
៤រូបមន្ត ដូនតាខ្មែរងាយៗ ដោយប្រើម្សៅរមៀតថែសម្រស់ផ្ទៃមុខ
រមៀតត្រូវបានគេដឹងថាមិនត្រឹមជាគ្រឿងទេសន៍សម្រាប់មុខម្ហូបខ្មែរដ៏សំខាន់នោះទេ តែរមៀតត្រូវបានចាស់ៗជំនាន់មុខយកធ្វើជាគ្រឿងថែរក្សាសម្រស់ស្បែកមុខ និងដងខ្លួនយ៉ាងមានប្រសិទ្ធភាពផងដែរ។ ដោយភាគច្រើនចាស់ៗបានយករមៀតទៅហាន់ស្តើងៗហាលថ្ងៃឱ្យស្ងួតបុកជាម្សៅ អាចរក្សាទុកបានយូរ ងាយយកទៅលាយគ្រឿងធម្មជាតិផ្សេងៗដើម្បីថែរក្សាសម្រស់។ ដោយរមៀត និងម្សៅរមៀតគឺជាថ្នាំបំបាត់ការរលាកលើស្បែកមុខ និងដងខ្លួនយ៉ាងមានប្រសិទ្ធភាព ថែមទាំងជួយឱ្យស្បែកម៉ដ្ខរលោងស្ងួតរហូតស្រមោចវារធ្លាក់ទៀតផង។ ដើម្បីកាន់តែចង់ដឹងប្រសិទ្ធភាពម្សៅរមៀត តោះមកតាមដានរូបមន្ត៤មុខ ដោយប្រើម្សៅរមៀតលាយជាមួយគ្រឿងផ្សំសំខាន់ៗដូចខាងក្រោម ៖ #រូបមន្តទី១៖ ជួយឱ្យមុខស ម៉ដ្ឋស្អាត ទន់រលោង ពិសេសជួយបន្តឹងស្បែកមុខឱ្យក្មេងជាងវ័យ បំបាត់ស្នាមជ្រីវជ្រួញ។ -ម្សៅរមៀត ១ស្លាបព្រា -ជែលប្រទាលកន្ទុយក្រពើ ២ ទៅ៣ស្លាបព្រា លាយល្បាយខាងលើកូរចូលឱ្យសព្វរួចយកមកលាបមុខ ៧នាទី ទៅ ១០នាទី ចាំលាងមុខចេញ។ #រូបមន្តទី២ ៖ជួយធ្វើឱ្យមុខសម៉ដ្ឋរលោង…




















