Mythical Bird

Thumnail Logo1
បច្ចេកវិទ្យា

ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ

នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូ.វី.ដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។ ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន… អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាពិនិត្យនិងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការចាញ់បោកប្រាក់កាក់ពីសំណាក់ជនខិលខូចទាំងនោះ។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Thumnail Logo
ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ សម្តេចប្រធានរដ្ឋសភានិង សម្តេចធម្មវិសុទ្ធវង្សា តែងតែចូលរួមយ៉ាងសកម្មដល់សកម្មភាពមនុស្សធម៌ និងសង្គម ក្នុងនោះជានិច្ចកាលតែងបានចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជា និងក្នុងពេលថ្មីៗកន្លងមក បានចូលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងរាតត្បាតក្នុងប្រទេសរបស់យើងនាពេលនេះ។ ខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១…

Thumnail Logo
កីទ្បា

ខេត្តបាត់ដំបង និងសូហ្វីយ៉ា ប៉ៃលិន ប្រជែងបាន៣ពិន្ទុ ពីគូប្រកួតរៀងៗខ្លួន សប្តាហ៍ទី៦ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ក្រុមម្ចាស់ផ្ទះ សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ខេត្តពោធិ៍សាត់ ត្រូវបាន ក្រុមកភ្ញៀវ ស.ស.យ.ក.ខេតត្តបាត់ដំបង បំបាក់យ៉ាងចាស់ដៃ រហូតដល់ ១១ទល់០ខណៈក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ ប្រកួតចាញ់ ក្រុមភ្ញៀវ សូហ្វីយ៉ាប៉ៃលិនដែរ ដោយលទ្ធផល ២ទល់៣ នៅក្នុងការប្រកួត សន្សំពិន្ទុក្នុងពូល«ខ» សប្តាហ៍ទី៦ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១។ នៅក្នុងការប្រកួត នៃវគ្គទី១ ក្រុមភ្ញៀវ ស.ស.យ.ក.ខេត្តបាត់ដំបង បានបើកការនាំមុខ លើក្រុមម្ចាស់ផ្ទះ ៦ទល់០ ហើយនៅវគ្គទី២ ក្រុមនាំមុខមួយនេះ…

Thumnail Logo
កីទ្បា

ទីលានកីឡាបម្រើដល់ការប្រកួតមួយចំនួនកំពុងសាងសង់ស្របគ្នា ក្រៅពីដំណើរការកីឡដ្ឋានធំដែលសម្រេចបាន ៩៥%

ស្របពេលដែល កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការ សាងសង់ឆ្ពោះ ទៅបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅ អំពីកីឡដ្ឋានធំ ដែលស្ថិតនៅក្នុង បរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតមួយចំនួន ដើម្បីបំពេញបន្ថែមផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថ្លែងថា ក្រៅពីការសាងសង់កីឡដ្ឋានធំ ដែលកំពុងសម្រេចបាន…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក! ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។ ដេីម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរឲ្យបានច្បាស់លាស់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរដាក់ចូលក្នុងកម្មវិធីGoogle Earthនៃទូរសព្ទដៃឬកុំព្យូទ័ររបស់លោកអ្នក។ ក្នុងករណីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សូមទាក់ទងតាមលេខទូរសព្ទ ០៩២ ៨៩…

Thumnail Logo
ប្រវត្តិសាស្រ្ត

ព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែករកឃើញនៅប្រាសាទត្រពាំងផុង

ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុងប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ។ បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសិរនៃបដិមានេះនៅសល់ផ្នែកខ្លះដែលអាចឱ្យយើងធ្វើការកំណត់សម្គាល់បានថាជាព្រះសិររបស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។ លោកបានបន្ថែមទៀតថា បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាបថគូលែន។ ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំងផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា…

Thumnail Logo
សង្គម

លោក ណុប បាយ៉ារិទ្ធ ផ្ញើសារក្រើនរំលឹកដល់ប្រជាជនកម្ពុជា ក្រោយលោកបានជាពីជំងឺកូ.វី.ដ-១៩

ក្រោយពីសម្រាកព្យាបាលជំងឺកូ.វី.ដ -១៩ រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke Hotel រួចមក ពេលនេះ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ បានជាហើយអាចត្រលប់ទៅផ្ទះវិញហើយ។ បន្ទាប់ពីបានត្រលប់ទៅដល់ផ្ទះវិញ លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារ ជាមួយនិងរូបភាពប្រៀបធៀបមួយសន្លឹក ដើម្បីក្រើនរំលឹកដល់ប្រជាជនកម្ពុជា ដោយលោក បានសរសេររៀបរ៉ាប់ថា៖ ខ្ញុំចង់អោយបងប្អូនឆ្លៀតពេលអាន 🙏🏻🙏🏻🙏🏻 រូបភាពនេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ពិតប្រាកដ្តបំផុត បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់គឺជាអ្នកជម្ងឺកូ.វី.ដ១៩ ដែលត្រូវសម្រាកព្យាបាលអស់រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke…

Thumnail Logo
ព័ត៌មានជាតិ

កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្តរអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២១​ 

ទិដ្ឋភាពកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២១​។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពអនុវត្តតាមបម្រាមគោចរ​ ហាមធ្វេីដំណេីរបណ្តោះអាសន្នចាប់ពីម៉ោង​ ៨:០០នាទីយប់​ ដល់ម៉ោង​ ៥:០០នាទីភ្លឺ​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូ.វី.ដ១៩​ ៕ បើសិនជាមិនមានការចាំបាច់ទេ សូមបងប្អូនមេត្តាកុំចេញក្រៅផ្ទះ ឬ ទៅហូបអាហារខាងក្រៅចន្លោះម៉ោងដែលជាប់បម្រាមគោចរនេះតែម្តង។ មួយវិញទៀត សម្រាប់ពុកម៉ែបងប្អូនដែលនៅផ្ទះ សូមផ្អាកការជួបជុំមួយរយៈពេលសិនទៅ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូ.វី.ដ១៩នេះ ព្រោះយើងមិនបានដឹងច្បាស់ថាអ្នកណាកើត ឬមិនកើតនោះទេ។ ការពារប្រសើរជាងព្យាបាល “៣កុំ ៣ការពារ” ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Thumnail Logo
ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឱ្យប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ននានាសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់ ហើយខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ព្រោះនេះមិនមែនជារឿងតូចទេ សូមឯកឧត្តម លោកជំទាវដែលជាប្រធានអនុគណៈកម្មការ យកចិត្តទុកខ្ពស់ មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀងផ្ទាត់តាមបញ្ជីដែលយើងមានស្រាប់ ហើយមិនអ្នកមកចាក់មិនមានឈ្មោះក្នុងបញ្ជីមិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងករណីក្រសួងណាមួយចាក់បានគ្រប់ចំនួនត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណាដែលនៅសល់ក្នុងស្ថាប័ន​សាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងសាមីនឹងត្រូវទទួលខុសត្រូវចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។ ✍️✍️សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal/1682 ប្រភព៖…

Thumnail Logo​១
ប្រវត្តិសាស្រ្ត

កម្រងរូបថតលើទឹកដីអង្គរខេត្តសៀមរាបកាលពីជាង២០០ឆ្នាំមុន

ថ្ងៃនេះយើងនឹងលើកយករូបភាពអតីតកាលដ៏កម្រយកមកបង្ហាញជូនលោកអ្នកទាំងអស់គ្នាឲ្យបានទស្សនា ហើយរូបថតទាំងនេះជារូបថតរបស់ប្រជាជនកម្ពុជាយើងដែលរស់នៅលើទឹកដីអង្គរខេត្តសៀមរាប កាលពីជាង ២០០ ឆ្នាំមុន ដែលនឹងបង្ហាញពីរបៀបរស់នៅមួយចំនួននិងការស្លៀកពាក់កាលពីអតីតកាល។ តើទិដ្ឋភាពនៅពេលនោះមានអ្វីខុសប្លែកពីបច្ចុប្បន្ននេះខ្លះ? ហើយប្រសិនបើយើងប្រៀបធៀបអតីតកាលជាមួយបច្ចុប្បន្នដែលយើងបានឃើញ យើងប្រាកដជាអាចយល់ថាការរស់នៅរបស់ប្រជាជនយើងបានជឿនលឿននិងប្រែប្រួលយ៉ាងខ្លាំងយ៉ាងណា។ ដើម្បីជ្រាបកាន់តែច្បាស់សូមទៅទស្សនាទាំងអស់គ្នា៖ ប្រភពរូបភាព ៖ រាជិនីលង្វែក Reachny LongVek អត្ថបទ៖ Mr. Fun Cambodia

Thumnail Logo
ព័ត៌មានជាតិ

ការចុះត្រួតពិនិត្យដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ.វី.ដ-១៩ ជូន​បុគ្គលិក​អប់រំ ក្នុងថ្ងៃទីបួន

រាជធានីភ្នំពេញ ៖ ថ្ងៃទីបួន នៃដំណើរការផ្តល់វ៉ាក់សាំងការពារ​ជំងឺ​កូ.វី.ដ-១៩ ជូន​បុគ្គលិក​អប់រំ លោកគ្រូអ្នកគ្រូ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ​គ្រប់ជាន់ថ្នាក់ ទាំង​ក្នុង​វិស័យសាធារណៈ និងឯកជន ដើម្បី​ឲ្យ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន និងស្មារតីអនុគ្រោះកម្រិតខ្ពស់ ដោយមានគោលដៅធានាសុខភាព សុខមាលភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំកម្ពុជាទាំងអស់គ្នា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងជាសមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដោយ​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា និង​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកផងដែរ បានអញ្ជើញចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូ.វី.ដ-១៩ នា​ថ្ងៃអាទិត្យ…

Thumnail Logo
ព័ត៌មានជាតិ

លោកជំទាវឧកញ៉ានឹម វណ្ណៈប្រកាសចិញ្ចឹមព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជារៀងរាល់ខែរយៈពេលប្រាំឆ្នាំ

យោងតាមការបង្ហោះរបស់លោក អ៊ឹម ជីវ៉ា នាល្ងាចថ្ងៃទី០៤ខែមេសា ឆ្នាំ២០២១ ដោយបានសរសេរថា៖ Wow..លោកជំទាវឧកញ៉ានឹម វណ្ណៈកូនអ្នកម្តាយជំទាវ ហ៊ុន សុីណាត ចេញមុខប្រកាសចិញ្ចឹម លោកតាវិរៈសិល្បករចាបុីដងវែង គង់ ណៃ រៀងរាល់ខែ ចំនួន 5ឆ្នាំ និងឧបត្ថម្ភថវិការចំនួន 875$ ! នៅរសៀលនេះ លោកតាវិរៈសិល្បករ គង់ ណៃ បានធ្វើដំណើមកទទួលអំណោយពីលោក ជំទាវម៉ែ ហ៊ុន សុីណាត និង ឯកឧត្តមប៉ា នឹម ច័ន្ទតារា…

Thumnail Logo
ព័ត៌មានជាតិ

ហួសចិត្តលោកប្តី ខ្លាចប៉ូលិសចាប់ដល់ថ្នាក់ មិនហ៊ានចេញទៅដឹកប្រពន្ធ ដែលមានផ្ទៃពោះជិត៧ខែ ក្រោយម៉ូតូឌុបទម្លាក់ចោលតាមផ្លូវ ពេលបើកខុសបំរាម គោចរ!

រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។ ក្នុងពេលកំពុងអនុវត្តន៍វិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣.០៤.២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ។ មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។ ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលីសពេករហូតទុកអោយប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កំលាំងគណៈបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។ ដូចនេះខ្ញុំក៏បានសម្របសម្រួលអោយមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង។ អត្តបទលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក!

Thumnail Logo
ព័ត៌មានជាតិ

សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទងជាមួយអាជីវករផ្សារអូរឫស្សី ប៉ុន្មាននាក់នេះ មេត្តាតាមដានសុខភាពខ្លួនឯង

ថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០២១ 📣 សេចក្តីជូនដំណឹង ​ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទាក់ទងជាមួយ នឹងអាជីវករនៅផ្សារអូរឫស្សីប៉ុន្មាននាក់ខាងក្រោមនេះ សូមមេត្តាជួយតាមដានសុខភាពខ្លួនឯង 🔴 ១៖ ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ឆ្នាំងដាំបាយអគ្គីសនី នៅតូបលេខ (ក.០៣ លេខ ១៣០–១៣១)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ 🔴​…

Thumnail Logo
ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានចុះទៅបំបែកនិងបន្តអប់រំណែនាំករណីជួបជុំគ្នាផឹកស៊ីនិងលេងល្បែងស៊ីសង

នាយប់ថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ កងម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅបំបែកនិងបន្តអប់រំណែនាំដល់ប្រជាពលរដ្ឋដែលនៅតែបន្តរការជួបជុំគ្នា ដោយមិនគោរពតាមគោលការរបស់ ក្រសួងសុខាភិបាល។ នេះបើយោងតាមការបង្ហោះរបស់page អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយបានសរសេរថា៖ 👉យប់ថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ✍️គ្រាន់តែទទួលបានពត៌មានពីប្រជាពលរដ្ឋថា មានករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (ខ្លាឃ្លោក) និងផឹកស៊ី ភ្លាម កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅបំបែកនិងបន្តអប់រំណែនាំ មិនឲ្យមានសកម្មភាពនេះទៀតទេ ។ ក្នុងករណីមិនរៀងចាលសមត្ថកិច្ចយើង និងអនុវត្តន៍វិធានការច្បាប់ មិនខាន។ ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ

Thumnail Logo
ប្លែកៗ

រូបភាពប៉ុន្មានសន្លឹកនេះ នឹងធ្វើឲ្យអ្នកសើចហួសចិត្តខ្លួនឯង ជាមួយអតីតកាលពីក្មេង

តើរឿងអ្វីខ្លះដែលអ្នកធ្លាប់បានធ្វើកាលពីក្មេង? ហើយតើអ្នកនៅចាំវាបានដែរឬទេ? ខ្ញុំជឿថារឿងទាំងប៉ុន្មានខាងក្រោមនេះអ្នកសុទ្ធតែធ្លាប់ធ្វើវា ព្រោះអ្នកជាមនុស្សអស្ចារ្យចូលចិត្តធ្វើអ្វីប្លែកៗ ដែលគិតថាគេគ្រប់គ្នាធ្វើមិនបាន។ កុំឲ្យខាតពេលយូរទៅទស្សនារូបភាពទាំងអស់គ្នា៖ 1/ ម្តងបិទភ្នែកឆ្វេង ម្តងបិទភ្នែកស្តាំដើម្បីមើលអ្វីមួយ 2/ លេងក្រាស់សិតសក់ 3/ យកដង្កៀបម៉ែមកគាបមាត់ខ្លួនឯង 4/ ដាក់កីអីត្រួតលើគ្នាហើយអង្គុយពីលើ 5/ បត់បន្ទាត់លេង 6/ យកខ្មៅដៅចុចជ័រលុបលេង 7/ យកផ្លាស្ទិចដែលទ្រាប់អីវ៉ាន់ដែលទើបទិញ មកចុចលេងឬជាន់លេង 8/ យកម្រាមដៃឆូតលើព្រុះដើម្បីឲ្យព្រំប្តូរពណ៍ 9/ យកដង្កៀបមកគាបដៃលេង 10/​ លេងពពុះសាប៊ូ 11/ អង្គុយស្រូបខ្យល់កង្ហារ អត្ថបទ៖ Mr.…

Thumnail Logo
ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន “គោលបំណងរបស់ជនដែលបង្កចលាចលមិនឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង គឺទិសដៅគេ ចង់វាយប្រហារទៅលើវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន “

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា គោលបំណងរបស់ជនដែលបង្កចលាចលមិនឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង គឺទិសដៅគេ ចង់វាយប្រហារទៅលើវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន តែប៉ុណ្ណោះ។លោកជំទាវសូមបញ្ជាក់ថា នៅសាធារណរដ្ឋប្រជាមានិតចិន ក៏មានការចាក់វ៉ាក់សាំងនេះដូចគ្នាដែរ វ៉ាក់សាំងដែលប្រគល់ឲ្យកម្ពុជាយើងដែលជាជំនួយមានវ៉ាក់សាំងសុីណូហ្វាម ចំនួន ១លាន៣សែនដូស និងវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ១លាន៥សែនដូស ដែលកម្ពុជាបញ្ជទិញពីសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភេទវ៉ាក់សាំងចំនួន ២មុខ ដែលដើរមុខគេនៅសាធារណរដ្ឋប្រជាមានិតចិន ហើយមកដល់ពេលនេះ តាមព័ត៌មានដែលទទួលបានគឺ ចិនបានចាក់វ៉ាក់សាំងប្រភេទនេះ បានជាង ១១០លាននាក់ជាងទៅហើយ ។ ចំពោះជនដែលបង្កចលាចល និងបង្កើតព័ត៌មានប្រឌិតនានា ព្រមទាំងបង្កនូវការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ចំពោះបញ្ហាវ៉ាក់សាំងនេះ លោកជំទាវ…

Thumnail Logo
ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អញ្ជើញចុះពិនិត្យ និងដឹកនាំកងកម្លាំង រៀបចំក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូ.វី.ដ១៩

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នឹងជាប្រធានគណៈកម្មការប្រយុទ្ធ និងជំងឺកូ.វី.ដ១៩ខេត្ត នៅរសៀលថ្ងៃសៅរ៍៦រោច ខែចេត្រឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ និងដឹកនាំកងកម្លាំង អាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល​រៀបចំកន្លែងត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូ.វី.ដ១៩ គឺស្ថិតនៅទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ​ មានចំនួន២អាគារ គឺអាគារCសម្រាប់ក្រុមគ្រូពេទ្យ និងអាគារE សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូ.វី.ដ១៩ មានចំនួន ២៨៨ បន្ទប់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ អញ្ជើញចូលរួមអមដំណើក្នុងឱកាសនោះមាន ឯកឧត្តមអភិបាលរងខេត្ត…

Thumnail Logo
សង្គម

បវរកញ្ញាកម្ពុជា​ កញ្ញា លីវ ជីលី ហាក់មិនសូវជាសប្បាយចិត្ត នៅពេលកញ្ញាមានអ្នករិះគន់ជាញឹកញាប់ (មានវីឌីអូ)

ក្រោយពេលមានការរិះគន់លើកញ្ញា លីវ​ ជីលី បវរកញ្ញាតំណាងកម្ពុជា ចូលរួមប្រកួតកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ ម្តងជាពីរដង ជាមួយនឹងបញ្ហាដដែល គឺការបរិភោគអាហារបណ្តើរLiveនិយាយលេងជាមួយអ្នកគាំទ្របណ្តើរ។ បន្ទាប់ពីឃើញមានការរិះគន់ច្រើន សារព័ត៌មានCTV9 HD ក៏បានចុះផ្សាយជាសារព៍ត៌មានតាមសម្តីអ្នកគាំទ្រ សង្ឃឹមថាកញ្ញា លីវ ជីលី និងមានវីឌីអូបកស្រាយ។ ប៉ុន្តែផ្ទុយទៅវិញ កញ្ញា លីវ ជីលី មិនទាន់បាន ចេញវីឌីអូបកស្រាយឡើយ តែកញ្ញា បានស៊ែរព័ត៌មាននោះ ហើយសរសេរពាក្យពេចន៍មួយចំនួនបង្ហាញពីអារម្មណ៍របស់នាង នៅលើPage ផ្លូវការរបស់នាងតែម្តង ​Liv Chily Official ហើយពាក្យពេចន៍ដែលកញ្ញាបានសរសេរហាក់មិនសូវជាសប្បាយចិត្តប៉ុន្មានឡើយ នៅពេលដែលមានសារព័ត៌មានចុះផ្សាយពីនាងមិនសូវល្អបែបនេះ។ ចង់ដឹងថាសារព័ត៌មានចុះផ្សាយពីនាងបែបណានោះ…

Thumnail Logo
ព័ត៌មានជាតិ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនមន្រ្តីរាជការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Sinovac ការពារជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីចាក់វ៉ាក់សាំងជូនមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល:នេះ រៀបចំចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ហើយនឹងធ្វើការចាក់ជូនមន្រ្តីរាជការសរុប ១៥៨៤រូប។ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Thumnail Logo
ព័ត៌មានជាតិ

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យការដ្ឋានការងារក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានចុះពិនិត្យការដ្ឋានការងារក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការចុះពិនិត្យនៅពេលនោះរួមមាន ការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ។ ការដ្ឋានជួសជុលប្រាសាទបាយ័ន្ត និងគម្រោងកែលម្អត្រពាំងសេស ព្រមទាំងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ក្នុងន័យអភិរក្ស និងលើកតម្លៃប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ អត្ថបទ និងរូបភាព: នាយដ្ឋានផ្សព្វផ្សាយ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority