មួយជីវិតនេះ បើបាត់បង់សុខភាពហើយ ទោះអ្នកអាចរកបានប្រាក់ច្រើនប៉ុនណាក៏គ្មានប្រយោជន៍ដែរ

5
ការផ្សាយពាណិជ្ជកម្ម

ពេលដែលមនុស្សម្នាក់គ្មានអ្វីសោះនៅក្នុងខ្លួន តែងតែស្ញើចសរសើរអ្នកមានទ្រព្យសម្បត្តិ ហើយយល់ថាមានប្រាក់គឺល្អណាស់ តែពេលដែលមនុស្សម្នាក់មានទ្រព្យសម្បត្តិហូរហៀរ បែរជាមានអារម្មណ៍ថាមិនសប្បាយចិត្តទៅវិញ ហើយយល់ថាធ្វើជាមនុស្សសាមញ្ញពិតជាល្អណាស់។ តាមពិតទៅនៅក្នុងសង្គមមួយនេះ តែងតែមើលពីគ្នាទៅវិញទៅមក។

អ្នកមាន មិនប្រាកដថារីករាយ ចំណែកអ្នកក្រីក្រ ក៏មិនប្រាកដថាគ្មានសុភមង្គលដែរ។ មនុស្សនាពេលបច្ចុប្បន្ន ត្រូវបានមាសប្រាក់បាំងភ្នែក គិតតែដេញតាមមាសប្រាក់ទ្រព្យសម្បត្តិ ហើយភ្លេចពីភាពពិតជាក់ស្តែង។ មនុស្សម្នាក់ ដើម្បីតែក្តីស្រមៃរបស់ខ្លួនបានបោះបង់អ្វីៗគ្រប់យ៉ាង ឃ្លាតឆ្ងាយពីផ្ទះសម្បែង អាចប្រឹងប្រែងអស់ប៉ុន្មានឆ្នាំក្រោយ ក៏បានក្លាយទៅជាអ្នកមាន តែមនុស្សក្បែរខ្លួនបានកន្លងផុតទៅ មិនអាចត្រលប់មកវិញបានឡើយ។ យើងតែងតែយល់ថាឪពុកម្តាយអាចរង់ចាំយើងបាន ស្ថានភាពអាចរង់ចាំយើងបាន តែនៅក្នុងលោកនេះ មាសប្រាក់ក៏មិនអាចទិញអ្វីៗបានគ្រប់យ៉ាងដែរ។

ការផ្សាយពាណិជ្ជកម្ម

Soft Focus On Woman Hands Proposing Money Us Dollar Bills To You.

ប្រាក់អាចទិញសុខភាពបានទេ? ច្បាស់ណាស់ថា មិនបានទេ!

ការផ្សាយពាណិជ្ជកម្ម

ពេលដែលមនុស្សម្នាក់មានបានស្តុកស្តម្ភ ហើយពេលដែលគាត់មានជំងឺធ្ងន់ធ្ងរជិតនឹងចាកចេញពីក្នុងលោកនេះ គាត់ប្រាកដជាចង់បានរាងកាយដែលមានសុភាពរឹងមាំ គាត់សុខចិត្តមិនរើសយកភាពមានបានស្តុកស្តម្ភនេះក៏ថាបាន។

តើប្រាក់អាចទិញសេចក្តីស្រលាញ់បានទេ? មិនបានទេ!

ការផ្សាយពាណិជ្ជកម្ម

ទោះបីជាអាចទិញបាន ក៏មិនមែនជាស្នេហាពិតស្មោះត្រង់ដែរ។ ស្នេហាដែលស្មោះត្រង់ មិនខ្វល់ថាគេមានប្រាក់ប៉ុនណាទេ គ្រាន់តែចង់បានក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ច្បាស់លាស់ថាម្នាក់នោះជាអ្នកដែលអាចកំដរគេដល់ចាស់សក់ស្តូវបាន ទោះជាមិនសូវមានបាន ក៏មានសុភមង្គលដែរ។

ប្រាក់ច្រើន ឬតិច ឱ្យតែគ្រប់ចាយទៅបានហើយ មិនចាំបាច់ត្រូវតែធ្វើជាអ្នកមាននោះទេ ប៉ុន្តែចាំបាច់ត្រូវតែមានសុខភាពល្អ ថែរក្សាសុខភាពឱ្យបានល្អ គឺសំខាន់ជាងអ្វីៗទាំងអស់។

ការផ្សាយពាណិជ្ជកម្ម

Shutterstock_589302497_WEB 1024x683

ធ្វើជាមនុស្សដែលសាមញ្ញម្នាក់ ក៏គ្មានអ្វីមិនល្អដែរ មនុស្សសាមញ្ញ មានសុភមង្គលតាមរបៀបមនុស្សសាមញ្ញ អ្វីដែលសំខាន់បំផុតរបស់មនុស្សម្នាក់ គឺអាចរក្សាទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយរបស់គេបាន។ មួយជីវិតរបស់មនុស្ស គឺមិនងាយស្រួលឡើយ កុំចេះតែប្រកាន់រឿងបន្តិចបន្តួច ហើយធុញថប់មិនសប្បាយចិត្ត ពុំដូច្នេះទេទីបញ្ចប់នឹងធ្វើបាបដល់ខ្លួនឯង។ បើកចិត្តឱ្យទូលាយ ការបាត់បង់ និងទទួលបានគឺវាសនាបានកំណត់រួចទៅហើយ រក្សារចិត្តឱ្យបាននឹងនរ មិនខ្វល់ថាជាមនោសញ្ចេតនា ឬវត្ថុនោះទេ បណ្តោយតាមនិស្ស័យចុះ។

ការផ្សាយពាណិជ្ជកម្ម

មួយជីវិតរបស់មនុស្ស ត្រូវរស់នៅឱ្យបានល្អ ថែរក្សាមនុស្ស និងកិច្ចការដែលនៅក្បែរខ្លួនឱ្យបានល្អ ព្រោះឱ្យតែបាត់បង់ទៅហើយ មិនអាចត្រលប់មកវិញបានឡើយ។ មានពេលខ្លះយើងស្ញប់ស្ញែងថាអ្នកដទៃសម្បួរហូរហៀរ តែបែរជាធ្វេសប្រហែសសុភមង្គលដែលនៅក្បែរខ្លួន និងរបស់ដែលខ្លួនមានស្រាប់ ដូចជាសុខភាព។ ប្រាក់អស់ហើយអាចរកវិញបាន តែបើបាត់បង់សុខភាពហើយនោះ នេះអាចជាវិប្បដិសារីអស់មួយជីវិត៕

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម