
ឆាតទៅមនុស្សស្រី គួរតែប្រើឃ្លាទាំង៣នេះ ធានាថា នាងប្រាកដជាឆ្លើយតបអ្នកមិនខាន
ខ្ញុំគិតថាអ្នកក៏ធ្លាប់ជួបភាពទើសទាល់មួយ ដូចជាការផ្ញើរសារឱ្យគេ ហើយគេធ្វើជាមើលមិនឃើញ មិនព្រមឆ្លើយតបមកអ្នកដែរមែនទេ? បើអ្នកជួបនឹងស្ថានភាពបែនេះ បានន័យថាប្រយោគបើកឆាករបស់អ្នក គឺបានប្រើខុសហើយ ជឿខ្ញុំចុះ ឈប់ប្រើពាក្យថា “នៅទេ?” “កំពុងធ្វើអ្វី?” មកធ្វើជាការបើកប្រយោគសន្ទនារបស់អ្នកទៀតទៅ សាកល្បងប្រយោគទាំងបីឃ្លានេះវិញ អាចមានប្រសិទ្ធភាពចំពោះនារីដល់ទៅ៩០%។ ១. តើអ្នករវល់ទេ? ម្សិលមិញខ្ញុំ និងមិត្តរបស់ខ្ញុំបានណាត់គ្នាញុំាបាយ ពេលដែលញុំាបាយ Messenger របស់នាងក៏បន្លឺឡើង ស្មានមិនដល់ថានាងគ្រាន់តែលើកទូរសព្ទមកមើលភ្លាម មិននិយាយអ្វីមួយម៉ាត់ ស្រាប់តែបោះទូរសព្ទទៅមួយចម្ហៀងតែម្តង ទឹកមុខប្រែជាមួម៉ៅ ខ្ញុំចម្លែកក្នុងចិត្តក៏បានសួរនាងថាមានអ្វីកើតឡើង។ មិត្តរបស់ខ្ញុំបានយកទូរសព្ទរបស់នាងមកឱ្យខ្ញុំមើល មានបុរសម្នាក់បានផ្ញើសារមកកាន់នាងថា “ធ្វើអី?” ខ្ញុំសួរនាងថាហេតុអ្វីមិនឆ្លើយតប ច្បាស់ណាស់ បុរសម្នាក់នេះមានចិត្តមកលើឯងហើយ។…




















