អ្វីជាបន្លែសរីរាង្គ តើវាពិតជាល្អជាងបន្លែធម្មតាមែនទេ?

Web Copy
ការផ្សាយពាណិជ្ជកម្ម

បន្លែសរីរាង្គ គឺជាបន្លែដែលឆ្លងកាត់ការដាំដុះ ទៅតាម ក្រិត្យក្រមនៃ គោលការណ៍សរីរាង្គ ដែលក្នុងនោះ គឺធានាបានថាបន្លែទាំងនោះ គឺមិនបានដាំដុះដោយប្រើជីគីមី ថ្នាំសម្លាប់សត្វល្អិត សារធាតុអរម៉ូន ឬសារធាតុ antibiotics និងពូជដែលត្រូវបានគេកែច្នៃ (GMO) នោះឡើយ។

ហើយប្រសិនបើវាជាអាហារដែលគេកែច្នៃរួចហើយនោះ ក៏មិនត្រូវមានសារធាតុគីមី បន្ថែមបញ្ចូលទៅក្នុងនោះដែរ រួមមាន សារធាតុគីមី បន្ថែមរសជាតិផ្អែម សារធាតុរក្សាទុក សារធាតុបន្ថែមពណ៌ បន្ថែមរសជាតិ សូម្បីតែ ប៊ីចេង (MSG) ក៏មិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់នោះដែរ។

ការផ្សាយពាណិជ្ជកម្ម

១. បន្លែសរីរាង្គអាចផ្ទុក សារធាតុចិញ្ចឹមច្រើនជាងបន្លែធម្មតា

CFI Agriculture01

ការផ្សាយពាណិជ្ជកម្ម

តាមការសិក្សា ក្នុងការប្រៀបធៀបពីបន្លែដាំដោយសរីរាង្គ និងបន្លែដាំតាមធម្មតា គឺចេញជាលទ្ធផល មិនទាន់ជាផ្លូវការនោះទេ ទៅលើសារធាតុចិញ្ចឹមដោយផ្ទុកក្នុងបន្លែទាំងពីរប្រភេទនោះ តែភាគច្រើននៃការសិក្សាគេបានរកឃើញថា បន្លែដែលដាំទៅតាមសរីរាង្គ គឺមានសារធាតុចិញ្ចឹមខ្ពស់ជាង បន្លែដាំដោយធម្មតា ដោយកម្រិតខុសគ្នាប៉ុនណា វាអាស្រ័យទៅលើប្រភេទបន្លែ និងផ្លែឈើទាំងនោះ។

២. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន

ការផ្សាយពាណិជ្ជកម្ម

Farmers Fb.2e16d0ba.fill 960x540

បន្លែសរីរាង្គជាទូទៅ វាផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ ព្រមទាំងផ្ទុកមីក្រូធាតុ ដូចជា វីតាមីន C ស័ង្កសី និងជាតិដែកខ្ពស់ជាងបន្លែដែលដាំដោយធម្មតា។ ជាការពិតទៅ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ វាអាចមានច្រើនដល់ទៅ 69% ក្នុងនោះ ដូចជាពោត និងផ្លែប៊ឺរី វាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដល់ទៅ 58% និងវីតាមីន C 52% ខ្ពស់ជាតិបន្លែដាំដោយធម្មតា។

ការផ្សាយពាណិជ្ជកម្ម

៣. មានសារធាតុ នីត្រាតទាប

Images

ការផ្សាយពាណិជ្ជកម្ម

នីត្រាតធាតុពិតទៅវាជាសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិត្រូវការ តែប្រសិនបើរុក្ខជាតិស្រូបយកសារធាតុនេះច្រើនពេក វានឹងផ្ទុកនៅក្នុងសរីរៈរបស់វា ហើយសារធាតុនេះដែរវាអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់មនុស្សជាពិសេសវាជាកត្តាមួយដែលជម្រុញឱ្យកកើតជាជំងឺមហារីក។ សារធាតុនេះ ដែលច្រើនផល់ទៅដល់រុក្ខជាតិតាមរយៈជី ជាពិសេសជីគីមី ក្នុងគោលបំណងឱ្យរុក្ខជាតិលូតលាស់លឿន។ តាមការស្រាវជ្រាវ បន្លែសរីរាង្គ វាផ្ទុកសារធាតុនេះ តិចជាងបន្លែធម្មតា រហូតដល់ ទៅ 30%។

៤. មានសារធាតុគីមីទាប

ការផ្សាយពាណិជ្ជកម្ម

Telegram Cloud Photo Size 5 6276030861635857429 X

មនុស្សជាច្រើនជ្រើសរើសបន្លែសរីរាង្គ ក្នុងគោលបំណង មិនចង់ឱ្យមានផ្ទុកនូវសារធាតុគីមីក្នុងអាហាររបស់ពួកគេ។ ជាការពិតបន្លែសរីរាង្គ គឺមានសុវត្ថិភាព ក្នុងការបរិភោគ ដោយ គ្មានកាកសំណល់ធាតុគីមី ក្នុងនោះបន្លែសរីរាង្គ ដោយដាំដុះក្នុងគោលការសរីរាង្គ និងមានអង្គការ ឬស្ថាប័នចុះមកពិនិត្រត្រឹមត្រូវ វាពិតជាមានសុវត្ថិភាព ក្នុងការបរិភោគ ដោយមិនឱ្យយើងបារម្ភពី ផលប៉ះពាល់ដោយសារថ្នាំគីមី សម្លាប់សត្វល្អិតនោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម