មនោសញ្ចេតនាស្នេហាឈឺចាប់ ត្រូវបានលោកដួង វីរៈសិទ្ធ យកមករៀបរាប់ក្នុងបទវិបត្តិស្នេហ៍ (មានវីឌីអូ)

Received_881565305782342
ការផ្សាយពាណិជ្ជកម្ម

ក្រោយពេលឈានជើងចូលច្រកក្រោមទ្រនំ ផលិតកម្មរាម បានមួយរយៈមក តារាចម្រៀង Original song លោក ដួង វីរៈសិទ្ធ ក៏បានបង្ហើរសំនៀងជាមួយនិងបទចម្រៀងរបស់ខ្លួនជាបន្តបន្ទាប់រហូតមិនដែលដាច់។

Screenshot_20210617 114600_Facebook
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screenshot_20210617 114622_Facebook
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screenshot_20210617 114649_Facebook
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នាពេលថ្មីៗនេះផងដែរ លោក ដួង វីរៈសិទ្ធ បានចេញនូវបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា “វិបត្តិស្នេហ៍” ។

ការផ្សាយពាណិជ្ជកម្ម
Screenshot_20210617 112437_YouTube
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បទ វិបត្តិស្នេហ៍ របស់លោក ដួង វីរៈសិទ្ធ កំពុងតែស្រូបទាញយកចិត្តយុវវ័យដែលរងគ្រោះរបួសបេះដូងដោយសារតែស្នេហាព្រាត់ប្រាស់តែម្តង។ អត្ថន័យស្នេហាឈឺចាប់ រៀបរាប់ក្នុងបទចម្រៀងស្តាប់ហើយហូរទឹកភ្នែក នឹកដល់មនុស្សដែលស្រលាញ់យើងបានបែកទៅគ្មានថ្ងៃបានជួបគ្នា ហើយក៏មិនដឹងថាគេនៅទីណា? កន្លែងណា? ហើយមាននឹកយើងដូចយើងនឹកគេដែរទេ? តើពេលនេះគេសុខទុក្ខយ៉ាងណា? អារម្មណ៍មួយនេះគឺមានតែអ្នកដែលធ្លាប់បាត់បង់មនុស្សជាទីស្រលាញ់ទៅសូន្យឈឹងគ្មានដំណឹងទេ ទើបយល់ច្បាស់។ ហើយអារម្មណ៍មួយនេះគឺជាអារម្មណ៍របស់មនុស្សម្នាក់ដែលកំពុងតែជួបនូវវិបត្តិស្នេហាតែម្តង។

ចង់ជ្រាបកាន់តែច្បាស់ថាបទវិបត្តិស្នេហ៍របស់លោកដួង វីរៈសិទ្ធ មានអត្ថន័យជ្រាលជ្រៅនិងឈឺចាប់ឯការយ៉ាងណានោះ

ការផ្សាយពាណិជ្ជកម្ម

សូមទស្សនាវីឌីអូខាងក្រោម៖


អត្ថបទដោយ: Mr. Fun

ការផ្សាយពាណិជ្ជកម្ម

 

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម