លោកជំទាវ ឱ វណ្ណឌីន អំពាវនាវសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឱ្យប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ននានាសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់ ហើយខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ព្រោះនេះមិនមែនជារឿងតូចទេ សូមឯកឧត្តម លោកជំទាវដែលជាប្រធានអនុគណៈកម្មការ យកចិត្តទុកខ្ពស់ មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀងផ្ទាត់តាមបញ្ជីដែលយើងមានស្រាប់ ហើយមិនអ្នកមកចាក់មិនមានឈ្មោះក្នុងបញ្ជីមិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងករណីក្រសួងណាមួយចាក់បានគ្រប់ចំនួនត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណាដែលនៅសល់ក្នុងស្ថាប័ន​សាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងសាមីនឹងត្រូវទទួលខុសត្រូវចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។
✍️✍️សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ
https://t.me/TVKlocal/1682

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

ការផ្សាយពាណិជ្ជកម្ម