល់ថាមានមុខមាត់ស្រដៀងនឹងមនុស្សជំនាន់មុនបេះបិទតែម្តង៖  ១. Michael Jackson មានមុខមាត់ដូចជារូបចម្លាក់នៅប្រទេសអេហ្ស៊ីប ។ ២. Nicolas Cage មានមុខមាត់ដូចបុរសម្នាក់នៅសតវត្សទី ១៩ ។ ៣. Sylvester Stallone ៤. Keanu Reeves…

Cover Hotpot
ដើរកម្សាន្ត

ប្រវត្តិ និងអាយុកាលដ៏ចំណាស់នៃស៊ុប HotPot ដែលគ្រប់គ្នាមិនធ្លាប់បានដឹង

ស៊ុបហតផត គឺជាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងត្រូវបានគេនិយមញុំាជុំគ្នាជាលក្ខណះគ្រួសារនិងមិត្តភក្ដិជាដើម។ ជាទូទៅ ការញុំាហតផតតម្រូវឲ្យមានស៊ុបក្នុងឆ្នាំងកម្តៅឲ្យពុះក្តៅៗហុយៗ ដែលមានបន្លែ ប្រហិត គ្រឿងសមុទ្រ និងសាច់ខាងក្រៅដើម្បីដាក់ចូលចម្អិនតាមចំណង់ចំណូលចិត្តរបស់អ្នកញុំា។ ហើយប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់ប្រទេសចិន នោះអ្នកនឹងប្រទះឃើញអាហារមួយនេះនៅគ្រប់ទីកន្លែង។ ស៊ុបហតផតនេះមានដើមកំណើតយូរណាស់មកហើយ ពោលគឺតាំងពីសម័យម៉ុងហ្គោលប្រហែល ៨០០-៩០០ឆ្នាំមុនមកម្ល៉េះ ហើយធាតុផ្សំពីមុនមានលក្ខណៈសាមញ្ញណាស់ គឺមានតែសាច់ចៀម និងសាច់សេះប៉ុណ្ណោះ រីឯទឹកស៊ុបវិញគឺមិនមានរសជាតិហឹរនោះទេ។ បន្ទាប់មកវាក៏បានរីកសុះសាយទៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសចិន ហើយនៅតាមតំបន់នីមួយៗគឺមានលក្ខណៈ ឬរសជាតិខុសគ្នាតិចតួច។ #ហតផតតំបន់ចុងឈីង ហតផតដែលមានភាពល្បីល្បាញជាងគេ គឺនៅក្នុងតំបន់ចុងឈីង ដែលវាផ្សំឡើងពីម្ទេសស៊ីឈ័ន និងមានរសជាតិហឹរខ្លាំង។ អ្នកដែលចាញ់ហឹរប្រាកដជាត្អូញថាហឹរពេក ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរវិញប្រាកដជាញុំាហើយចង់ញុំាទៀតមិនខាន។ ហតផតតំបន់ចុងឈីងត្រូវបានបង្កើតឡើងដោយពលករជំនាន់មុន ព្រោះពួកគេត្រូវការរបស់ក្តៅៗ ដែលអាចជួយបង្កើនកម្តៅក្នុងខ្លួននៅក្នុងអាកាសធាតុត្រជាក់ និងត្រូវការអាហារដែលជំនួយដល់កម្លាំងផងដែរ។…

Thumbnal
សង្គម

មានការចាប់អារម្មណ៍អ្វីខ្លះនៅពេល ដួងវីរៈសិទ្ធ និង មាសសុខសោភា ចេញបទរួមគ្នាជាលើកដំបូង (មានវីឌីអូ)

តើប្រិយមិត្តអ្នកអានមាននៅចាំដែរទេនៅថ្ងៃដែលបើកសម្ភោធផលិតកម្មរាម ? លោក ដួង វីរៈសិទ្ធ បាននិយាយថា លោក គឺមានសម្លេងត្រូវគ្នាជាមួយនិង កញ្ញា មាស សុខសោភា តែដោយសារមុនចូលច្រកក្រោមទ្រនំផលិតកម្មរាម អ្នកទាំងពីរនៅទ្រនំផ្សេងគ្នា គ្មានឱកាសនឹងអាចចេញបទចម្រៀងរួមគ្នាបានឡើយ។ ក្រោយពេលចូលច្រកក្រោមទ្រនំផលិតកម្មរាម អស់ពេលមួយរយៈកន្លងមក ព្រមទាំងការស្នើសុំពីសំណាក់អ្នកគាំទ្រលោកដួង វីរៈសិទ្ធ និងកញ្ញា មាស សុខសោភា ឲ្យបងស្រាយចម្រៀងរួមគ្នានោះ ពេលនេះតារាចម្រៀងទាំងពីរដួងនេះ បានចេញនូវបទចម្រៀងដែលបកស្រាយរួមគ្នាហើយ។ បទព្រួយខ្លាចបាត់បង់ ជាបទទីមួយដែល លោក ដួង វីរៈសិទ្ធ បានច្រៀងរួមគ្នាជាមួយនិង កញ្ញា មាស…

Cover Tea
សង្គម

ប្រភេទតែ ដែលអ្នកចូលចិត្ត អាចបង្ហាញពីចរិតលក្ខណៈពិតខាងក្នុងបាន

ត្បិតតែមិនមែនជាភេសជ្ជៈពេញនិយមសម្រាបយុវវ័យសម័យថ្មី តែភេសជ្ជៈប្រភេទតែ នៅតែជាភេសជ្ជៈសុខភាពដ៏ពេញនិយមមួយសម្រាប់យុវវ័យមួយចំនួន ហើយពេញនិយមខ្លាំងសម្រាប់អ្នកដែលមានវ័យកណ្តាល និងវ័យចំណាស់។ យ៉ាងណាមិញ មិនថាអ្នកស្ថិតនៅក្នុងវ័យណាក៏ដោយ ចំណូលចិត្តនៃការទទួលទានតែ អាចបង្ហាញចេញពីចរិតលក្ខណៈពិតរបស់អ្នកបានដែរ។ តោះមកតាមដានចរិតតាមប្រភេទតែដូចខាងក្រោមនេះ ៖ ១. តែបៃតង Green Tea ជាតែសុខភាពដែលជួយឱ្យមានសុខភាព និងសម្រកទម្ងន់ ដូច្នេះអ្នកដែលចូលចិត្តតែប្រភេទនេះ ជាមនុស្សដែលសកម្ម តែចូលចិត្តភាពស្ងប់ស្ងាត់ និងជាមនុស្សមានចិត្តនឹងធឹងចាស់ទុំ ពិសេសជាមនុស្សមានគោលដៅខ្ពស់។ ២. តែខ្មៅ ជាមនុស្សបុរាណបន្តិច តែជាមនុស្សរឹងមាំ មានទំនួលខុសត្រូវខ្ពស់ ដែលជាហេតុធ្វើឱ្យគេជាមនុស្សមានភាពមមាញឹកជានិច្ចនៅក្នុងជីវិត ហើយក៏ជាមនុស្សដែលប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ដើម្បីសម្រេចបំណងនៅក្នុងជីវិត។ ៣. តែរសជាតិលាយចូលគ្នា ជាមនុស្សមានគំនិតច្នៃប្រតិដ្ឋ…

Cover Teeth
ប្រវត្តិសាស្រ្ត

មិនមែនទើបតែមានទេ! ការពត់ធ្មេញ មានតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ

ការពត់ធ្មេញបានក្លាយជារឿងធម្មតាទៅហើយនៅក្នុងសម័យនេះ ព្រោះបច្ចេកវិទ្យាកាន់តែទំនើបប៉ុន្តែមានភ័ស្តុតាងដែលបង្ហាញថាការពត់ធ្មេញមានតាំងពីសម័យបុរាណមកម្ល៉េះ។ វាស្តាប់ទៅគួរអោយចម្លែកចម្លែកណាស់ដែលគំនិតនៃការពត់ធ្មេញនេះត្រូវបានគេរកឃើញតាំងពីសតវត្សរ៍មុនៗ ព្រោះមនុស្សសម័យនោះក៏ចង់បានធ្មេញត្រង់និងស្នាមញញឹមល្អឥតខ្ចោះដែរ ប៉ុន្តែពួកគេបានធ្វើវាដោយឧបករណ៍ចម្លែកៗ។ យោងតាមការរកឃើញខាងបុរាណវិទ្យា គ្រោងឆ្អឹងម៉ាំមីមួយចំនួនត្រូវបានគេរកឃើញមានបំណែកដែកជាប់នឹងធ្មេញរបស់ពួកគេ។ អ្នកស្រាវជ្រាវបាននិយាយថាខ្សែដែលធ្វើពីស្បែកសត្វដែលត្រូវបានគេហៅថា “ ពោះវៀនឆ្មា” ត្រូវបានគេយកភ្ជាប់ទៅនឹងធ្មេញ ហើយគួរបញ្ជាក់ផងដែរថាមានផ្នូរមួយនៅប្រទេសអេហ្ស៊ីប ដែលត្រូវបានគេរកឃើញថាសាកសពនោះយកលួសមាស ចងធ្មេញដើម្បីអោយត្រង់។ នៅសម័យនោះមិនមានការជឿនលឿនណាមួយក្នុងវិធីតំរឹមធ្មេញនោះទេ រហូតដល់សតវត្សរ៍ទី ១៨។ នៅឆ្នាំ ១៧២៨ លោក Pierre Fauchard បានសរសេរសៀវភៅមួយដែលមានចំណងជើងថា “ ពេទ្យធ្មេញ” ហើយនិយាយអំពីឧបករណ៍មួយដែលមើលទៅដូចជាសម្រាប់ការពារធ្មេញនិងជួយអោយធ្មេញស្ថិតក្នុងទីតាំងត្រឹមត្រូវ។ក្រោយមកនៅឆ្នាំ ១៧៥៧ លោកបានកែលម្អឧបករណ៍នោះអោយប្រសើរជាងមុន ហើយថែមទាំងស្រាវជ្រាវឃើញថាធ្មេញដុះទាល់គួរតែត្រូវយកចេញដើម្បីចៀសវាងការកើនឡើងនៃធ្មេញ។ នៅដើមទសវត្ស ១៩០០ ការពត់ធ្មេញបានក្លាយជាមួយរឿងដែលពេញនិយម…