
ព្រោះតែមនុស្សប្រុសបែបហ្នឹងហើយ ទើបធ្វើឱ្យបាត់បង់មនុស្សស្រីដែលខ្លួនស្រឡាញ់ដោយមិនដឹងខ្លួន
ពេលដែលតាមស្រលាញ់នាងបានហើយ អ្នកក៏ថ្នាក់ថ្នមនាង ស្រលាញ់នាងដល់ឆ្អឹង ជារៀងរាល់ថ្ងៃអ្នកខលទៅនាង ផ្ញើសារទៅនាង បួនដបដងក៏មាន។ នាងនិយាយអ្វីអ្នកសុទ្ធតែចាំក្នុងចិត្តទាំងអស់ នាងចង់ញុំាអ្វី ចង់ទិញអ្វី ចង់ទៅណាអ្នកសុទ្ធតែខិតខំទៅបំពេញតាមបំណងឱ្យនាង និងទន់ភ្លន់ ស្និទ្ធស្នាលផ្គាប់ផ្គន់គ្មានកន្លែងចន្លោះឡើយ សឹងតែដល់ថ្នាក់នៅជាមួយនាង២៤ម៉ោងទៀតផង។ គ្រាដំបូងរមែងតែងអធ្យាស្រ័យដល់អ្នក ទោះជាទម្លាប់ការរស់នៅរបស់នាងមិនដូចអ្នកក៏ដោយ ក៏អ្នកប្រឹងប្រែងទៅធ្វើយ៉ាងណាសម្របនឹងអ្នកដែរ អ្វីៗគ្រប់យ៉ាងសុទ្ធតែល្អទាំងអស់។ យូរៗទៅក៏មានធុញទ្រាន់ រាល់ថ្ងៃកុំថាឡើយខលមក១០ដង ទោះម្តងក៏ខ្ជិលខលរកនាងដែរ ពេលដែលចង់ខលទៅនាង គ្រាន់តែនិយាយរឿងសាច់ការតែប៉ុណ្ណោះ ហើយពាក្យដែលផ្អែមល្អែមដែលធ្លាប់និយាយពីមុនគឺលែងមានហើយ។ ចំណែកឯការផ្ញើសារវិញកាន់តែមិនបាច់និយាយទៀត នាងផ្ញើមក១០សារ អ្នកគ្រាន់តែឆ្លើយតបនឹងនាង១សារអ្នកយល់ថាគ្រប់គ្រាន់ទៅហើយ សូម្បីតែនាងខលមករកអ្នក អ្នកសុទ្ធតែយល់ថានាងខលមកធ្វើអ្វីទៀតហើយ។ បន្ទាប់មកទៀតអ្នកចាប់ផ្តើមចាប់អារម្មណ៍ថាចំណុចខ្វះខាតរបស់នាងកាន់តែច្រើនឡើងៗ រីឯចំណុចល្អរបស់នាងជិតត្រូវបានចំណុចខ្វះខាតបិទបាំងអស់ហើយ។ អ្នកជិតទ្រាំលែងបាន ចុងក្រោយ…




















