តើការទទួលទានផ្លែប៉ោម ពិតជាអាចបញ្ចៀសយើងពីការទៅមន្ទីរពេទ្យមែនឬ?

Web Copy
ការផ្សាយពាណិជ្ជកម្ម

ធម្មតាការញុំាផ្លែឈើឱ្យបានច្រើន វាជាអ្វីដែលគ្រូពេទ្យតែងណែនាំ ក្នុងនេះយើងតែងឮគេនិយាយថា ញុំាផ្លែប៉ោមមួយថ្ងៃមួយផ្លែ អាចបញ្ចៀសពីការទៅជួបគ្រូពេទ្យបាន។ ការពិតទៅឃ្លានេះ មិនមែនទឹមតែបង្កើតនៅប៉ុន្មានឆ្នាំនេះទេ ឃ្លាស្រដៀងនេះគឺ ត្រូវបានគេសរសេរនៅក្នុងទស្សនាវដ្តីតាំងពីឆ្នាំ 1900s មកម្ល៉េះ ហើយត្រូវបានយកមកកែសម្រួលមកដល់ពេលបច្ចុប្បន្ននេះ។

ធាតុពិតទៅ ការញាំផ្លែប៉ោម វាមិនអាចបញ្ចៀសយើងពីការទៅជួបគ្រូពេទ្យនោះទេ តែវាការបន្ថែមផ្លែប៉ោមចូលទៅក្នុងអាហាររបស់យើង វាអាចជួយដល់សុខភាពរបស់យើង ឱ្យមានភាពរឹងមាំបាន។ ដោយសារតែផ្លែប៉ោមផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា ៖

ការផ្សាយពាណិជ្ជកម្ម

Apples On Tree

– កាឡូរី 95%
– កាបូអ៊ីត្រាត 25ក្រាម
– វីតាមីន C 9% នៃតម្រូវការប្រចាំថ្ងៃ
– ទង់ដែង 5% នៃតម្រូវការប្រចាំថ្ងៃ
– ប៉ូតាស្យូម 4% នៃតម្រូវការប្រចាំថ្ងៃ
– វីតាមីន K 3% នៃតម្រូវការប្រចាំថ្ងៃ

ការផ្សាយពាណិជ្ជកម្ម

ហើយវាក៏ផ្ទុកផងដែរនូវពពួកសារធាតុដែលអាចប្រឆាំងនឹងអុកស៊ីតកម្ម ដូចជា quercetin, caffeic acid, និង epicatechin។

១. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

ការផ្សាយពាណិជ្ជកម្ម

Apple 2711629_1920

នៅក្នុងនេះដែរ ផ្លែប៉ោមក៏មានសារធាតុប្រឆាំងនឹងជំងឺមហារីកជាច្រើន ក្នុងភាគច្រើនជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជា flavonoids ជាដើម ដែលអាចបញ្ចៀសការកកើតនៃជំងឺមហារីក  ជាពិសេសការទទួលទានផ្លែប៉ោមវាអាចមានទំនាក់ទំនងដល់ការកាត់បន្ថយនៃការវិវត្តន៍នៃកាសិកាមហារីកសួត មិនតែប៉ុណ្ណោះ វាក៏ជួយឱ្យរាងកាយរបស់យើងរឹងមាំ ដែលអាចការពារយើងពីការកកើតនៃជំងឺមហារីក ក្រពះ សួត និងពោះវៀនធំជាដើម។

ការផ្សាយពាណិជ្ជកម្ម

២. ជួយគ្រប់គ្រងទម្ងន់ និងជំនួយដល់ឆ្អឹង

GettyImages 121108739 1200x800

ការផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះទៅទៀត អត្ថប្រយោជន៍ផ្នែកសុខភាពផ្សេងទៀតនៃការបន្ថែមផ្លែប៉ោម ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង វាអាចជួយដល់សុខភាពជាច្រើនដូចជា ជួយដល់ការគ្រប់គ្រងទម្ងន់ ដោយសារ វាសម្បូរទៅដោយជាតិសរសៃ ដែលវាចូលរួមចំណែកកាត់បន្ថយការស្រូបយកកាឡូរី ចូលទៅក្នុងរាងកាយ នឹងជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ វាក៏ជួយដល់ឆ្អឹង ដោយសារតែផ្លែប៉ោមវាសម្បូររទៅដោយវីតាមីនជាច្រើនប្រភេទ វីតាមីនទាំងនេះវាចូលរួមចំណែកក្នុងការជំនួយដល់ឆ្អឹង ដែលធ្វើឱ្យសារធាតុចិញ្ចឹមក្នុងឆ្អឹងមានគ្រប់គ្រាន់ នឹងជួយឱ្យឆ្អឹងរឹងមាំ និងបង្ការពីជំងឺពុកឆ្អឹង។

៣. សារៈប្រយោជន៍ផ្សេងៗទៀតនៃផ្លែប៉ោម

ការផ្សាយពាណិជ្ជកម្ម

GettyImages 761604597

វាក៏ជួយជួយដល់មុខងាររបស់ខួរក្បាល ដោយការញុំាផ្លែប៉ោមវាអាចកាត់បន្ថយ ភាពស្រ្តេសនៅក្នុងខួរក្បាលរបស់យើង និងការបន្ថយហានីភ័យពីជំងឺទឹកនោមផ្អែម។ ការញុំាផ្លែប៉ោមមួយថ្ងៃមួយផ្លែវាអាចកាត់បន្ថយហានីភ័យពីការកកើតជំងឺទឹកនោមផ្អែមប្រភេទពីរបានដល់ទៅ 28% បើធៀបនឹងអ្នកមិនបានទទួលទាន។

ការផ្សាយពាណិជ្ជកម្ម

សរុបសេចក្តីមក ការញុំាផ្លែប៉ោមមួយថ្ងៃមួយផ្លែ វាមិនអាចបញ្ចៀសពីការទៅមន្ទីរពេទ្យនោះទេ តែវាអាចជួយ យើងឱ្យមានសុខភាពរឹងមាំ បង្គ្រប់សារធាតុចិញ្ចឹម និងវីតាមីនទៅដល់រាងកាយរបស់យើង ហើយវាក៏ជាផ្លែឈើដែលពេញនិយម និងងាយស្រួលរកទិញផងដែរ៕

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម