គុណប្រយោជន៍ទាំង៦ចំណុច នៃប្រេងដូង!

គុណប្រយោជន៍ទាំង៦ចំណុច នៃប្រេងដូង!
ការផ្សាយពាណិជ្ជកម្ម

ប្រេងដូងត្រូវបានគេស្គាល់នឹងបានយកទៅប្រើប្រាស់ជាច្រើនមុខ ដូចជាប្រើក្នុងគ្រឿងសម្អាង សម្រាប់ជំនួយសក់ និងសក់ ឬប្រើសម្រាប់ក្នុងការចម្អិនម្ហូបអាហារជាដើម។ ក្នុងនេះដែរ ប្រេងដូង វាបានផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់ទៅមនុស្ស ហើយទាំងនេះគឺជាអ្វីដែលប្រេងដូងបានផ្តល់ដល់សុខភាពរបស់យើង ៖

១. មានផ្ទុកទៅដោយខ្លាញ់ល្អ

ការផ្សាយពាណិជ្ជកម្ម

ប្រេងដូងវាមានផ្ទុកនូវប្រភេទខ្លាញ់មួយប្រភេទ ដែលអាចជួយឱ្យរាងកាយរបស់យើងដុតខ្លាញ់ក្នុងរាងកាយកាន់តែលឿន និងផ្តល់នូវថាមពលដល់រាងកាយ ព្រមទាំងខួរក្បាលទៀតផង។ ខ្លាញ់ដែលផ្ទុកក្នុងប្រេងដូង វាក៏ជួយឱ្យបរិមាណ Cholesterols ល្អក្នុងសរសៃឈាមកើនឡើង និងកាត់បន្ថយនៃជំងឺបេះដូងផងដែរ។

Giam Can Bang Dau Dua De Co Than Hinh Chuan Nhu Sao Hollywood11441164323

ការផ្សាយពាណិជ្ជកម្ម

២. ជំនួយដល់សុខភាពបេះដូង

នៅក្នុងប្រេងដូង មានសារធាតុដែលអាចដុតកម្ចាត់ខ្លាញ់ ព្រមទាំងវាអាចបម្លែង cholesterol ដែលមិនល្អនៅក្នុងសរសៃឈាមឱ្យមានផលប៉ះពាល់ទាបដល់សុខភាព ជំនួសមកវិញ វាបង្កើន cholesterols ល្អ សម្រាប់ជំនួយដល់ដំណើរការបេះដូង និងសរសៃឈាមបានថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

៣. ជួយដល់ការដុតកម្ចាត់ខ្លាញ់មិនល្អ

ជំងឺធាត់ វាជាជំងឺទូទៅ ដែលកើតមានជុំវិញពិភពលោក ហើយអ្វីដែលគ្រូពេទ្យតែងណែនាំយើងនោះគឺ ត្រូវបរិភោគអាហារឱ្យបានត្រឹមត្រូវ មិនឱ្យលើស calories ដែលយើងគួរទទួល ទៅតាមរាងកាយមនុស្សម្នាក់ៗ នៅក្នុងនោះដែរ ប្រេងដូង ដែលមានប្រភេទខ្លាញ់ ក្នុងទម្រង់ MCTs វាអាចបង្កើន ការដុតរំលាយ calories នៅក្នុងខ្លួនរបស់យើងបានឆាប់ជាងបើធៀបនឹងប្រភេទខ្លាញ់ ទម្រង់ LCTs ដែលមានទូទៅក្នុងអាហារ។

ការផ្សាយពាណិជ្ជកម្ម

6db86ab1707f0eab

៤. ជួយប្រចាំនឹងពពួកមីក្រូសារពាង្គកាយអាក្រក់

ការផ្សាយពាណិជ្ជកម្ម

Lauric acid មាននៅក្នុងប្រេងដូង ដល់ទៅ 50% សារធាតុនេះ វាធ្វើការរំលាយនៅក្នុងពោះវៀនតូចរបស់យើង បង្កើតទៅជាសារធាតុមួយទៀតហៅថា monolaurin សារធាតុទាំងពីរនេះ សុទ្ធសឹងតែមានសមត្ថភាពក្នុងការប្រឆាំងនឹងជំងឺផ្សេងៗ ដែលបង្កពីពពួកបាត់តេរី វីរុស និងផ្សិត។

៥. ធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ

ការផ្សាយពាណិជ្ជកម្ម

ដោយសារខ្លាញ់ដែលមាននៅក្នុងប្រេងដូង ជាទម្រង់ MCTs ម្យ៉ាងទៀត ketones វាអាចមានទំនាក់ទំនង និងដំណើរការមេតាប៉ូលីសខ្លាញ់នៅក្នុងខ្លួនរបស់អ្នក ដែលអាចឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរជាងមុន។

3ceeffade62a09d64c8934a5d15293d2cead8cfb

ការផ្សាយពាណិជ្ជកម្ម

៦. ជួយការពារស្បែក សក់ និងធ្មេញឱ្យរឹងមាំ

ជាទូទៅយើងតែងឃើញនៅក្នុងគ្រឿងសម្អាង ដូចជាផ្នែកសក់ និងស្បែក គេតែងតែបន្ថែមប្រេងដូង ដើម្បីជំនួយដល់ផ្នែកទាំងនោះ។ ប្រេងដូងវាអាចជួយការពារសក់ខូចពីកាំរស្មីពន្លឺព្រះអាទិត្យ ព្រមទាំងជួយការពារមិនឱ្យកាំរស្មី UV បំផ្លាញសក់ បានដល់២០% ម្យ៉ាងទៀតប្រេងដូងវាក៏អាចផ្តល់សំណើមដល់ស្បែក ការពារស្បែកកុំឱ្យស្ងួត និងប្រេះស្រកាថែមទៀតផង៕

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម