
អ្នកដែលមានប្រជ្រុយទាំង៦កន្លែងនេះ វាសនាចារមក នាំមកនូវលាភសំណាងយ៉ាងសន្ធឹក
មនុស្សម្នាក់ៗសុទ្ធតែសង្ឃឹមថាខ្លួនមានជីវិតដ៏ល្អឥតខ្ចោះមួយ តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែមានវាសនាល្អពីកំណើតនោះទេ ។ គេបានសង្កេតមើលថាអ្នកដែលមានប្រជ្រុញ៦កន្លែងនេះ មិនថាមនុស្សប្រុសឬស្រីទេ ក្នុងជោគវាសនារបស់ពួកគេបានបង្កប់នូវលាភសំណាង និង ទ្រព្យសម្បត្តិស្កុកស្តម្ភ។ ១. ប្រជ្រុយគែមថ្ងាស ប្រជ្រុយដែលមាននៅគែមថ្ងាស មើលទៅជាកន្លែងដែលគ្មានអ្នកណាគេមើលឃើញ និងចាប់អារម្មណ៍នោះទេ បើមិនសង្កេតមើលឱ្យបានល្អិតល្អន់ទេ គឺមើលមិនដឹងឡើយ។ ប៉ុន្តែរាល់មនុស្សដែលមានប្រជ្រុយនៅត្រង់កន្លែងនេះសុទ្ធតែមានវាសនាល្អ ដូច្នេះមនុស្សដែលមានប្រជ្រុយត្រង់នេះសុទ្ធតែត្រូវបានគេហៅថាជាប្រជ្រុយហៅទ្រព្យ។ ២. ប្រុជ្រុយនៅមុខខាងស្តាំ ប្រជ្រុយនៅមុខខាងស្តាំ បង្ហាញថាមនុស្សម្នាក់នេះទ្រព្យលាភរបស់គេគ្រាន់បើ។ មិនថានៅក្នុងជីវភាពរស់នៅ ឬនៅក្នុងអាជីពការងារទេ សុទ្ធតែអាចជួបនឹងមនុស្សល្អជួយជ្រោមជ្រែង និងចង្អុលបង្ហាញដល់រូបគេ ចំពោះខ្លួនគេផ្ទាល់ ក៏រឹតតែចេះទៅចាត់ចែងរឿងលុយកាក់ផងដែរ។ នៅក្នុងអាជីពរកស៊ី រមែងទទួលបានជោគជ័យ ជីវិតក៏កាត់តែល្អឡើងដែរ ដល់ពេលចាស់ទៅ លុយកាក់ចាយមិនខ្វះឡើយ។…




















